×

១​ថ្ងៃ​ដ៏​មានន័យ​នៅ​ប្លុក​ផ្សារ​ទួល​ទំពូង​

TRAVEL & LIVING 3 months ago

            ឧបមា​ថា​ ​អ្នកមាន​ពេល ​២​៤​ម៉ោង​មុននឹង​ត្រឡប់ទៅ​ខេត្ត​វិញ​ ​ឬ​ចាកចេញ​ទៅក្រៅ​ប្រទេស​ ​តែ​អ្នក​ត្រូវការ​ទិញ​ស​ម្លៀ​ក​បំពាក់​ ​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​និង​វត្ថុបុរាណ​ផ្សេងៗ​ព្រមទាំង​ដើរ​ក​ម្សាន្ត​ជាមួយ​មិត្តភក្តិ​ ​និង​ក្រុម​គ្រួសារ​របស់​អ្នក​ដំណាលគ្នា​ ​តើ​អ្នកដឹងខ្លួន​ឯង​ទេ​ ​ថា​គួរ​ទៅ​កន្លែងណា​ដែល​អាច​បំពេញសេចក្តីត្រូវការ​ទាំងនោះ​បាន​?

            តោះ​ទៅ​ផ្សារ​ទួល​ទំពូង​ទាំងអស់គ្នា​!!!
            ផ្សារ​ទួល​ទំពូង​ ​ឬ​ផ្សារ​រុស្សី​ ​ឬ​ផ្សារ​អ្នកមាន​ (​ហៅ​តាមរបៀប​សេដ្ឋកិច្ច​) ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​ ​១​៥​៥​ ​សង្កាត់​ទួល​ទំពូង​១​ ​ខណ្ឌ​ចំការមន​ ​ដែល​ជា​ទីតាំង​វប្បធម៌​ ​និង​អតីតកាល​ដ៏​ទាក់ទាញ​មួយ​។​ ​តំបន់​នេះ​សព្វថ្ងៃ​ប្រមូលផ្តុំ​ទៅ​ដោយ​ ​ហាងទំនិញ​គ្រប់​ប្រភេទ​ដូចជា​ ​ចំណីអាហារ​ ​ស​ម្លៀ​ក​បំពាក់​ ​និង​វត្ថុ​សិល្បៈ​ជាដើម​។​ ​និយាយ​ ​ម្យ៉ាងទៀត​តំបន់​នេះ​កំពុង​ក្លាយទៅជា​តំបន់​ពហុ​វប្បធម៌​ដ៏​មាន​សក្តានុពល​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​ខាងមុខ​។​ ​រំលឹក​អំពី​ការ​បង្កើត​ផ្សារ​នេះ​ដំបូង​ ​វា​មានឈ្មោះ​ថា​ ​រុស្សី​ ​ឬ​ ​សូវៀត​។​ ​ឈ្មោះ​ផ្សារ​រុស្សី​ ​ឬ​ផ្សារ​សូវៀត​នេះ​អាច​ស្គាល់​តែ​ជនជាតិ​បរទេស​ ​ឬ​អ្នកធ្វើការ​ជាមួយ​បរទេស​មួយភាគធំ​ប៉ុណ្ណោះ​ ​ចំណែក​ជន​ជាតិខ្មែរ​ភាគច្រើន​លើសលុប​តែងតែ​ហៅ​ផ្សារ​នេះ​ថា​ ​ទួល​ទំពូង​។​ ​ប្រវត្តិ​នៃ​ការ​ដាក់ឈ្មោះ​ថា​ផ្សារ​រុស្សី​ ​ឬ​ ​សូវៀត​ ​បាន​កើតឡើង​នៅ​ទសវត្សរ៍​ឆ្នាំ​៨​០​ដែល​គ្រាហ៍​នោះ​ព្រះរាជាណាចក្រកម្ពុជា​មាន​នយោបាយ​ការទូត​ល្អជា​មួយ​ប្រទេស​រុស្ស៊ី​។​ ​ទំនាក់ទំនង​នេះ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនជាតិ​រុស្ស៊ី ​ក្នុង​ការរស់នៅ​ ​ធ្វើការ​ ​ដែល​កាន់តែ​មាន​វត្តមាន​ច្រើន​គួរសម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ទាំង​អ្នកទេសចរ​ ​និង​អ្នកការទូត​។​ ​ក្នុង​អំឡុង​ពេល​នោះ​ដែរ​ ​ជនជាតិ​រុស្ស៊ី​ភាគច្រើន​បាន​នាំគ្នា​មក​ទិញ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារ​ទួល​ទំពូង​ជានិច្ច​។​ ​ការ​ពេញ​ ​និយម​របស់​ជនជាតិ​រុស្ស៊ី​នេះ​ហើយ​ ​ទើប​ទាំង​ជន​ជាតិខ្មែរ​ខ្លះ​ ​ជនជាតិ​រុស្ស៊ី ​និង​ជនជាតិ​បរទេស​ដទៃទៀត​នាំគ្នា​ហៅ​ផ្សារ​ទួល​ទំពូង​ថា​ ​ជា​ផ្សារ​ រុស្ស៊ី ​ឬ​សូវៀត​។​ ​តំណ​រ​ក្រោយមក​ទៀត​ឈ្មោះ​នេះ​ក៏​ត្រូវ​បាន​បរទេស​ ​និង​ខ្មែរ​ខ្លះ​ ​ហៅ​មក​ទល់នឹង​សព្វថ្ងៃនេះ​តែម្តង​ទៅ​។​ ​តើ​ផ្សារ​ទួល​ទំពូង​ ​ឬ​ ​រុស្សី​មាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ​? ​ចម្លើយ​នោះ​ ​គឺ​ស្រួល​ទេ​ តោះ​អាន​កថាខណ្ឌ​បន្ត​ទៀត​៖​

