×

ស្វាគមន៍​ចំពោះ​មាតិកា​ឌី​ជី​ថល​ថ្មី​ប្រចាំខែ​ឧសភា​របស់​សូវ​រី​ន​!

NEWS 4 years ago
 
 

          រដូវ​កាល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ទើប​តែ​រំ​កិលខ្លួន​ផុត​ពី​អារម្មណ៍​មហាជន​ទាំងឡាយ​ ​ខែ​ឧសភា​ដើម​រ​ដូ​វស្សា​នៃ​សករាជ​ថ្មី​បាន​ចូល​មកដល់​។​ ​ក្នុង​លេខ​ចេញផ្សាយ​ថ្មី​នេះ​ ​ទស្សនា​សូវ​រី​ន​យើងខ្ញុំ​បាន​ខិតខំ​ច្នៃ​ប្រតិដ្ឋ​ការ​ថតរូប​ម៉ូឌែ​ល​ដ៏​ស្រស់​សោភា​ជា​មូ​យ​នឹង​ឈុត​ស​ម្លៀ​ក​បំពាក់​ថ្មីសន្លាង​ត្រូវ​បាន​រចនា​ម៉ូដ​ដោយ​លោក​ ​ម៉ែន​ ​សីហា​ ​ដែល​មាន​រហស្សនាម​ សិល្បៈ​ថា​ O​l​i​v​a​ Kon​g​ ​អ្នក​ច្នៃ​ម៉ូដ​ ​ជា​គ្រូបង្រៀន​ដើរ​ម៉ូដ​ ​និង​ ​ជា​ស្ថាបនិក​ស្លាកយីហោ​ ​Queen​ ​Victor​i​a​ ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​បោះ​ស​ម្លេ​ង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​សមិទ្ធផល​ការងារ​សិប្បកម្ម​តម្បាញ​កំប្លោក​របស់​សហគមន៍​ស្រ្តី​មួយ​ក្រុម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​សៀមរាប​អង្គរ​កែច្នៃ​ជា​កាបូប​នារី​ជាច្រើន​ម៉ូដ​យ៉ាងល្អ​ប្រណិត​ទាន់សម័យ​គួរឲ្យ​ទាក់ទាញ​បំផុត​ក៏​នឹង​ត្រូវ​បាន​បង្ហាញ​ជូន​ផង​ដែរ​។​

          ក្រៅពី​នេះ​ ​លោកអ្នក​នឹងបាន​ឈ្វេងយល់​អំពី​ជីវប្រវត្តិ​ ​និង​ ​ស្នាដៃ​ការងារ​របស់​បុគ្គល​ល្បី​ៗ​នៅ​ក្នុង​ ​សង្គម​ក្នុង​ជំនាញ​ឯកទេស​ផ្សេងៗ​គ្នា​ ​ក្នុង​នោះ​រួម​មាន​ ​លោក​ ​សាន​ ​ដារ៉ា​វីត​ ​ស្ថាបនិក​ក្រុម​យុវជន​សំរាម​, ​កញ្ញា​រំដួល​លិចទឹក​ ​សិល្បករ​តុបតែង​មុខ​ ​និង​ ​រចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​កែច្នៃ​ ​និង​ ​លោក​ អេ​ឡិច​ ​ប៊ុន​ថា​ អ្ន​ជំនាញ​ថតរូប​ដ៏​មាន​កេរ្តិ៍ឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​។​ ​ដោយឡែក​បើ​និយាយ​ពី​ផ្នែក​សុខភាព​ ​លោកអ្នក​នឹងបាន​យល់​ដឹង​អំពី​វិធី​ថែរក្សា​សុខភាព​យ៉ាងសំខាន់​សម្រាប់​រដូវភ្លៀង​នេះ​។​ ​សូវ​រី​ន​ សង្ឃឹម​នឹង​ជឿជាក់​ថា​ប្រិយ​មិត្ត​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ដ៏​ល្អ​ៗ​ពី​អត្ថបទ​ដ៏​សម្បូរ​បែប​ដែល​យើង​បាន​បង្ហាញ​ពី​គ្រប់​ចក្ខុវិស័យ​នា​ពេល​បច្ចុប្បន្ននេះ​។​

          សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS