×

​រូបមន្ត​ទឹក​សុខភាព​៦​មុខ​ ​ពង្រឹង​ប្រព័ន្ធ​ការពារ​ ​បញ្ចុះ​ជាតិពុល​ ​និង​បន្ថែម​ថាមពល

TRAVEL & LIVING 4 years ago
 
 

            សារធាតុ​ចិញ្ចឹម​និង​វីតាមីន​ចម្រុះ​មុខ​មាន​ផ្ទុក​យ៉ាង​ច្រើន​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ដែល​យើង​បរិភោគ​ប្រចាំថ្ងៃ​ ​ហើយ​ធនធាន​ទាំងនេះ​ទៀតសោត​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​រាងកាយ​ក៏ដូចជា​សម្រស់​ផង​ដែរ​។​ ​តាម​ការ​លើកឡើង​របស់​អ្នកស្រាវជ្រាវ​ជាទូទៅ​ក្នុងមួយថ្ងៃ​រាងកាយ​របស់យើង​តម្រូវ​ទទួលយក​បន្លែ​ផ្លែឈើ​ពី​៥​ទៅ​១​៣​មុខ​ ​ខណៈ​ដែល​បន្លែ​ផ្លែឈើ​ត្រឹមតែ​៥​ទៅ​៦​មុខ​អាច​ច​ម្អែ​ត​ក្រពះ​លើសលុប​ណាស់​ទៅ​ហើយ​។​ ​ការ​គាប​ឬ​កិន​ទឹក​ផ្លែឈើ​គឺជា​វិធី​ដ៏​ងាយស្រួល​ដែល​យើង​អាច​ប្រមែប្រមូល​អាហារ​រូប​ត្ថម្ភ​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ទាំងប៉ុន្មាន​មក​បង្គ្រប់​តាម​តម្រូវ​ការ​រាងកាយ​ប្រចាំថ្ងៃ​។​ ​ដូច្នេះ​ថ្ងៃនេះ​ដែរ​ដើម្បី​ពាំ​នាំ​ចំណេះ​ដឹង​ទាក់ទិន​នឹង​សុខភាព​ ​សូវ​រី​ន​សូម​លើកយក​នូវ​រូបមន្ត​ធ្វើ​ទឹក​បន្លែ​ផ្លែឈើ​ងាយ​ៗ​ចំនួន​៦​មុខ​ដែល​ស្ថិត​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​ ​បញ្ចុះ​ជាតិពុល​ ​និង​បន្ថែម​ថាមពល។​

1. ​រូបមន្ត​ពង្រឹង​ប្រព័ន្ធ​ការពារ​

​គ្រឿងផ្សំ​៖​
-  ​ការ៉ុត​តូច​ ​៤​មើម​
- ​ក្រូច​ ​១​ផ្លែ​ (​ក្រូចពោធិ៍សាត់​ឬ​ក្រូច​លឿង​)
- ​ក្រូចឆ្មារ​ ​ឬ​ ​ក្រូច​ ​Lemon​ ​មួយ​ចំហៀង​
- ​ខ្ញី​១​ដុំ​

​វិធី​ធ្វើ​៖​
​យក​ការ៉ុត​និង​ខ្ញី​លាង​ទឹក​ឲ្យ​ស្អាត​ហើយ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ដោយ​បន្ថែម​ច្របាច់​ក្រូចឆ្មារ​និង​ក្រូចពោធិ៍សាត់​ចូល​រួច​កិន​ឲ្យ​ម៉ដ្ត​។​ ​អ្នក​អា​ចចាក់​ត្រង​យក​តែ​ទឹក​ឬ​ផឹក​ទាំង​កាក​ដែល​វា​នឹង​បន្ថែម​ជាតិ​ហ្វៃ​ប​័​រ​ជំនួយ​ដល់​ការរំលាយអាហារ​កាន់តែ​ប្រសើរ​។​

