×

«​អាហារដ្ឋាន​ភិ​មាន​ចន្ទ​»​ ​កន្លែង​អង្គុយ​ហូបបាយ​ក្នុង​បរិយាកាស​ដី​ចម្ការ​មាត់ទន្លេ​ទល់មុខ​ក្រុងភ្នំពេញ​

TRAVEL & LIVING 3 months ago
 
 

           ​ហោចណាស់ក៏​មាន​មនុស្ស​៧​-​៨​នាក់​ក្នុងចំណោម​១​០​នាក់​ដែរ​ដែល​ចង់​ស្វែងរក​កន្លែង​សម្រាក​លម្ហែ​ខួរក្បាល​ផុត​ពី​ទីក្រុង​ក្នុង​ថ្ងៃ​ចុង​ស​ប្តាហ៍​បើ​អាច​ទៅរួច​ ​ឬ​ ​ចង់​បាយ​ជុំគ្នា​មួយ​ពេល​ឲ្យ​សប្បាយរីករាយ​ខុស​ពី​បរិយាកាស​ទទួល​ ​ទាន​អាហារ​ប្រចាំថ្ងៃ​។​ ​ស្ថិតនៅ​បង្កប់ខ្លួន​កណ្តាល​ដី​ចម្ការ​និង​ផ្ទះ​អ្នកភូមិ​ប្រប​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្រោម​ ​ក្នុង​ភូមិ​សា​ស្រ្ត​ទឹកដី​ភូមិ​ពោធិ៍ធំ​ ​ឃុំ​អរិយ​ក្សត្រ​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​អាហារដ្ឋាន​ដែល​មាន​ទីធ្លា​ស្រឡះ​ទូលាយ​ទើប​បើក​ថ្មី​មួយ​កន្លែង​មានឈ្មោះ​ថា​ ​«​អាហារដ្ឋាន​ភិ​មាន​ចន្ទ​»​ ​ទើប​បើកទ្វារ​ដំណើរការ​កាលពីដើម​ឆ្នាំ​២​០​២​២​នេះ​ទេ​ ​តែ​មាន​លក្ខណៈ​ទាក់ទាញ​ច្រើន​គួរឲ្យ​ចង់​ណែនាំ​អ្នកក្រុង​ឲ្យបាន​ទៅ​ក​ម្សាន្ត​កាយ​ម្តង​។​

           ​​អាហារដ្ឋាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ដី​ចម្ការ​ស្វាយ​មាត់ទន្លេ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​អាជីវកម្ម​ទើប​បើក​ថ្មី​របស់​អ្នកស្រី​ ​នួន​ ​ភី​មាន​ ស្រ្តី​ខ្មែរ​ដ៏​ឆ្នើម​ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​លំដាប់​ពិភពលោក​ខាង​ផ្នែក​មនុស្សធម៌​និង​អប់រំ​ ​និង​ជា​នាយិកា​អង្គការលើ​ក​ស្ទួយ​ពលរដ្ឋ​ ​«​People​ ​Improvement​ ​Organization​»​។​ ​ដើម្បី​ទៅដល់​ទីតាំង​ខាងលើ​នេះ​ ​លោកអ្នក​គ្រាន់តែ​ចំណាយ​ពេល​ប្រមាណ​២​០​នាទី​ចេញពី​រាជធានី​ភ្នំពេញ​ ​ឆ្លង​ដ​អរិយ​ក្សត្រ​ ​រួច​បត់​ស្តាំ​ទៅត្រង់​រហូតដល់​ភូមិ​ពោធិ៍ធំ​ ​ឃុំ​អរិយ​ក្សត្រ​ ​ដែល​ស្ថិតនៅ​ជិត​វត្ត​សារិកាកែវ​ ​ត្រង់​ចំណុច​ផ្លូវ​កោង​ក្នុង​ភូមិ​ជាប់​មាត់ទន្លេ​តែម្តង​។​ ​សម្រាប់​អ្នក​រស់នៅ​ម្តុំ​ច្បារអំពៅ​ ​ព្រែកឯង​ ​និង​កៀន​ស្វាយ​ ​លោកអ្នក​ក៏​អាច​ឆ្លង​មក​ទីនេះ​តាម​កំពង់​ចម្លង​តា​ព្រហ្ម​-​មាត់​ក្រ​សា​ស​ ​ខាង​ខណ្ឌ​ច្បារអំពៅ​ ​ក៏បាន​។​ ​នៅ​ពេល​ឆ្លង​រួច​ ​ត្រូវ​ជិះ​បត់ឆ្វេង​វិញ​តម្រង់​ឆ្ពោះទៅ​កាន់​ម្តុំ​វត្ត​សារិកាកែវ​ដូចគ្នា​។​

