×

​ខ្សែភាពយន្ត​៤​រឿង​ប្លែកៗ​គួរឲ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​ប្រធាន​បទ​ ​អ្នកម្តាយ​

NEWS 3 years ago
 
 

          ​ថ្ងៃនេះ​ជា​ទិវា​គុណ​ម្តាយ​ ​ឬ​ ​ទិវា​មាតា​អន្តរជាតិ​ដែល​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​កំពុង​ប្រារព្ធ​ធ្វើឡើង​ដើម្បី​រំ​ព្ញ​ក​អំពី​ឧបការគុណ​របស់​អ្នកម្តាយ​ទាំងឡាយ​ដែល​បាន​ផ្តល់​កំណើត​និង​ចែករំលែក​ក្តី​ស្រឡាញ់​មិន​ចេះ​រីងស្ងួត​ដល់​បុត្រ​ធីតា​គ្រប់រូប​។​ ​ក្នុង​ឱកាស​នេះ​ ​ប្រសិនបើ​លោកអ្នក​មិន​មាន​ជាប់រវល់​កិច្ចការ​អ្វី​នោះ​ទេ​ ​លោកអ្នក​អាច​ចំណាយ​ពេល​នៅផ្ទះ​ទស្សនា​ភាពយន្ត​បរទេស​ណាមួយ​ខាងក្រោម​នេះ​ជាមួយ​ក្រុម​គ្រួសារ​ជា​ទីស្រឡាញ់​របស់​អ្នក​ដែល​យើង​សូម​ធានា​ថា​ប្លែកភ្នែក​ចម្លែក​អារម្មណ៍​ខុស​ពី​រឿង​មុន​ៗ​ដែល​លោកអ្នក​ធ្លាប់​បាន​ដឹង​កន្លងមក​:

១​. ​ភាពយន្ត​រឿង​កូរ៉េ​ចំណងជើង​ ​Mother​ (​ផលិត​ឆ្នាំ​២​០​០​៩​)

          ​ផលិតករ​ភាពយន្ត​កូរ៉េ​ឈ្មោះ​ ​បុង​ ​ជូន​ហូ (Bon​g​ Joon ​H​o) ​បាន​បង្កើត​សាច់រឿង​បែប​ឧក្រិដ្ឋកម្ម​ដ៏​អង់អាច​ពុះពារ​ដែល​ឆ្លុះបញ្ចាំង​អំពី​អ្នកម្តាយ​មួយ​រូប​គឺ​ ​លោកស្រី​ ​គីម​ យ៉េចា (K​i​m​ ​H​y​e​-j​a​) ​ដែល​មាន​ ​បេសកកម្ម​តាម​ស្រាវជ្រាវ​បំបែក​សំណុំរឿង​ឃាតកម្ម​ក្មេងស្រី​ម្នាក់​ដែល​កូនប្រុស​របស់​គាត់​ឈ្មោះ​ វ៉ុ​ន​ ​ប៊ី​ន​ (​W​on ​Bin​) ​ត្រូវ​បាន​គេ​ចាប់ខ្លួន​ដោយសារ​ស​ង្ស័​យា​ប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​។​ ​ខ្សែភាពយន្ត​មួយ​នេះ​បង្កប់​នូវ​ ​ឈុត​ឆាក​ច្រើន​រសជាតិ​ទាំង​បែប​ស៊ីប​អង្កេត​ ​កំប្លែង​ ​និង​ភ័យរន្ធត់​ ​ដែល​ច្បាស់ជា​មិន​អាច​ថត​ចេញ​ជា​កុន​ ​បានទេ​ប្រសិនបើ​រឿង​នេះ​ធ្លាក់​ទៅ​ដៃ​អ្នកដឹកនាំ​រឿង​ស្ទើរ​។​ ​នៅ​ក្នុង​អត្ថបទ​វិភាគ​កុន​ន​លើ​ទំព័រ​កាសែត​ ​Time​ ​គេ​បាន​វាយ​តម្លៃ​សាច់រឿង​នេះ​ថា​ ​តួអង្គ​លោកស្រី​ ​គីម​ ​ដែល​ជា​ម្តាយ​ ​គឺ​ជាកំពូល​ម្តាយ​ក្នុងចំណោម​ ​ម្តាយ​ដែល​គួរឲ្យ​ញាក់​សាច់​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​កូន​។

​២​. ​ភាពយន្ត​រឿង​អាមេរិកាំង​ចំណងជើង​ ​Mother​ (​ផលិត​ឆ្នាំ​១​៩​៩​៦​)

          ​​ភាពយន្ត​នេះ​ជា​ស្នាដៃ​ផលិត​របស់​អ្នកដឹកនាំ​រឿង​ឈ្មោះ​ ​អា​ល់ប៊ើ​ត​ ប្រ៊ូ​ក​ស៍ (​Alb​e​r​t​ ​Brook​s) ​ដែល​និយាយ​អំពី​អ្នកនិពន្ធ​ឈ្មោះ​ ​ចន​ ​វ័យ​ខ្ទង់​៤​០​ឆ្នាំ​ ​ដែល​បន​លែងលះ​ភរិយា​ ​ហើយ​បាន​ផ្លាស់មក​រស់​ ​នៅ​ជាមួយ​ម្តាយបង្កើត​របស់​ខ្លួន​គឺ​លោកស្រី​ ​ប៊ីត​រ៉ា​យ​ (​Be​a​trice​) ​ដែល​សម្តែង​ជា​តួអង្គ​កំពូល​កាច​ឆ្នាស​ ​ដោយ​តារា​សម្តែង​ជើងចាស់​ ដេ​ប​ប៊ី​ ​រ៉េ​យ៍ណូ​ល​ស៍ (​D​ebb​i​e​ R​e​y​n​old​s) ​គឺថា​សម្តែង​ជា​ជើងឯក​ម្តាយ​ដែល​ ​បញ្ចេញ​ស្នាម​ញឹម​ញឹម​តែ​បង្កប់​កំណួច​មិនធម្មតា​ឡើយ​។​ ​សំណើច​ដែល​ផ្ទុះឡើង​ក្នុង​ផ្ទៃរឿង​ទាំងមូល​គឺ​ ​កើតឡើង​មកពី​ការ​ដុត​គ្នា​ទៅវិញទៅមក​ដោយ​ប្រើ​ពាក្យ​សម្តី​ឌឺដង​ផ្លែផ្កា​និង​ការ​រអ៊ូរទាំ​មិន​ចេះ​ចប់​ឡើង​សាំ​របស់​អ្នកម្តាយ​។​

​៣​. ​ភាពយន្ត​រឿង​ម៉ាឡេស៊ី​ចំណងជើង​ ​MaMa​ (​ផលិត​ឆ្នាំ​២​០​១​៣​)

