×

អប​អរសាទរ​អង្គការ​ហ្វារ​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ដល់ទៅ​បី​ក្នុងពេលជាមួយគ្នា​!

NEWS 3 years ago
 
 

            កាលពី​ថ្ងៃ​ទី​០​៧​-​០​៨​ ​ខែ​មីនា​ ​កន្លងទៅ​នេះ​ ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិ​ ​សា​ស្រ្ត​សម្រាប់​ខ្លួន​តាមរយៈ​ការ​សម្តែង​សៀក​ដោយមាន​ការចូលរួម​ពី​សិល្បករ​ចំនួន​៩​០​នាក់​ក្នុងរយៈពេល​ពេញ​២​៤​ម៉ោង​ផ្សាយ​ផ្ទាល់​ចេញពី​ក្រុង​បាត់​ដំបង​ហើយ​មាន​អ្នកទស្សនា​អន​ឡា​ញ​រហូតដល់​កន្លះ​ ​លាន​នាក់​។​ ​នេះ​ជា​ការ​ប្រឹងប្រែង​បំបែក​កំណត់​ត្រា​ពិភពលោក​ ​G​u​inn​e​ss ​World​ ​Record​ ​ដែល​ត្រូវ​បាន​ ​រៀបចំ​ធ្វើឡើង​ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា​ទ្រទ្រង់​អង្គ​កា​សិល្បៈ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ក្នុង​អំឡុង​ ​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ជា​លទ្ធផល​ ​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយជោគជ័យ​យ៉ាង​ ​ត្រចះត្រចង់​ ​ហើយ​ថែមទាំង​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​រហូតដល់​ទៅ​បី​ ​គឺ​​ពានរង្វាន់​មាស​ ​និង​ពានរង្វាន់​ប្រាក់​ក្នុង​ប្រភេទ​ពានរង្វាន់​ ​Asia​-​Pacific​ S​t​e​vie​ ​Award​s ​និង​ ​ពានរង្វាន់​មាស​មួយ​គ្រឿង​ទៀត​ ​ក្នុង​ប្រភេទ​ពានរង្វាន់​ ​Her​me​s ​Creative​ ​Award​s​។​

            អង្គការ​ហ្វារ​ដណ្តើម​បាន​ពានរង្វាន់​មាស​ ​Gold​ S​t​e​vie​ ​នៅ​ក្នុង​ចំណាត់ថ្នាក់​ន​វា​នុ​វត្ត​ន៍​ព្រឹត្តិការណ៍​ (Innovation​ ​In​ ​Events) ​និង​ពានរង្វាន់​ប្រាក់​ ​Silver​ S​t​e​vie​ ​នៅ​ក្នុង​ចំណាត់ថ្នាក់​ន​វា​នុ​វត្ត​ន៍​ផ្នែក​ទំនាក់ទំនង​ (Innovation​ ​in​ ​Communications) ​ដោយមាន​ការប្រកួតប្រជែង​ពីសំណាក់​បណ្តា​ប្រទេស​ចំនួន​២​៩​នៅ​ក្នុង​ ​ក្របខណ្ឌ​ពានរង្វាន់​ ​Pacific​ ​Region​ S​t​e​vie​ ​Award​s 2021​។​ ​ទន្ទឹម​នឹង​នេះ​ ​ហ្វារ​ក៏​ឈ្នះ​ពានរង្វាន់​មាស​ ​សម្រាប់​ព្រឹត្តិការណ៍​ពិសេស​ ​នៅ​ក្នុង​ក្របខណ្ឌ​ពានរង្វាន់​ ​Her​me​s ​Creative​ ​Award​s ​ស្រប​ជាមួយ​ក្រុម​ ​ហ៊ុន​ស្ថាប័ន​លំដាប់​ពិភពលោក​ល្បី​ៗ​ដូចជា​ ​ក្រុមហ៊ុន​ ​As​t​raZe​n​e​c​ca​, ​L​G​, ​P​e​p​s​i​, U​NICE​F​, ​Man​u​life​ ​និង​ R​e​u​t​e​rs ​ជាដើម​។​

            “​វា​ជា​រឿង​អស្ចារ្យ​ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​អាច​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំសម្បើម​បែប​នេះ​” ​នេះ​ជា​សម្តី​របស់​មេប្រយោគ​មួយ​រូប​នៃ​ការ​ប្រកួត​ពានរង្វាន់​ S​t​e​vie​ ​Award​s ​ឆ្លើយតប​ទៅ​នឹង​ជោគជ័យ​របស់​ ​អង្គការ​ហ្វារ​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​ “​លើស​ពីនេះទៅ​ទៀត​ ​របៀប​នៃ​ការរៀបចំ​គឺ​ពិតជា​នឹកស្មាន​មិន​ ​ដល់​!” ​ធ្វើ​បាន​ល្អណាស់​ក្រុម​ការងារ​ហ្វារ​ ​ហើយ​សូម​មេត្តា​បន្ត​ជួយ​អប់រំ​កុមារ​ដែល​កំពុង​ជួបប្រទះ​នឹង​ការ​ ​លំបាក​”​។​

            លោក​ ​អូ​ស្មាន់​ ខា​វ៉ា​ចា ​នាយក​ប្រតិបត្តិ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​ថ្លែង​ថា​ “​ខ្ញុំ​ពិតជា​មាន​មោ​ទ​ន​ ​ភាព​ចំពោះ​ក្រុម​ការងារ​ហ្វារ​ ​រួម​មាន​ ​អ្នកធ្វើការ​ស្ម័គ្រចិត្ត​ ​ដៃគូ​សហប្រតិបត្តិការ​ ​និង​ ​សិល្បករ​ទាំងអស់​ ​ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ពោរពេញ​ដោយ​ថាមពល​រហូត​ឈ្នះ​ពានរង្វាន់​ដល់ទៅ​បី​ព្រមគ្នា​ក្នុង​ពេល​មិនដល់​មួយ​ខែ​ផង​”​។​ ​លោក​បាន​បន្ត​ឲ្យដឹង​ថា​ ​ព្រឹត្តិការណ៍​នេះ​នឹង​ជំរុញ​ទឹកចិត្ត​មនុស្ស​គ្រប់រូប​ឲ្យ​ ​មានទំនុក​ចិត្ត​មក​លើ​អង្គការ​ហ្វារ​ ​និង​ជួយឧបត្ថម្ភ​គាំទ្រ​អង្គការ​ទៅ​ថ្ងៃមុខ​។​ ​ក្នុង​អំឡុង​ពេល​កូ​វី​ដ​រាតត្បាត​ ​នៅ​ក្នុង​ប្រទេស​ ​អង្គការ​មិន​អាច​ស្វែងរក​ប្រាក់ចំណូល​ពី​ការ​សម្តែង​សៀក​ដូច​សព្វ​មួយដង​ឡើយ​។​ ​ដូច​ ​នេះ​ ​អង្គការ​សង្ឃឹម​ថា​ ​ប្រជាជន​កម្ពុជា​នឹង​មាន​ទឹកចិត្ត​ជួយ​ផ្តល់​វិភាគទាន​ក្រោយ​ពី​បាន​ទស្សនា​សមិទ្ធ​ ​ផល​ការងារ​ដ៏​អស្ចារ្យ​នេះ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​អនាគត​កុមារ​ទីទ័លក្រ​ខ្វះខាត​នៅ​ទីនេះ​។​

            សូម​បញ្ជាក់​ថា​ ​កម្មវិធី​ប្រគល់​ពានរង្វាន់​ខាងលើ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើជា​ទម្រង់​អន​ឡា​ញ​នៅ​ថ្ងៃពុធ​ ​ទី​១​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​

Image Courtesy: Phare


SUGGESTIONS