×

​ប៉ិច​ ​ស្រី​ណុ​ច​ ​ផ្លាស់ប្តូរ​ជីវិត​៣​៦​០​ដឺ​ក្រេ ​ក្រោយ​ក្លាយ​ជា​ម្ចាស់​ពាន​ ​Master​ ​Chef​ ​Khmer​ ​រដូវ​កាល​ទី​២​

NEWS 3 years ago
 
 

           ​ថ្វី​ដ្បិតតែ​រដូវ​កាល​ទី​២​បាន​បញ្ចប់​មួយ​រយៈ​ទៅ​ហើយ​ក្តី​ ​ប៉ុន្តែ​ប្រិយ​មិត្ត​នៅតែ​រង់ចាំ​ទស្សនាការ​វិវឌ្ឍ​ជាបន្តបន្ទាប់​របស់​ម្ចាស់​ជ័យ​លា​ភី​ ​ពី​ការ​នាំ​យក​បទពិសោធន៍​ធ្វើម្ហូប​របស់​រូបគេ​ ​មក​ធ្វើជា​ភាព​ជោគជ័យ​សម្រាប់​អនាគត​។​ ​ចុះ​តើ​ម្ចាស់​ពាន​ ​Master​ ​Chef​ ​Khmer​ ​រដូវ​កាល​ទី​២​នេះ​ជា​នរណា​? ​ហើយ​តើ​រូបគេ​នឹង​យក​បទពិសោធន៍​ពី​ផ្ទះ​បាន​ ​Master​ ​Chef​ ​Khmer​ ​ទៅ​វិវឌ្ឍ​លើ​វិ​ស័យ​ម្ហូបអាហារ​យ៉ាងណា​ខ្លះ​?

           ​​ថ្លែង​នៅ​ក្នុង​ទឹកមុខ​ស្រស់ស្រាយ​និង​ជឿជាក់​ ​ប៉ិច​ ​ស្រី​ណុ​ច​ ​ម្ចាស់​ពានរង្វាន់​ ​Master​ ​Chef​ ​Khmer​ ​រដូវ​កាល​ទី​២​ ​គឺជា​និស្សិត​ឆ្នាំ​ទី​៣​ ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​ជំនាញ​ ​គីមី​អាហារ​។​ ​ក្រោយ​ពី​ទទួលជោគជ័យ​ពី​កម្មវិធី​ ​Master​ ​Chef​ ​Khmer​ ​រដូវ​កាល​ទី​២​រួច​ ​កញ្ញា​ស្រី​ណុ​ច​ ​បាន​ចាប់ដៃ​គ្នា​ជាមួយ​បេក្ខជន​ ​Master​ ​Chef​ ​ម្នាក់​គឺ​លោក​ ​ឈុំ​ ​រ៉ា​ដូ ​បើក​ជា​ភោជនីយដ្ឋាន​ថ្មីសន្លាង​មួយ​ឈ្មោះថា​ ​Home​ ​Steak​ ​ដែល​មាន​ទីតាំងនៅ​ម្តុំ​បឹង​ត្របែក​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​មាន​គម្រោង​​ស្វែងរក​វិនិ​យោគិន​បង្កើត​ជា​រោងចក្រ​អាហារ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារតែ​មាន​ជំនាញ​ផ្នែក​អាហារ​នេះ​ស្រាប់​។​

           ​​ជជែក​ពី​អតីតកាល​បន្តិច​ ​ស្រី​ណុ​ច​បាន​រំឮក​ថា​ ​កញ្ញា​ជា​អ្នកគាំទ្រ​កម្មវិធី​បរទេស​ ​Master​ ​Chef​ ​Junior​ ​កាលពី​នៅ​រៀន​ឆ្នាំ​ទី​១​មក​ម្ល៉េះ​ ​ហើយ​កញ្ញា​ក៏មាន​អារម្មណ៍​រំភើប​ពេល​ឃើញ​កម្មវិធី​ ​Master​ ​Chef​ ​មកដល់​កម្ពុជា​។​ ​ប៉ុន្តែ​តាមពិត​ទៅ​កញ្ញា​ស្រី​ណុ​ច​ ​មិនធ្លាប់​ស្រមៃ​ថា​ខ្លួនឯង​នឹង​ក្លាយ​ជា​ចុងភៅ​ ​ឬ​មាន​ចំណង់ចំណូលចិត្ត​ធ្វើការងារ​ជា​ចុងភៅ​ឡើយ​។​ ​ថ្វី​ដ្បិតតែ​បែប​នេះ​មែន​ ​ម្ចាស់​ពាន​វ័យ​២​១​ឆ្នាំ​រូប​នេះ​ ​គឺជា​មនុស្ស​ដែល​ចូលចិត្ត​ភ្លក្ស​ម្ហូប​ថ្មីៗ​ ​និង​ចូលចិត្ត​ច​ម្អិ​ន​ម្ហូប​សម្រាប់​ការ​ជួបជុំ​ក្នុង​គ្រួសារ​ ​ហើយ​តែងតែ​ទទួល​បានការ​សរសើរ​ពីសំណាក់​ញាតិមិត្ត​បងប្អូន​ជា​ញឹកញាប់​។​ ​ដោយសារតែ​ជា​អ្នកគាំទ្រ​កម្មវិធី​ ​Master​ ​Chef​ ​និង​ចង់​ដកពិសោធន៍​ថ្វីដៃ​ធ្វើម្ហូប​របស់​ខ្លួន​ខ្លះ​ៗ​ផង​ ​កញ្ញា​ក៏​សម្រេច​ចិត្ត​មិន​រួញរា​ក្នុង​ការ​ដាក់ពាក្យ​ ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​Master​ ​Chef​ ​Khmer​ ​ដោយ​មិន​មានការ​លើកទឹកចិត្ត​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​ទាល់​តែ​សោះ​​។​ ក្នុងនាម​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ ​Master​ ​Chef​ ​Khmer​ ​កញ្ញា​ស្រី​ណុ​ច​និយាយ​ថា​៖​ “​ពេល​ខ្ញុំ​ចូល​ប្រកួត​ ​ក៏​គ្មាន​អ្នក​ជំរុញ​ទឹកចិត្ត​ឲ្យ​មក​ប្រកួត​ដែរ​ ​ប៉ុន្តែ​ខ្ញុំ​បាន​ជម្នះ​ហើយ​មក​ដាក់ពាក្យ​ប្រកួត​ដោយខ្លួនឯង​។​ ​ដូច្នេះ​បានន័យ​ថា​ ​យើង​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​ជាជាង​ជឿជាក់​លើ​អ្នកដទៃ​”​។​ ពាក្យ​រិះគន់​ជាច្រើន​បាន​លេចឡើង​បន្តបន្ទាប់​ក្រោយពេល​កញ្ញា​ស្រី​ណុ​ច​ ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ ​Master​ ​Chef​ ​Khmer​ ​រដូវ​កាល​ទី​២​។​ ​ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​កញ្ញា​ស្រី​ណុ​ច​ ​តែងតែ​ទទួលយក​ ​ដ្បិត​វា​បង្កប់​ចំណុចវិជ្ជមាន​ជាច្រើន​សម្រាប់​យកមក​អភិវឌ្ឍ​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។​

           ​​កញ្ញា​ស្រី​ណុ​ច​លើកឡើង​ថា​៖​ “​នៅពេលដែល​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ ​វា​បាន​ក្លាយ​ជា​របត់​ជីវិត​សំខាន់​មួយ​របស់​ខ្លួនឯង​ដែល​ធ្វើឲ្យ​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ជីវិត​ខ្លួនឯង​ ​៣​៦​០​ ​ដឺ​ក្រេ​។​ ​បើ​ធៀប​ពីមុន​ ​ខ្ញុំ​សឹង​មិនដែល​ស្គាល់​ក្រដាស​ ​១​០​០​ដុល្លារ​ផង​ ​ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ពានរង្វាន់​និង​ថវិកា​ ​វា​ធ្វើឲ្យ​ខ្ញុំ​មានលទ្ធភាព​បើក​អាជីវកម្ម​ដោយខ្លួនឯង​បាន​។​ ​បើ​និយាយ​​ពី​​ជីវិត​ក្នុង​សង្គម​វិញ​ក៏​មានការ​ខុសប្លែក​ ​ដោយសារ​ពេលនេះ​មាន​គេ​ស្គាល់​ច្រើន​ ​ហើយ​ពេល​ចេញ​ទៅ​ណា​មក​ណា​ ​មាន​ប្រិយ​មិត្ត​ហៅ​និង​ស្វាគមន៍​ច្រើន​ ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​។​ ​បទពិសោធន៍​នេះ​ធ្វើឲ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​មានការ​ប្រែប្រួល​ច្រើន​។​ ​ចំណែក​ជំនាញ​នៅក្នុងផ្ទះ​បាយ​វិញ​ ​ក៏​មានការ​រីក​ចម្រើន​ច្រើន​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​”​។​ កញ្ញា​និយាយ​ថា​ ​ការ​ប្រកួត​ ​Master​ ​Chef​ ​Khmer​ ​បាន​បង្កប់​នូវ​វិញ្ញាសា​ជាច្រើន​ ​ដែល​តម្រូវ​ឲ្យ​បេក្ខជន​ ​បង្ហាញ​ពី​ស្នាដៃ​ធ្វើម្ហូប​ជា​ច្រើនមុខ​ ​និង​ច្រើន​ប្រភេទ​ ​ក្នុង​នោះ​ក៏មាន​ទាំង​ម្ហូប​ដែល​ផ្សំ​ពី​គ្រឿងទេស​បែប​ខ្មែរ​ ​និង​បរទេស​។​ ​ឆ្លងកាត់​ការ​ប្រកួត​ហើយ​ ​កញ្ញា​ស្វែងយល់​កាន់តែ​ច្បាស់​ថាតាមពិត​ទៅ​គ្រឿងទេស​បែប​ខ្មែរ​ក៏​អាច​ផ្សំ​ជា​មុខម្ហូប​បរទេស​បាន​ដែរ​ ​ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​លើក​ក​ម្ពស់​គ្រឿងទេស​ខ្មែរ​នៅ​ក្នុង​ការ​ច​ម្អិ​ន​ម្ហូប​ល្បី​ៗ​របស់​បរទេស​។​