​អត្ថប្រយោជន៍​៖​
​ទឹក​ផ្លែឈើ​នេះ​អ្នក​អាច​ធ្វើ​បរិភោគ​ប្រចាំថ្ងៃ​ដែល​វា​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ ​ប្រឆាំង​វី​រុ​ស​ ​ដែល​សំខាន់​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ឧ​ស្សាហ៍​ចាញ់​អាកាសធាតុ​ ​ឬ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ដែល​ឡោមព័ទ្ធ​ទៅ​ដោយ​ផ្សែង​ពុល​និង​ភាព​កខ្វក់​។​ ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​ ​និង​សារធាតុ​សម្លាប់​មេរោគ​ពី​ធម្មជាតិ​របស់​ខ្ញី​ ​អាច​ជួយ​ក​ម្ចាត់​មេរោគ​នានា​ដែល​បង្ក​ឲ្យ​កើតជំងឺ​ ​ចំណែក​វីតាមីន​ ​A​,B,C ​និង​D​ ​ដែល​មាននៅ​ក្នុង​ការ៉ុត​និង​ក្រូច​ជួយ​ពង្រឹង​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​បាន​យ៉ាងល្អ​។​

2. ​រូបមន្ត​បញ្ចុះ​ជាតិពុល​

​គ្រឿងផ្សំ​៖​
- ​ការ៉ុត​ ​២​មើម​
- ​ប៉ោម​ ​២​ផ្លែ​
- ​ខ្ញី​ហាន់​ ​២​ស្លាបព្រា​បាយ​

​វិធី​ធ្វើ​៖​ ​
យើង​គ្រាន់តែ​យក​គ្រឿងផ្សំ​ទាំងប៉ុន្មាន​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ត​ជាការស្រេច​។​ ​អាច​ត្រង​យក​តែ​ទឹក​ឬ​ផឹក​ទាំង​កាក​។​

​អត្ថប្រយោជន៍​៖​
            ​​ក្រោយ​កម្មវិធី​ជប់លៀង​ ​ហូប​អាហារ​ប៊ូ​ហ្វេ​ ​ឬ​ហូប​អាហារ​ច្រើន​ក្នុង​ពេល​តែមួយ​ ​វា​នឹង​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ហើមពោះ​ ​មិន​បត់ជើង​ធំ​ ​ហើយ​អាហារ​ក៏​មិន​រំលាយ​ ​នេះ​ក៏​ដោយសារ​ ​ជាតិ​ខ្លាញ់​ ​ជាតិ​ប្រៃ​ ​និង​ជាតិ​ស្ករ​ច្រើន​ដែល​មាននៅ​ក្នុង​អាហារ​ដែល​បាន​បរិភោគ​។​ ​ដូច្នេះ​ការ​ទទួលទាន​ភេសជ្ជៈ​បញ្ចុះ​ជាតិពុល​នេះ​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​។​ ​ជាតិ​ជូរ​ជាតិ​អាស៊ី​ត​នៃ​ផ្លែ​ប៉ោម​និង​ការ៉ុត​នឹង​ចូល​ទៅ​រក្សា​តុល្យភាព​ជាតិ​លើស​ទាំងប៉ុន្មាន​ឡើងវិញ​ ​រីឯ​ខ្ញី​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយអាហារ​ដំណើរការ​ឡើងវិញ​ផង​ដែរ​។​

3. ​រូបមន្ត​បន្ថែម​ជាតិទឹក​

​គ្រឿងផ្សំ​៖​
- ​ត្រសក់​ ​មួយ​ចំហៀង​ផ្លែ​
- ​សាលាដ​ហាន់​ ​២​ពែង​
- ​ដើម​ឃិនឆាយ​ចិន​ ​២​មែក​
- ​ប៉ោម​ ​២​ផ្លែ​
- ​ក្រូច​លឿង​ឬ​ក្រូចពោធិ៍សាត់​ ​១​ផ្លែ​

​វិធី​ធ្វើ​៖​
យក​ត្រសក់​ ​សាលាដ​ ​ផ្លែ​ប៉ោម​ ​និង​ឃិនឆាយ​ចិន​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ត​បន្ទាប់មក​ច្របាច់​ទឹកក្រូច​ដាក់​ចូល​ជាការស្រេច​។​ ​អាច​ត្រង​យក​តែ​ទឹក​ឬ​ផឹក​ទាំង​កាក​ដែល​នឹង​បន្ថែម​ជាតិ​ហ្វៃ​ប​័​រ​ជំនួយ​ការរំលាយអាហារ​។​