            ​ផ្សារ​ទួល​ទំពូង​មាន​លក់​អាហារ​ឆ្ងាញ់​ៗ​ស​ម្លៀ​ក​បំពាក់​ ​និង​ស្បែកជើង​រោងចក្រ​ដែល​មានគុណ​ភាព​ល្អ​ ​និង​តម្លៃថោក​សមរម្យ​ (​ម៉ាក​ល្បី​ៗ​ភាគច្រើន​មាន​លក់​នៅ​ទីនោះ​)​។​ ​ក្រៅពីនោះ​ក៏​ ​មាន​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ផ្សេងៗ​ (​ក្រ​ម៉ា​ ​កន្សែង​ ​សម្ភារ​ហាត់​កម្ម​ ​តុក្កតា​ ​ជាដើម​) ​និង​វត្ថុបុរាណ​ ​គ្រប់​ទម្រង់​គ្រប់​សម័យកាល​ (​គំនូរ​ព្រះ​ពុទ្ឋ​រូប​ ​ផ្ទាំង​គំនូរ​ទេសភាព​ ​បដិមា​ផ្សេង​ដែល​ច្នៃ​ចេញពី​ឈើ​ប្រណីត​ ​ថ្ម​កែ​រ​ គុ​ជ​ ​និល​ ​ជាដើម​)​។​ ​លើស​ពី​នេះ​ទៀត​ ​គ្រឿងអលង្ការ​ក៏មាន​បំពេញ​តម្រូវ​ការ​ ​របស់​លោកអ្នក​ដែរ​ក្នុង​ផ្សារ​ដ៏​តូច​ច្រឡឹង​មួយ​នេះ​។​ ​ទាំងនេះ​គឺជា​លក្ខណៈ​ពិសេស​របស់​ផ្សារ​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ដែល​អាច​បំពេញ​តម្រូវ​ការ​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ ​ទាំង​អ្នកទេសចរ​ ​និង​អ្នក​ប្រកបរបរ​ ​រកស៊ី​ទូទៅ​ទាំងឡាយ​ផង​ដែរ​។​

            បន្ទាប់ពី​ដើរ​ក​ម្សាន្ត ​និង​ទិញ​ឥវ៉ាន់​បាន​មួយ​ចំនួន​ហើយ​ តោះ​ដល់ម៉ោង​ទៅ​ញ៉ាំបាយ​ថ្ងៃ​ ​ត្រង់​ល្មម!!!
            ភោជនីយដ្ឋាន​ក្រវាញ​មាន​ទីតាំង​ខាងកើត​ផ្សារ​ទួល​ទំពូង​ ​ដែល​មាន​ចម្ងាយ​ប្រហែល​៣​០​ ​ម៉ែត្រ​។​ ​ទីនេះ​ចាប់ផ្តើម​បម្រើ​លោកអ្នក​ចាប់ពី​ម៉ោង​១​១​ថ្ងៃត្រង់​រហូតដល់​ម៉ោង​៩​យប់​។​ ​អាហារ​ប្រពៃណី​បុរាណ​ខ្មែរ​គ្រប់​សម័យកាល​គ្រប់​លំដាប់​ថ្នាក់​ប្រមូលផ្តុំ​នៅ​ទីនេះ​ទាំងអស់​។​ ​ការ​តុបតែង​រចនា​ហាង​ដែល​បង្កប់​ដោយ​គំនិត​សិល្បៈ​តាមរយៈ​ចម្លាក់​ ​គំនូរ​ ​និង​សម្ភារ​ប្រើប្រាស់​សម្រាប់​ទទួលទាន​អាហារ​ ​លោកអ្នក​នឹង​ទទួល​បានការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​ថ្លៃថ្នូរ​បំផុត​។​ ​មុខម្ហូប​ឈ្ងុយឆ្ងាញ់​ជាច្រើន​ដូចជា​៖​ ​អា​ម៉ុ​ក​ត្រី​ ​អា​ម៉ុ​ក​ខ្យង​ ​មៀង​ខាំ​ ​សម្ល​កកូរ​ ​សម្ល​ប្រហើរ​ត្រពាំង​ ​ខ្យង​អប់​សាច់ជ្រូក​ជាដើម​ ​សុទ្ធតែ​ជា​មុខម្ហូប​ដ៏​ពេញ​និយម​នៅ​ទីនេះ។​ ​ក្រៅពី​នេះ​ ​លោកអ្នក​ក៏​អាច​ផ្លាស់​ ​ប្តូរ​រសជាតិ​តាមរយៈ​បង្អែម​ ​និង​តែ​ក្រវាញ​ដែល​ជា​វត្ថុ​ពិសិដ្ឋ​ប្រចាំ​ភោជនីយដ្ឋាន​ក្រវាញ​នេះ​ផង​ ​ដែរ​។​

