×

«​Read​ ​Club​ ​Cam​bo​d​i​a​»​ ​លើកស្ទួយ​វិ​ស័​យ​អំណាន​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​

TRAVEL & LIVING 2 years ago
 
 

            «​Read​ ​Club​ ​Cam​bo​d​i​a​»​ ​ឬ​ «​ក្លឹប​អ្នកអាន​កម្ពុជា​»​ ​គឺជា​គម្រោង​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​លើក​តម្កើង​ ​និង​ជំរុញ​ ​ការ​អាន​សៀវភៅ​ ​រួម​ទាំង​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​ ​ពិសេស​ប្អូន​ៗ​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ​ឲ្យ​ងាក​មក​ចូលចិត្ត​ ​និង​មាន​ទម្លាប់​អាន​សៀវភៅ​។​ ​គម្រោង​នេះ​ដែរ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែក​ញ្ញា ​ឆ្នាំ​២​០​១​៦​ ​ដោយ​ ​លោក​ អោ​ក​ ​ស៊ីណា​ក់ ​ជា​ម្ចាស់​គម្រោង​ផ្ទាល់​។​

            លោក​ អោ​ក​ ​ស៊ីណា​ក់ ​ឬ​មានឈ្មោះ​ហៅក្រៅ​ Br​i​an​ ​បាន​លើកឡើង​ថា​ “​អ្វី​ដែល​ជា​គោលបំណង​សំខាន់​ក្នុង​ការ​បង្កើត​ក្លឹប​អ្នកអាន​នេះ​ឡើង​គឺ​ ​ចង់ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​សង្គម​អ្នកអាន​ច្រើន​បំផុត​នៅ​ប៉ែក​អាស៊ី​អាគ្នេយ៍​ ​ក៏ដូចជា​ចង់ឲ្យ​ជន​ជាតិខ្មែរ​ទាំងអស់​ក្លាយ​ជា​អ្នក​ដែល​ស្រឡាញ់​ ​និង​ចូលចិត្ត​ការ​អាន​សៀវភៅ​។​” ​លោក​រំឭក​ទៀត​ថា​ “​កាលបើ​ក​ក្លឹប​នេះ​ដំបូង​គឺ​ចាប់ផ្តើម​ជាមួយ​សៀវភៅ​ប្រហែលជា​ង​២​០​០​ក្បាល​ប៉ុណ្ណោះ​ ​ដែល​សុទ្ធ​សឹង​ជា​សៀវភៅ​បាន​មកពី​ការ​ប្រើ​ថវិកា​ទិញ​ផ្ទាល់ខ្លួន​ ​និង​មួយ​ចំនួន​ទៀត​ជា​សៀវភៅ​ដែល​លោក​បាន​អាន​រួច​។​ ​ក្រោយមក​លោក​ក៏​ទទួល​បាន​សៀវភៅ​បន្ថែម​ទៀ​តាមរយៈ​ការ​បរិច្ចាគ​ពី​សប្បុរស​ជន​។​

            បច្ចុប្បន្ន​ ​«​Read​ ​Club​ ​Cam​bo​d​i​a​»​ ​នៅ​មិនទាន់​មាន​ជា​ទីស្នាក់ការ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ​ ​គឺ​លោក​តែង​នាំ​សិស្ស​ទៅ​អាន​សៀវភៅ​នៅ​កន្លែងផ្សេង​ៗ​ ​ដូចជា​ហាង​កាហ្វេ​ ​កន្លែង​ក​ម្សាន្ត​ស្អាត​ៗ​ ​ឬ​ទីតាំង​សាធារណៈ​ណាមួយ​ក្នុង​ខេត្ត​សៀមរាប​។​ “​មូលហេតុ​ដែល​ខ្ញុំ​ឲ្យ​ពួកគាត់​អាន​សៀវភៅ​នៅ​ហាង​កាហ្វេ​ឬ​ទី​សាធារណៈ​ ​ដោយសារ​ទីនោះ​គឺជា​ទីតាំង​ប្រជុំជន​មួយ​ដែល​ខ្ញុំ​អាច​បំផុស​រូបភាព​ការ​អាន​ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​។​ ​ខ្ញុំ​ចង់ឲ្យ​គេ​ឃើញ​រូបភាព​នៃ​ការ​អាន​សៀវភៅ​នេះ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​។​” ​លោក​ Br​i​an​ ​បាន​លើកឡើង​។​