          ​ភាពយន្ត​នេះ​ជា​រឿងនិទាន​តំណាល​ដ៍​គួរឲ្យ​ភ័យរន្ធត់​របស់​អ្នកនិពន្ធ​ ​អ៊ែន​ឌី​ ​មូស​ឈី​ត​ទី​ (​And​y​ ​M​us​c​hie​t​t​i​) ​ស្តីពី​ប្តី​ប្រពន្ធ​ពីរ​នាក់​ឈ្មោះ​ ​លូ​ខា​ស​ (​L​u​ca​s) ​និង​ ​អ៊ែន​ណា​ប៊េ​ល​ (​An​nab​e​l​) ​ដែល​បាន​យក​ ​ក្មួយស្រី​របស់​លូ​ខា​សម​ក​ចិញ្ចឹម​ក្រោយពេល​ដែល​រក​ឃើញ​ពួកគេ​រស់នៅ​ដូចជា​សត្វ​ក្នុង​ផ្ទះ​ឈើ​ចាស់​ ​បែកបាក់​មួយ​ខ្នង​នៅ​ក្នុង​ព្រៃ​។​ ​ក្មេងស្រី​ទាំងនោះ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​អស់​ពេល​ជាច្រើន​ឆ្នាំ​ ​ប៉ុន្តែ​ពួកគេ​ទាំងអស់គ្នា​តែងតែ​ត្រូវ​បាន​តាម​យាយី​ធ្វើបាប​ដោយ​វិញ្ញាណ​ចម្លែក​ដែលគេ​ហៅថា​ ​Mama​ ​។​ ​ព្រលឹង​ ​Mama​ ​នឹង​មិនទៅ​ណា​ឆ្ងាយ​ទៅ​ពួកគេ​ឡើយ​ ​ព្រោះ​នាង​មិនទាន់​ដាច់ចិត្ត​ប្រគល់​ភារកិច្ច​មើល​ ​ថែទាំ​ក្មេងស្រី​ទាំងនេះ​ទៅ​អ្នក​ផ្សេង​ឡើយ​។​ ​លោក​ ហ្គី​ល​ឡឺម៉ូ ឌែ​ល​ តូរ៉ូ (​G​u​ill​e​r​m​o ​D​e​l​ ​To​ro) ​ត្រូវ​ទទួលបន្ទុក​លើ​ការ​ផលិត​រឿង​ដែល​យកលំនាំតាម​ឆ្អឹង​រឿង​ខ្លី​ ​Ma​m​á ​ដើម​របស់​លោក​ ​មូស​ឈី​ត​ទី​។​

៤​.​ភាពយន្ត​រឿង​អេស្ប៉ា​ញ​-​បារាំង​ចំណងជើង​ ​Mad​r​e​ (​ផលិត​ឆ្នាំ​២​០​២​០​)

          ​​ភាពយន្ត​នេះ​ជា​រឿង​ខ្នាត​ខ្លី​ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​ស្នាដៃ​របស់​អ្នក​ដឹក​រឿង​ រ៉ូឌ្រី​ង​ហ្គូ ​សូ​រ៉ូហ្គូយ៉េ​ន​ (​Rod​rig​o ​So​ro​go​yen​) ​ជាប់​ជា​ភាពយន្ត​ជម្រើស​ពានរង្វាន់​អូ​ស្ការ​។​ ​រឿង​នេះ​ជា​ប្រភេទ​រឿង​សោ​នាដកម្ម​ផ្លូវចិត្ត​ឆ្លុះបញ្ចាំង​អំពី​អ្នកម្តាយ​មួយ​រូប​ឈ្មោះ​ ​Mad​rid​ ​ដែល​បាន​ទទួល​ទូរសព្ទ​កូនប្រុស​អាយុ​៦​ឆ្នាំ​របស់​នាង​ ​ដែល​ខ​លម​ក​ប្រាប់​នាង​ថា​ឪពុក​របស់​គេ​បាន​ទុក​គេ​ចោល​តែម្នាក់ឯង​នៅ​លើ​ឆ្នេរសមុទ្រ​ក្នុង​ប្រទេស​បារាំង​។​ ​ក្រោយពេល​១​០​ឆ្នាំ​ដែល​កូនប្រុស​នាង​បាន​បាត់ខ្លួន​ទៅ​ ​នាង​ក៏បាន​ផ្លាស់មក​រស់នៅ​ជិត​ឆ្នេរ​ដែល​កូន​ ​ប្រុស​នាង​បាន​បាត់ខ្លួន​នោះ​។​ ​នាង​បាន​ជួប​ក្មេងប្រុស​កំលោះ​ម្នាក់​នៅកន្លែង​ដែល​នាង​ធ្វើការ​ហើយ​ ​មាន​ ​ទំនាក់ទំនង​ជាមួយគ្នា​រហូត​បង្កើត​បានជា​រឿងរ៉ាវ​ប៉ះទង្គិចផ្លូវចិត្ត​នឹកស្មាន​មិនដល់​។

Article by SRIN SOKMEAN

 


SUGGESTIONS