×

ម៉ូដ​ហ្វេ​ហ្សិ​ន​ថ្មីសន្លាង​របស់​ក្រុមហ៊ុន​ ​L​A​COST​E​ ​រំលេច​តួអង្គ​តុក្កតា​រឿង​ ​P​E​A​NUTS​

NEWS 2 years ago
 
 

           ​ក្រុមហ៊ុន​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ទាំងពីរ​នេះ​បាន​ចាប់ដៃ​គ្នា​អង្រួន​មុខមាត់​នៃ​វិ​ស័​យ​ហ្វេ​ហ្សិ​ន​រដូវ​កាល​ថ្មី​នេះ​ហើយ​។​ ​តួអង្គ​សំខាន់​ៗ​ក្នុង​គំនូរជីវចល​រឿង​ ​P​E​A​NUTS​ ​ដែល​មាន​កិត្តិសព្ទ​លើឆាកអន្តរជាតិ​ជាយូរមកហើយ​ ​ជា​ស្នាដៃ​របស់​វិចិត្រករ​ល្បីឈ្មោះ​ ​Char​l​e​s ​M​. Sc​h​u​l​z​ ​ត្រូវ​បាន​ប្រើប្រាស់​ជា​និមិត្តរូប​នៅ​លើ​ឈុត​ស​ម្លៀ​ក​បំពាក់​សម្រាប់​សរទរដូវ​-​សិសិររដូវ​ ​របស់​ក្រុមហ៊ុន​ស​ម្លៀ​ក​បំពាក់​ ​L​A​COST​E​។​ ​ឈុត​ស​ម្លៀ​ក​បំពាក់​លក្ខណៈ​ក្រុម​គ្រួសារ​ដ៏​គួរឲ្យ​ស្រឡាញ់​នេះ​នឹង​មាន​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ចាប់តាំង​ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។​

           ​​ចាប់តាំង​ពី​ឆ្នាំ​១​៩​៥​០​មក​ ​តួអង្គ​តុក្កតា​រឿង​ ​P​E​A​NUTS​ ​បាន​បង្ហាញ​វត្តមាន​ជុំវិញ​ពិភពលោក​ធ្វើឲ្យ​កុមារ​ ​និង​មនុស្ស​ពេញវ័យ​រាប់​លាន​នាក់​បាន​សើច​សប្បាយ​និង​បង្កើត​ពិភព​នៃ​ក្តី​ស្រមើ​ស្រមៃ​របស់​ពួកគេ​។​ ​ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​ ​L​A​COST​E​ ​និង​ ​P​E​A​NUTS​ ​សហការ​គ្នា​ជា​លើក​ទី​៣​ ​ក្នុង​យុទ្ធនាការ​បង្កើត​ឈុត​សម្រាប់​មនុស្ស​គ្រប់​ភេទ​ ​ប្រុស​ ​ស្រី​ ​និង​កូនក្មេង​ទាំងឡាយ​ ​ដែល​មាន​ជម្រើស​ផលិតផល​ជា​ច្រើនមុខ​ ​រួម​មាន​ ​ស​ម្លៀ​ក​បំពាក់​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ស្រាប់​ៗ​ (​ready​-​to​-​wear​) ​គ្រឿង​តុបតែង​លម្អ​កាយ​ ​ស្បែកជើង​និង​ផលិតផល​ធ្វើ​ពី​ស្បែក​ ​ដែល​សុទ្ធតែ​មាន​រចនា​រូប​តួអង្គ​តុក្កតា​ ​P​E​A​NUTS​ ដ៍​ទាក់ទាញ​នៅ​លើ​នោះ​ទាំងអស់​។​

​តើ​តួអង្គ​សំខាន់​មាន​តួ​ណាខ្លះ​?

