×

ហាងកាហ្វេតូចប្រណីត Lagràcecafé បន្ថែមភាពទាក់ទាញទ្វេដង

TRAVEL & LIVING 2 years ago
 
 

            បច្ចុប្បន្ន​ ​ស្ទើរតែ​គ្រប់​ច្រកល្ហក​ទៅ​ហើយ​នៅ​រាជធានី​ភ្នំពេញ​សម្បូរទៅដោយ​អាជីវកម្ម​ហាង​កាហ្វេ​ខ្នាត​តូច​ធំ​បាន​បង្កើត​ឡើង​បន្តបន្ទាប់​ក្នុង​ផ្នត់គំនិត​ច្នៃ​ប្រតិដ្ឋ​ប្លែកៗ​ ​ដែល​ក្លាយ​ជា​ទំនោរ​និយម​ថ្មី​ដ៏​ទាក់ទាញ​ធ្វើឲ្យ​អ្នក​និយម​ទទួលទាន​កាហ្វេ​មិន​ជិនណាយ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ជាក់ស្តែង​ ​អ្នក​និយម​ទទួលទាន​កាហ្វេ​សម័យថ្មី​ភាគច្រើន​តែង​ស្វែងរក​ទីកន្លែង​ណាមួយ​មាន​បរិយាកាស​ស្រស់ស្រាយ​ប្រកបដោយ​ផាសុកភាព​ ​និង​ភាព​ស្ងប់ស្ងាត់​ ​អម​ដោយ​ឱជារស​ឈ្ងុយឆ្ងាញ់​ដែល​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​ពួកគេ​អាច​បំពេញកិច្ចការ​សាលា​ ​ក៏ដូចជា​ការងារ​សំខាន់​ផ្សេងៗ​ទៀត​កាន់តែ​រហ័ស​ ​និង​មាន​ប្រសិទ្ធ​ភាព​។​ ​ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​អ្នក​និយម​ទទួលទាន​កាហ្វេ​ជាមួយនឹង​បរិយាកាស​ប្រកបដោយ​ផាសុកភាព​នេះ​ ​បាន​ធ្វើឲ្យ​យុវជន​វ័យក្មេង​ពីរ​រូប​បង្កើត​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​នឹង​ផ្លាស់ប្តូរ​អារម្មណ៍​របស់​អ្នក​មួយរំពេច​។​

