×

ភោជនីយដ្ឋាន បុរេ រំលឹកអនុស្សាវរីយ៍ពីបុរាណកាលតាមរយៈម្ហូបប្រពៃណីខ្មែរ

TRAVEL & LIVING 17 hours ago
 
 

          ស្ថិតនៅប្លុករមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ភោជនីដ្ឋាន បុរេ ទើបនឹងចាប់ផ្តើមដំណើរការអាជីវកម្មរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ ក៏ប៉ុន្តែសន្ទុះនៃការគាំទ្រលើមុខម្ហូបខ្មែរនៅទីនេះពិតជាលើសពីការរំពឹងទុកទៅទៀត។ តាមរយៈការសន្ទនាដ៏ស្អិតរមួតជាមួយនឹងក្រុមការងារ សូវរីន ស្ថាបនិកវ័យក្មេងរបស់ បុរេ បានបង្ហាញឲ្យដឹងពីទស្សនៈភោជនីយដ្ឋាននេះគឺជាការអភិរក្សមរតកខ្មែរតាមរយៈអាហារ ក៏ដូចជារសជាតិដើមរបស់ខ្មែរ ប្រវត្តិសាស្ត្រនៃមុខម្ហូបនីមួយៗដែលជាអត្តសញ្ញាណខ្មែរ។ ទស្សនៈភោជនីយដ្ឋាននេះ មិនត្រឹមតែរំឭកពីអនុស្សាវរីយ៍ប្រពៃណីម្ហូបខ្មែរតែម៉្យាងនោះ ប៉ុន្តែក៏មានគោលជំហរក្នុងការគាំទ្រសេដ្ឋកិច្ចក្នុងស្រុកតាមរយៈការជាវបន្លែផ្លែឈើស្រស់ៗពីកសិករខ្មែរថែមទៀត។

 
          ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ដែលពោរពេញទៅដោយភាពកក់ក្តៅបែបនេះ ស័ក្តិសមបំផុតសម្រាប់ការទទួលទានអាហារប្រចាំភោជនីយដ្ឋាន “សម្លមរកត” ដែលមានការចម្អិនយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេស រូបមន្តនៃការចម្អិនត្រូវបានដកស្រង់ចេញពីសៀវភៅសោយ ជាមរតករសជាតិពីព្រះរាជដំណាក់ខ្មែរ។ សម្លមរកត មានរសជាតិស្រាលឈ្ងុយឆ្ងាញ់ ប៉ូវកម្លាំង ដែលរសជាតិទាំងនេះចេញពីការចម្រាញ់ចេញពីសាច់មាន់ស្រស់ សណ្តែកបៃតងខ្ចី ម្រេច និងផ្លែប៉េងប៉ោះស្រស់។ ក្រៅពីសម្លមរកត អ្នកក៏អាចសាកល្បងនូវមុខម្ហូបផ្សេងៗជាច្រើនមុខទៀតដូចជា៖ អាម៉ុកត្រី ខសាច់ជ្រូកបីជាន់ជាមួយពងគ្រួច មាន់ដុតសៀង បង្អែមចេកជាដើម។

 
          ភោជនីយដ្ឋាន បុរេ ទទួលស្វាគមន៍ប្រិយមិត្តជារៀងរាល់ថ្ងៃជាមួយនឹងអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង
១០យប់ផងដែរ៕

Article by Sivly Pan (Emily Siv)


SUGGESTIONS