           ​តួអង្គ​សំខាន់​ៗ​ក្នុង​រឿង​គំនូរជីវចល​ដែល​ប្រើ​ក្នុង​ការរចនា​នេះ​រាប់បញ្ចូល​ ​តួ​ក្មេងប្រុស​ចិត្តល្អ​ ​Char​lie​ ​Brown​ ​និង​ឆ្កែ​គួរឲ្យ​ស្រឡាញ់​របស់​គេ​ឈ្មោះ​ ​Snoopy​, ​តួ​បក្សី​លឿង​តូច​ឈ្មោះ​ ​Wood​stock​ ​និង​តួ​ក្មេងស្រី​ពូកែ​បញ្ជា​ ​L​uc​y​។​ ​តួអង្គ​ទាំងនេះ​ត្រូវ​បាន​គូរ​ក្នុង​សកម្មភាព​លេង​កីឡា​តេន្នី​ស​ ​ឬ​ ​ជជែក​គ្នា​លេង​ក​ម្សាន្ត​យ៉ាង​សប្បាយរីករាយ​នៅ​លើ​ផលិតផល​ស​ម្លៀ​ក​បំពាក់​ ​L​A​COST​E​ ​ដែល​សុទ្ធតែ​មាន​អត្ថន័យ​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​នៃ​ភាព​ចៃដន្យ​ ​សំណើច​សប្បាយរីករាយ​ ​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​និង​ក្តី​ស្រឡាញ់​ ​ដែល​កើតមាន​នៅ​ក្នុង​គំនូរជីវចល​ ​P​E​A​NUTS​ ​និង​ផលិតផល​យីហោ​ម៉ាក​ក្រពើ​នេះ​។​ ​កំពូល​ជំនួប​ការងារ​រវាង​ក្រុមហ៊ុន​ទាំងពីរ​ពិតជា​កញ្ចក់​ឆ្លុះបញ្ចាំង​សម័យកាល​និង​ជា​និមិត្តរូប​នៃ​វប្បធម៌​ទំនើប​ដ៏​ពិតប្រាកដ​។​

​ភាព​ស័ក្តិសម​សម្រាប់​គ្រួសារ​ទាំងមូល

           ​​​កិច្ច​សហប្រតិបត្តិការ​ដ៏​ស្អិត​រ​មួត​ស៊ី​ជម្រៅ​រវាង​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​បាន​ពាំ​នាំមក​នូវ​ស្នាដៃ​ផលិតផល​ឆ្លើយតបនឹង​តម្រូវ​ការ​សម្រាប់​មនុស្ស​ធំ​និង​កុមារ​គ្រប់រូប​ពិតៗ​ដោយ​បាន​រួមបញ្ចូល​ស​ម្លៀ​ក​បំពាក់​ល្បី​ៗ​ត​ជំនាន់​ប្រចាំ​ក្រុមហ៊ុន​ ​L​A​COST​E​ ជាមួយនឹង​ឈុត​សំខាន់​ថ្មីៗ​ត្រៀម​សម្រាប់​សរទរដូវ​-​សិសិររដូវ​ប្រចាំ​ឆ្នាំ​២​០​២​១​-​២​០​២​២​។​

           ​ការរចនា​​អាច​ជា​ប្រភេទ​ឈុត​ស​ម្លៀ​ក​បំពាក់​កីឡា​និង​ជា​ឈុត​ស​ម្លៀ​ក​បំពាក់​បែប​ទីក្រុង​ហើយដែល​មាន​រំលេច​ជា​ខ្សែ​គំនូស​ខ្មៅ​ឆ្លុះ​ពណ៌​ដែល​គ្មាន​ចំណាំង​ ​ឬ​ ​រំ​លេចចេញ​ជា​ប​ង្គុំ​ពពុះ​តូច​ៗ​ឡើង​នៅ​លើ​ផ្ទៃ​ផលិតផល​ម៉ាក​ ​L​A​COST​E​ ​L​!​v​e​ ​មើលទៅ​សាមញ្ញ​ ​តែ​គួរឲ្យ​ចង់​ជាវ​ពាក់​សម្រាប់​រង្វង់​ក្រុម​គ្រួសារ​៕​

           ​L​a​cost​e​ x ​P​e​a​nuts​ ​Collection​ ​មាន​លក់​នៅ​តាម​បណ្តា​ហាង​នានា​និង​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​l​a​cost​e​.​co​m​ចាប់តាំង​ពី​ថ្ងៃនេះ​តទៅ​៕​​

Advertising Article


SUGGESTIONS