​អត្ថប្រយោជន៍​៖​
នៅ​ពេល​ស្ថិតនៅ​ក្រោម​ក​ម្តៅ​ថ្ងៃ​ច្រើន​ ​និង​ធ្វើការ​ក្នុង​បន្ទប់ម៉ាស៊ីនត្រជាក់​ ​រាងកាយ​របស់​អ្នក​នឹង​ចាប់ផ្តើម​បាត់បង់​ជាតិទឹក​ ​ហើយ​ការ​ទទួលទាន​ភេសជ្ជៈ​នេះ​នឹង​ផ្តល់​ជាតិទឹក​មកវិញ​ឆាប់រហ័ស​ដោយសារតែ​ ​សាលាដ​ ​ត្រសក់​ ​និង​ឃិនឆាយ​ចិនសុទ្ធ​សឹង​ជា​បន្លែ​ផ្ទុក​ទៅ​ដោយ​ជាតិទឹក​រហូតដល់​៩​៦​ភាគរយ​ឯណោះ​។​

4. រូបមន្ត​ជំនួយ​ក្រោយពេល​ហាត់ប្រាណ​

​គ្រឿងផ្សំ​៖​
- ​ប៉េងប៉ោះ​ ​២​ផ្លែ​
- ​ស្ពៃ​ ​Spinach​ (​ស្ពៃ​អេ​ពីណា​)
- ​ក្រូចឆ្មារ​ ​១​ផ្លែ​
- ​ជីរវ៉ាន់ស៊ុយ​ ​៤​ដើម​

​វិធី​ធ្វើ​៖
យក​ប៉េងប៉ោះ​ ​ស្ពៃ​អេ​ពីណា​ ​និង​ជីរវ៉ាន់ស៊ុយ​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ត​រួច​បន្ថែម​ច្របាច់​ទឹក​ក្រូចឆ្មារ​ចូល​ជាការស្រេច​។​ ​អ្នក​អាច​បរិភោគ​ទាំង​កាក​ឬ​ត្រង​យក​តែ​ទឹក​ក៏បាន​។​

​អត្ថប្រយោជន៍​៖​ ​
​អ្នក​ហាត់ប្រាណ​ចង់បាន​រាង​ស្លី​ម​ឆាប់រហ័ស​អាច​ធ្វើ​ភេសជ្ជៈ​នេះ​ទទួលទាន​នៅ​ក្រោយពេល​ហាត់ប្រាណ​។​ ​ភេសជ្ជៈ​នេះ​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់​ជួយ​បំពេញ​ថាមពល​រាងកាយ​និង​ជួយ​ឲ្យ​រាងកាយ​ប្រសើរ​ឡើងវិញ​ឆាប់រហ័ស​។​ ​ស្ពៃ​អេ​ពីណា​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជួយ​រក្សា​ថាមពល​ ​ខណៈ​ដែល​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ប៉េងប៉ោះ​ជួយ​ជំរុញ​រាងកាយ​ឲ្យ​ស្រូប​យកជាតិ​ដែក​ ​និង​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា​ផង​ដែរ​។​

5. រូបមន្ត​បង្កើន​ថាមពល​

​គ្រឿងផ្សំ​៖​
- ​ដំឡូងឈាមមាន់​ ​២​មើម​
- ​ការ៉ុត​ ​២​មើម​
- ​ក្រូច​លឿង​ឬ​ក្រូចពោធិ៍សាត់​ ​១​ផ្លែ​
- ​ខ្ញី​ ​១​ដុំ​

​វិធី​ធ្វើ​៖​
យក​ដំឡូងឈាមមាន់​ ​ការ៉ុត​ ​និង​ខ្ញី​ ​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ត​ ​បន្ទាប់មក​ចាក់​ត្រង​យក​តែ​ទឹក​ហើយ​បន្ថែម​ច្របាច់​ក្រូចពោធិ៍សាត់​ឬ​ក្រូច​លឿង​ចូល​ជាការស្រេច​។​

​អត្ថប្រយោជន៍​៖​ ​
នេះ​គឺជា​ភេសជ្ជៈ​ផ្តល់​ថាមពល​ដល់​រាងកាយ​ខ្ពស់​និង​រយៈពេល​វែង​ ​ក៏​ព្រោះ​ដំឡូងឈាមមាន់​ផ្ទុក​ទៅ​ដោយ​សារធាតុ​ ​bet​a​-​ca​rote​n​e​ ​ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​បំប្លែង​ទៅជា​វីតាមីន​A​ ​ចំណែក​ការ៉ុត​ ​និង​ក្រូច​ក៏​ផ្ទុក​យ៉ាង​ច្រើន​ទៅ​ដោយ​វីតាមីន​ C ​ផង​ដែរ​។​ ​លើស​ពី​នេះ​ខ្ញី​ក៏​ជា​ប្រភព​ផ្តល់​ថាមពល​ព្រម​ជាមួយ​ក្លិន​ដ៏​ប្រហើរ​របស់​វា​។​

