×

ផ្លាស់ប្តូរ​ពី​នារី​វ៉ែនតា​រមទម​ ​មក​ជានា​រី​វ៉ែនតា​ស៊ីវិល័យ​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​

TRAVEL & LIVING 2 months ago
 
 

           ​​ចំណោម​នារី​៣​នាក់​ ​មាន​២​នាក់​ទៅ​ហើយដែល​ពាក់​វ៉ែនតា​ម៉្ញូ​ប​ ​ជួន​អាច​ពាក់​ទាំង​៣​នាក់​ក៏​ថា​បាន​ ​ដោយសារ​បច្ចុប្បន្ន​មនុស្ស​សឹងតែ​គ្រប់រូប​ប្រើប្រាស់​ភ្នែក​ច្រើន​ម៉ោង​ប្រឈម​នឹង​ឧបករណ៍​អេ​ឡិច​ត្រូនិ​ច​ទាំងឡាយ​។​ ​ថ្វី​ដ្បិត​វ៉ែនតា​ម្ញ៉ូ​ប​មាន​ច្រើន​ម៉ូដ​ ​ច្រើន​ជម្រើស​ ​ប៉ុន្តែ​កា​រពាក់​វ៉ែនតា​អាច​នឹង​ធ្វើឲ្យ​សុភាព​នារី​បាត់បង់​ទំនុក​ចិត្ត​ទៅលើ​សម្រស់​ ​ឬ​ពេលខ្លះ​ធ្វើឲ្យ​មើលទៅ​ចាស់​ជាង​វ័យ​។​ ​យ៉ាងណាមិញ​ ​ដើម្បី​នាំ​យក​ទំនុក​ចិត្ត​ត្រឡប់មកវិញ​ ​សុភាព​នារី​អាច​ផ្លាស់ប្តូរ​ខ្លួនឯង​បាន​តាមរយៈ​ការរៀបចំ​តុបតែង​ទៅតាម​តិច​និ​ច​ដែល​សូវ​រី​ន​នឹង​លើកឡើង​ ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​កែវ​ដាក់​ក្នុង​ភ្នែក​ឬ​ ​Contact Lens​ ​នោះ​ឡើយ​។​

1. ​តុបតែង​ចិញ្ចើម​

           ​​ចិញ្ចើម​ជា​ចំណុច​លើក​សម្រស់​ចម្បង​គេ​នៅ​ក្នុង​ការ​តុបតែង​សម្រស់​សម្រាប់​កា​រពាក់​វ៉ែនតា​។​ ​ប្រសិនបើ​អ្នកជា​នារី​ពាក់​វ៉ែនតា​ជាប្រចាំ​ ​គប្បី​រក្សា​រោមចិញ្ចើម​ឲ្យ​មានសណ្តាប់ធ្នាប់​ ​និង​គូរ​ឲ្យ​មាន​រាងរៅ​ខ្ញង់​ស្អាត​។​ ​កាលណា​ចិញ្ចើម​ស្អាត​វា​នឹង​ជួយ​លើក​ទម្រង់​ភ្នែក​ ​ហើយ​ហាយ​ឡាយ​លើក​ទាំង​ទម្រង់​វ៉ែនតា​ឲ្យ​មើល​ទៅកាន់​តែ​ឥត​ខ្ចោះ​។​ ​អ្នកមាន​រោមចិញ្ចើម​ស្រាប់​អាច​កោរ​យក​រាង​ ​និង​សិត​ឲ្យ​ស្អាត​ ​តែ​បើ​អ្នក​មិនសូវ​មាន​គួរតែ​ធ្វើការ​គូរ​យ៉ាងណា​ឲ្យ​មើលទៅ​ស្អាត​បែប​ធម្មជាតិ​។​ ​គួរ​ចងចាំ​ថា​ ​ពណ៌​គូរ​ចិញ្ចើម​គួរ​ប្រើ​ពណ៌ត្នោត​ ​ឬ​ពណ៌​ណា​ដែល​ស៊ី​នឹង​ពណ៌​សក់​ដើម្បីឲ្យ​មើល​ទៅកាន់​តែ​ស្អាត​បែប​ធម្មជាតិ​ផង​ដែរ​។​

2. ​ប្រើ​ម្សៅ​ ​Conceal​e​r

           ​វា​ពិត​ជាចាំបាច់​ដែល​សុភាព​នារី​ពាក់​វ៉ែនតា​ទាំងឡាយ​គួរ​ស្វែងយល់​ពី​ការប្រើប្រាស់​ ​Conceal​e​r ​ឬ​ម្សៅ​បិតបាំង​ស្នាម​។​ ​ជាក់ស្តែង​នៅ​ពេល​ពាក់​វ៉ែនតា​ ​ស្នាម​ខ្មៅ​ ​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​ ​និង​ស្នាម​ជ្រីវជ្រួញ​ទាំងប៉ុន្មាន​នឹង​លេច​អ​ណ្តែ​ត​ឃើញ​កាន់តែ​ច្បាស់​តាមរយៈ​កញ្ចក់វ៉ែនតា​។​ ​ដើម្បី​បិតបាំង​បញ្ហា​នេះ​ ​សុភាព​នារី​គ្រាន់តែ​យក​អេ​ប៉ុង​ជ្រលក់​ម្សៅ​ ​Conceal​e​r ​ហើយ​តប់​ថ្នមៗ​នៅ​ថ្នក់​ខាងក្រោម​ភ្នែក​ជាការស្រេច​។​ ​ស្បែក​ក្រោម​ភ្នែក​ងាយ​រង​ការ​បំផ្លាញ​បំផុត​ ​ដូចនេះ​បើ​ធ្វើការ​តប់​កាន់តែ​ថ្នម​គឺ​កាន់តែ​ប្រសើរ​។​

3. ​ពត់​រោមភ្នែក​

         ​​ទោះ​រោមភ្នែក​វែង​ស្រស់​ស្អាត​ប៉ុនណា​ ​តែ​ការដែល​ពាក់​វ៉ែនតា​នឹង​ធ្វើឲ្យ​រោមភ្នែក​ទើស​នឹង​កញ្ចក់វ៉ែនតា​គ្រប់​នាទី​ប្រិច​ជានិច្ច​។​ ​ដើម្បី​ដោះស្រាយបញ្ហា​រំខាន​នេះ​ ​អ្នក​អាច​ធ្វើការ​ពត់​រោមភ្នែក​ឲ្យ​ង​ឡើង​ ​ដែល​វា​ជួយ​បាន​ទាំង​មិន​ឲ្យ​រោមភ្នែក​ប៉ះ​នឹង​កញ្ចក់​វែ​ន​តា​ផង​ ​ហើយ​ថែមទាំង​ធ្វើ​ឲ្យភ្នែក​មើលទៅ​ធំ​ស្រឡះ​ស្អាត​ផង​ដែរ​។​ ​បើ​ចង់​ប្រើ​ម៉ា​ស្កា​រ៉ា​ ​គួរ​សាកល្បង​ប្រើ​ម៉ា​ស្កា​រ៉ា​ប្រភេទ​ ​v​o​l​u​m​i​z​in​g​ ​ឬ​ប្រភេទ​ធ្វើឲ្យ​ឃើញ​ក្រាស់​និង​ធន់​នឹង​ទឹក​ ​ជាជាង​ម៉ា​ស្កា​រ៉ា​ពពួក​ជួយ​បណ្តុះ​រោមភ្នែក​ដែល​វា​អាច​ធ្វើឲ្យ​ប្រឡាក់​ ​និង​ប្រតាក​នៅ​លើ​កញ្ចក់​វែ​ន​តា​។​

