×

អាហារ​ជំនួយ​ការពង្រីក​ដើមទ្រូង​ទាំង​ ​៦​ ​ប្រភេទ​

TRAVEL & LIVING 3 years ago
 
 

           តាម​ការ​សិក្សាស្រាវជ្រាវ​ឃើញ​ថា​ ​ស្ត្រី​ៗ​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​ទាំងប៉ុន្មាន​ប្រភេទ​ខាងក្រោម​នេះ​ជាប្រចាំ​តាំងពី​វ័យ​ជំទង់​ ​នោះ​នឹង​អាច​ទទួល​បាន​ការលូតលាស់​ដើមទ្រូង​បាន​យ៉ាងល្អ​បំផុត​។​ ​សម្រាប់​មិត្ត​នារី​ដែល​មានបំណង​ចង់​បន្ថែម​ទំហំ​ដើមទ្រូង​របស់​ខ្លួន​ ​អាច​សាកល្បង​ជាមួយនឹង​វិធីសាស្ត្រ​អាហារ​បំប៉ន​បែប​ធម្មជាតិ​ ​ជំនួស​ឲ្យ​ការវះកាត់​ ​ឬ​ប្រើ​ឱសថ​នានា​។​ ​ទោះ​ជា​ហួស​វ័យ​នៃ​ការលូតលាស់​ ​ក៏​អាច​មានឱកាស​ផង​ដែរ​ ​ពិសេស​អាហារ​ទាំងនេះ​ក៏​ល្អ​សម្រាប់​ស្ត្រី​ក្រោយ​សម្រាល​កូន​ផង​ដែរ​។​

​១​. ​ផ្លែឈើ​ - ​ល្ហុង​ខ្ចី

           ​ផ្លែ​ល្ហូ​ង​ខ្ចី​សម្បូរទៅដោយ​សារធាតុ​អង់​ស៊ីម​ល្ហុង​ (​Pap​a​y​a​ ​Enzyme​) ​អាច​​​យកមក​ស្ងោរ​ជា​មូ​យ​នឹង​សាច់​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​ខ្ពស់​ ​វា​នឹង​ជួយ​ជំរុញ​ដល់​ការលូតលាស់​នៃ​ក្រពេញ​ទឹកដោះ​។​ ​ក្រៅពី​ល្ហុង​ខ្ចី​ ​នៅ​មាន​ផ្លែឈើ​ដទៃទៀត​រួម​មាន​ ​ផ្លែ​ប៉ោម​ ​ផ្លែ​ត្រសក់ស្រូវ​ផ្អែម​ ​ផ្លែក្រូច​ ​ផ្លែ​ក្រូចថ្លុង​ក្រហម​ (​Grapefruit​) ​ផ្លែទំពាំងបាយជូរ​។​ល​។​

​២​. ​បន្លែ​ - ​ដំឡូងជ្វា​ចិន​

           ​ដំឡូងជ្វា​ចិន​ (​Chinese​ ​Yam​) ​គឺជា​ប្រភេទ​បន្លែ​ដែល​ជំនួយ​ការលូតលាស់​សុដន់​ ​ដោយសារតែ​វា​សម្បូរទៅដោយ​អរ​ម៉ូ​ន​រុក្ខជាតិ​ ​និង​ជួយ​រំ​ញោច​ដល់​ការ​បង្កើត​អរ​ម៉ូ​ន​អ៊ឹស្ត្រូ​សែន​ក្នុង​ខ្លួន​ ​ដើម្បី​ជា​ជំនួញ​ក្នុង​ការ​រីក​លូតលាស់​នៃ​សុដន់​។​ ​បន្លែ​ផ្សេងទៀត​ ​រួម​មាន​ ​ស្លឹក​ដំឡូង​ ​ដំឡូងបារាំង​ ​ដំឡូងជ្វា​ ​ពពួក​សាលាដ​ ​ផ្កា​ខាត់ណា​ ​ពោត​ ​ប៉េងប៉ោះ​។​

​៣​. ខូ​ឡេ​ជេន​ - ​ស្បែក​ជ្រូក​

           ​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​ខូ​ឡេ​ជេន​ពិតជា​អាហារ​សម្រស់​លេខ​១​សម្រាប់​ស្រ្តី​គ្រប់​វ័យ​ ​ជាពិសេស​អ្នកម្ដាយ​ក្រោយ​ពី​សម្រាល​ទារក​រួច​។​ ​សារធាតុ​ខូ​ឡេ​ជេន​ធម្មជាតិ​អាច​​​រក​បាន​ក្នុង​ ​ស្បែក​ជ្រូក​ ​ស្បែក​ត្រី​ ​ពោះ​ត្រី​ ​ជើងមាន់​ ​ជើង​ជ្រូក​ ​ស្លឹក​ត្រ​ជៀ​ក​ជ្រូក​ ​កន្ទុយ​ជ្រូក​ ​ឈ្លើងសមុទ្រ​ ​ព្រុយ​ត្រី​។​

​៤​. ​គ្រឿង​សមុទ្រ​ - ​គ្រំ​

           ​សារធាតុ​ស័ង្កសី​ដែល​មាន​ក្នុង​គ្រឿង​សមុទ្រ​បាន​ជួយ​បង្កើន​អរ​ម៉ូ​ន​ក្នុង​ការ​ជំរុញ​ដល់​ការលូតលាស់​នៃ​សុដន់​បាន​យ៉ាងល្អ​។​ ​តួយ៉ាង​ ​ប្រភេទ​គ្រំ​ដូចជា​ ​គ្រំ​សមុទ្រ​ ​ងាវ​ ​លៀស​ ​អយ​ស្ទ័​រ​ជាដើម​។​

​៥​. ​គ្រាប់​ធញ្ញជាតិ​ - ​ទឹក​សណ្ដែក

           ​អាហារ​ដែល​ធ្វើ​ពី​ស​ណ្តែ​ក​សម្បូរ​ដោយ​សារធាតុ​ ​Soy​ ​I​so​f​l​a​v​ones​ ​ប្រូតេអ៊ីន​ ​និង​អរ​ម៉ូ​ន​អ៊ឹស្ត្រូ​សែន​ក្នុង​រុក្ខជាតិ​ (​P​h​y​toe​s​t​ro​g​e​n) ​ដែល​អាច​ជំរុញ​ដល់​ការ​បង្កើន​អរ​ម៉ូ​ន​ក្នុង​ខ្លួន​ ​ឈាន​ដល់​ការ​រំ​ញោច​នៃ​ការ​រីក​លូតលាស់​សុដន់​។​ ​ប្រភេទ​អាហារ​នេះ​រួម​មាន​ ​ទឹក​សណ្ដែក​ ​តៅហ៊ូ​ ​សណ្ដែកសៀង​ ​សណ្ដែកក្រហម​ ​គ្រាប់ល្ង​ ​គ្រាប់​Almond​ ​គ្រាប់​Walnut​។​

​៦​. ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ - ​យ៉ា​អួ​

           ​អាហារ​ប្រភេទ​នេះ​សម្បូរទៅដោយ​សារធាតុ​ប្រូតេអ៊ីន​ខ្ពស់​ ​ដែល​ជា​សារធាតុ​សំខាន់​ ​ខ្វះ​មិនបាន​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការលូតលាស់​នៃ​ដើមទ្រូង​។​ ឈី​ស​ ​ទឹកដោះគោ​ជូរ​ ​យ៉ា​អួ​ជាដើម​ ​សុទ្ធតែ​ជា​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ (​Dairy​ ​Product​)​៕​

Article ​by​ ​L​E​N​G​ C​H​AN​R​EASE​Y


SUGGESTIONS