×

តិកនិកសម្រិតសម្រាំងប្រេងដែលមានគុណភាពល្អសម្រាប់ប្រើប្រាស់នៅផ្ទះ

TRAVEL & LIVING 4 months ago
 
 

            ​យោង​តាម​គេហទំព័រ​របស់​អង្គការ​វេជ្ជ​សា​ស្រ្ត​ផ្នែក​បេះដូង​មួយ​របស់​ប្រទេស​ញូ​វ​ហ្សេ​លែ​ន​ដែល​មានឈ្មោះ​ថា​ ​www.heartfoundation.org.nz ប្រេង​ដែល​មានគុណ​ភាព​ល្អ​ដែល​លោកអ្នក​គួរ​ជ្រើសរើស​ប្រើ​គឺ​អា​ ​ស្រ័យ​លើ​កំរិត​ខ្លាញ់​នៅ​ក្នុង​ប្រភេទ​ប្រេង​នីមួយៗ​ ​វិធី​សា​ស្រ្ត​ចម្រាញ់​យក​ប្រេង​ ​និង​ ​ការថែទាំ​ទុក​ដាក់ប្រេង​ឲ្យបាន​ត្រឹមត្រូវតាម​ស្តង់​ដារ​បច្ចេកទេស​។​ ​ប្រេង​ដែល​មានគុណ​ភាព​ល្អ​ត្រូវតែ​ជា​ប្រភេទ​ប្រេង​ដែល​ផ្ទុក​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ចំនួន​ពីរ​ប្រភេទ​ ​គឺ​ ​ខ្លាញ់​មិន​ឆ្អែត​ប្រភេទ​ប៉ូ​លី​ (​p​o​l​y​-​saturated​) ​និង​ខ្លាញ់​មិន​ឆ្អែត​ប្រភេទ​ម៉ូណូ (​m​o​no​-​saturated​) ​។​ ​ប្រភេទ​រុក្ខជាតិ​ដែល​សម្បូរ​ខ្លាញ់​ទាំងពីរ​ប្រភេទ​នេះ​គឺ​គ្រាប់​រុក្ខជាតិ​ (​ឧ​ទា​: ​ផ្កា​ឈូករ័ត្ន​, ​ទំពាំងបាយជូរ​, ​សណ្តែកដី​) ​គ្រាប់​ធញ្ញជាតិ​ (​ឧ​ទា​: ​ស្រូវសាលី​, ​ល្ង​, ​ស​ណ្តែ​ក​) ​ផ្លែ​អា​វ៉ូ​កា​ដូ ​ឬ​ ​ផ្លែ​ប៊័រ​, ​ផ្លែ​អូ​លីវ​ ​និង​ ​ពពួក​បន្លែ​ដែល​អាច​កាត់បន្ថយ​អត្រា​សារធាតុ​កូ​ឡេ​ស្តឺ​រ៉​ល (C​hole​s​t​e​ro​l​) ​នៅ​ក្នុង​ឈាម​។​ ​ផ្ទុយទៅវិញ​ ​ប្រេងដូង​ដែល​ជា​ប្រភេទ​ប្រេង​ដែល​ប្រជាជន​ពេញ​និយម​ជាទូទៅ​នោះ​សម្បូរ​ខ្លាញ់​ឆ្អែត​ (​saturated​) ​ក​ម្រិ​ត​ខ្ពស់​ដែល​បង្កើន​កូ​ឡេ​ស្តឺ​រ៉​ល​ប្រភេទ​ ​L​D​L​ (​Low​ ​Density​ ​Lip​o​protein​) ​ដែល​អាចប​ង្ក​ហា​និ​ភ័យ​នៃ​ជំងឺបេះដូង​។​ ​ដូចនេះ​ ​លោកអ្នក​គួរ​ជ្រើសរើស​ប្រេង​ធញ្ញជាតិ​ជំនួស​ប្រេងដូង​ ​ឬ​ ​ប្រេង​ត្នោត​។​

            ​ទន្ទឹម​នឹង​នេះ​ ​ចំណុច​មួយទៀត​ដែល​លោកអ្នក​ត្រូវ​ពិចារណា​មុននឹង​សម្រេច​ចិត្ត​ទិញ​ផលិតផល​ប្រេង​ណាមួយ​យកមក​ផ្ទះ​នោះ​គឺ​ ​ថា​តើ​ប្រេង​នោះ​ត្រូវ​បាន​ចម្រាញ់​តាមវិធី​ណា​។​ ​ជា​ធម្មតា​ ​ប្រេង​ត្រូវ​បាន​ចម្រាញ់​តាមវិធី​សា​ស្រ្ត​ចំនួន​បី​យ៉ាងសំខាន់​ៗ​ ​គឺ​ ​វិធី​ចម្រាញ់​តាម​បែប​ត្រជាក់​ ​វិធី​ចម្រាញ់​តាម​បែប​ក្តៅ​ ​និង​ ​វិធី​ចម្រាញ់​ដោយ​អង្គធាតុ​រំលាយ​។​ ​ប្រភព​ដដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ប្រេង​ដែល​មានគុណ​ភាព​ល្អ​គឺ​ប្រេង​ដែល​ត្រូវ​បាន​ចម្រាញ់​ដោយ​វិធី​ទី​១​ ​និង​ ​វិធី​ទី​២​ ​ព្រោះ​វិធី​ទាំងពីរ​នេះ​ធ្វើឲ្យ​យើង​ទទួល​បាន​នូវ​គុណភាព​ប្រេង​បរិសុទ្ធ​បែប​ធម្មជាតិ​ ​ដូចជា​ ​ប្រេង​អូ​លីវ​ ​និង​ ​ប្រេង​ថ្លែ​ប៊័រ​ ​ដែល​សម្បូរ​ផ្ទុក​សារធាតុ​អង់​ទី​អុក​ស៊ី​ត​ករ​ (​Ant​i​ox​i​d​ant​) ​ដែល​ជួយ​ថែរក្សា​រសជាតិ​ដើម​ ​និង​ ​ពណ៌​ប្រេង​ដើម​បាន​យ៉ាងល្អ​ប្រសើរ​។​ ​ផ្ទុយទៅវិញ​ ​ប្រេង​ដែល​ត្រូវ​បាន​ចម្រាញ់​ដោយ​វិធី​ទី​៣​ ​ត្រូវ​បាន​ឆ្លងកាត់​ការ​កែច្នៃ​ជាច្រើន​ដំណាក់កាល​ ​រួម​មាន​ ​ការ​ចំហៀវ​ប្រេង​ ​ការ​ធ្វើឲ្យ​ ​ប្រេង​ស​ថ្លា​ ​និង​ ​ការ​បំបាត់​ក្លិន​ពី​ធម្មជាតិ​នៃ​ប្រេង​ ​ជាដើម​ ​ដែល​សុទ្ធសឹងតែ​ធ្វើឲ្យ​រសជាតិ​ ​ក្លិន​ ​និង​ ​ពណ៌​ប្រេង​ដើម​បាត់បង់​ជាច្រើន​ព្រមទាំង​កាត់បន្ថយ​ក​ម្រិ​ត​អង់​ទី​អុក​ស៊ី​ត​ករ​មួយ​ចំនួន​ថែមទៀត​ផង​។​ ​ប្រេង​ប្រភេទ​ ​ចុងក្រោយ​នេះ​ជា​ធម្មតា​មាន​ដាក់​លក់​យ៉ាង​ទូលំទូលាយ​នៅ​តាម​ទី​ផ្សារ​នានា​ ​ហើយ​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រេង​ទាំងពីរ​ប្រភេទ​ខាងលើ​ព្រមទាំង​ធន់​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ទៀត​ផង​ ​ក្នុង​នោះ​រួម​មាន​ ​ប្រេងសណ្តែក​ ​ប្រេង​កន្ទក់​ ​និង​ ​ប្រេង​ទំពាំងបាយជូរ​។​

            ក្រៅពី​កត្តា​វិធី​សា​ស្រ្ត​នៃ​ការ​ចម្រាញ់​ប្រេង​ដែល​លោកអ្នក​គួរ​យល់​ដឹង​ ​លោកអ្នក​ក៏​ត្រូវ​ឈ្វេងយល់​ឲ្យបាន​ច្បាស់​អំពី​ការ​សម្រិតសម្រាំង​គុណភាព​ប្រេង​នៅមុន​ពេល​និង​ក្រោយពេល​ទិញ​ប្រេង​ណាមួយ​មក​ផ្ទះ​។​ ​ប្រេង​គ្រប់​ប្រភេទ​នឹង​ខូចគុណភាព​នៅពេលដែល​យើង​ទុក​វា​មិនបាន​ត្រឹមត្រូវ​ ​បណ្តោយ​វា​ឲ្យ​ប៉ះ​នឹង​ក​ម្តៅ​ក្តៅ​ពេក​ ​ឬ​ត្រូវ​ពន្លឺ​ ​និង​ ​ខ្យល់ខ្លាំង​ពេក​។​ ​ដូចនេះ​នៅ​ពេល​ទៅ​ទិញ​ផលិតផល​ប្រេង​ណាមួយ​ពី​ទី​ផ្សារ​ ​លោកអ្នក​ត្រូវ​ពិនិត្យមើល​នូវ​កាលបរិច្ឆេទ​ផលិត​ ​និង​ ​កាលបរិច្ឆេទ​ផុត​សុពលភាព​ឲ្យបាន​ច្បាស់លាស់​មុននឹង​ទិញ​យកមក​ប្រើប្រាស់​។​ ​ផលិតផល​ប្រេង​ដែល​ល្អ​គឺ​ផលិតផល​ដែល​មាន​សុពលភាព​ក្នុង​ការប្រើប្រាស់​ក្នុងរយៈ​ត្រឹមតែ​១​២​ ​ខែ​ ​ប៉ុណ្ណោះ​។​ ​កាលណា​ប្រេង​ទុក​យូរ​ពេក​ ​វា​នឹង​ប៉ះពាល់​ដល់​គុណភាព​ដើម​នៃ​ប្រេង​នោះ​ពុំខាន​ឡើយ​។​ ​ចៀសវាង​ទិញ​ផលិត​ប្រេង​ទាំងឡាយ​ណា​ដែល​មាន​ស្តុក​ក្នុង​ឃ្លាំង​ក្នុងរយៈពេល​យូរ​ពេក​។​ ​ម្យ៉ាង​វិញទៀត​ ​គួរ​ទិញ​ប្រេង​ដែល​ត្រូវ​បាន​រក្សាទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ ​ច្រក​ក្នុង​ដប​ពណ៌​ស្រអាប់​ ​មិន​ស្ថិត​ក្រោម​ក​ម្តៅ​ថ្ងៃ​។​

            លើស​ពីនេះទៅ​ទៀត​ ​លោកអ្នក​គប្បី​ចៀសវាង​ប្រើ​ភ្លើង​ខ្លាំង​នៅ​ពេល​ច​ម្អិ​ន​ជាមួយ​ប្រេង​ ​ដោយសារតែ​នៅពេលដែល​ប្រេង​ត្រូវ​បាន​ក​ម្តៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់​ពេក​ ​ប្រេង​នឹង​បញ្ចេញ​សារធាតុ​គីមី​មិន​ល្អ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកអ្នក​គួរ​ចៀសវាង​ការប្រើប្រាស់​ប្រេង​ដែល​ត្រូវ​បាន​ច​ម្អិ​ន​រួច​ម្តង​មក​ហើយ​ ​ឬ​ ​ច្រើនដង​ហើយ​ ​ព្រោះ​នៅពេលដែល​ប្រេង​កាន់តែ​មាន​ពណ៌​ខ្មៅ​ ​មានន័យ​ថា​ ​វា​កាន់តែ​បាត់បង់​រសជាតិ​ដើម​ ​និង​បណ្តាលឲ្យមាន​រសជាតិ​ ​និង​ ​ក្លិនខារ​ ​មិនគួរ​ឲ្យ​ចង់​ទទួលទាន​ឡើយ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS