×

«​ណា​តា​»​ ​អបអរ​សមិទ្ធផល​របស់​ខ្លួន​ក្នុង​ឱកាស​រដូវ​កាល​ថ្មី​

ENTERTAINMENT 2 years ago
 
 

           ​នៅ​រសៀល​ថ្ងៃ​ទី​២​៦​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ម៉ាក​ស្បែកជើង​នារី​ ​«​ណា​តា​»​ ​បាន​រៀបចំ​ប្រារព្ធ​កម្មវិធី​លៀងអាហារ សម្រន់​ (​Afternoon​ ​Tea​) ​ស្ថិត​ក្នុង​សណ្ឋាគារ​ ​Raffle​ ​Hotel​ ​L​e​ ​Royal​ ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​អត្ថន័យ​ ​រួម​ទាំង​កា​រដាក់​បង្ហាញ​នៃ​ការ​ច្នៃ​ម៉ូដ​របស់​ស្បែកជើង​នារី​ ​ក៏ដូចជា​គ្រឿង​លម្អ​តុប​តែងខ្លួន​ស៊ីវិល័យ​ដ៏​ពេញ​និយម​ដែល​សមស្រប​ទៅ​នឹង​រដូវ​កាល​នីមួយៗ​។​ ​ជាក់ស្តែង​ ​ពី​ម៉ូដ​ស្បែកជើង​មួយ​ ​ទៅ​ម៉ូដ​ស្បែកជើង​មួយទៀត​សុទ្ធសឹងតែ​មានការ​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ ​តួយ៉ាង​ ​ម៉ូដ​ស្បែកជើង​នារី​មួយ​ចំនួន​ត្រូវ​បាន​រចនា​ឡើង​ដោយ​ជ្រើសរើស​សម្រស់​ធម្មជាតិ​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​មក​ច្នៃ​ជា​ម៉ូដ​ស្បែកជើង​នារី​ដ៏​ស្រស់​ឆើតឆាយ​ដែល​ស័ក្តិសម​ទៅតាម​គ្រប់​កាលៈទេសៈ​ ​និង​តម្រូវ​ការ​របស់​មិត្ត​ៗ​នារី​គ្រប់​វ័យ​។​ ​យ៉ាងណាមិញ​ ​មកដល់​បច្ចុប្បន្ននេះ​ ​ម៉ាក​ស្បែកជើង​នារី​ ​«​ណា​តា​»​ ​បាន​វិវត្ត​កា​របើក​សាខា​ហាង​លក់​ស្បែកជើង​របស់​ខ្លួន​ជាបន្តបន្ទាប់​ទៀត​ដែល​ជា​ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​មួយ​របស់​ខ្លួន​។​

          ​គួរ​រំឭក​ផង​ដែរ​ថា​ ​ហាង​ស្បែកជើង​នារី​ ​«​ណា​តា​»​ ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៨​ ​ដែល​មាន​សាខា​ចំនួន​៧​សាខា​ដូចជា​៖​ ​ណា​តា​ ​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ​ ​និង​សែន​សុខ​ (N​at​a​ ​A​e​on ​Mal​l​ ​P​h​no​m​ ​P​e​n​h​ & ​A​e​on ​Mal​l​ S​e​n So​k) ​ណា​តា​ ​ផ្សារ​ទំនើប​ខេម៉ល (N​at​a​ K ​Mal​l​) ​ណា​តា​ ​ទួល​ទំពូង​ (N​at​a​ ​To​u​l​ ​T​u​m​p​on​g​) ​ណា​តា​ ​ផ្សារ​ទំនើប​ជីប​ម៉ុង​សែន​សុខ​   (N​at​a​ ​Chip​ ​M​on​g​ S​e​n ​So​k ​Mal​l​) ​ណា​តា​ ​ខេត្ត​បាត់​ដំបង​ (N​at​a​ ​Bat​t​am​bang​) ​និង​ណា​តា​ ​ក្រុង​សៀមរាប​ (N​at​a​ S​i​e​m​ ​Reap​) ​៕​

Article by PAN SIVLY

​លោកអ្នក​ក៏​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ​ :
​Face​book​: N​at​a​ ​Foot​wear​ ​Cam​bo​d​i​a​
​Inst​a​gram​: N​at​a​ ​foot​wear
​Telegram​: n​at​a​_​foot​wear


SUGGESTIONS