គ្រឿងផ្សំ៖ សាច់មាន់ ៥០០ក្រាម, ខឹ្ទមបារាំងឆា ៤ស្លាបព្រាបាយ, ខ្ញីកិនជាមួយខឹ្ទមស ១ស្លាបព្រាបាយ, ម្សៅជីរវ៉ាន់ស៊ុយ ៣ស្លាបព្រាបាយ, ម្សៅមេ្ទស ២ស្លាបព្រាបាយ, ម្សៅជីរវ៉ាន់ស៊ុយ ២ស្លាបព្រាបាយ, ម្សៅ Cumin ១/២ស្លាបព្រាបាយ, ម្រេច ១/៤ស្លាបព្រាបាយ, សឹ្លកជីរអង្កាម (ចិញ្ជ្រាំ) ១ស្លាបព្រាបាយ, ជីរវ៉ាន់ស៊ុយ (ចិញ្ជ្រាំ) ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, អំបិល បនិ្តច, ស្ករស មួយចឹប, ប្រេងឆា
របៀបធ្វើ៖ ដំបូងយើងគ្រាន់តែយកសាច់មាន់របស់យើងមកកិនឬចិញ្រ្ជាំឲ្យម៉ត់ជាមុនសិន ចាំយើងយកគ្រឿងផ្សំដែលមានដូចខាងលើមកប្រឡាក់និងលាយបញ្ចូលគ្នាឲ្យសព្វគ្រឿងបានល្អ បន្ទាប់មកយកវាទៅពូនឲ្យចេញជារៀងច្រវាមូល និងដោតចង្កាក់ ហើយសឹមយកវាទៅអាំងលើភ្លើងរហូតដល់សាច់មាន់យើងឆិ្អនល្អ និងរៀងក្រហមបនិ្តចជាការស្រេច។ ញ៉ាំផ្ទាប់ជាមួយបន្លែស្រស់ ឬនំប៉័ងតាមចំណូលចិត្តរបស់លោកអ្នក៕