4. ​ផាត់ពណ៌​ភ្នែក​

         ​សុភាព​នារី​អាច​គិតថា​កា​រពាក់​វ៉ែនតា​នឹង​ធ្វើឲ្យ​បាំង​សម្រស់​ភ្នែក​ ​តែ​តាមពិត​វា​នឹង​ធ្វើ​ឲ្យភ្នែក​ឃើញ​ឆ្លុះ​កាន់តែ​ច្បាស់​។​ ​ពិតប្រាកដ​ណាស់​ ​ការ​ផាត់ពណ៌​ភ្នែក​ជា​ចំណុច​លេចធ្លោ​ ​និង​លើក​សម្រស់​មួយ​ដែល​សុភាព​នារី​ពាក់​វ៉ែនតា​មិនគួរ​រំលង​។​ ​បើ​ចង់​ឲ្យភ្នែក​មើលទៅ​លេចធ្លោ​ ​អាច​ជ្រើសរើស​ប្រើ​ពណ៌​ផាត់​ដែល​ផ្ទុយពី​ពណ៌​ដង​វ័ណ្ត​កញ្ចក់​វែ​៉ន​តា​។​ ​ឧទាហរណ៍​ដូចជា​ ​បើ​ពាក់​ដង​វ័ណ្ត​ពណ៌ត្នោត​ ​សុភាព​នារី​អាច​សាកល្បង​ផាត់​ភ្នែក​យក​ស្រមោល​ពណ៌ខៀវ​ ​ឬ​បើ​ដង​វ័ណ្ត​ពណ៌ខៀវ​ ​អាច​សាកល្បង​ផាត់​ភ្នែក​យក​ស្រមោល​ពណ៌​ទឹកក្រូច​ជាដើម​។​ ​តែ​បើ​ចង់​មើលទៅ​ស្រស់​ស្អាត​បែប​ធម្មជាតិ​ ​អ្នក​អាច​ប្រើ​ពណ៌​ផាត់​ភ្នែក​ពពួក​ពណ៌​ធម្មជាតិ​បែប​ខ្ចី​ៗ​ស្រាល​ៗ​ឬ​លើស​ពី​ពណ៌​សាច់​បន្តិចបន្តួច​។​

5. ​ប្រើ​ ​Eye​liner​ ​បែប​ស្រទន់​

         ​​វា​រឹត​តែ​ចាំបាច់​ដែល​នារី​វ៉ែនតា​មិនគួរ​រំ​លេង​ការ​គូរ​ ​Eye​liner​ ​ជាពិសេស​នៅ​ពេល​ចេញទៅ​ខាងក្រៅ​នៅ​ពេល​រាត្រី​។​ ​ការ​ប្រើ​ ​Eye​liner​ ​អាច​ជួយ​ឲ្យភ្នែក​ឃើញ​កាន់តែ​មាន​មន្ត​ស្នេហ៍​ទ្វេ​ដង​ ​តែ​មិនមែន​មានន័យ​ថា​គូរ​ឲ្យ​ឃើញ​ក្រាស់​ ​ឬ​មើលទៅ​បែក​ស្រមោល​ដិត​បែប​ ​Smoke​y​ ​នោះ​ទេ​ ​ពោល​គឺ​មើលទៅ​ស្អាត​បែប​ស្រទន់​ដោយ​ប្រើ​ ​Eye​liner​ ​ពណ៌​ប្រផេះ​ ​ឬ​ពណ៌ត្នោត​ដិត​។​

6. ​ពណ៌​បបូរមាត់​បែប​ច្បាស់លាស់​

         ​​ដើម្បីឲ្យ​ស៊ីមេទ្រី​នឹង​សម្រស់​ភ្នែក​ ​ការ​តុបតែង​បបូរមាត់​ក៏​គួរតែ​មើលទៅ​ទាក់ទាញ​បែប​ច្បាស់លាស់​ផង​ដែរ​។​ ​សុភាព​នារី​អាច​សាកល្បង​ជាមួយ​ការ​លេង​ពណ៌​បបូរមាត់​បែប​ ​សិចស៊ី​ ​និង​ពណ៌ក្រហម​ដិត​ ​ឬ​ពណ៌​ផ្កាឈូក​ដិត​រាង​ភ្លឺ​។​ ​ហើយ​ការ​ប្រើ​ពណ៌​នេះ​វា​ស័ក្តិសម​នឹង​កា​រពាក់​ដង​វ៉ែនតា​ពណ៌​ខ្មៅ​ ​ឬ​ពណ៌ត្នោត​។​ ​តែ​បើ​ប្រើ​វ៉ែនតា​ពណ៌​លេច​ៗ​គួរ​ងាក​ម​កលាប​បបូរមាត់​ពពួក​ពណ៌​ស្រាល​វិញ​ ​ដូចជា​ពណ៌​ ​nude​ ​ឬ​ពណ៌​ធម្មជាតិ​ឬ​ ​ពណ៌​ឈូក​ខ្ចី​ ​និង​ជា​ប្រភេទ​ក្រែម​រលោង​។​ ​អ្វី​ដែល​គួរ​ចងចាំ​សម្រាប់​ការ​តុបតែង​ ​គឺ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​គេ​ផ្តោត​ការចាប់អារម្មណ៍​ទៅលើ​សម្រស់​មុខជា​ជាង​លើ​វ៉ែនតា​កំពុង​ពាក់​។​

