×

ម៉ាក​ស្បែកជើង​ ​E​C​CO​ ​កាន់តែ​បង្កើន​ភាព​ថ្លៃថ្នូរ​ប្រកបដោយ​គុណភាព​ខ្ពស់​គ្រប់​កាលៈទេសៈ​

NEWS 2 years ago
 
 

           ​ក្រុមហ៊ុន​ស្បែកជើង​ ​E​C​CO​ ​គឺជា​ម៉ាក​ដ៏​ល្បីល្បាញ​មួយ​ដែល​ត្រូវ​បាន​នាំចូល​មក​លក់ផ្តាច់មុខ​នៅ​​ប្រទេស​
​កម្ពុជា​​​ដែល​​មាន​សាខា​តែមួយ​គត់​នៅ​ផ្សារ​ទំនើប​អុី​អន​ម៉ល​ភ្នំពេញ​ (អុី​អន​១​) ​ជាន់​ផ្ទាល់​ដី​ ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ម៉ាក​ស្បែកជើង​លំដាប់​អន្តរជាតិ​ ​E​C​CO​ ​មាន​ទី​ផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​២​ឆ្នាំ​មកនេះ​ ​ប្រកបដោយ​ភាព​ជោគជ័យ​ ​និង​មាន​ប្រជាប្រិយភាព​បំផុត​គិត​ចាប់តាំង​ពី​ឆ្នាំ​២​០​២​០​មក​ម្ល៉េះ​។​ ​ដោយសារតែ​មានការ​គាំទ្រ​ជាច្រើន​កុះករ​ពីសំណាក់​បងប្អូន​អតិថិជន​ទាំង​ក្នុងស្រុក​ ​និង​ក្រៅ​ស្រុក​ ​បាន​ជំរុញ​ឲ្យ​ផលិតផល​ ​រួម​ទាំង​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​ខ្លួន​កាន់តែ​បោះពួយ​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​យោង​តាម​ការ​លើកឡើង​របស់​ ​លោក​ ​សាន​ ​រិទ្ធី​ ​ប្រធាន​ផ្នែក​ទី​ផ្សារ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​«​លោក​ពិតជា​មាន​មោ​ទ​នៈ​ភាព​បំផុត​ដែល​ឃើញ​វត្តមាន​របស់​ប្រ៊េ​ន​ ​E​C​CO​ ​ដែល​ជា​ប្រ៊េ​ន​លំដាប់​ពី​ភព​លោក​កំពុង​ចរាចរណ៍​ក្នុង​ទី​ផ្សារ​កម្ពុជា​ហើយ​ថែមទាំង​មាន​អតិថិជន​ខ្ទង់​រាប់​មុឺន​អ្នក​កំពុង​គាំទ្រ​ ​និង​ប្រើប្រាស់​ផលិតផល​នេះ​ទៀត​ផង​។​»

           ​​យ៉ាងណាមិញ​ ​ម៉ាក​ស្បែកជើង​ដ៏​ល្បី​ ​E​C​CO​ ​ក៏បាន​ឆក់​យក​ឱកាស​សហការ​ជាមួយ​កំពូល​តារា​ល្បី​សុសសាយ​ពីរ​រូប​គឺ​ ​លោក​សេង​ ​មង្គល​ ​និង​កញ្ញា​ហុិ​ន​ ​ច័ន្ទ​នី​រ័ត្ន ​ដែល​ជាតា​រា​សម្តែង​ ​និង​ជាពិធី​ករ​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​ ​ហើយ​មាន​អ្នកគាំទ្រ​ដ៏​ច្រើនលើស​លប់​តាមរយៈ​កញ្ចក់ទូរទស្សន៍​ ​និង​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ ​ចូលរួម​ថត​បង្ហាញ​ម៉ូត​ផលិតផល​ស្បែកជើង​របស់​ខ្លួន​។​ ​ដោយសារតែ​ពួកគាត់​មាន​ភាព​រួសរាយ​រាក់ទាក់​ជាមួយនឹង​អ្នកគាំទ្រ​ ​និង​មិន​ឆ្មើងឆ្មៃ​ ​ហើយ​ថែមទាំង​ឧ​ស្សាហ៍​ឆ្លើយ​តប​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​តាម​បណ្តាញ​សង្គម​ទៀត​ផង​។​ក្រៅពី​ការចាប់អារម្មណ៍​ពី​ភាព​ស្បី​ល្បាញ​របស់​តារា​មួយគូ​រ​នេះ​ ​លោក​ប្រធាន​ម្នាក់​តំណាង​អោយ​ក្រុមហ៊ុន​ ​E​C​CO​ ​បាន​បញ្ចា​ក់​ថា​ ​«​មាន​មូលហេតុ​ចម្បង​មួយ​ដែល​ក្រុមហ៊ុន​ខ្លួន​​សម្រេច​ចិត្ត​សហការ​ណ៍​ជាមួយ​លោក​ ​សេង​ ​មង្គល​ ​និង​ ​កញ្ញា​ហុិ​ន​ ច័ន្ទ​នី​រ័ត្ន ​នោះ​ដោយសារតែ​ឃើ​ង​រូបរាង​ល្អ​ឥត​ខ្ចោះ​​របស់​ពួកគាត់​ទាំងពីរ​​​ដែល​ស​ម្យ​ស្រប​ជាមួយនឹង​បរិ​បទ​របស់​ផលិតផល​ ​E​C​CO​ ​ពោល​គឺ​ការ​ស្លៀកពាក់​បែប​សាមញ្ញ​ ​សុភាព​រាបសា​ ​និង​ថ្លៃថ្នូរ​របស់​ពួកគាត់​។​»​

           ​​ចំពោះ​អ្នក​ដែល​គោរព​ស្រឡាញ់​ ​និង​គាំទ្រ​ ​កញ្ញា​ ហ៊ិ​ន​ ​ច័ន្ទ​នី​រ័ត្ន ​ប្រាកដជា​ដឹង​ហើយ​ថា​កញ្ញា​ ​គឺជា​តារា​សម្ដែង​ ​និង​ជា​ពិធីការ​នី​ដ៏​មាន​ប្រជាប្រិយភាព​ជាមួយនឹង​ទេពកោសល្យ​វោ​ហាស័ព្ទ​មិន​ចេះ​រីងស្ងួត​ល្បីឈ្មោះ​បោះ​ស​ម្លេ​ង​តាម​កញ្ចក់​ទូរទស្សន៍​​ ​និង​បណ្តាញ​សង្គម​។​ ​បន្ថែម​ពីលើ​ទេពកោសល្យ​ ​និង​សមត្ថភាព​ក្នុង​វិ​ស័​យ​សិល្បៈ ​យើង​អាច​​ស​ន្មត់​បាន​ថា​ ​កញ្ញា​ ហ៊ិន​ ​ច័ន្ទ​នី​រ័ត្ន ​ក៏​ជា​រាជ​នី​សម្រស់​ស្រស់​ស្អាត​ឆក់​យក​បេះដូង​បុរស​គ្រប់​ៗ​គ្នា​។​ ​ចំណែក​ឯ​លោក​សេង​ ​មង្គល​ ​ក៏​ដូចគ្នា​ផង​ដែរ​ ​តួយ៉ាង​ ​គាត់​ក៏​ជាតា​រា​សម្តែង​ ​និង​ពិធី​ករ​ដ៏​មាន​វោ​ហាស័ព្ទ​សម្បើម​មួយ​រូប​ពោរពេញ​ដោយ​ទេពកោសល្យ​ខ្ពស់​ថែម​ទៀត​។​ ​ជាក់ស្តែង​ ​កាលពី​ថ្មីៗ​នេះ​ ​លោក​ ​មង្គល​ ​បានជា​ប់​ឈ្មោះ​ជាតា​រា​សាច់ដុំ​ ​រាង​ខ្ពស់​ ​ស្រស់​សង្ហា​ ​មិនចាញ់​តារា​ស្រុក​គេ​នោះ​ទេ​ ​រីឯ​អ្នកគាំទ្រ​ជាច្រើន​របស់​ពួកគាត់​ទាំង​ពី​​​រ​កំពុង​ព្យាយាម​ឌឺដង​ផ្គូ​រ​ផ្គង​អ្នក​ទាំងពីរ​តាមរយៈ​ការ​បង្ហោះ​សារ​នា​ៗ​ពាក់ព័ន្ធ​នឹង​ភាព​ល្អូក​ល្អឺ​ន​របស់​ពូក​គាត់​ពាសពេញ​បណ្តាញ​សង្គម​។​ ​ដោយសារតែ​មើលឃើញ​ពី​ភាព​ល្បីល្បាញ​រីក​ស្គុសស្គាយ​ដូច​ផ្សិត​របស់​តារា​មួយគូ​រ​នេះ​ហើយ​ ​ទើប​ម៉ាក​ស្បែកជើង​ដ៏​ល្បី​លំដាប់​អន្តរជាតិ​ ​E​C​CO​ ​បាន​ធ្វើការ​សម្រេច​ចិត្ត​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើរ​ធ្វើការ​សហការ​ ​ដើម្បី​ភាព​រីក​ចម្រើន​ ​ក៏ដូចជា​បន្ត​ភាព​ជោគជ័យ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​។​

           ​​គួរ​បញ្ចា​ក់​ផង​ដែរ​ថា​ ​E​C​CO​ ​មិន​ត្រឹមតែ​មាន​វត្តមាន​នៅតែ​កម្ពុជា​ ​ឬនៅ​តំបន់​អា​សុី​នោះ​ទេ​ ​ប៉ុន្តែ​ម៉ាក​ដ៏​ពេញ​និយម​នេះ​ ​មាន​សាខា​ជាង​រាប់ពាន់​កន្លែង​ជុំវិញ​ពិភពលោក​ ​និង​មាន​អតិថិជន​គាំទ្រ​រាប់​លាន​អ្នក​ឯណោះ​ ​ហើយ​នេះ​គឺ​ដោយសារតែ​ការ​ខិតខំ​យកចិត្តទុកដាក់​ ​និង​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការ​ផលិត​ស្បែកជើង​ដែល​មាន​គុណ​ភាព​ល្អ​បំផុត​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​របស់​បងប្អូន​មក​ពីគ្រប់ទិស​ទី​។​ ​ជាចុងក្រោយ​ ​លោក​ ​សាន​ ​រិទ្ធី​ ​ប្រធាន​ផ្នែក​ទី​ផ្សារ​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ឲ្យដឹង​ផង​ដែរ​ថា​ ​«​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ដាក់​ដំណើរការ​ប្រទេស​​សាជាថ្មី​ក្រោយ​ពី​មាន​ភាពជា​ប់​គាំង​នៃ​វិប្បត្តកូ​វី​ដ​១​៩​ ​លោក​ចាប់អារម្មណ៍​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​រាប់​រយ​រាប់ពាន់​អ្នក​មិនថា​ខ្មែរ​ ​ឬ​បរទេស​នោះ​ទេ​ ​បាន​មក​ជាវ​ស្បែកជើង​ប្រភេទ​ការិយាល័យ​ ​និង​បា៉តា​ដើម្បី​ប្រើប្រាស់​សម្រាប់​ដំណើរ​កំសាន្ត​ ​និង​ចូលរួម​ពិធី​ផ្លូវការ​នា​ៗ​ក៏ដូចជា​ពិធី​មង្គលការ​ជាដើម​៕​»​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​​ហ្វេសប៊ុក​ផេ​ក​ផ្លូវការ​របស់​ ​E​C​CO​ ​តាមរយៈ E​C​CO​ ​Shoe​s – C​M​ ​៕​

Advertising Article


SUGGESTIONS