            ភោជនីយដ្ឋាន​ក្រវាញ​គឺជា​ជម្រើស​រសជាតិ​អាហារ​ប្រពៃណី​ខ្មែរ​ ​តែ​បើ​លោកអ្នក​ត្រូវការ​ ​អាហារ​បែប​អ៊ឺរ៉ុ​បក៏​យើង​មាន​ជម្រើស​សម្រាប់​លោកអ្នក​ផង​ដែរ​ ​ទីនោះ​គឺ​ ​Long​ ​After​ ​Dark​ ​ដែល​ ​មាន​ទីតាំងនៅ​ទល់មុខ​នឹង​ភោជនីយដ្ឋាន​ក្រវាញ​ផ្ទាល់​តែម្តង​។​ ​Long​ ​After​ ​Dark​ ​បម្រើ​សេវាកម្ម​ ​ចាប់ពី​ម៉ោង​១​២​ថ្ងៃត្រង់​តទៅ​រហូតដល់​ពាក់​កណ្តាលអធ្រាត្រ​។​ ​លោកអ្នក​អាច​កុម្មង់ប៊ឺហ្គ័​រ​ ​និង​ ​ភេសជ្ជៈ​ផ្សេងៗ​ ​ឬ​បើ​លោកអ្នក​ត្រូវការ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល​ ​ទីនេះ​មាន​ជម្រើស​ច្រើន​ ​ប្រភេទ​សម្រាប់​លោកអ្នក​។​ ​ទីតាំង​អង្គុយ​សមរម្យ​ដែល​រៀបចំ​របៀប​សាមញ្ញ​ផ្តល់​ភាព​ងាយ​ ​ស្រួល​សម្រាប់​អតិថិជន​គ្រប់​ប្រភេទ​រួម​នឹង​ស​ម្លេ​ង​តន្ត្រី​រណ្តំ​តិចៗ​ ​ឬក៏​លោកអ្នក​អាច​ឡើង​ទៅ​ ​អង្គុយ​នៅ​ជាន់​ទី​១​ ​ហើយ​សម្លឹង​មើល​សកម្មភាព​ដ៏​អ៊ូអរ​ក្នុង​ផ្សារ​ទួល​ទំពូង​ ​នេះ​ក៏​ចាត់ទុកថា​ ​Long​ ​After​ ​Dark​ ​គឺជា​កន្លែង​ញ៉ាំ​អាហារ​ ​និង​ភេសជ្ជៈ​ដែល​មិន​អាច​រំលង​បាន​សម្រាប់​លោកអ្នក​ផង​ដែរ​។​

            ពេលនេះ​យើង​មានកម្លាំង​បន្តិច​ហើយ​ តោះ​បន្ត​ដំណើរ​ជុំវិញ​ផ្សារ​ទួល​ទំពូង​ទៀត​!!!
            ក្រៅពី​តូប​លក់​ស​ម្លៀ​ក​បំពាក់​ក្នុង​ផ្សារ​ ​ជ្រុង​ខាងកើត​ ​និង​ខាងត្បូង​ក៏មាន​ហាង​លក់​ ​ស​ម្លៀ​ក​បំពាក់​រោងចក្រ​ជាច្រើន​ដែរ។​ ​ហាង​ទាំងនោះ​អាច​ជា​ជម្រើស​សម្រាប់​លោកអ្នក​ដែល​ ​ចាញ់​ក​ម្តៅ​ថ្ងៃ​ ​ហើយ​ចង់​Shopping​ ​ក្នុង​ម៉ាស៊ីនត្រជាក់​។​ ​លោកអ្នក​អាច​រើស​ស​ម្លៀ​ក​បំពាក់​រហូត​ ​អស់​លុយ​ពី​កាបូប​បាន​។​ ​ចំណែក​នៅ​ជ្រុង​ខាងលិច​ ​គឺជា​ចំណត​ឡាន​ ​និង​ហាងលក់ថ្នាំ​ពេទ្យ​ដ៏​ ​មមាញឹក​។​ ​នៅសល់​ជ្រុង​ខាងជើង​ដែល​ជា​បណ្តុំ​តូប​សាច់​ ​បន្លែ​ ​ផ្លែឈើ​ ​ដ៏​សម្បូរ​បែប​ជាច្រើន​ ​ទៀត​។​ ​ជ្រុង​នេះ​ចាប់ពី​ម៉ោង​៦​ល្ងាច​រហូតដល់​ម៉ោង​៩​យប់​នឹង​ក្លាយ​ជា​ផ្សារ​ក្រមួន​ដ៏​សប្បាយ​ភ្នែក​ ​មួយ​បែប​ទៀត​សម្រាប់​លក់​ត្រី​សាច់​បន្លែ​ផ្លែឈើ​ដល់​ប្រជាជន​ចម្រុះ​ជាតិសាសន៍​នៅ​តំបន់​ទួល​ទំពូង​នេះ​។​

