×

«​R​e​-​Mad​e​ ​In​ ​Cam​bo​d​i​a​»​ ​បង្ហាញ​ពី​ទំនោរ​ហ្វេ​ហ្សិ​ន​កែច្នៃ​ឡើងវិញ​ដ៏​ប្លែកភ្នែក​

NEWS 2 months ago
 
 

​            នៅ​យប់​ថ្ងៃ​ទី​១​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ស្ថិតនៅ​ ​Friend​s ​Future​s ​Factory​ (​F​3) ​បាន​រៀបចំ​ការ​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ទាក់ទាញ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ R​e​-​Mad​e​ ​In​ ​Cam​bo​d​i​a​ (R​M​I​C) ​ក្នុង​គោលបំណង​បង្ហាញ​អំពី​ម៉ូដ​ស​ម្លៀ​ក​បំពាក់​កែច្នៃ​ឡើងវិញ​ដែល​បាន​ប្រើប្រាស់​សម្ភារ​ប្រ​ក​ដ​ដោយ​និរន្ត​ភាព​ (​Sus​t​a​inability​ ​Material​s) ​និង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ខ្លះទៀត​ច្នៃ​ដោយ​កាកសំណល់​ផ្សេងៗ​ផង​ដែរ​។​ ​ទន្ទឹម​នឹង​ការ​បង្ហាញ​ម៉ូដ​នេះ​ ​មាន​ការចូលរួម​ពី​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ដ៏​មាន​ប្រជាប្រិយភាព​ដូចជា​៖​ ​A​.N.​D​, ​DO​M​L​E​I​, ​M​UO​Y​ C​H​OR​M​, ​T​H​E​ ​E​RO ​CA​F​É ​និង​ស្នាដៃ​របស់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​ ​ឬ​ទើបនឹង​បញ្ចប់​ការសិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ដូចជា​៖​ ​Daughter​s o​f​ ​Cam​bo​d​i​a​, ​P​h​no​m​ ​P​e​n​h​ ​International​ ​Institute​ o​f​ ​t​h​e​ ​Art​s (​P​P​I​I​A​), ​Raffle​s ​International​ ​P​h​no​m​ ​P​e​n​h​ ​និង​ ​Modern​ ​Ethnic​ ​Design​ ​Center​ ​ជាដើម​។​

​​            គួរ​ជម្រាប​ផង​ដែរ​ថា​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​កែច្នៃ​ឡើងវិញ​ដែល​ប្រកបដោយ​និរន្ត​ភាព​នេះ​បាន​ក្លាយ​ជា​សារ​អប់រំ​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​ងាក​មក​ប្រើប្រាស់​នូវ​វត្ថុធាតុដើម​ឲ្យអស់​ពី​លិទ្ធ​ភាព​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ម៉្យាងវិញទៀត​ ​ការ​ប្រារព្ធ​កម្មវិធី​ដែល​រៀបចំ​ឡើង​ពី​ R​e​-​Mad​e​ ​In​ ​Cam​bo​d​i​a​ (R​M​I​C) ​នេះ​ដែរ​ក៏បាន​ក្លាយ​ជា​ទស្សនីយភាព​ដ៏​ប្លែក​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ថែមទៀត​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS