×

​កម្មវិធី​បុណ្យ​ជនជាតិ​ដើម​ភាគតិច​ដែល​ប្រិយ​មិត្ត​ពុំគួរ​រំលង​

ENTERTAINMENT 11 hours ago
 
 

          ​ស្ថិតនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​នឹង​រៀបចំ​កម្មវិធី​ពិធីបុណ្យ​ជនជាតិ​ដើម​ភាគតិច​ “​ទឹក​ ​ដី​ ​ព្រៃឈើ​” ​ដែល​ជា​ផ្នែ​មួយ​នៃ​កម្មវិធី​ផ្លូវការ​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​ ​១​៥​ (C​IF​F​)​។​ ​ពិធីបុណ្យ​នេះ​ ​គឺជា​ការ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​ប្រជាជន​ខ្មែរ​ភាព​ច្រើន​ពុំទាន់​ឈ្វេង​យល់ច្បាស់​ពី​វប្បធម៌​របស់​ពួកគេ​នៅឡើយ​។​ ​នៅ​ក្នុង​កម្មវិធី​នេះ​ ​ប្រិយ​មិត្ត​ក៏​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មីៗ​ជាច្រើន​ពី​ប្រពៃណី​ដ៏​ពិសេស​ ​ការ​ផ្សារភ្ជាប់​ផ្នែក​ស្មារតី​ដ៏​រឹង​មាំ​ សិល្បៈ​ជនជាតិ​ដើម​ភាគតិច​ ​តន្ត្រី​ ​ម្ហូបអាហារ​ប្រពៃណី​ ​ស​ម្លៀ​ក​បំពាក់​ ​និង​ក្រណាត់​ ​ឧបករណ៍តន្ត្រី​ ​ល្បែង​ប្រពៃណី​ ​ការ​ជួបជុំ​ជជែក​នៅ​ក្នុង​ភូមិ​ស្រា​ពាង​ ​ពិធី​សែន​ប្រពៃណី​ ​និង​ការ​និទានរឿង​។​ ​ពិធីបុណ្យ​នេះ​ក៏​នឹង​មានការ​ចាក់​បញ្ចាំង​ភាពយន្ត​រឿងរ៉ាវ​ជនជាតិ​ដើម​ភាគតិច​មកពី​ជុំវិញ​ពិភពលោក​ ​ការ​តាំង​ពិព័រណ៍​រូបភាព​ ​ការ​ចាក់​ស្ដាប់​សំឡេង​ព្រៃ​ប្រឹក្សា​ ​ការ​ដើរ​បង្ហាញ​ម៉ូត​ស​ម្លៀ​ក​បំពាក់​ជនជាតិ​ដើម​ភាគតិច​ ​និង​ការ​បង្ហាញ​ផ្ទាល់​អំពី​សិប្បកម្ម​ប្រពៃណី​ ​ដូចជា​ការ​តម្បាញ​ ​គូស​គំនូរ​ ​និង​សិល្បៈ​ហត្ថកម្ម​នានា​ផង​ដែរ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រិយ​មិត្ត​អាច​ចូលរួម​ពិធីបុណ្យ​ជនជាតិ​ដើម​ភាគតិច​បាន​ដោយសេរី​ចាប់ផ្តើម​ពី​ម៉ោង​ ​១​:00 ​រសៀល​រហូតដល់​ ​៩​:00​យប់​ផង​ដែរ​៕​

 


SUGGESTIONS