            ដើរ​៤​ជ្រុង​នេះ​ហើយ​ ​ពោះ​ដូចជា​ចាប់ផ្តើម​កូរ​សារ​ជាថ្មី​។​ តោះ​ទៅ​រក​អី​ញ៉ាំ​ទៀត​។​
            A​g​a​v​e​គឺជា​ឈ្មោះ​ភោជនីយដ្ឋាន​មួយ​ប្រភេទ​ដែល​មាន​លក់​អាហារ​និង​ភេសជ្ជៈ​បែប​ប្រពៃណី​ម៉ិ​ច​ស៊ី​កូ​។​ ​ភោជនីយដ្ឋាន​នេះ​ស្ថិតនៅ​ទិសខាងជើង​ឈាង​ខាងលិច​ផ្សារ​ទួល​ទំពូង​ដែល​ ​មាន​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​។​ ​ពណ៌​អគារ​ខាងក្រៅ​ ​និង​ខាងក្នុង​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទំនោរ​នៃ​ការ​តុបតែង​ដោយ​ប្រើប្រាស់​ពណ៌​ដិត​ច្បាស់​នឹង​ឆើតឆាយ​ដែល​ជា​អត្តសញ្ញាណ​នៃ​ប្រទេស​មួយ​នេះ​។​ ​នៅ​ផ្ទៃ​ខាងក្នុង​ហាង​មានការ​តុបតែង​លម្អ​ទៅ​ដោយ​ទង់ជាតិ​របស់​ម៉ិ​ច​ស៊ី​កូ ​និង​មួក​Cowboy​ (​បុរស​ជិះសេះ​បាញ់កាំភ្លើង​ ​ដែល​ជា​Style​ ​តែងតែ​បានឃើញ​ក្នុង​រឿង​ជិះសេះ​បាញ់កាំភ្លើង​របស់​អ្នក​ប​ស្ចឹ​ម​ប្រទេស​) ​យ៉ាង​ទាក់ទាញ​នេត្រា​។​ ​លោកអ្នក​នឹងបាន​ញ៉ាំ​អាហារ​រសជាតិ​ម៉ិ​ច​ស៊ី​កូ ​និង​ភ្លក់​ស្រា​ប្រពៃណី​របស់​ជនជាតិ​នេះ​ជាច្រើន​ប្រភេទ​ដែល​ផលិត​ចេញពី​ដើម​ ​Aga​v​e​ (​រុក្ខជាតិ​នេះ​សម្បូរ​ដាំ​ដុះ​នៅ​ប្រទេស​ម៉ិ​ច​ស៊ី​កូ​ដើម្បី​ផលិត​ស្រា​) ​។​ ​ក្រោម​ស្នាដៃ​របស់​មេ​ចុងភៅ​ជនជាតិ​កាណាដា​ដ៏​មាន​បទពិសោធន៍​ក្នុង​ការ​ច​ម្អិ​ន​អាហារ​ជាច្រើន​ឆ្នាំ​ ​យើង​សូម​ធានា​ថា​ ​លោកអ្នក​នឹង​មាន​ថាមពល​ដើម្បី​ដើរលេង​បន្ត​ជាក់​ជាមិនខាន​។​