           ​​ជ​ជីកសួរ​ពី​យុទ្ធ​សា​ស្រ្ត​ក្នុង​ការ​ដណ្តើមយក​ជ័យ​ជម្នះ​ពី​កម្មវិធី​ ​Master​ ​Chef​ ​Khmer​ ​វិញ​ ​ម្ចាស់​ពានរ​ដូ​វ​កាល​ទី​២​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​លើ​ការ​ហ្វឹកហាត់​អនុវត្ត​។​ ​កញ្ញា​បាន​បង្ហើប​ថា​ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រកួត​ ​កញ្ញា​បាន​បើក​មើល​កម្មវិធី​ ​Master​ ​Chef​ ​Khmer​ ​រដូវ​កាល​ទី​១​ ​ហើយ​រៀន​អនុវត្ត​ខ្លួនឯង​ ​ដូចជា​រៀន​គោះ​ស៊ុត​ ​រៀន​ហាន់​ខ្ទឹមបារាំង​តាម​បែប​បច្ចេកទេស​ជាដើម​។​ ​បន្ទាប់ពី​បាន​ចូលក្នុង​ការ​ប្រកួត​ហើយ​ ​កញ្ញា​ស្រី​ណុ​ច​តែងតែ​ព្យាយាម​ហ្វឹកហាត់​នៅក្នុងផ្ទះ​បាយ​ផ្ទាល់ខ្លួន​ជានិច្ច​នៅ​ពេល​ត្រៀម​ចូល​ប្រឡង​ក្នុង​វគ្គ​នីមួយៗ​។​ កញ្ញា​បន្ថែម​ថា​៖​ “​ការ​ប្រកួត​គឺ​មិនមែន​ផ្តោត​លើ​រសជាតិ​តែ​មួយ​មុខ​ទេ​ ​គឺ​ត្រូវការ​យល់ចិត្ត​គណ​ក​ម្មា​ការ​ផង​ដែរ​។​ ​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្ញុំ​បាន​រើស​មុខម្ហូប​៣​ ​ដែល​ខ្ញុំ​គិតថា​គណ​ក​ម្មា​ការ​ចូលចិត្ត​ ​ព្រោះ​នោះ​ជា​ពេល​ដែល​យើង​ត្រូវ​យក​ពិន្ទុ​ពី​គណ​ក​ម្មា​ការ​។​ ​វា​ដូចជា​ការរៀបចំ​ម្ហូប​ជូន​ភ្ញៀវ​ដែល​ចូល​មក​ក្នុង​ហាង​យើង​ដូច្នេះ​ដែរ​ ​គឺ​យើង​ត្រូវ​ដឹង​ពី​ចំណូលចិត្ត​របស់​ភ្ញៀវ​ដែល​ធ្លាប់​មក​ហាង​យើង​ ​ហើយ​យើង​ត្រូវ​គិត​ពី​ម្ហូប​ណា​ដែល​ភ្ញៀវ​ចូលចិត្ត​ហើយ​ញ៉ាំ​បាន​ច្រើន​”​។​

           ​​ទោះបី​កម្មវិធី​រដូវ​កាល​ទី​២​បាន​បញ្ចប់​ទៅ​ហើយ​ក្តី​ ​កញ្ញា​ស្រី​ណុ​ច​ ​នៅតែ​មាន​មោទកភាព​ចំពោះ​បទពិសោធន៍​ដែល​ខ្លួន​ទទួល​បាន​ពី​ការ​ប្រកួត​កម្មវិធី​លំដាប់​ពិភពលោក​នេះ​ ​ហើយក៏​បន្ថែម​ការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ស្រឡាញ់​ការ​ច​ម្អិ​ន​ ​ក៏ដូចជា​ស្រ្តី​មេផ្ទះ​ ​ជាពិសេស​មិត្ត​នារី​ឲ្យ​នាំ​យក​ភាព​ក្លាហាន​ ​និង​ម៉ឹង​ម៉ាត់​ ​ទៅ​ក្នុង​ការ​ប្រកួត​ ​ដែល​នេះ​ហើយ​ជា​កត្តា​ដែល​អាច​ទាក់ចិត្ត​គណ​ក​ម្មា​ការបាន​។​ ​កញ្ញា​ស្រី​ណុ​ច​និយាយ​ថា​៖​ “​ខ្ញុំ​ចង់​លើកទឹកចិត្ត​ឲ្យ​នារី​ ​ត្រូវ​ដាក់​គោលដៅ​ធ្វើ​អ្វី​​ដែល​ខ្លួន​ស្រឡាញ់​ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យបាន​សម្រេច​។​ ​ជួនកាល​យើង​អាច​ប្តូរ​យុទ្ធ​សា​ស្រ្ត​តែ​មិន​ត្រូវ​ប្តូរ​គោលដៅ​នោះ​ទេ​”​៕​

Article by HEM SOKKHIM


SUGGESTIONS