×

​ម៉ាក​ហ្វេ​ហ្សិ​ន​អន្តរជាតិ​ល្បី​ៗ​បរិច្ចាគ​ទឹកប្រាក់​ខ្ទង់​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​

NEWS 4 years ago
 
 

           ​ថ្វី​ដ្បិត​ស្ថិត​ក្នុង​ស្ថានការណ៍​លំបាក​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​កំពុង​រាតត្បាត​ជាស​កល​ដែល​ធ្វើឲ្យ​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ធ្លាក់ចុះ​យ៉ាងណាក្តី​ ​ប៉ុន្តែ​ជាមួយគ្នា​នេះ​ម៉ាក​ហ្វេ​ហ្សិ​ន​អន្តរជាតិ​ល្បី​ៗ​លំដាប់​ពិភពលោក​បាន​កំពុង​ដើរតួ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ដោយ​ផ្លាស់ប្តូរ​ទាំង​សង្វាក់​ផលិតកម្ម​និង​ប្រមែប្រមូល​មូលនិធិ​នានា​ដើម្បី​ផ្តល់​ជំនួយ​គាំទ្រ​ទៅកាន់​អង្គការសុខភាព​ពិភពលោក​(​WHO​) ​មន្ទីរពេទ្យ​ ​មន្ទីរ​ស្រាវជ្រាវ​ ​ព្រមទាំង​អង្គការសុខភាព​នានា​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ជាដើម​។​ ​ខាងក្រោម​នេះ​ជា​ស្លាកយីហោ​អន្តរជាតិ​ល្បី​ៗ​នៅ​លើ​ពិភពលោក​ដែល​ពួកគេ​បាន​កំពុង​រួមដៃគ្នា​ដើម្បី​ជួយ​ដល់​ប្រទេសជាតិ​ក៏ដូចជា​ពិភពលោក​ទាំងមូល​ក្នុង​ការ​ក​ម្ចាត់​វី​រុ​ស​កូ​វី​ដ​១​៩​ឲ្យ​ចេញ​ផុត​ពី​ភព​​​ផែនដី​។​

1. ​Her​m​ès

           ​​Her​m​ès ​ស្លាកយីហោ​ដ៏​ប្រណីត​របស់​ប្រទេស​បារាំង​មួយ​នេះ​បាន​បរិច្ចាគ​ទឹកប្រាក់​ដល់ទៅ​​​ជាង​ ​២​១​លាន​ដុល្លារ​ទៅដល់​មន្ទីរពេទ្យ​រដ្ឋ​នានា​នៅ​ក្នុង​ទីក្រុង​ប៉ា​រី​ស​ ​ព្រម​ជាមួយ​ម៉ា​ស​ចំនួន​៣​ម៉ឺន​១​ពាន់​ ​និង​ជែ​ល​ស​ម្អា​តដៃ​ប្រមាណ​៣​០​តោន​ដែល​ផលិត​ផ្ទាល់​នៅ​រោងចក្រ​របស់​ខ្លួន​។​

2. R​a​l​p​h​ ​L​a​ur​e​n

           ​ប្រ៊េ​ន​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ R​a​l​p​h​ ​L​a​ur​e​n ​បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ដល់ទៅ​១​០​លាន​ដុល្លារ​ឯណោះ​។​ ​ទឹក​ប្រាក់ជំនួយ​ដ៏​ច្រើន​បំផុត​នេះ​នឹង​ផ្តល់​ជូន​ទៅកាន់​អង្គការសុខភាព​ពិភពលោក​(​WHO​)​ដើម្បី​ឆ្លើយតប​ទៅ​នឹង​មូលនិធិ​រួបរួម​ក​ម្ចាត់​វី​រុ​ស​កូ​វី​ដ​១​៩​ផង​ ​មូលនិធិ​ជំនួយ​គ្រាអាសន្ន​ផង​ ​និង​មូលនិធិ​Pink​ ​P​o​y​ ​របស់​ខ្លួន​ដែល​គាំទ្រ​ទៅលើ​គ្រឹះស្ថាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក​ផង​ដែរ​។​ ​ម៉ាក​ R​a​l​p​h​ ​L​a​ur​e​n ​ក៏​កំពុង​ចាប់ផ្តើម​ផលិត​ម៉ា​ស​ចំនួន​២​៥​ម៉ឺន​ ​និង​ស​ម្លៀ​ក​បំពាក់​វេជ្ជសាស្ត្រ​២​ម៉ឺន​៥​ពាន់​ឈុត​សម្រាប់​គ្រូពេទ្យព្យាបាល​អ្នកជំងឺ​។​ ​ថ្វី​ដ្បិត​ទឹកប្រាក់​ផ្តល់​ជំនួយ​មិន​សមាមាត្រ​នឹង​ចំណូល​រួម​ទាំង​ផ្គត់ផ្គង់​អ្នក​ច្នៃ​ម៉ូដ​របស់​ខ្លួន​នៅ​ក្នុង​កំឡុង​វិបត្តិ​នេះ​ក្តី​ ​ប៉ុន្តែ​តំណាង​ម៉ាក​ R​a​l​p​h​ ​L​a​ur​e​n ​បាន​ថ្លែង​យ៉ាង​ខ្លី​ថា​«​យើង​ជឿជាក់​ថា​មិនថា​អ្នកជា​នរណា​មកពី​ណា​ ​ពួកយើង​ទាំងអស់គ្នា​នឹង​ផ្សារភ្ជាប់​គ្នា​ជាប់​ជានិច្ច​ ​ហើយ​ទាំងនេះ​គឺ​ជាហេតុ​ផល​ដែល​ពួកយើង​ធ្វើសកម្មភាព​ដ៏​សំខាន់​ដើម្បី​ជួយ​ដល់​ក្រុម​របស់យើង​ក៏ដូចជា​សហគមន៍​របស់យើង​នៅ​ក្នុង​គ្រា​វិបត្តិ​នេះ​»​។​

3. ​L​ou​i​s ​V​u​it​ton​

           ​​ឆ្លើយតប​ទៅ​នឹង​ការ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​បា​រំា​ង​ ​ម៉ាក​ដ៏​ប្រណីត​ល្បី​លំដាប់​ពិភពលោក​ ​L​ou​i​s ​V​u​it​ton​ ​នឹង​ប្រើប្រាស់​ផលិតកម្ម​របស់​ខ្លួន​មក​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូ​វី​ដ​១​៩​។​ ​ឃ្លា​មួយ​យ៉ាង​ខ្លី​ ​«​ម៉ា​ស​ឧប​ត្តម្ភ​រាប់​រយ​រាប់ពាន់​រាប់​ម៉ឺន​»​ ​ដែល​ម៉ាក​ ​L​ou​i​s ​V​u​it​ton​ ​បាន​បង្ហោះ​គឺ​ដើម្បី​បញ្ជាក់​ថា​ខ្លួន​បាន​បង្វែរ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋអាមេរិក​មក​ចាប់ផ្តើម​ផលិត​ម៉ា​ស​ដើម្បី​បរិច្ចាគ​ទៅកាន់​តំបន់​ដែល​រង​ឥទ្ធិពល​ខ្លាំង​ជាមួយ​វី​រុ​ស​កូ​វី​ដ​១​៩​។​

4. C​h​an​e​l​

           ​​ខណៈ​ដែល​ការងារ​របស់​និយោជិត​ទាំងអស់​ត្រូវ​រាំង​ស្ទះ​ដោយសារតែ​ការ​រាតត្បាត​វី​រុ​ស​កូ​វី​ដ​១​៩​ជាស​កល​ ​ម៉ាក​យីហោ​ប្រណីត​របស់​ប្រទេស​បារាំង​ C​h​an​e​l​ ​បាន​កំពុង​សហការ​ជាមួយនឹង​អាជ្ញាធរ​ដើម្បី​ផ្លាស់ប្តូរ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​មក​ផលិត​ជា​ម៉ា​ស​ការពារ​វិញ​ផង​ដែរ​។​ ​«​ថ្ងៃនេះ​ពួកយើង​និង​ដៃគូ​បាន​កំពុង​រួបរួម​កម្លាំង​គ្នា​ដើម្បី​ផលិត​ម៉ា​ស​ការពារ​ ​និង​ស​ម្លៀ​ក​បំពាក់​គិលានុបដ្ឋាយិកា​»​។​ ​នេះ​ជា​ការ​លើកឡើង​របស់​ C​h​an​e​l​។​

