×

ឱសថ​បុរាណ​ក្នុង​ផ្ទះបាយ​អាច​ជួយ​​ក្រចក​ដុះ​វែង​លឿន​ ​និង​សុវត្ថិភាព​

TRAVEL & LIVING 3 weeks ago

          ស្ត្រី​គ្រប់រូប​រមែង​ប្រាថ្នា​ក្រចក​វែង​ក៏​ព្រោះ​ក្រចក​វែង​នឹង​ធ្វើឲ្យ​ម្រាមដៃ​មើលទៅ​រលូន​សិចស៊ី​ ​ជាពិសេស​អំណោយ​ផល​សម្រាប់​ការ​តុបតែង​លេង​ពណ៌​លេង​ម៉ូដ​ឲ្យ​ស៊ីវិល័យ​ផង​ដែរ​។​ ​បញ្ហា​ក្រចក​ដុះ​យឺត​និង​ឆាប់​បាក់​កើតឡើង​មកពី​កត្តា​ដូចជា​ ​ទម្លាប់​ខាំ​ក្រចក​ដែល​ធ្វើឲ្យ​មេរោគ​ឆ្លង​បង្អាក់​ដល់​ការលូតលាស់​ ​ការ​ប្រើ​ផលិតផល​ថ្នាំលាប​គុណភាព​ទាប​ ​ការ​មិន​ប្រើ​ផលិតផល​ទឹ​កលាប​ការពារ​ក្រចក​មុន​ពេល​លាប​ពណ៌​ ​ការ​ឈូស​ឬ​រូស​ក្រចក​ដែល​ធ្វើឲ្យ​សឹក​ស្រទាប់​ក្រចក​ ​និង​ការ​ត​ក្រចក​ជែ​ល​ឬ​បិត​ក្រចក​ជ័រ​ញឹកញាប់​។​ ​សម្រាប់​សុភាព​នារី​ដែល​កំពុងតែ​ជួប​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ​ ​ថ្ងៃនេះ​សូវ​រី​ន​សូម​ផ្តល់​ដំបូន្មាន​គួរតែ​បញ្ឈប់​ទម្លាប់​ទាំងប៉ុន្មាន​ចេញ​ ​ហើយ​ងាក​មក​ថែ​បំប៉ន​ក្រចក​ឲ្យ​រឹង​មាំ​មាន​សុខភាព​ល្អ​ ​និង​ដុះ​វែង​ឆាប់រហ័ស​វិញ​ជាមួយ​រូបមន្ត​ប្រើប្រាស់​ឱសថ​បុរាណ​ផ្ទះបាយ​ដូច​ខាងក្រោម​។​

          រូបមន្ត​ទឹក​ក្រូចឆ្មារ​៖​ ​អនុវត្ត​យក​ទឹក​ក្រូចឆ្មារ​ចំនួន​ ​១​ស្លាបព្រា​បាយ​ ​លាយ​ជាមួយ​ប្រេង​អូ​លីវ​៣​ស្លាបព្រា​បាយ​ ​បន្ទាប់មក​យកទៅ​ដាក់​ក​ម្តៅ​នៅ​ក្នុង​ម៉ាស៊ីន​ម៉ាយ​ក្រូវេ​វ​រយៈពេល​២​០​វិនាទី​។​ ​ក្រោយ​ក​ម្តៅ​រួចរាល់​យក​ទឹក​នោះ​មក​ត្រាំ​ក្រចក​រយៈពេល​១​០​នាទី​ហើយ​លាង​ទឹក​ចេញ​ជាការស្រេច​។​ ​ឬ​អាច​អនុវត្ត​តាមវិធី​មួយទៀត​ ​ដោយ​គ្រាន់តែ​ចិត​ក្រូចឆ្មារ​ជា​ចំណិត​ៗ​ហើយ​យកមក​ត្រដុស​ញី​ជាមួយ​ក្រចក​គ្រប់​ម្រាមដៃ​រយៈពេល​៥​នាទី​ ​បន្ទាប់មក​លាង​ជម្រះ​ចេញ​ដោយ​ទឹកក្តៅ​ឧណ្ហ​ៗ​។​ ​អ្នក​អាច​អនុ​ត្ត​វិធី​ទាំងពីរ​នេះ​មួយថ្ងៃ​ម្តង​រៀងរាល់ថ្ងៃ​។​ ​វីតាមីន​ C ​ដែល​មាននៅ​ក្នុង​ក្រូចឆ្មារ​នឹង​ជួយ​ជំរុញ​ក្រចក​ឲ្យ​ដុះ​លឿន​ ​ថែមទាំង​ធ្វើឲ្យ​ក្រចក​ដែល​ឡើងពណ៌​លឿង​ប្រែ​មក​ជា​ពណ៌​ស​ស្រស់​ស្អាត​វិញ​ផង​ដែរ​។​

          រូបមន្ត​ប្រេងដូង​៖​ ​ប្រេងដូង​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ដល់​ទាំង​ក្រចក​និង​ស្បែក​ជុំវិញ​ក្រចក​ឲ្យ​លូតលាស់​បាន​ល្អ​ ​ដែល​សំខាន់​ក្រចក​ដុះ​មក​រឹង​មាំ​និង​មាន​សុខភាព​ល្អ​។​ ​លើស​ពី​នេះ​ប្រេងដូង​មាន​សមត្ថភាព​ព្យាបាល​មេរោគ​ផ្សិត​នៅ​ក្នុង​ក្រចក​ផង​ដែរ​។​ ​ដើម្បី​ប្រើប្រាស់​ប្រេងដូង​ជា​រូបមន្ត​ថែរក្សា​និង​បណ្តុះ​ក្រចក​ ​ដំបូង​យើង​ត្រូវ​យក​ប្រេងដូង​មក​ដាក់​ក​ម្តៅ​បន្តិច​សិន​ ​បន្ទាប់មក​យកមក​លាប​លើ​ក្រចក​និង​ម្រាមដៃ​ដោយធ្វើ​ការ​ម៉ា​ស្សា​ជា​រង្វង់​ៗ​។​ ​ការ​ម៉ា​ស្សា​នេះ​ក៏​នឹង​ជួយ​សម្រួល​លំ​ហូរ​ឈាម​ដែល​ជំរុញ​ដល់​ការលូតលាស់​របស់ក្រ​ចក​។​ ​វិធី​នេះ​អ្នក​អាច​អនុវត្ត​រៀងរាល់​យប់​មុន​ពេល​ចូលគេង​។​

          រូបមន្ត​ប្រេង​អូ​លីវ​៖​ ​ដើម្បី​ប្រាកដ​ថា​ក្រចក​មាន​សុខភាព​ល្អ​ ​និង​ដុះ​មក​រឹង​មាំ​ ​វា​ពិត​ជាចាំបាច់​ណាស់​ក្នុង​ផ្តល់​សារធាតុ​ចិញ្ចឹម​និង​សំណើម​ដល់​ក្រចក​។​ ​ប្រេង​អូ​លីវ​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​E​ ​ជួយ​ជំរុញ​លំ​ហូរ​ឈាម​ ​និង​ការលូតលាស់​របស់ក្រ​ចក​។​ ​អនុវត្ត​ម្តង​ក្នុងមួយថ្ងៃ​ដោយ​យក​ប្រេង​អូ​លីវ​មក​ក​ម្តៅ​បន្ទាប់មក​យកមក​លាប​ម៉ា​ស្សា​នៅ​លើ​ក្រចក​ ​និង​គល់​ក្រចក​រយៈពេល​ប្រាំ​នាទី​។​ ​បន្ទាប់មក​ពាក់​ស្រោមដៃ ​(​មិនបាច់​លាងដៃ​) ​ទុក​មួយ​យប់​រហូតដល់​ព្រឹក​ឡើង​ចាំ​លាង​ទឹក​ជម្រះ​ចេញ​។​ ​ប្រសិន​មិន​ចង់​ប្រើ​វិធី​នេះ​អ្នក​គ្រាន់តែ​ក​ម្តៅ​ប្រេង​អូ​លីវ​ហើយ​ដាក់​ក្រចក​ត្រាំ​រយៈពេល​១​៥​ទៅ​២​០​នាទី​រួច​លាង​ជម្រះ​ទឹក​ចេញ​ជាការស្រេច​។​

