Serene Vita Retreat ជាគោលដៅសម្រាកលំហែដ៏ស្ងប់ស្ងាត់ ភ្ជាប់នឹងធម្មជាតិ
TRAVEL & LIVING 21 hours agoស្ថិតនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ Serene Vita Retreat គឺជារីស្ស៊តដែលទើបតែបង្កើតឡើងថ្មីៗដែលផ្សារភ្ជាប់នឹងធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបក្នុងតំបន់ផងដែរ។ ទស្សនវិស័យរបស់ Serene គឺជាការផ្តល់នូវបទពិសោធន៍មួយបែបដែលធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិទទួលបាននូវភាពធូរស្រាល និងភាពស្ងប់ស្ងាត់ដែលនេះជាកត្តាមួយធ្វើឲ្យ Serene កាន់តែមានភាពទាក់ទាញ។




Serene Vita Retreat គឺជាការចាប់ផ្តើមមួយ ដែលឈរលើសោភ័ណភាពនៃភាពស្ងប់ស្ងាត់ និងអត្តសញ្ញាណវប្បធម៌ដ៏ជ្រាលជ្រៅ។ ដែលមានទីតាំងស្ថិតនៅតាមឆ្នេរខាងត្បូងនៃប្រទេសកម្ពុជា ជាតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ដោយរួមបញ្ចូល បង្កើតបានជាសោភ័ណភាពដ៏ពិសេស និងលេចធ្លោ។ កាលដែលភ្ញៀវអញ្ជើញមកទីនេះ នឹងទទួលបាននូវបទពិសោធន៍នៃការសម្រាកពិតប្រាកដ តាមរយៈការទទួលទានជាមួយម្ហូបសមុទ្រស្រស់ ទទួលបានសេចក្តីសុខផ្លូវចិត្ត និងការដាក់ខ្លួនទៅនឹងធម្មជាតិដ៏ស្រស់ត្រកាល។



មិនត្រឹមតែប៉ុណ្ណោះ Serene Vita Retreat យកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំរចនាសម្ព័ន្ធផ្សេងៗ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍលើវិស័យផ្សេងៗ ជាពិសេស អគារស្នាក់នៅតែម្តង ដើម្បីធានាបានថាភ្ញៀវមកកាន់ Serene ទទួលបានបទពិសោធន៍ពិតប្រាកដ នឹងមិនអាចបំភ្លេចបាន។ ម៉្យាងវិញទៀត ចក្ខុវិស័យរបស់បដិសណ្ឋារកិច្ចមួយនេះដែរ ក៏បានលើកស្ទួយតំបន់លាក់។