×

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​ ​១​៥​ ​នឹង​ប្រារព្ធ​រយៈពេល​៦​ថ្ងៃ​

ENTERTAINMENT 12 hours ago
 
 

          ​នៅ​ថ្ងៃ​ទី​ ​២​៤​ ​ខែ​មីនា​ ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ ​២​០​២​៦​ ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ជាតិ​ ​និង​អន្តរ​ជាតិប្រមាណ​ជាង​ ​១​៥​០​ ​ចំ​ណើ​ង​ជើង​ភាពយន្ត​ដោយ​ឥត​គិតថ្លៃ​។​ ​ផ្អែកលើ​ព័ត៌មាន​ជាក់ស្តែង​របស់​បណ្តាញ​សង្គម​ផ្លូវការ​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ ​ឬ​ ​Cam​bo​d​i​a​ ​International​ ​Film​ ​Festival​ (C​IF​F​) ​បាន​បង្ហាញ​ឲ្យដឹង​ថា​ ​កា​រៀបចំ​មហោស្រព​លើក​ទី​១​៥​នេះ​ ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ​ដ៏​មាន​អត្ថន័យ​រូ​ម​មាន​៖​ “​ដើមឈើ​នៃ​ជីវិត​” ​ដែល​ជា​និមិត្តរូប​នៃ​ការលូតលាស់​ ​និង​ការ​ផ្សារភ្ជាប់​គ្នា​រវាង​មនុស្សជាតិ​ ​និង​ធម្មជាតិ​ផង​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ក៏បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ពិសេស​ៗ​បន្ថែម​ទៀត​ដូចជា​៖​ ​កម្មវិធី​គោរពវិញ្ញាណក្ខន្ធ​លោកស្រី​ អ៊ួ​ង​ ​កន្ធួក​ ​កម្មវិធី​ផែនដី​ដ៏​ស្រស់បំព្រង​ ​ដែល​ផ្តោត​លើ​ជី​វ​ចម្រុះ​ ​និង​ចំណេះ​ដឹង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ​ការ​អប​អរសាទរ​នៃ​ទិវា​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ​និង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូ​នី​ផង​ដែរ​។​

          ​គួរ​បញ្ជាក់​ថា​ ​ទីតាំង​ដែល​នឹង​ធ្វើការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ជាតិ​ ​និង​អន្តរជាតិ​មាន​ដូចជា​៖​ ​សណ្ឋាគារ​ ​Rose​wood​, ​មជ្ឈមណ្ឌល​ Bo​p​h​an​a​, ​រោងភាពយន្ត​ ​Legend​ ​Exchange​ ​Square​, ​វិទ្យាស្ថាន​បារាំង​ (​IF​C), ​រោងភាពយន្ត​ S​a​bay​ ​Cinema​ (​A​e​on 1), C​in​e​ ​Hub​, CJCC/ R​UP​P​, ​Open Air​ ​at​ ​Walk​ ​Street​, ​AM​C​HAM​ ​និង​ ​Royal​ ​Academy​។​ C​IF​F​ ​នឹង​ធ្វើការ​ចែក​សំបុត្រ​ជូន​ទស្សនិកជន​ ​១​ ​ម៉ោង​មុន​ការ​ប​ញ្ជាំ​ង​ភាពយន្ត​នៅ​តាម​បញ្ជា​រ​ C​IF​F​ ​នៅ​រោងភាពយន្ត​ផ្ទាល់​តែម្តង​ ​ដូច្នេះ​សូម​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ឲ្យបាន​ច្រើន​កុះករ​៕


SUGGESTIONS