6. ​រូបមន្ត​អាហារសម្រន់​

​គ្រឿងផ្សំ​៖​
- ​បន្លែ​បៃតង​៖​ ​អាច​ជ្រើសរើស​បន្លែ​ណាមួយ​ដូចជា​ ​ស្ពៃ​ ​Spinach​ (​ស្ពៃ​អេ​ពីណា​) ​សាលាដ​ ​ត្រសក់​ ​ខាត់ណា​ចិន​ ​ឬ​ផ្កា​ខាត់ណា​ខៀវ​
- ​ទឹក​៖​ ​អាច​ជ្រើសរើស​ទឹក​ណាមួយ​ដូចជា​ ​ទឹកដូង​ ​ទឹកក្រូច​ស្រស់​ ​តែ​បៃតង​ ​ឬ​ទឹក​ឆ្អិន​ធម្មតា​
- ​ផ្លែឈើ​៖​ ​អាច​ជ្រើសរើស​ផ្លែឈើ​ណាមួយ​ដូចជា​ ​ចេក​ ​ល្ហុង​ ​សារី​ ​ម្នាស់​ ​ឬ​ផ្លែ​ប៉ោម​

​វិធី​ធ្វើ​៖​
ជ្រើសរើស​បន្លែ​ណាមួយ​ខាងលើ​បរិមាណ​ប្រមាណ​៣​ពែង​ (​កាត់​ដុំ​ៗ​) ​និង​ប្រភេទ​ទឹក​ចំនួន​២​ពែង​ ​រីឯ​ផ្លែឈើ​១​ពែង​។​ ​ដាក់​កិន​គ្រឿងផ្សំ​ទាំងប៉ុន្មាន​ចូលគ្នា​ឲ្យ​ក្លាយ​ជា​ល្បាយ​តែមួយ​ជាការស្រេច​។​

អត្ថប្រយោជន៍​៖​
ភេសជ្ជៈ​ប្រភេទ​នេះ​អាច​ទទួលទាន​ជំនួស​អាហារ​ ​ឬ​ជា​អាហារសម្រន់​ច​ម្អែ​ត​ក្រពះ​បាន​រយៈពេល​យូរ​ផង​ដែរ​។​

            ​បន្លែ​ផ្លែឈើ​សុទ្ធ​សឹង​ជា​អាហារ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ​និង​វីតាមីន​ ​ដែល​យើង​គប្បី​ទទួលទាន​ជា​ប្រចាំថ្ងៃ​ដើម្បី​ទទួល​បាន​ទាំង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​និង​សម្រស់​។​ ​អ្នក​អាច​បរិភោគ​បន្លែ​ផ្លែឈើ​ផ្ទាល់​ក៏បាន​ ​ឬ​បើ​គិតថា​ទំហំ​វា​ធំ​ពេក​ហើយ​បរិមាណ​ច្រើន​អាច​ធ្វើការ​កិន​ឬ​គាប​យក​ទឹកផឹក​ដូច​រូបមន្ត​ដែល​សូវ​រី​ន​បាន​លើកឡើង​ខាងលើ​ដែល​មិន​ត្រឹមតែ​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ឈ្ងុយឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ផ្តល់​អាហារ​រូប​ត្ថម្ភ​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​រាងកាយ​ផង​ដែរ​។​ ​ក្រៅពី​ធ្វើ​ភេសជ្ជៈ​ទាំងនេះ​សម្រាប់​ទទួលទាន​បន្ថែម​បន្ទាប់ពី​អាហារ​ប្រចាំថ្ងៃ​ហើយ​នោះ​ ​អ្នក​ក៏​គួរ​អនុវត្ត​ទន្ទឹមគ្នា​នឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ ​បរិភោគ​ទឹក​ឲ្យបាន​ច្រើន​ ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់​ ​និង​តែងតែ​អនាម័យ​ជាប់​ជានិច្ច​ផង​ដែរ​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS