×

«​សេរីភាព​នៃ​ថ្ងៃស្អែក​»​ ​ប្រធាន​បទ​ដ៏​សំខាន់​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ

NEWS 2 years ago
 
 

            ​កាលពី​ល្ងាច​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​កន្លងទៅ​ស្ថិតនៅ​ក្នុង​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ​កា​រដាក់​តាំង​ពិព័រណ៍​គំនូរ​ផ្លូវការ​ចំនួន​ ​២​៤​ ​ផ្ទាំង​ដែល​ជា​ស្នាដៃ​របស់​សិល្បករ​ ​លោក​ ​ប៉ែន​ រ៉ូ​ប៊ីត​។​ ​ផ្ទាំង​គំនូរ​ចំនួន​ ​២​៤​ ​ផ្ទាំង​ដែល​មានឈ្មោះ​ថា​ ​«​សេរីភាព​នៃ​ថ្ងៃស្អែក​»​ ​គឺជា​ការ​ឆ្លុះ​បង្ហាញ​ពី​ការធ្វើដំណើរ​នៃ​ការ​គូរ​គំនូរ​ដោយ​បែងចែក​ជា​ពីរ​ទម្រង់​ដូចជា​៖​ ​ផ្ទាំង​គំនូរ​ដែល​មាន​រចនាបថ​ ​និង​បែបផែន​ជា​គំនូរ​អ​ជី​វ​ច​ល​ដូច្នេះ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ចំពោះ​ស្នាដៃ​របស់​សិល្បករ​ ​លោក​ ​ប៉ែន​ រ៉ូ​ប៊ីត​ ​គឺ​សុទ្ធសឹងតែ​ជា​ការ​បង្កើត​ឡើង​ដោយ​ការស្រមើស្រមៃ​គ្មាន​ទី​បញ្ចប់​ឆ្លុះ​បង្ហាញ​ពី​ត​ថ​ភាព​ជាក់ស្តែង​មួយ​ចំនួន​ ​ជាពិសេស​ ​ការ​ផ្តោត​លើ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​ក៏ដូចជា​ការ​បង្ហាញ​ពី​សេចក្តី​ឈឺចាប់​ដែល​តែងតែ​កើតឡើង​លើ​ស្ត្រី​រូប​។​

            ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​តាំង​ពិព័រណ៍​ផ្ទាំង​គំនូរ​ស្ថិតនៅ​ក្នុង​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​បើកឲ្យ​មហាជន​ចូលរួម​ទស្សនា​ដោយសេរី​រយៈពេល​មួយ​ខែ​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​រហូតដល់​ថ្ងៃ​ទី​១​០​ ​ខែកុម្ភៈ​ ​ជា​រៀងរាល់ថ្ងៃ​អង្គារ​ ​ដល់​ថ្ងៃសៅរ៍​ ​ចាប់ផ្តើម​ពី​ម៉ោង​ ​១​០​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៧​ ​ល្ងាច​ផង​ដែរ​៕​

Article by PAN SIVLY


SUGGESTIONS