×

​អាហារសម្រន់​ ​D​I​Y​ ​សម្រាប់​មួយ​ស​ប្តាហ៍

TRAVEL & LIVING 3 years ago
 
 

          បញ្ហា​កូ​វី​ដ​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ទោះបីជា​តំបន់​ភាគច្រើន​បាន​ក្លាយ​ជា​តំបន់​លឿង​វិញ​ទៅ​ហើយក៏​ដោយ​។​ ​ដូចនេះ​ ​ដើម្បី​សុវត្ថិភាព​បុគ្គល​និង​ក្រុម​គ្រួសារ​ជា​ទីស្រឡាញ់​រប​ស​លោកអ្នក​ ​សូវ​រី​ន​សូម​ណែនាំ​អាហារសម្រន់​ចំនួន​៧​មុខ​ដែល​លោកអ្នក​អាច​ធ្វើ​សាកល្បង​រៀន​ធ្វើ​នៅផ្ទះ​ដោយខ្លួនឯង​ឆ្លាស់​ថ្ងៃ​គ្នា​ក្នុងរយៈពេល​មួយ​ស​ប្តាហ៍​ពេញ​តែម្តង​៖

​១​.​នំ​ពងទា​ចេក​
​គ្រឿងផ្សំ​៖
​ក្រដាស​ពុម្ពនំ​ខេ​ក​
​ម្សៅ​នំ​ពងទា​ ​១​៨​០​ ​ក្រាម​
​ស្ករស​ ​១​៩​០​ ​ក្រាម​
​អំបិល​ ​១​/​២​ ​ស្លាបព្រា​កាហ្វេ​
​ផ្លែចេក​ទុំ​ ​៦​ផ្លែ​
​ទឹកដោះគោ​ជូរ​ ​៥​០​ក្រាម​
​ទឹកដោះគោ​ (​ស្រស់​) ​៦​0 ​ក្រាម​
​ពងទា​ ​ឬ​ ​ពងមាន់​ ​២​ ​គ្រាប់​

          ​វិធី​ធ្វើ​ ​ជាដំបូង​អ្នក​ត្រូវ​ចិត​ចេក​ជាដុំ​ៗ​ ​បន្ទាប់មក​យកមក​កិន​ឲ្យ​ម៉ត់​ទុក​ដោយឡែក​។​ ​វាយ​ស៊ុត​ឱ្យ​ម៉ត់​ ​បន្ទាប់មក​លាយ​ម្សៅ​ចូល​ជាមួយ​ចេក​ដែល​ក្រឡុក​ហើយ​ ​ដោយ​បន្ថែម​ស្ករស​ ​អំបិល​ ​ទឹកដោះគោ​ជូរ​ ​ទឹកដោះគោ​ស្រស់​ ​លាយ​ចូលគ្នា​ឲ្យ​ម៉ត់​។​ ​បន្ទាប់មក​ដួស​ដាក់​ក្រដាស​ពុម្ពនំ​ ​ហើយ​យកទៅ​ចំហុយ​រហូតដល់​នំ​ឡើង​ ​និង​ ​ឆ្អិន​ល្អ​ជាការស្រេច​។​

​២​.​ឆៃថាវ​ចៀន​បន្ទះ​
​គ្រឿងផ្សំ​៖
​ឆៃថាវ​ (​ឈូស​ជា​សរសៃ​វែង​ៗ​)
​ការ៉ុត​ (​ហាន់​ជាដុំ​តូច​ៗ​)
មេ្ទ​ស​ប្លោក​ខៀវ​ (​ហាន់​ជាដុំ​តូច​ៗ​)
​សាច់ជ្រូក​ផាត់​ ​១​០​០​ក្រាម​
​អំបិល​ស៊ុប​ ​មួយ​ចឹប​
​ស្ករស​ ​ប​និ្ត​ច​
​ម្សៅ​បំពង​
​របៀប​ធ្វើ​

​​          ជាដំបូង​យើង​យក​ឆៃថាវ​ទៅ​ត្រូវ​ត្រាំទឹក​អំបិល​ចោល​សិន​ ​ទុក​ប្រហែល​២​០​នាទី​ចាំ​យកមក​លាង​ទឹក​ធម្មតា​ឲ្យបាន​ស្អាត​ ​រួច​ច្របាច់​ទឹក​វា​ចេញ​ឲ្យអស់​ ​សឹម​យកមក​លាយ​គ្រឿង​ទាំងអស់​បញ្ចូល​គ្នា​រួម​មាន​ ​សាច់ជ្រូក​ផាត់​ ​ឆៃថាវ​ ​ការ៉ុត​ មេ្ទ​ស​ប្លោក​ខៀវ​ ​អំបិល​ស៊ុប​ ​ស្ករស​ ​ម្សៅ​បំពង​រួច​កូរ​ឲ្យ​សព្វ​ ​ហើយ​ចាំ​យើង​ដាក់​ចៀន​ក្នុង​ប្រេង​ឆា​ដែល​ក្តៅ​ខ្លាំង​រហូតដល់​បន្ទះ​ឆៃថាវ​យើង​រៀង​ក្រហម​បន្តិច​ជាការស្រេច​។​

​៣​.​តៅហ៊ូ​បំពង​ល្ង​
​គ្រឿងផ្សំ​៖
​ល្ង​ស​ ​៥​០​ក្រាម​
​ល្ង​ខ្មៅ​ ​៥​០​ក្រាម​
​តៅ​ហ៊ួ ​៤​ដុំ​
​សាច់ជ្រូក​៣​០​០​ក្រាម​
​ទឹកស៊ីអ៊ីវ​ ​១​ស្លាបព្រា​កាហ្វេ​
​ខ្ទឹមស​ចិញ្ច្រាំ​ ​៤​កំពឹស​
​ម្ទេស​ (​តាមចំណូលចិត្ត​)
​ម្សៅស៊ុប​ ​១​ស្លាបព្រា​កាហ្វេ​
​ម្សៅ​បំពង​ (​តាម​បរិមាណ​សាច់ជ្រូក​)

​          ​របៀប​ធ្វើ​ ​បន្ទាប់ពី​លាង​ស​ម្អា​ត​សាច់ជ្រូក​ហើយ​ ​ចិញ្ច្រាំ​សាច់ជ្រូក​ឲ្យ​ម៉ត់​ ​ដាក់​លាយ​ម្សៅស៊ុប​ ​ខ្ទឹមស​ ​ជាមួយ​សាច់​សំរាប់​ធ្វើជា​ស្នូល​។​ ​ដោយឡែក​ម្ទេស​ ​និង​ខ្ទឹមស​ ​ចិញ្ច្រាំ​ឲ្យ​ម៉ត់​រួ​ចចាក់​ ​ទឹកស៊ីអ៊ីវ​ចូល​ទុក​សម្រាប់​ធ្វើជា​ទឹកជ្រលក់​។​ ​បន្ទាប់មក​លាយ​ម្សៅ​បំពង​ជាមួយ​ល្ង​ខ្មៅ​ ​និង​ស​ឱ្យ​សព្វ​ល្អ​តាម​បរិមាណ​នៃ​តៅ​ហ៊ួ​ដែល​អ្នក​ចង់​ធ្វើ​។​ ​បន្ទាប់មក​វះ​តៅ​ហ៊ួ​ជា​ពីរ​ (​កុំឲ្យដាច់​ចេញពី​គ្នា​) ​រួច​ញាត់​ស្នូល​សាច់ជ្រូក​ដែល​បាន​លាយ​គ្រឿងផ្សំ​ខាងលើ​រួចហើយ​ចូល​។​ ​បន្ទាប់មក​យក​តៅហ៊ូ​ទៅ​ជ្រលក់​ជាមួយ​ម្សៅ​បំពង​រួច​ដាក់​ក្នុង​ខ្ទះ​ដែល​ខ្លាញ់​កំពុងតែ​ពុះ​ខ្លាំង​ (​មិន​ត្រូវ​ប្រើ​ភ្លើង​ខ្លាំងពេក​ទេ​) ​រង់ចាំ​រហូត​តៅ​ហ៊ួ​ឆ្អិន​ប្រហែល​៥​-​៦​នាទី​ជាការស្រេច​ ​ហើយ​អ្នក​អាច​ទទួលទាន​បានជា​មួយ​ទឹកជ្រលក់​ទឹកស៊ីអ៊ីវ​ ​ឬ​ទឹក​សៀង​លាយ​ទឹក​ម្ទេស​ក៏បាន​តាមចំណូលចិត្ត​។​

៤​.​នំបុ័ង​ជ្រលក់​ខ្ទិះ​ត្រាវ​
​គ្រឿងផ្សំ​៖
​ត្រាវ​ ​៣​០​០​ក្រាម​ (​ស្ងោរ​ឆ្អិន​)
​ម្សៅពោត​ ​២​០​ក្រាម​
ខិ្ទះ​ដូង​ ​២​៥​០​មី​លី​លីត្រ​
​ទឹកដោះគោឆៅ​ ​២​៥​០​មី​លី​លីត្រ​
​អំបិល​ ​២​ក្រាម​
​ស្ករ​ ​១​៥​០​ក្រាម​
​ពងមាន់​ ​១​គ្រាប់​
​នំបុ័ង​ ​១​ដើម​

          វិធី​ធ្វើ​៖ជាដំបូង​ ​យើង​ត្រូវ​យក​ត្រាវ​ដែល​ស្ងោរ​ឆ្អិន​មក​ក្រ​ទ្បុ​ក​ជាមួយនឹង​ទឹកដោះគោឆៅ​ឲ្យ​ម៉ត់​ល្អ​សិន​។​ ​បន្ទាប់មក​ចាំ​យើង​យក​ពងមាន់​មក​គោះ​ដាក់​ចានគោម​មួយ​ ​ហើយ​លាយ​ជាមួយ​គ្រឿងផ្សំ​ដែល​មាន​ដូចជា​ ​ម្សៅពោត​ ​អំបិល​ ​ស្ករស​ ​និង​ខិ្ទះ​ដូង​ ​រួច​កូរ​វា​ឲ្យ​សព្វ​ចាំ​ចាក់ទឹក​ត្រាវ​ចូល​ ​ហើយ​កូរ​បញ្ចូល​គ្នា​ឲ្យ​ក្លាយ​ជា​ល្បាយ​តែមួយ​។​ ​ជាចុងក្រោយ​យើង​យក​ទឹក​ត្រាវ​ទៅ​កូរ​លើ​ភ្លើង​រហូតដល់​ទឹក​ត្រាវ​របស់យើង​ខាប់​ល្អ​ហើយ​ជាការស្រេច​។​ ​នំ​ប៉័​ង​ហាន់​ជា​ចំណិត​ជ្រលក់​ញ៉ាំ​ធម្មតា​ ​ឬ​ ​ឆ្អើរ​ឲ្យ​ស្រួយ​សិន​ក៏បាន​ ​តាមចំណូលចិត្ត​។​

៥​.​គាវ​បំពង​ស្នូល​សាច់​ស្ពៃក្តោប​
​គ្រឿងផ្សំ​៖
​សាច់ជ្រូក​ (​កិន​) ​៣​០​០​ក្រាម​
​ស្ពៃក្តោប​ (​ហាន់​លិ្អ​ត​ៗ​) ​១​៥​០​ក្រាម​
​ស្លឹកខ្ទឹម​ ​១​ស្លាបព្រា​បាយ​
​ខ្ទឹមស​ ​២​កំពឹស​ (​ចិញ្ច្រាំ​ឲ្យ​ម៉ត់​)
​ទឹកស៊ីអ៊ីវ​ ​១​ស្លាបព្រា​បាយ​
​ប្រេងល្ង​ ​១​ស្លាបព្រា​បាយ​
​ស្ករស​ ​៣​ស្លាបព្រា​កាហ្វេ​
​អំបិល​ ​១​ស្លាបព្រា​កាហ្វេ​
​សំបក​គាវ​
​ប្រេង​ឆា​

          ​វិធី​ធ្វើ​៖​​ជាដំបូង​យើង​យក​សាច់ជ្រូក​ម​កលា​យ​គ្រឿង​ជាមួយ​បន្លែ​និង​គ្រឿងទេស​ដែល​មាន​ដូចជា​ស្ពៃក្តោប​ ​ស្លឹកខ្ទឹម​ ​ខ្ទឹមស​ ​ទឹកស៊ីអ៊ីវ​ ​ប្រេងល្ង​ ​ស្ករស​ ​និង​ ​អំបិល​រួច​កូរ​ចូលគ្នា​ឲ្យ​សព្វ​ទើប​យកមក​ខ្ចប់​ជាមួយ​សំបក​គាវ​។​ ​បន្ទាប់មក​យើង​ដាក់ប្រេង​ឆា​ឲ្យ​ក្តៅ​បន្តិច​ចាំ​ដាក់​គាវ​ចូល​ទៅ​បំពង​ដោយ​បើកភ្លើង​តិចៗ​បានហើយ​ដើម្បី​ឆ្អិន​ដល់​ស្នូល​ខាងក្នុង​ជាការស្រេច​៕​

​៦​.​នំក្រូច​ទឹក​ល្ពៅ​ (​នំ​ពងត្រី​)
​គ្រឿងផ្សំ​
​ម្សៅ​ដំណើប​១​គីឡូក្រាម​
​ល្ពៅ​១​០​០​ក្រាម​
​ល្ង​៥​០​ក្រាម​
​ស្ករត្នោត​ ​៣​០​០​ក្រាម​