​            ផ្តើម​ចេញពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​និង​ជា​អ្នកចូលចិត្ត​ទទួលទាន​កាហ្វេ​ ​កញ្ញា​ ​ចន្ថា​ ​សកុណា​ ​សិក្សា​លើ​មុខជំនាញ​ស្ថាបត្យកម្ម​នៃ សាកលវិទ្យាល័យ​ ​ន​័​រ​តុ​ន​ ​និង​លោក​ ​អ៊ឹម​ បុណ្ណ​វ​ឌ្ឍន៍ ​សិក្សា​លើ​មុខជំនាញ​ទន្តពេទ្យ​ ​នៃ​សាកលវិទ្យាល័យ​ ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​អ្នក​ទាំងពីរ​គឺជា​ស្ថាបនិក​នៃ​ហាង​កាហ្វេ​ឡាហ្គ្រេស៍ (​Lag​ràc​e​) ​ដែល​មាន​ទីតាំងនៅ​លើ​ដង​វិថី​ព្រះអង្គ​មគ្គ​វណ្ណ​នៃ​ផ្លូវ​លេខ​ ​១​៧​៨​ ​ក្បែរ​វាល​ព្រះមេ​រុហ៍ ​រាជធានី​ភ្នំពេញ​។​ ​ហាង​កាហ្វេ​តូច​ប្រណីត​ ឡាហ្គ្រេស៍ (​Lag​ràc​e​ca​f​é) ​ទើប​តែ​បើក​ដំណើរ​ការសាកល្បង​ប្រមាណ​ជាង​២​ខែ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​អតិថិជន​កាលណា​បាន​មក​ជាវ​កាហ្វេ​ទីនេះ​រមែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​គុណភាព​នៃ​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ ​ក៏​ព្រោះតែ​ការ​ឆុងកាហ្វេ​ពី​មួយ​កែវ​ទៅ​មួយ​កែវ​ត្រូវ​បាន​សម្រិតសម្រាំង​បំផុត​ពី​ស្ថាបនិក​ទាំងពីរ​រូប​ផ្ទាល់​។​ ​យ៉ាងណាមិញ​ ​បើ​យើង​ក្រឡេក​មក​ចាប់អារម្មណ៍​នឹង​បរិវេណ​ខាងក្នុង​ ​និង​ខាងក្រៅ​ហាង​ ​គឺ​មានការ​តុបតែង​លម្អ​ទៅ​ដោយ​គ្រឿងបរិក្ខារ​បុរាណ​លាយឡំ​សម័យ​ ​ដែល​ហាក់​បន្ថែម​ភាព​ទាក់ទាញ​ ​Lag​ràc​e​ca​f​é ​មួយ​ក​ម្រិ​ត​ទៀត​ធ្វើឲ្យ​អតិថិជន​គ្រប់រូប​រាល់​ពេល​បាន​ធ្វើដំណើរ​ឆ្លងកាត់​នឹង​មិន​អាច​រំលង​ ​Lag​ràc​e​ca​f​é ​នោះ​ឡើយ​។​ ​ជាពិសេស​ ​ទាំង​អតិថិជន​ជាតិ​ ​និង​អន្តរជាតិ​ឲ្យតែ​បាន​ឈានជើង​មកដល់​​​ហើយ​ ​ពួកគេ​ចំណាយ​តែង​ពេលវេលា​ស្ទើរ​ពេញមួយថ្ងៃ​អង្គុយ​ក​ម្សាន្ត​នៅ​ក្នុង​ហាង​កាហ្វេ​នេះ​យ៉ាង​ត្រជាក់ចិត្ត​តែម្តង​។​ ​ឈ្មោះថា​ ឡាហ្គ្រេស៍ (​Lag​ràc​e​ca​f​é) ​ការពិត​ទៅជា​ពាក្យ​ក្លាយ​ពី​ភាសាបារាំង​មានន័យ​ថា​ ​«​គុណសម្បត្តិ​»​ ​ឬ​«​ព្រះ​គុណ​»​ ​នៃ​កាហ្វេ​ដែល​បាន​ជួយ​ពង្រឹង​ស្មារតី​ភ្លឺស្វាង​ក្នុង​ការ​បំពេញកិច្ចការ​ងារ​នានា​រហូតដល់​យប់​កណ្តាលអធ្រាត្រ​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ទម្លាប់​ ​និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ស្ថាបនិក​ទាំងពីរ​រូប​។​ ​ដូច្នេះ​ហើយ​ការ​បង្កើត​ហាង​កាហ្វេ​នេះ​ផ្តោត​គំនិត​សំខាន់​ចម្បង​បំផុត​នោះ​គឺ​ ​គុណភាព​កាហ្វេ​ធ្វើឲ្យ​អ្នក​ពិសា​មានស្មារតី​គ្រប់គ្រាន់​ក្នុង​ការ​បំពេញកិច្ចការ​ងារ​របស់​ខ្លួន​យ៉ាង​រហ័ស​។​

            ក្រេបរសជាតិ​កាហ្វេ​បណ្តើរ​ ​គយគន់​នឹង​ទិដ្ឋភាព​នៃ​ហាង​បណ្តើរ​ ​ថែមទាំង​បណ្តែតអារម្មណ៍​នឹង​ចម្រៀង​បរទេស​យ៉ាង​ពីរោះ​រណ្តំ​ ​បាន​ថ្នមចិត្ត​បង្វែរ​អារម្មណ៍​ប្រៀប​បាន​កំពុង​ពិសា​កាហ្វេ​នៅ​ក្នុង​ទិដ្ឋភាព​ទីក្រុង​ប៉ា​រី​ស​នៃ​ប្រទេស​បារាំង​។​ ​ជាមួយនឹង​ការរៀបចំ​ដេ​គ​័​រ​ ​ស្ថាបនិក​ទាំងពីរ​រូប​បាន​សិក្សា​យ៉ាង​លម្អិត​ទៅ​គ្រឿងបរិក្ខារ​សម្រាប់​ប្រើប្រាស់​ក្នុង​ហាង​ជាមួយនឹង​គោលបំណង​អាច​ធ្វើឲ្យ​អតិថិជន​កាលដែល​បាន​មក​ពិសា​កាហ្វេ​នៅ​ឡាហ្គ្រេស៍​ទទួល​នឹងបាន​បទពិសោធន៍​ថ្មីៗ​ខុសប្លែក​ពី​ទីកន្លែង​ដទៃទៀត​រួម​មាន​ ​បរិយាកាស​ ​ការប្រើប្រាស់​សម្ភារ​សម្រាប់​ការ​ធ្វើ​វេច​ខ្ចប់​ដែល​ពុំ​ប៉ះពាល់​បរិស្ថាន​ ​និង​គុណភាព​នៃ​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ជាដើម​។​ ​លើស​ពី​នេះ​ ​បើ​តាម​ការ​លើកឡើង​របស់​ស្ថាបនិកា​ ​កញ្ញា​ ​សកុណា​ ​បាន​បង្ហាញ​លម្អិត​នៃ​ការ​តុបតែង​ ឡាហ្គ្រេស៍ ​យ៉ាង​ដូច្នេះ​ថា​៖​ ​ពួកយើង​ប្រើប្រាស់​ពណ៌​ខ្មៅ​ ​ពណ៌​ស​ ​ពណ៌​ប្រផេះ​ ​និង​ពណ៌​ឈើ​ ​ឆ្លុះ​គ្នា​ ​ដើម្បី​ធ្វើឲ្យ​ពណ៌​ទាំងអស់​នោះ​ចូល​ជា​ពណ៌​ ​tropical​ ​របស់យើង​ ​ដូច្នេះ​នៅពេលដែល​យើង​មើល​មក​គឺ​មិន​មាន​ភាព​សុំា ​និង​ងាយស្រួល​ក្នុង​ការផ្លាស់ប្តូរ​តុបតែង​បន្ថែម​គំនូរ​ផ្សេងៗ​ដែល​ជា​ទំនោរ​ថ្មី​ស្រប​ទៅតាម​បរិ​បទ​សង្គម​ ​និង​សិល្បៈ​។​

            Lag​ràc​e​ca​f​é ​ក៏មាន​កាហ្វេ​រសជាតិ​ប្រចាំ​ហាង​ដែល​អតិថិជន​តែង​កុម្មង់​ពិសា​មិនដែល​ខាន​នោះ​គឺ​ ​អាយ​ឡាហ្គ្រេស៍​កាហ្វេ​ (​Ice​ ​Lag​ràc​e​ca​f​é) ​និង​អាយ​ខេ​ម​ប៊ូ​ឌា​ន​ឡាហ្គ្រេស៍​កាហ្វេ​ (​Ice​ ​Cambodian​ ​Lag​ràc​e​)​។​ ​កាហ្វេ​ទាំង​២​មុខ​នេះ​ជា​រូបមន្ត​បង្កើត​ឡើង​ដោយខ្លួនឯង​ ​ច្នៃ​ចេញពី​ការ​និយម​ទទួលទាន​កាហ្វេ​របស់​ប្រជាជន​ខ្មែរ​ដែល​ភាគច្រើន​ពិសា​កាហ្វេ​ជាមួយនឹង​ទឹកដោះគោខាប់​រសជាតិ​ស្រាល​ស្រទន់​ជក់​មាត់​ចង់​ពិសា​ម្តង​ហើយ​ម្តងទៀត​។​ ​ចំពោះ​កាហ្វេ​នៅ​ ​Lag​ràc​e​ca​f​é ​គឺ​មាន​តម្លៃ​សមរម្យ​ចាប់ពី​ ​២​ដុល្លារ​៤​៥​សេន​ (2.45$) ​ឡើង​ទៅ​។​ ​ចំណែក​ហាង​បើក​ដំណើរការ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៧​ ​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៨​ ​យប់​។​

            គួរ​បញ្ជាក់​ថា​ ​Lag​ràc​e​ca​f​é ​ត្រៀម​នឹង​បើក​សម្ពោធ​ផ្លូវការ​នៅ​ពេល​ខាងមុខនេះ​ជាមួយនឹង​ការពង្រីក​បរិវេណ​ហាង​កាហ្វេ​កាន់តែ​ធំ​ទូលាយ​ ​រួម​ទាំង​ប្រភេទ​កាហ្វេ​ថ្មីៗ​បន្ថែម​ជា​ច្រើនមុខ​ទៀត​៕​

Article by PAN SIVLY


SUGGESTIONS