×

ភេសជ្ជៈបៃតង “Green Latte” បណ្ដេញជាតិពុល និងបញ្ចុះជាតិខ្លាញ់

TRAVEL & LIVING 3 years ago
 
 

            កាលបើ​បាន​ឮឈ្មោះ​ភេសជ្ជៈ​នេះ​ហើយ​ ​ប្រិយ​មិត្ត​ប្រហែលជា​ស្មានថា​វា​ជា​ប្រភេទ​កាហ្វេ​ឡាតេ​ម្យ៉ាង​ហើយ​ ​ប៉ុន្តែ​តាមពិត​វា​មិន​ដូច្នោះ​ឡើយ​។​ ​ផ្ទុយទៅវិញ​ ​វា​ជា​ភេសជ្ជៈ​សុខភាព​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​នោះ​ទេ​ ​ដែល​ផ្សំ​ឡើង​ដោយ​បន្លែ​បៃតង​ ​ផ្លែឈើ​ ​និង​គ្រាប់​ធញ្ញជាតិ​។​ ​ដោយសារ​មានការ​ពេញ​និយម​ទទួលទាន​ភេសជ្ជៈ​សុខភាព​នេះ​ជំនួស​ឲ្យ​កាហ្វេ​ពេលព្រឹក​ ​របស់​តារា​ម៉ូឌែ​ល​ស្រី​ ​តារា​ហូ​លី​វូ​ដ​ ​ដូចជា​ ​Gig​i​ ​H​a​d​i​d​, B​lake​ ​Lively​ ​និង​ ​Me​g​h​an​ ​Mark​l​e​ ​ជាដើម​ ​ទើប​ក្រោយមក​ ​ក៏​នាំគ្នា​ហៅឈ្មោះ​បែប​នេះ​។​ ​ភេសជ្ជៈ​នេះ​ខ្លះ​ក៏​ហៅថា​ “​Green​ ​Juice​” ​ឬ​ “​Green​ ​Smooth​i​e​”​។​ល​។​ តោះ​យើង​នាំគ្នា​ទៅ​មើល​ពី​វិធី​ធ្វើ​ភេសជ្ជៈ​បៃតង​នេះ​ ​ព្រមទាំង​គុណ​ប្រយោជន៍អ្វី​ខ្លះ​សម្រាប់​សុខភាព​ ​និង​សម្រស់​។​

            គ្រឿងផ្សំ​៖​
​១​. ​បន្លែ​បៃតង​ (​ស្ពៃ​ខឹ​ន​ឆាយ​ ​ផ្កា​ខាត់ណា​បៃតង​ ​ស្ពៃ​Spinach​ ​ស្ពៃ​ក្រ​ញ៉ាញ់ ​ឬ​បន្លែ​ស្លឹក​បៃតង​នានា​តាមចំណូលចិត្ត​)
​២​. ​ផ្លែឈើ​ (​ផ្លែ​ប៊័រ​ ​ចេក​ ​ប៉ោម​ ​ម្នាស់​ ​ក្រូច​ ​ផ្លែ​បឺ​រី​ ​ឬ​ផ្លែឈើ​នានា​បន្ថែម​ទៀត​តាមចំណូលចិត្ត​)
​៣​. ​គ្រាប់​ធញ្ញជាតិ​ (​គ្រាប់ស្វាយ​ចន្ទី​ ​គ្រាប់​ALMOND​ ​គ្រា​ប​C​H​I​A​ ​គ្រាប់​FLAX​ ​។​ល​។​ ​ដើម្បី​បន្ថែម​ភាព​ច​ម្អែ​ត​)
៤​. ​ទឹក​ (​អាច​ប្រើ​ទឹកដូង​ ​ទឹក​សណ្ដែក​សាប​ ​ឬ​ទឹក​គ្រាប់​អា​ល់ម៉ុ​ន​ “​Almond​ ​Milk​” ​ជំនួស​ក៏បាន​)​។​

            ​វិធី​ធ្វើ​៖​
១​. ​ស​ម្អា​ត​ផ្លែឈើ​ ​និង​ចិត​ជា​ចំណិត​តូច​ៗ​ ​រួច​ដាក់​បង្កក​ក្នុង​ទូទឹកកក​ (​ប្រើ​ផ្លែឈើ​ស្រស់​សម្រាប់​ក្រឡុក​ក៏បាន​ ​ប៉ុន្តែ​យ៉ាងហោចណាស់​មាន​ផ្លែឈើ​ខ្លះ​ដាក់​បង្កក​)​។​
​២​. ​លាង​ប​ន្លៃ​ស្លឹក​បៃតង​ឲ្យបាន​ស្អាត​ ​ហើយ​ស្រុស​ឲ្យ​ឆ្អិន​ល្អ​។​
​៣​. ​ចាប់ផ្ដើម​ក្រឡុក​បន្លែ​បៃតង​ចំនួន​ ​២​ ​ពែង​ ​និង​ទឹក​ ​២​ ​ពែង​ឲ្យ​ម៉ដ្ឋ​ល្អ​ ​សឹម​ដាក់ផ្លែ​ឈើ​បង្កក​ប្រមាណ​ ​៣​ ​ពែង​ ​ចូល​ក្រឡុក​ឲ្យ​ឡើង​ខាប់​ល្អ​។​
​៤​. ​ចុងក្រោយ​ ​បន្ថែម​គ្រាប់​ធញ្ញជាតិ​ ​១​ ​ស្លាបព្រា​បាយ​ ​ក្រឡុក​ប​ន្ថិ​ច​ឲ្យ​សព្វ​ចូលគ្នា​ ​ជាការស្រេច​។​

            ទទួលទាន​ភេសជ្ជៈ​សុខភាព​នេះ​រៀងរាល់​ព្រឹក​ ​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាងល្អ​ ​ដោយ​សារជាតិ​សរសៃ​ ​Fiber​ ​ក្នុង​បន្លែ​បៃតង​ ​នឹង​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយអាហារ​ ​និង​បណ្ដេញ​ជាតិពុល​ក្ន​ង​ខ្លួន​ ​ជ​ម្រុ​ញ​ឲ្យ​ស្រក​ទម្ងន់​។​ ​ចំណែក​វីតាមីន​ក្នុង​ផ្លែឈើ​ក៏បាន​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ជំនួញ​ដល់​សុខភាព​ស្បែក​ឲ្យ​ភ្លឺ​ថ្លា​ ​ក្មេង​ជាង​វ័យ​ជាដើម​។​ ​រីឯ​គ្រាប់​ធញ្ញជាតិ​គឺជា​ប្រភព​ប្រេង​ធម្មជាតិ​ដែល​មិន​បណ្ដាលឲ្យ​ឡើង​ធាត់​ ​និង​បន្ថែម​ភាព​ច​ម្អែ​ត​បាន​យ៉ាងល្អ​។​ ​យ៉ាងណាមិញ​ ​ប្រិយ​មិត្ត​ក៏​តម្រូវ​ឲ្យ​ទទួលទានទឹក​ឲ្យបាន​ច្រើន​ផង​ដែរ​ ​ដើម្បីឲ្យ​សារជាតិ​សរសៃ​ ​Fiber​ ​អាច​ដំណើរការ​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​៕​

Article by LENG CHANREASEY


SUGGESTIONS