          វិធី​ធ្វើ​៖​កាច់ក​ម្សៅ​ដំណើប​ឲ្យ​ស្អិត​ចូលគ្នា​ទុក​ដោយឡែក​។​ ​បន្ទាប់មក​ចិត​សម្បក​ល្ពៅ​យកទៅ​ស្ងោរ​ឲ្យ​ឆ្អិន​ ​ហើយ​ទុក​វា​ឲ្យ​ត្រជាក់​ចាំ​យក​វា​មក​កិន​ឱ្យ​ម៉ត់​ ​ហើយ​ច្របាច់​ជាមួយ​ម្សៅ​ដំណើប​រហូត​ទាល់តែ​រ​មួត​សាច់​ចូលគ្នា​តែមួយ​។​ ​ដាក់​ដាំ​ទឹកក្ដៅ​ក្នុង​ឆ្នាំ​ឱ្យ​ពុះ​បន្ទាប់មក​លុ​ញ​ម្សៅ​ដំណើប​ជា​រាង​មូល​ៗ​ដូច​ពងត្រី​ ​ហើយ​បង់​ចូល​ទឹក​ដែល​កំពុងតែ​ពុះ​រហូត​ទាល់តែ​អស់​ម្សៅ​។​ ​ក្រោយ​ពី​នំ​ឆ្អិន​ ​ស្រង់​វា​ដាក់​ត្រាំ​ក្នុង​ទឹក​ធម្មតា​មួយសន្ទុះ​ ​រួច​ចាប់ផ្ដើម​ធ្វើការ​ក​ម្លោ​ច​ស្ករក្រហម​រហូតដល់​ឡើង​ជើង​អង្ក្រង​ ​ហើយ​ចាក់ទឹក​ខ្ទិះ​ចុង​ចូល​ ​កូរ​ឲ្យ​សព្វ​ជាមួយ​ស្ករ​ទុក​រហូតដល់​ពុះ​ ​សឹម​បង់​នំ​ដែល​បាន​ស្ងោរ​ឆ្អិន​ហើយ​នោះ​ចូល​ហើយ​បង់អំបិល​មួយ​ចុង​ស្លាបព្រា​ ​ភ្លក់មើល​ឲ្យ​រាង​ផ្អែម​មុត​បន្តិច​។​ដោយឡែក​ល្ង​ ​អ្នក​ត្រូវ​យកទៅ​លីង​ឲ្យ​ឈ្ងុយ​។​ ​នៅ​ពេល​ទទួលទាន​ ​ដួស​ដាក់​ចាន​ហើយ​ស្រោចទឹក​ខ្ទិះ​ដើម​ពីលើ​រួម​ទាំង​រោយ​ល្ង​ពីលើ​ជាការស្រេច​។​

៧​.​សាច់​មាន់​ចង្កាក់​អាំង​បែប​ប៉ា​គី​ស្ថាន​
​គ្រឿងផ្សំ​
​សាច់​មាន់​ ​៥​០​០​ក្រាម​
ខឹ្ទ​ម​បារាំង​ឆា​ ​៤​ ​ស្លាបព្រា​បាយ​
​ខ្ញី​កិន​ជាមួយ​ខឹ្ទ​ម​ស​ ​១​ស្លាបព្រា​បាយ​
​ម្សៅ​ជីរវ៉ាន់ស៊ុយ​ ​៣​ ​ស្លាបព្រា​បាយ​
​ម្សៅ​មេ្ទ​ស​ ​២​ ​ស្លាបព្រា​បាយ​
​ម្សៅ​ ​Cum​in​ ​១​/​២​ ​ស្លាបព្រា​បាយ​
​ម្រេច​ ​១​/​៤​ស្លាបព្រា​បាយ​
សឹ្ល​ក​ជីរអង្កាម​ (​ចិញ្ច្រាំ​) ​១​ស្លាបព្រា​បាយ​
​ជីរវ៉ាន់ស៊ុយ​ (​ចិញ្ច្រាំ​) ​២​ស្លាបព្រា​បាយ​
​ទឹក​ក្រូចឆ្មារ​ ​១​ស្លាបព្រា​បាយ​
​អំបិល​ ​ប​និ្ត​ច​
​ស្ករស​ ​មួយ​ចឹប​
​ប្រេង​ឆា​

          របៀប​ធ្វើ​៖ដំបូង​យើង​គ្រាន់តែ​យក​សាច់​មាន់​របស់យើង​មក​កិន​ឬ​ចិញ្រ្ចាំ​ឲ្យ​ម៉ត់​ជាមុន​សិន​ ​ចាំ​យើង​យក​គ្រឿងផ្សំ​ដែល​មាន​ដូច​ខាងលើ​មក​ប្រឡាក់​និង​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​គ្រឿង​បាន​ល្អ​ ​បន្ទាប់មក​យក​វា​ទៅ​ពូន​ឲ្យ​ចេញ​ជា​រាង​ច្រវា​មូល​ ​និង​ដោត​ចង្កាក់​ ​ហើយ​សឹម​យក​វា​ទៅ​អាំង​លើ​ភ្លើង​រហូតដល់​សាច់​មាន់​យើង​ឆិ្អ​ន​ល្អ​និង​ក្រហម​ប​និ្ត​ច​ជាការស្រេច​។​ ​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែស្រស់​ ​ឬ​ ​នំ​ប៉័​ង​តាមចំណូលចិត្ត​របស់​លោកអ្នក​។


SUGGESTIONS