           ​លក្ខណៈ​ពិសេស​ជាងគេ​គឺ​ទីតាំង​ដែល​មាន​ចម្ងាយ​ជិត​ក្រុងភ្នំពេញ​ ​អាច​មើលឃើញ​ក្រុងភ្នំពេញ​ពី​ត្រើយម្ខាង​ទន្លេ​បាន​យ៉ាង​ងាយស្រួល​ ​មាន​សម្រស់​មិនចាញ់​ត្រើយម្ខាង​មើល​ពី​ខាង​ជ្រោយ​ចង្វា​រ​ឡើយ​។​ ​ទន្ទឹម​នឹង​នេះ​ ​អាហារដ្ឋាន​នេះ​មាន​បរិយាកាស​ត្រជាក់​ល្ហឹម​ទោះ​ពេលថ្ងៃត្រង់​ក៏ដោយ​ ​ព្រោះ​ទីនោះ​សម្បូរ​ដើមឈើ​ ​ជាពិសេស​ដើម​ស្វាយបែក​មែក​សាខា​ជាច្រើន​ដើម​ ​ខ្លះ​មាន​ទាំង​ផ្លែ​ទុំ​ជ្រុះ​ធ្លាក់​រាយ​ពេញ​ដី​ទៀត​ផង​។​ ​ជាមួយនឹង​សួន​ស្មៅ​ដ៏​ស្រស់បំព្រង​ ​ទេសចរ​អាច​ឈរ​ថតរូប​លេង​ ​យក​ ​background​ (​ផ្ទៃ​ខាងក្រោយ​រូប​) ​មាត់ទន្លេ​ដែល​មាន​វាលខ្សាច់​ពណ៌​ពងមាន់​មើល​ ​ពី​ចម្ងាយ​ ​លម្អ​ដោយ​ក្យូ​ស​ប្ញស្សី​ធំ​ទូលាយ​តម្រៀប​ជាជួរ​ដូច​ខ្ទម​ស្រុកស្រែ​ជនបទ​គួរ​ជាទី​មនោ​រម្យ​សម្រាប់​ទទួលទាន​អាហារ​លក្ខណៈ​ជា​ក្រុម​មិនថា​គ្រួសារ​ ​ឬ​ ​មិត្តភក្តិ​ ​ឬ​ ​កម្មវិធី​ក្រុមហ៊ុន​នោះ​ទេ​។​ ​លើស​ពី​នេះ​ ​នៅ​ក្រោម​ដើម​ស្វាយ​ធំ​ចំ​ ​កណ្តាល​សួន​ ​មាន​ចង​ទោង​សម្រាប់​ភ្ញៀវ​ជិះ​ក​ម្សាន្ត ​និង​ថតរូប​អនុ​ស្សា​វ​រី​យ៍​ទៀត​ផង​។​

           ​ដោយឡែក​ចំពោះ​សេវាកម្ម​ម្ហូបអាហារ​ ​អាហារដ្ឋាន​ស្រុក​ចម្ការ​នេះ​មាន​បម្រើ​ម្ហូប​ជាច្រើន​ជម្រើស​ទាំង​ម្ហូប​សម្រាប់​បាយ​និង​អាហារសម្រន់​ ​ដូចជា​ ​ត្រី​ដុត​ ​ឬ​ ​បំពង​ ​មាន់​ដុត​ត្រយូងចេក​/​គល់​ស្លឹកគ្រៃ​ ​ស្ងោរ​ជ្រក់​សាច់​មាន់​ ​ឬ​ ​សាច់គោ​ ​ញាំ​មីសួ​ ​សម្ល​ប្រហើរ​ ​សម្ល​កកូរ​ ​បាយ​ឆា​ ​មី​ឆា​ ​ជ្រក់​ជើងមាន់​ ​បុក​ល្ហុង​ ​ងៀត​គោ​-​ក្របី​ ​និង​បបរគ្រឿង​ដែល​មាន​តម្លៃ​ចន្លោះ​៥​ដុល្លារ​-​២​០​ដុល្លារ​។​ តោះ!​ចាំ​អី​ទៀត​? ​ណាត់គ្នា​ចុង​ស​ប្តាហ៍​នេះ​តែម្តង​ទៅ​!

Article by SRIN SOKMEAN


SUGGESTIONS