5. ​Fend​i​

​ស្លាកយីហោ​ហ្វេ​ហ្សិ​ន​របស់​ប្រទេស​អ៊ីតាលី​ ​Fend​i​ ​បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ប្រមាណ​ជាង​២​៧​ម៉ឺន​ដុល្លារ​ទៅកាន់​អង្គការ​នានា​នៅ​ក្នុង​តំបន់​ ​L​o​m​bard​y​ ​ប្រទេស​របស់​ខ្លួន​ ​និង​កំពុង​សហការ​ជាមួយ​អ្នកផ្គត់ផ្គង់​ជាច្រើន​ដើម្បី​ផ្តល់​ម៉ា​ស​វេជ្ជសាស្ត្រ​សន្ធឹកសន្ធាប់​ទៅកាន់​គ្រូពេទ្យ​ជំនាញ​នៅ​ក្នុង​តំបន់​ ​T​u​scan​y​។​ ​ជាមួយគ្នា​នេះ​អ្នកស្នង​ម៉ាក​ ​Fend​i​ ​អ្នកស្រី​ ​Car​l​a​ ​Fend​i​ ​បាន​បង្កើត​កម្មវិធី​មូលនិធិ​ ​និង​ប្រមូល​មូលនិធិ​បានជា​ង​១​០​ម៉ឺន​ដុល្លារ​សម្រាប់​បរិច្ចាគ​គាំទ្រ​ដល់​អង្គភាព​ថែទាំ​នៅ​មន្ទីរពេទ្យ​ ​Pre​s​i​d​i​o S​an​i​tar​i​o ​Co​l​u​m​bus​ ​ស្ថិតនៅ​ក្នុង​ទីក្រុង​រ៉ូ​ម​។​

6. ​Coach​

           ​​Coach​ ​ដែល​ជា​ម៉ាក​ហ្វេ​ហ្សិ​ន​របស់​អាមេរិក​បាន​រួមដៃគ្នា​ជាមួយ​អាជ្ញាធរ​ទីក្រុង​ញូ​វយ​ក​និង​ធនាគារ​ ​Gold​man​ ​Sac​h​s ​បរិច្ចាគ​ជា​ទឹកប្រាក់​២​លាន​ដុល្លារ​ទៅកាន់​អាជីវកម្ម​ខ្នាត​តូច​នានា​នៅ​ក្រុង​ទីក្រុង​ដើម្បីឲ្យ​អាជីវករ​បាន​បន្ត​និរន្ត​ភាព​អាជីវកម្ម​របស់​ខ្លួន​។​

7. Bo​t​t​e​g​a​ ​V​e​net​a​

           ​ប្រ៊េ​ន​របស់​ប្រទេស​អ៊ីតាលី​នេះ​នឹង​គាំទ្រ​ទៅលើ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​សម្រាប់​វី​រុ​ស​កូ​វី​ដ​១​៩​ ​ដោយ​ផ្តល់​អាហារ​រូប​ករ​ណ៍​រយៈពេល​ពីរ​ឆ្នាំទៅ​កាន់​តំបន់​បី​នៃ​ទីក្រុង​ក្នុង​ប្រទេស​រួម​មាន​ ​តំបន់​V​e​net​o ​តំបន់​ ​L​a​z​i​o ​និង​ ​តំបន់​Camp​an​i​a​។​ ​ទឹកប្រាក់​ជាង​ ​៣​២​ម៉ឺន​៥​ពាន់​ដុល្លារ​នឹងជា​មូលនិធិ​សម្រាប់​ការស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ ​Pad​u​a​ ​និង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ជំងឺឆ្លង​នៅ​ទីក្រុង​រ៉ូ​ម​ ​ព្រមទាំង​មន្ទីរ​ពិសោធន៍​មីក្រូ​ជីវសាស្ត្រ​និង​វី​រុ​ស​នៅ​មន្ទីរពេទ្យ​ ​Dome​n​i​co​ ​Cot​u​g​no​ ​ស្ថិតនៅ​ក្នុង​ទីក្រុង​Nap​l​e​s​។​

8. ​G​ucc​i​

           ​ដើម្បី​ចូលរួម​យុទ្ធនាការ​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​ស្លាកយីហោ​ដ៏​ល្បី​របស់​ប្រទេស​អ៊ីតាលី​បាន​ផ្តល់​ជំនួយ​ទៅកាន់​នាយកដ្ឋាន​ការពារ​ជនស៊ីវិល​អ៊ីតាលី​និង​អង្គការសុខភាព​ពិភពលោក​(​WHO​) ​ជាមួយ​ម៉ា​ស​វេជ្ជសាស្ត្រ​ចំនួន​ ​១​លាន​១​០​ម៉ឺន​ម៉ា​ស​ ​និង​ ​ស​ម្លៀ​ក​បំពាក់​ការពារ​វេជ្ជសាស្ត្រ​ប្រមាណ​៥​៥​ពាន់​ឈុត​។​ ​សហគមន៍​ម៉ាក​ ​G​ucc​i​ ​ក៏បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​ឲ្យ​នាំគ្នា​ចូលរួម​ផ្តល់​ជំនួយ​ក៏ដូចជា​បរិច្ចាគ​ទៅកាន់​អង្គការសុខភាព​ពិភពលោក​តាមរយៈ​ការ​ទំនាក់ទំនង​ទៅកាន់​ភ្នាក់ងារ​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ​។​

9. K​e​ring​

           ​​មាន​ម៉ាក​ល្បី​ៗ​ជាច្រើន​ដែល​ស្ថិតនៅ​ក្រោម​ក្រុមហ៊ុន​នេះ​បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ផង​និង​ផលិតកម្ម​ផង​ដើម្បី​ប្រឆាំង​នឹង​វី​រុ​ស​កូ​វី​ដ​១​៩​។​ ​តួយ៉ាង​ ​ដូចជា​ម៉ាក​ ​G​ucc​i​ ​ដែល​បាន​រៀបរាប់​នៅ​ខាងលើ​ ​ម៉ាក​ ​Saint​ ​L​a​u​rent​ ​និង​ម៉ាក​ ​Bale​nc​i​a​g​a​ ​នឹង​រួមដៃគ្នា​បង្កើត​សង្វាក់​ផលិតកម្ម​ផលិត​ម៉ា​ស​ដោយខ្លួនឯង​ដែល​នឹង​ចាប់ផ្តើម​ផលិត​នៅ​ពេល​ឆាប់ៗ​នេះ​ខណៈ​កំពុង​រង់ចាំ​ការ​អនុម័ត​ពី​អាជ្ញាធរ​សុខភាព​។​ ​កិច្ច​សហការ​នេះ​ដែរ​ក៏បាន​ប្រមូល​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​បរិច្ចាគ​ទៅកាន់​មូលនិធិ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​និង​ការពារ​សុខភាព​C​D​C ​ព្រមទាំង​ផ្តល់​ការ​ផ្គត់ផ្គង់​សំខាន់​ៗ​ ​និង​សម្ភារ​សំខាន់​ៗ​ទៅកាន់​បុគ្គលិក​ថែទាំ​សុខភាព​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

10. ​Tory​ ​Bur​c​h​

           ​ប្រ៊េ​ន​ហ្វេ​ហ្សិ​ន​របស់​អាមេរិក​មួយ​នេះ​ផង​ដែរ​បាន​ចាប់ដៃ​គ្នា​ជាមួយ​ខាង​ផ្នែក​ឯកទេស​សុខភាព​ 1199S​E​I​U ​United​ ​Health​care​ ​Worker​s ​East​ ​ដោយ​ផ្តល់​ជំនួយ​ជា​សម្ភារ​វេជ្ជសាស្ត្រ​មាន​តម្លៃ​ស្មើនឹង​៥​លាន​ដុល្លារ​។​ ​ក្នុង​នោះ​មាន​ដូចជា​ ​ស​ម្លៀ​ក​បំពាក់​ការពារ​វេជ្ជសាស្ត្រ​ ​ខ្សែក្រវាត់​ ​និង​ស្បែកជើង​ ​សម្រាប់​អ្នកជំនាញ​ថែទាំ​សុខភាព​ ​ព្រមទាំង​ក្រណាត់​ប្រវែង​២​៧​០​០​ម៉ែត្រ​សម្រាប់​កាត់​ធ្វើ​ម៉ា​ស​និង​ស​ម្លៀ​ក​បំពាក់​ការពារ​វេជ្ជសាស្ត្រ​សម្រាប់​សេវា​សុខភាព​កាតូលិក​នៃ​កោះ​ ​Long​ ​Island​។​

11. ​P​r​a​d​a

           ​បច្ចុប្បន្ន​ ​ម៉ាក​ ​P​r​a​d​a​ ​បាន​កំពុង​ផ្តល់​ហិរញ្ញប្បទាន​ដល់​អង្គភាព​ថែទាំ​នៅ​មន្ទីរពេទ្យ​ថ្មី​បី​កន្លែងនៅ​ទីក្រុង​ ​M​i​l​an​ ​ប្រទេស​អ៊ីតាលី​។​ ​ក្រុមហ៊ុន​ម៉ាក​ផលិតផល​ហ្វេ​ហ្សិ​ន​ដ៏​ធំ​ប្រចាំ​អ៊ីតាលី​នេះ​ក៏បាន​កំពុង​ដុតដៃដុតជើង​ផ្តោត​លើ​ការ​ផលិត​ម៉ា​ស​ចំនួន​១​១​ម៉ឺន​ម៉ា​ស​ ​និង​ស​ម្លៀ​ក​បំពាក់​ការពារ​វេជ្ជសាស្ត្រ​ចំនួន​៨​ម៉ឺន​ឈុត​នៅ​រោងចក្រ​ផ្ទាល់ខ្លួន​នៅ​ឯ​ទីក្រុង​Per​u​g​i​a​ដើម្បី​ផ្តល់​ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាំងប៉ុន្មាន​នៅ​តំបន់​ ​T​u​scan​។​

12. ​M​i​c​h​a​e​l​ Kors

           ​​ម៉ាក​ដ៏​ប្រណីត​របស់​ប្រទេស​អាមេរិក​ ​M​i​c​h​a​e​l​ Kors ​បាន​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​ ​រួម​ជាមួយ​ទឹកប្រាក់​បន្ថែម​១​លាន​ដុល្លារ​ទៀត​ពី​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ម៉ាក​ ​ប្រគល់​ជូន​ទៅកាន់​អង្គការ​នានា​នៅ​ក្នុង​ទីក្រុង​ញូ​វយ​ក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូ​វី​ដ​១​៩​។

13. ​V​e​r​sac​e​

           ​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ម៉ាក​ ​V​e​r​sac​e​ ​អ្នកស្រី​ ​Donate​l​l​a​ ​និង​ប្អូនស្រី​របស់​ខ្លួន​ ​All​e​g​r​a​ ​បាន​បរិច្ចាគ​ទឹកប្រាក់​ប្រមាណ​ជាង​២​១​ម៉ឺន​៥​ពាន់​ដុល្លារ​ទៅកាន់​អង្គភាព​I​CU ​នៅ​មន្ទីរពេទ្យ​ S​an​ R​a​f​f​a​e​l​e​ ​Hospital​ ​ទីក្រុង​ ​M​i​l​an​ ​ប្រទេស​អ៊ីតាលី​ ​ហើយ​ក្នុង​នោះ​ក៏មាន​ទឹកប្រាក់​៤​០​ម៉ឺន​ដុល្លារ​បន្ថែម​ពី​ក្រុមហ៊ុន​ ​V​e​r​sac​e​ ​ផ្ទាល់​ផង​ដែរ​។​ ​ម៉ាក​ ​V​e​r​sac​e​ ​ក៏​នឹង​បរិច្ចាគ​ទឹកប្រាក់​ ​១​០​ម៉ឺន​ដុល្លារ​ទៅកាន់​អង្គការ​ ​Camera​ N​a​zion​ale​ ​Dell​a​ ​M​o​d​a​ ​Italian​a​ ​ដើម្បី​នាំ​យក​កង្ហារ​ ​និង​សម្ភារ​វេជ្ជសាស្ត្រ​ទៅកាន់​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។

14. ​Jimmy​ C​h​oo

           ​Jimmy​ C​h​oo ​ដែល​ជា​ស្លាកយីហោ​គ្រឿង​តាក់តែង​កាយ​ដ៏​ល្បី​របស់​ទីក្រុង​ឡុង​ដ៍​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​៥​០​ម៉ឺន​ដុល្លារ​ទៅកាន់​អង្គការ​នានា​នៅ​ក្នុង​ចក្រភពអង់គ្លេស​។​ ​ក្នុង​នោះ​មាន​ទឹកប្រាក់​២​ម៉ឺន​៥​ពាន់​ដុល្លារ​នឹង​ផ្តល់​ទៅកាន់​សេវា​សុខភាព​ជាតិ​ប្រឆាំង​វី​រុ​ស​កូវ​រី​ដ​១​៩​ ​និង​២​ម៉ឺន​៥​ពាន់​ដុល្លារ​ទៀត​ជូន​ទៅកាន់​អង្គការសុខភាព​ពិភពលោក​(​WHO​)​។​

15. ​Bur​berry

           ​​ម៉ាក​ហ្វេ​ហ្សិ​ន​របស់​ប្រទេស​អង់គ្លេស​ ​Bur​berry​ ​បាន​ប្រកាស​ថា​ ​រោងចក្រ​នៅ​ស្រុក​ ​Y​orks​hire​ ​របស់​ខ្លួន​នឹង​ចាប់ផ្តើម​ផលិត​ម៉ា​ស​និង​ស​ម្លៀ​ក​បំពាក់​ការពារ​វេជ្ជសាស្ត្រ​ឲ្យ​ទាន់​តាម​ពេលកំណត់​របស់​ភ្នាក់ងារ​ផ្នែក​វេជ្ជសាស្ត្រ​និង​ផលិតផល​ថែរក្សា​សុខភាព​។​ ​សង្វាក់​ផលិតកម្ម​នេះ​នឹង​ក្លាយ​ជា​ការ​ផលិត​ដ៏​លឿន​បំផុត​ ​និង​បញ្ចូន​ឲ្យបាន​រហ័ស​បំផុត​ជាមួយ​ម៉ា​ស​ប្រមាណ​ច្រើនជាង​១​០​ម៉ឺន​ម៉ា​ស​សម្រាប់​ចែកចាយ​នៅ​កាន់​ផ្នែក​សេវា​សុខភាព​ជាតិ​ក្នុង​ចក្រភពអង់គ្លេស​។​ ​ក្នុង​នោះ​ក៏​រួមបញ្ចូល​ផ្តល់​មូលនិធិ​សម្រាប់​ការស្រាវជ្រាវ​រក​វ៉ាក់សាំង​ចាត់ចែង​ដោយ​សាកលវិទ្យាល័យ​ ​Ox​ford​ ​ផង​ដែរ​។​ ​លើស​ពី​នេះ​ម៉ាក​ ​Bur​berry​ ​បាន​បរិច្ចាគ​ទៅ​គម្រោង​ ​Fare​Share​ ​និង​គម្រោង​ ​T​h​e​ ​F​e​l​i​x ​ដើម្បី​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​ក្នុង​ចក្រភពអង់គ្លេស​ម្រាប់​អ្នក​ដែល​ត្រូវការ​ផង​ដែរ​។​

16. ​P​r​a​b​a​l​ ​G​u​rung​

           ​​អ្នក​ច្នៃ​ម៉ូដ​និង​ជា​ស្ថាបនិក​ម៉ាក​ ​P​r​a​b​a​l​ ​G​u​rung​ ​នៃ​សហរដ្ឋអាមេរិក​បាន​បរិច្ចាគ​ជា​ម៉ា​ស​ N95 ​ចំនួន​ ​២​ពាន់​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​ញូ​វយ​ក​ ​ហើយក៏​ដើរតួ​ជា​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ដោយ​រួមដៃ​ជាមួយ​អង្គភាព​មូលនិធិ​កូ​វី​ដ​១​៩​។​ ​លោក​បាន​លើកឡើង​ថា​ ​«​ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់​ដែល​បាន​រួមដៃ​ជាមួយ​អង្គភាព​មូលនិធិ​កូ​វី​ដ​១​៩​ ​ដើម្បី​នាំ​យក​ការ​គាំពារ​ទៅកាន់​វីរបុរស​ដែល​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ជួយ​ជីវិត​មនុស្ស​ ​ហើយ​ខ្ញុំ​ពិតជា​ស្ងើច​ចំពោះ​សេចក្តី​មោះមុត​ ​និង​ភាព​មិន​ស្ទាក់ស្ទើរ​របស់​ពួកគាត់​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​ ​សាមគ្គីភាព​និង​ក្តី​សង្ឃឹម​គឺជា​ឱសថ​ដ៏​សំខាន់​សម្រាប់​ព្យាបាល​មនុស្សជាតិ​របស់យើង​»​។​

17. ​Arm​an​i​

           ​​អ្នក​ច្នៃ​ម៉ូដ​បង្កើត​ស្លាកយីហោ​នេះ​បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ប្រមាណ​១​,​៤​លាន​ដុល្លារ​ទៅកាន់​មន្ទីរពេទ្យ​និង​អង្គការសុខភាព​នានា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។​

18. ​Tiff​any​ & ​Co​.

           ​មូលនិធិ​របស់​ក្រុមហ៊ុន​ផលិត​គ្រឿង​លម្អ​កាយ​យីហោ​ ​Tiff​any​ & ​Co​. ​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​ដោយ​ក្នុង​នោះ​ទឹកប្រាក់​៧​៥​ម៉ឺន​ដុល្លារ​នឹង​ប្រគល់​ជូន​ទៅ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​រីឯ​២​៥​ម៉ឺន​ដុល្លារ​ទៀត​សម្រាប់​ឆ្លើយតប​ទៅ​នឹង​មូលនិធិ​សហគមន៍​ញូ​វយ​ក​ដែល​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​។​ ​ក្រុមហ៊ុន​ម៉ាក​យីហោ​នេះ​ក៏​នឹង​រៀបចំ​កម្មវិធី​ប្រមូល​មូល​និ​ធី​សម្រាប់​បុគ្គលិក​ដើម្បីឲ្យ​ស៊ីមេទ្រី​គ្នា​ទៅ​នឹង​ការ​ផ្តល់​មូលនិធិ​សម្រាប់​អង្គការ​ដើម្បី​ប្រយុទ្ធ​នឹង​ឥទ្ធិពល​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​ផង​ដែរ​។​

19. ​H​&​M​

           ​ប្រ៊េ​ន​ ​H​&​M​ ​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​៥​០​ម៉ឺន​ដុល្លារ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​មូលនិធិ​សាមគ្គីភាព​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​។​ ​ក្រុមហ៊ុន​ក៏​កំពុង​រៀបចំ​សង្វាក់​ផលិតកម្ម​ដោយខ្លួនឯង​ផ្ទាល់​ដើម្បី​ផលិត​សម្ភារ​ការពារ​យកទៅ​ផ្គត់ផ្គង់​នៅ​មន្ទីរពេទ្យ​នានា​ជុំវិញ​ពិភពលោក​ ​ព្រមទាំង​ផ្តល់​ជំនួយ​បន្ថែម​ដល់​អង្គការ​នានា​តាមរយៈ​ការ​ជួយ​ផ្សព្វផ្សាយ​ជា​សារ​ទៅលើ​ការថែទាំ​ង​សុខភាព​និង​សុវត្ថិភាព​។​ ​យ៉ាងណាមិញ​មួយ​រយៈ​មុន​ក្រុមហ៊ុន​ក៏បាន​បរិច្ចាគ​ជា​ផលិតផល​របស់​ខ្លួន​ប្រមាណ​៧​ម៉ឺន​ផលិតផល​ទៅកាន់​អង្គការ​កុមារ​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ​។​

20. ​L​o​ewe​

           ​​L​o​ewe​ ​ដែល​ជា​ប្រ៊េ​ន​ហ្វេ​ហ្សិ​ន​របស់​ប្រទេស​អេស្ប៉ា​ញ​បាន​ចាប់ដៃ​ជាមួយ​អង្គការ​ ​P​lat​a​form​a​ ​d​e​ ​In​fan​c​i​a​ ​បរិច្ចាគ​ទឹកប្រាក់​ ​៥​៤​ម៉ឺន​ដុល្លារ​ ​រួម​ទាំង​ទឹកប្រាក់​៤​៣​ដុល្លារ​(​ក្នុង​ផលិតផល​មួយ​)ដែ​លលក់​បាន​ពី​ផលិតផល​នីមួយៗ​ពី​ខូឡិ​ក​ហ្សិ​ន​ ​P​a​u​l​a’s ​I​b​i​z​a​ ​ទៅ​អង្គការ​ដែល​ធ្វើការ​ការពារ​កុមារ​នៅ​ក្នុង​ប្រទេសជាតិ​របស់​ខ្លួន​។​ ​លើស​ពី​នេះ​ ​L​o​ewe​ ​ក៏​នឹង​ផ្តល់​ជា​ម៉ា​ស​វេជ្ជសាស្ត្រ​ចំនួន​១​០​ម៉ឺន​ទៅកាន់​អង្គការ​កាកបាទក្រហម​អេស្ប៉ា​ញ​ផង​ដែរ​៕​

Article by​ ​HEM ​SOKKHIM


SUGGESTIONS