×

ការ​ស្នាក់​នៅ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​បៃតង​និង​បរិយាកាស​ជនបទ​នៅ​សៀមរាប​

TRAVEL & LIVING 3 years ago
 
 

​          ​សណ្ឋាគារ​ ​P​hum​ ​Khmer​ ​Lodge​ ​ត្រូវ​បាន​វិនិយោគ​ ​និង​បង្កើត​ឡើង​ដោយ​វិនិ​យោគិន​ជន​ជាតិខ្មែរ​សុទ្ធសាធ​កាល​ពីដើម​ឆ្នាំ​២​០​២​១​ថ្មីៗ​នេះ​។​ ​សណ្ឋាគារ​ដ៏​ត្រកាល​ថ្មីសន្លាង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចំកណ្តាល​ទីរួមខេត្ត​សៀមរាប​តែម្តង​។​ ​ទីតាំង​ស្នាក់​នៅ​បែប​ប្រពៃណី​ខ្មែរ​នេះ​ផ្តល់​ជូន​អតិថិជន​ចម្រុះ​ជាតិសាសន៍​មក​ពីគ្រប់ទិស​ទី​នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព​គួរ​ជាទី​ទំនុក​ចិត្ត​ស្របតាម​តម្រូវ​ការ​ជាក់ស្តែង​របស់​អតិថិជន​គ្រប់រូប​អម​ដោយ​មន្ត​ស្នេហ៍​ស្ថាបត្យកម្ម​ផ្ទះ​ឈើ​បុរាណ​យ៉ាង​ស្រស់​ស្អាត​ ​ព្រម​ជាមួយ​ការ​តុបតែង​លម្អ​ស្ថាបត្យកម្ម​ដោយ​ប្រើ​ផលិតផល​សិប្បកម្ម​ក្នុងស្រុក​ដ៏​ប្រណិត​ ​រំ​លេច​ចេញ​ជា​ផ្ទាំង​ទស្សនីយភាព​គាប់​ភ្នែក​ទាក់អារម្មណ៍​អ្នក​ដែល​បាន​មកដល់​ឲ្យ​សប្បាយរីករាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ស្នាក់​នៅ​របស់​ពួកគាត់​។​ ​ជាង​នេះ​ទៅទៀត​ ​បើ​លោកអ្នក​ចំណាយ​ពេល​ដើរ​ទស្សនា​បរិស្ថាន​ជុំវិញ​ផ្ទះ​ស្នាក់​នៅ​ ​លោកអ្នក​ច្បាស់ជា​ត្រជាក់ចិត្ត​នឹង​ទេស​ ​ភាព​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​បៃតង​ស្រស់​បែប​ត្រូពិក​ដូចជា​បរិយាកាស​ភូមិកំណើត​ដ៏​សុខដុម​រម​នា​របស់​អ្នក​នៅ​តាម​ទី​ជនបទ​ស្រុកស្រែ​ចម្ការ​ក្នុង​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។​

​          ​សណ្ឋាគារ​នេះ​ប្រៀប​ដូចជា​ភូមិឋាន​មួយ​កន្លែង​ដែល​កើតឡើង​ពី​បន្សំ​រវាង​ផ្ទះ​ឈើ​ចំនួន​៦​ ​ដាច់ដោយឡែក​ពី​គ្នា​ប្រកបដោយ​ឯកជន​ភាព​ល្អ​បំផុត​សម្រាប់​ការ​ស្នាក់​នៅ​ដ៏​ស្ងប់​សុខ​ដែល​មនុស្សជា​ច្រើន​ប្រាថ្នា​ចង់បាន​ ​រួម​ទាំង​អាង​ហែល​ទឹក​យ៉ាង​ធំ​ទូលាយ​មានការ​ចែក​ដាច់​សម្រាប់​មនុស្ស​ពេញវ័យ​ ​និង​កុមារ​ ​កន្លែង​ក្មេង​លេង​ប្រ​ក​ដោយ​បរិក្ខារ​ក្មេង​លេង​យ៉ាង​​ទាន់សម័យ​ ​ស្ពាន​ឈើ​ ​ស្រះ​ចិញ្ចឹម​ត្រី​ ​សួន​បន្លែ​សរីរាង្គ​ ​ផ្ទះបាយរួម​ ​និង​ ​ផ្ទះបាយ​ឯកជន​ដាច់ដោយឡែក​។​ ​បើ​និយាយ​លម្អិត​អំពី​ផ្ទះ​នីមួយៗ​វិញ​ ​ផ្ទះ​ដែល​ត្រូវ​បាន​ដំឡើង​សង់​ក្នុង​បរិវេណ​ភូមិ​ដ្ឋា​ន​ស្នាក់​នៅ​មួយ​នេះ​ ​គឺ​ ​ផ្ទះ​ភាគច្រើន​ជា​ប្រភេទ​ផ្ទះ​បុរាណ​ខ្មែរ​ម្យ៉ាង​ហៅថា​ ​ផ្ទះ​រោង​ ​ឬ​ ​អ្នកខ្លះ​និយម​ហៅថា​ ​ផ្ទះកន្តាំង​ ​មាន​ប​ង្គុំ​ស្លាប​ដំបូល​ពីរ​សងខាង​ ​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​កាលពី​ចុង​សតវត្សរ៍​ទី​១​៩​ ​ជាពិសេស​ពីសំណាក់​គ្រួសារ​អភិជន​ខ្មែរ​និង​អ្នកជំនួញ​ជនជាតិ​ចិន​និង​ជ្វា​ដែល​មក​រកស៊ី​នៅ​ស្រុកខ្មែរ​។​

​          ផ្ទះ​នីមួយៗ​មានឈ្មោះ​ពីរោះ​ៗ​បែប​ជាខ្មែរ​រៀងៗខ្លួន​ ​ដែល​ក្នុង​នោះ​ ​រួម​មាន​ ​ផ្ទះ​ទី​១​ ​គឺ​ ​ផ្ទះ​សិរីមង្គល​ (​បន្ទប់គេង​ចំនួន​២​ ​សម្រាប់​គូ​ស្វាមីភរិយា​ ​ឬ​ ​ក្រុម​សមាជិក​៤​នាក់​) ​ផ្ទះ​ទី​២​ ​គឺ​ ​ផ្ទះ​សុខសាន្ត​ (​គ្រែ​គេង​ចំនួន​២​ ​សម្រាប់​ក្រុម​សមាជិក​៣​នាក់​) ​ផ្ទះ​ទី​៣​ ​គឺ​ ​ផ្ទះ​រតនៈ​ (​បន្ទប់គេង​ចំនួន​៣​ ​សម្រាប់​ក្រុម​សមាជិក​៦​នាក់​) ​ផ្ទះ​ទី​៤​ ​គឺ​ផ្ទះ​ឧត្តុង្គឧត្តម​ (​បន្ទប់គេង​ចំនួន​២​ ​សម្រាប់​​​ក្រុម​សមាជិក​៤​នាក់​) ​ផ្ទះ​ទី​៥​ ​គឺ​ ​ផ្ទះប៉ិត​ (​គ្រែ​គេង​ចំនួន​២​ ​សម្រាប់​ក្រុម​សមាជិក​៤​នាក់​) ​និង​ផ្ទះ​ទី​៦​ ​គឺ​ ​ផ្ទះ​សៀមរាប​ (​គ្រែ​គេង​ចំនួន​២​ ​សម្រាប់​ក្រុម​សមាជិក​៤​នាក់​)​។​ ​ចំណែក​ការ​តុបតែង​លម្អ​ផ្នែក​ខាងក្នុង​ផ្ទះ​គឺ​ពោរពេញ​ដោយ​ការរៀបចំ​សម្រិតសម្រាំង​យ៉ាង​ល្អឥតខ្ចោះ​ហួសពី​ការ​រំពឹង​ទុក​ជាក់ស្តែង​ ​ដូចជា​ ​ការ​បំពាក់​គ្រឿង​សង្ហារិម​ជា​ទូរ​បែប​បុរាណ​ ​ការរចនា​បន្ទប់ទឹក​ដោយ​ប្រើ​វត្ថុធាតុដើម​ស្រាប់​ក្នុងស្រុក​ ​និង​ ​ការ​តុបតែង​តុ​និង​ផ្ទៃ​ជញ្ជាំង​ដោយ​ប្រើ​គ្រឿង​សិប្បកម្ម​តំណាង​វប្បធម៌​កម្ពុជា​ ​។​ល​។​

Article by SRIN SOKMEAN


SUGGESTIONS