7. ​លេង​ម៉ូដ​សក់​

         ​​សម្រាប់​សុភាព​នារី​ប្រើ​វ៉ែនតា​រាង​បែប​ស្ព័​រ​ ​គួរ​លេង​ម៉ូដ​សក់​បែប​ត្រង់​ទម្លាក់​ ​ឬ​មូរ​រួញ​ទម្លាក់​។​ ​ចំណែក​នារី​សក់​ខ្លី​គួរ​លេង​ម៉ូដ​ដឺ​មី​វែកចំហៀង​ ​ឬ​មូរ​រួញ​ភ្លឺ​រង្វើល​ដឺ​មី​វែកចំហៀង​។​ ​ម៉ូដ​សក់​វែកចំហៀង​នេះ​ផង​ដែរ​ ​ក៏​ស័ក្តិសម​ជាមួយនឹង​ការ​ប្រើ​វ៉ែនតា​ទម្រង់​ ​Cat​-​eye​ ​ឬ​ស្រួច​ចុង​ដូច​កន្ទុយភ្នែក​ឆ្មារ​។​ ​ប្រសិនបើ​អ្នក​ចង់​ស៊ីវិល័យ​បែប​ហ្វេ​ហ្សិ​ន​ ​អាច​សាកល្បង​ជាមួយ​ម៉ូដ​សក់​ចង​លើកឲ្យ​ផុត​ ​និង​លេង​ដឺ​មី​សក់សេះ​។​ ​គួរ​ចងចាំ​ថា​ ​ម៉ូដ​សក់​លើក​ពាក់កណ្តាល​ ​និង​ទម្លាក់​ពាក់កណ្តាល​មិនសូវ​ស័ក្តិសម​ចំពោះ​នារី​ពាក់​វ៉ែនតា​នោះ​ទេ​ ​ដូចនេះ​បើ​ជៀស​បាន​គួរតែ​ជៀស​តែម្តង​។​

         ​ប្រសិនបើ​អ្នកជា​នារី​ពាក់​វ៉ែនតា​ប្រចាំថ្ងៃ​ ​សូវ​រី​ន​សូម​ផ្តល់​ដំបូន្មាន​គួរ​ចំណាយ​ខ្លះ​ទៅលើ​ការប្រើប្រាស់​វ៉ែនតា​ពណ៌​ខុសៗគ្នា​ ​និង​មាន​ច្រើន​ម៉ូដ​ ​ដោយ​ពាក់​ឆ្លាស់គ្នា​ទៅតាម​ថ្ងៃ​នីមួយៗ​។​ ​ការ​ធ្វើ​ដូចនេះ​ ​វា​អាច​ជួយ​អ្នក​បាន​មួយ​ក​ម្រិ​ត​ដោយ​មិន​ផ្តោត​ខ្លាំង​ទៅលើ​កា​រផាត់​មុខ​ ​និង​ធ្វើសក់​ ​តែ​ក៏​ផ្តោត​ទៅលើ​ការ​លេង​ស្ទា​យ៌​វ៉ែនតា​វិញ​។​ ​យើង​ចង់ឲ្យ​សុភាព​នារី​ទាំងឡាយ​ចាត់​ទុក​វ៉ែនតា​ជា​គ្រឿង​លម្អ​ ​និង​ជា​គ្រឿង​តាក់តែង​កាយ​មួយ​ដែល​ជួយ​លើក​សម្រស់​ដូច​ទៅ​នឹង​ក្រវិល​ ​ខ្សែក​ ​និង​ខ្សែដៃ​ជាដើម​៕​

​Article​ ​by​ ​HEM SOKKHIM


SUGGESTIONS