          រូបមន្ត​ទឹកឃ្មុំ​៖​ ​ទឹកឃ្មុំ​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កកើត​បាក់តេរី​និង​ផ្សិត​នៅ​លើ​ក្រចក​ ​វា​ជួយ​ថែរក្សា​ក្រចក​និង​ស្បែក​ជុំវិញ​បរិវេណ​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​។​ ​ធ្វើការ​ផ្តល់​សំណើម​ដល់​ក្រចក​ជាមួយ​ម៉ា​ស​ទឹកឃ្មុំ​ដោយ​លាយ​ទឹកឃ្មុំ​២​ស្លាបព្រា​កាហ្វេ​ជា​មួយទឹក​ក្រូចឆ្មារ​២​ទៅ​៣​តំណក់​ ​បន្ទាប់មក​យកមក​លាប​ម៉ា​ស្សា​នៅ​លើ​ក្រចក​រួច​ទុកចោល​រយៈពេល​១​៥​ទៅ​២​០​នាទី​ទើប​លាង​ជម្រះ​ទឹក​ចេញ​។​ ​អនុវត្ត​ជាប្រចាំ​អ្នក​នឹង​ទទួល​បាន​ក្រចក​រឹង​មាំ​ភ្លឺ​ថ្លា​រួម​ទាំង​ស្បែក​ក្រចក​ទន់​ល្មើយ​ផង​ដែរ​។​

          អាថ៌កំបាំង​បំប៉ន​ពី​ផ្នែក​ខាងក្នុង​៖​ ​ខណៈ​ដែល​រូបមន្ត​ខាងលើ​ជា​វិធី​ថែរក្សា​និង​បណ្តុះ​ក្រចក​ពី​ខាងក្រៅ​ ​ព្រមគ្នា​នេះ​វាក៏​ដើរ​ទន្ទឹមគ្នា​នឹង​ការ​ថែ​បំប៉ន​ពី​ផ្នែក​ខាងក្នុង​ដើម្បីឲ្យ​ក្រចក​កាន់តែ​មាន​សុខភាព​ល្អ​ប្រសើរ​ផង​ដែរ​។​ ​ធនធាន​អាហារ​រូប​ត្ថម្ភ​ចម្រុះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អាហារ​ធម្មជាតិ​ដែល​យើង​កំពុង​បរិភោគ​ប្រចាំថ្ងៃ​ ​ហើយ​ក្នុង​នោះ​អាហារ​ធម្មជាតិ​ដែល​ជួយ​ដល់​សុខភាព​ក្រចក​ ​និង​បណ្តុះ​ក្រចក​ឆាប់រហ័ស​រួម​មាន​ ​ស៊ុត​និង​គ្រាប់​ស​ណ្តែ​ក​ដែល​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ ​វីតាមីន​ ​D​, B12 ​និង​បាយ​អូ​ទី​ន​ ​គ្រាប់​ផ្កា​ឈូករ័ត្ន​ផ្ទុក​ទង់ដែង​និង​ម៉ង់ហ្គា​ណែ​ហ្ស ​ស្រូវសាលី​ផ្ទុក​ទង់ដែង​និង​ស​័ង្កី ​ខណៈ​ត្រី​សា​ម៉ុ​ន​ផ្ទុក​វីតាមីន​ ​D​ ​ជាដើម​។​ ​អ្នក​អាច​ទាញ​ប្រយោជន៍​ពី​អាហារ​ធម្មជាតិ​ទាំងនេះ​តាមរយៈ​ការ​ទទួលទាន​ផ្ទាល់​ ​ឬ​យកមក​ច្នៃ​ជា​អាហារ​ផ្សេងៗ​ទៅតាម​ចំណង់ចំណូលចិត្ត​៕​

Article​ ​by​ HEM SOKKHIM


SUGGESTIONS