            ចេញពី​ញ៉ាំ​អាហារ​ពេលល្ងាច​រសជាតិ​ម៉ិ​ច​ស៊ី​កូ​នៅ​ ​A​g​a​v​e​ ​យើង​នឹង​បន្ត​ដំណើរ​ទៅ​ស្តាប់​ ​តន្ត្រី​ ​ឬ​អាច​ញ៉ាំ​អ្វី​ផ្សេងទៀត​នៅ​ ​Alchemy​ ​Gas​t​ro ​Pub​ ​ដែល​មាន​ទីតាំងនៅ​ទិសខាងកើត​ឆៀង​ ​ខាងត្បូង​ផ្សារ​ទួល​ទំពូង​ ​មាន​ចម្ងាយ​ប្រហែល​៥​០​០​ម៉ែត្រ​។​ ​Alchemy​ ​Gas​t​ro ​Pub​ ​គឺជា​ឈ្មោះ​ភោជនីយដ្ឋាន​ដ៏​ពេញ​និយម​មួយ​ដែល​ស្ថិតនៅ​លើ​ផ្លូវ​លេខ​១​២​៣​។​ ​Alchemy​ ​Gas​t​ro ​Pub​ ​នឹង​ ​ប្រា​រ​ព្ឋ​ខួប​១​ឆ្នាំ​របស់​ខ្លួន​នៅ​អំឡុង​ខែកញ្ញា​នេះ​ផង​ដែរ​។​ ​ពិសា​ភេសជ្ជៈ​គ្រប់មុខ​ ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​តាម​ការ​ចង់បាន​របស់​លោកអ្នក​ ​ជួបជុំ​មិត្តភក្តិ​ ​រួច​ជល់​កែវ​គ្នា​ទ្រហឹងអឺងកង​ ​ហើយ​កាន់តែ​ពិសេស​លោក​ ​អ្នក​អាច​ទស្សនាការ​ប្រគំ​ត​ន្រ្តី ​Rock​ ​ដោយ​ផ្ទាល់​របស់​សិល្បករ​ដ៏​មាន​ទេពកោសល្យ​ជាច្រើន​ក្រុម​ ​ផង​ដែរ​។​ ​តើ​ក្នុង​មួយ​ជីវិត​នេះ​មាន​២​៤​ម៉ោង​ប៉ុន្មាន​ដង​ដែល​អាច​ដើរ​ក​ម្សាន្ត​បែប​នេះ​? ​ប្រាកដជា​ ​មាន​មិន​ច្រើន​ទេ​ ​មែន​អត់​?

            យើង​បាន​ណែនាំ​កន្លែង​ដើរ​ក​ម្សាន្ត ​កន្លែង​ទិញ​ទំនិញ​ផ្សេងៗ​ ​និង​ទីតាំង​សម្រាប់​ទទួល​ ​ទាន​អាហារ​ ​និង​សម្រាក​ដ៏​អស្ចារ្យ​សម្រាប់​អ្នកតា​ម​រយៈ​អក្ខរា​រួចហើយ​ ​ដូច្នោះ​ស​ប្តាហ៍​នេះ​ទៅដើរ​ ​ទទួលយក​បទពិសោធន៍​នេះ​ទាំងអស់គ្នា​។​ ​២​៤​ម៉ោង​សម្រាប់​ការ​ដើរ​ក​ម្សាន្ត ​ទិញ​ឥវ៉ាន់​ ​និង​ញ៉ាំ​អី​គឺ​មិន​ច្រើន​ទេ​ ​ប្រហែស​ខ្លួន​តែ​បន្តិច​ដល់ម៉ោង​បាត់​ទៅ​ហើយ​។​ ​ដូច្នោះ​យើង​ត្រូវ​ចេះ​បែងចែក​ ​និង​គ្រប់គ្រង​ពេលវេលា​សម្រាក​ ​និង​ដើរ​ក​ម្សាន្ត​របស់យើង​ឲ្យ​ប្រសិទ្ធិភាព​បំផុត​។​ ​ជាពិសេស​បង្កើត​គម្រោង​ ​និង​ជ្រើសរើស​យក​ទីតាំង​ដើរ​ក​ម្សាន្ត​ដែល​មានគុណ​ភាព​ល្អ​ ​និង​ចំ​គោលដៅ​របស់យើង​ ​បើមិនដូច្នោះទេ​ ​យើង​ប្រាកដជា​នឹង​ធ្វើ​មុខស្អុយ​ព្រោះ​គ្មានអ្វី​បង្ហាញ​តប​តទៅ​មិត្តភក្តិ​របស់យើង​វិញ​ ​ជាក់​ជាមិនខាន​៕​

Article​ ​by​ ​SO​V​R​IN​


SUGGESTIONS