×

នំ​បុរាណ​ខ្មែរ​កំពុង​ឈាន​ទៅ​រកការ​បាត់បង់​?

TRAVEL & LIVING 7 hours ago
 
 

          កូនខ្មែរ​សព្វថ្ងៃ​មួយ​ចំនួន​ធំ​ហាក់ដូចជា​ស្គាល់​ប្រភេទ​នំ​ដែល​មាន​ប្រភព​មកពី​បរទេស​ច្បស់ ​តួយ៉ាង​ ​ដូចជា​ ​នំ​ខេ​ក​ខួបកំណើត​ ​នំបុ័ង​ ​នំ​ឃុ​ក​ឃី (​Cookie​) ​នំ​ភី​ហ្សា ​ដំឡូងបារាំង​បំពង​ (​French Fries​) ​ចំណិត​ដំឡូងបារាំង​ (​Potato Chip​s) ​និង​នំ​កញ្ចប់​តូច​ធំ​ច្រើន​ម៉ាក​យីហោ​ដែល​កំពុង​ចរាចរ​យ៉ាង​គគ្រឹក​ ​គគ្រេង​នៅ​លើ​ទី​ផ្សារ​បច្ចុប្បន្ន​។​ ​ដោយសារតែ​កំណើន​ឥតឈប់ឈរ​នៃ​ប្រភេទ​នំ​នាំចូល​ពី​បរទេស​ដូចនេះ​ហើយ​ ​ទើប​មហាជន​ជាច្រើន​ ​ជាពិសេស​ ​មនុស្ស​វ័យ​ចំ​ណា់ ​និង​វ័យ​កណ្តាល​កំពុង​សំដែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជោគវាសនា​នៃ​ត្រកូល​នំ​ខ្មែរយើង​ថា​អាច​នឹង​បាត់បង់​នៅ​ថ្ងៃណាមួយ​ដោយសារ​ការ​ពេញ​និយម​នឹង​ការ​ឲ្យ​តម្លៃ​ត្រូវ​បាន​ធ្លាក់​ចេះ​ស្រប​ទៅតាម​បរិ​បទ​សង្គម​ថ្មី​នេះ​។​

          ប្រសិនបើ​យើង​ក្រឡេកមើល​ទៅលើ​ទី​ផ្សារ​នំ​បុរាណ​ក្នុងស្រុក​ ​សព្វថ្ងៃ​គឺ​អ្នក​លក់​ ​និង​អ្នក​ផលិត​ជាច្រើន​បាន​បោះបង់​អាជីព​របស់​ខ្លួន​ដោយសារ​កត្តា​កង្វះ​ការ​គាំទ្រ​ពី​មហាជន​ ​ការបន្ទាប​តម្លៃ​នៅ​ទី​លើ​ទី​ផ្សារ​ ​និង​ការ​ឡើងថ្លៃ​នៃ​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ការ​ផលិត​ជាដើម​។​ ​នំ​បុរាណ​ដែល​ធ្លាប់​ជា​អាហារសម្រន់​ដ៏​មាន​ប្រជាប្រិយភាព​ពី​អតីតកាល​នោះ​រួម​មាន​ ​នំ​កង​ ​នំកូរ​ ​នំ​ពង​អន្សម​ ​នំក្រូច​ ​នំ​សំបុកចាប​ ​នំ​ផ្កាចន្ទន៍​ ​នំ​ពុម្ព​ ​នំ​អាកោត្នោត​ ​នំអាកោ​ ​ពោត​ចំហុយ​ ​តាប៉ែ​ជាដើម​បែរជា​លែង​សូវ​ឃើញ​មាន​លក់​នៅ​តាម​ទី​ផ្សារ​ ​និង​ទី​សាធារណៈ​ច្រើន​ដូចជា​ពេលមុន​ៗ​ទៀតហើយ​យូរ​ៗ​ទើប​ឃើញ​គេ​ជិះ​ម៉ូតូ​ ​ទ​បណ្តើរ​កង់​យកមក​លក់​តែម្តង​។​ ​នៅ​ពេល​ចង់​ទទួលទាន​ម្តងៗ​គឺ​ពិតជា​មាន​ផលិត​ពិបាក​ក្នុង​ការ​ដើររក​ទិញ​នា​ពេល​បច្ចុប្បន្ន​។​

          សរុប​មក​ ​មាន​កត្តា​រួមផ្សំ​ជាច្រើន​ដែល​បាន​កំពុង​ធ្វើឲ្យ​នំ​បុរាណ​ខ្មែរ​ធ្លាក់​ប្រជាប្រិយភាព​មួយ​ក​ម្រិ​ត​បើ​ធៀប​ទៅ​នឹង​ទស​វត្ស​ន៍​មុន​ៗ​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏មាន​កូនខ្មែរ​ជំនាន់​ក្រោយ​មួយ​ចំនួន​នៅតែ​ស្រឡាញ់​ ​ចូលរួម​អភិ​រក្ស​កេរ​ដំ​ណេ​ល​កា​រលក់​ផលិតផល​នំ​ខ្មែរ​ចំនួន​ ​១​៤​ ​ប្រភេទ​ជូន​អតិថិជន​ដោយ​បន្ថែម​នូវ​កា​រវេច​ខ្ចប់​ស្រស់​ស្អាត​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​អនាម័យ​ ​មាន​សោភ័ណ​ភាព​ ​ដើម្បី​ជំរុញ​សក្តានុពល​នំ​ខ្មែរ​ឲ្យ​កាន់តែ​រីក​ចម្រើន​ឈាន​ទៅ​ការប្រកួតប្រជែង​នឹង​នំ​បរទេស​។​ ​លើស​ពីនេះទៅ​ទៀត​ ​យើង​គប្បី​ស្រាវជ្រាវ​រូបមន្ត​ធ្វើ​នំ​បុរាណ​ជាច្រើន​ប្រ​ភេ​ទឹ​ដែល​ស្ទើរតែ​បាត់បង់​ឈ្មោះ​ទៅ​ហើយ​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ឡើងវិញ​ ​ដូចជា​ ​នំ​កន្ត្រំ​ ​នំ​ខ្លូត​ ​នំខ្ញី​ ​នំ​ឃ្មោះ​ ​នំ​ក្រាម​ ​នំពពាយ​ ​នំ​កន្ទក់​ ​នំក្រឡោជី​ ​នំអំបែង​ ​នំ​ត្រឡាច​ ​នំអន្សម​ត្នោត​ ​នំអន្សម​ផ្អាវ​ ​នំអន្សម​ត្រាវ​ ​នំអាកោ​រ​ពោត​ ​នំ​ចេក​បុក​ ​នំល្ពៅ​បុក​ ​នំជាល​ ​នំភឹង​៕​


SUGGESTIONS