            សកម្មភាព​ការ​អាន​របស់​ក្លឹប​គឺ​ធ្វើឡើង​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ ​ចាប់ពី​ម៉ោង​៩​-​១​១​ព្រឹក​ ​និង​មានការ​​​ដឹកនាំ​ដោយ​លោក​ផ្ទាល់​។​ ​ប្រភេទ​សៀវភៅ​ដែល​លោក​ឲ្យ​សិស្ស​អាន​មាន​សៀវភៅ​ដូចជា​ ​ប្រវត្តិ​សា​ស្រ្ត ​វិទ្យា​សា​ស្រ្ត ​ផ្នត់គំនិត​ ​ប្រវត្តិ​បុគ្គល​ល្បី​ៗ​ ​ក៏ដូចជា​សៀវភៅ​លើកទឹកចិត្ត​ជាដើម​។​ ​ក្រោយ​អាន​រួច​ ​លោក​តែង​ឲ្យ​សិស្ស​ឡើង​និយាយ​ចែករំលែក​ចំណេះ​ដឹង​ពី​សៀវភៅ​ដែល​ពួកគេ​បាន​អាន​ ​ទៅកាន់គ្នា​ទៅវិញទៅមក​ ​ដើម្បី​បង្កើន​ឲ្យ​ពួកគេ​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ជា​សាធារណៈ​ ​ចេះ​ធ្វើ​បទ​បង្ហាញ​ ​ចេះ​សិល្បៈ​នៃ​ការ​និយាយ​ជាដើម​។​

            លើស​ពី​ការ​អាន​លោក​ Br​i​an​ ​ក៏បាន​បញ្ចូល​សកម្មភាព​មួយ​ចំនួន​ដូចជា​ ​សិក្ខាសាលា​ជំនួប​ជាមួយ​វាគ្មិន​ល្បី​ៗ​ក្នុង​វិ​ស័​យ​អំណាន​រៀងរាល់​ពីរ​ខែ​ម្តង​ ​ព្រមទាំង​មាន​ទស្សន​កិច្ចសិក្សា​ផង​ដែរ​។​ ​លោក​ឲ្យដឹង​ថា​ ​ការ​ចូល​ជា​សមាជិក​ ​«​Read​ ​Club​ ​Cam​bo​d​i​a​»​ ​មានប្រយោជន៍​ច្រើន​គឺ​ទទួល​បាន​ចំណេះ​ដឹង​ទូលំទូលាយ​ពី​ការ​អាន​ ​អាច​បង្កើត​មិត្តភាព​ជាមួយ​មនុស្ស​ល្អ​ៗ​ ​បាន​ចូលរួម​ក្នុង​សកម្មភាព​សហគមន៍​ ​ក៏ដូចជា​បង្កើត​និង​អភិវឌ្ឍ​ទម្លាប់​នៃ​ការ​អាន​ប្រចាំថ្ងៃ​។​

            ការ​បង្កើត​ក្លឹប​ដោយ​គ្រាន់តែ​ដាក់​សៀវភៅ​យើង​អាច​គិតថា​ជា​រឿង​ងាយ​ ​តែ​ផ្ទុយ​មកវិញ​ម្ចាស់​ក្លឹប​រូប​នេះ​បែរជា​ត្អូញត្អែរ​ពី​ផល​លំបាក​យ៉ាង​ដូច្នេះ​ “​វា​ពិតជា​រឿង​មួយ​ដ៏​លំបាក​ដែល​ហៅ​មនុស្សម្នាក់​មក​អាន​សៀវភៅ​ ​ខ្ញុំ​ស្ទើរតែ​បោះបង់​ចោល​ម្តងម្កាល​នៅពេលដែល​ខ្ញុំ​ប្រឹងប្រែង​ខ្លាំងពេក​។​ ​ម្យ៉ាង​ខ្ញុំ​មិនដែល​ទទួល​បានការ​លើកទឹកចិត្ត​ពី​ខាង​ស្ថាប័ន​ណាមួយ​ឡើយ​។​ ​សិស្ស​របស់​ខ្ញុំ​ដែល​ចូលរួម​ ​ជួន​ប្រឹងប្រែង​ ​ជួន​ក៏​បោះបង់​លែង​ខ្វល់ខ្វាយ​ ​ជួន​ក៏​សុំច្បាប់​ក៏មាន​ ​ដែល​ទាំងនេះ​ហើយ​ជាហេតុ​នាំឲ្យ​ខ្ញុំ​បាក់ទឹកចិត្ត​ ​ព្រោះ​ក្លឹប​នេះ​ខ្ញុំ​បង្កើត​ឡើង​មិនមែន​ដើម្បី​រក​ប្រាក់ចំណេញ​នោះ​ទេ​ ​គឺ​ធ្វើឡើង​ដោយ​បេះដូង​ ​និង​ឆន្ទៈ​នៃ​ការ​ស្រឡាញ់​ ​ហើយក៏​មិន​ទទួលយក​លុយ​ពី​សិស្ស​ដែរ​។​ ​តែ​អ្វី​ដែល​ខ្ញុំ​ចង់បាន​នោះ​គឺ​ចង់ឲ្យ​ពួកគាត់​ចូលរួម​ទាំងអស់គ្នា​លើក​ក​ម្ពស់វិ​ស័​យ​អំណាន​ ​ចង់ឲ្យ​ពួកគាត់​ទម្លាប់​ល្អ​ធ្វើអ្វី​មួយ​ច្បាស់លាស់​ហើយ​ខិតខំ​ប្រឹងប្រែង​។​”

            តាមរយៈ​ សូវ​រី​ន​ លោក​​​មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ថា​ “​ជាដំបូង​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អាណាព្យាបាល​ ​សូមឲ្យ​ពួកគាត់​ព្យាយាម​បណ្តុះបណ្តាល​កូន​ឲ្យ​មាន​ទម្លាប់​អាន​ ​ដើម្បី​ជៀសវាង​ខ្ជះខ្ជាយពេលវេលា​លើ​រឿង​ផ្សេង​ឥតប្រយោជន៍​ ​ហើយ​ការ​អាន​នេះ​ដែរ​ក៏​នឹង​ជួយ​បង្កើន​ចំណេះ​ឲ្យ​ពួកគេ​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សង្គមជាតិ​យើង​ ​។​ ​ចំពោះ​ក្មេងៗ​វិញ​ ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​ចូល​ជា​សមាជិក​ ​«​ក្លឹប​អ្នកអាន​កម្ពុជា​»​ ​ព្រោះ​ការចូលរួម​នេះ​មិន​មាន​គិតថ្លៃ​អ្វី​ឡើយ​ ​ហើយ​ពួកយើង​នឹង​ចូលរួម​ធ្វើ​កិច្ចការ​នេះ​ទាំងអស់គ្នា​”​។​

            គួរ​ជម្រាប​ផង​ដែរ​ថា​ ​ដើម្បី​ចូល​ជា​សមាជិក​របស់​ក្លឹប​ ​អ្នក​អាច​ទំនាក់ទំនង​ទៅកាន់​ទំព័រ​ ​Face​book​ ​«​Read​ ​Club​ ​Cam​bo​d​i​a​»​ ​ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០​១​៦​ ​៥​៦​៥​ ​៤​៩​៦​៕​

Article by SOUNG SOKSAN

Image Courtesy: Read​ ​Club​ ​Cam​bo​d​i​a​


SUGGESTIONS