×

​ធួ​ក​ ​ណា​ ​សិល្បករ​ផាត់​មុខ​និង​គំនូរជីវចល​ឆ្នើម​ប្រចាំ​ស្ទូ​ឌី​យ៉ូ​ហ្វារ​ពន្លឺ​សិល្បៈ

NEWS 2 years ago
 
 

           យុវជន​ ​ធួ​ក​ ​ណា​ ​ជា​សិល្បករ​ជំនាន់​ថ្មី​មួយ​រូប​ដែល​បាន​ចូលរួម​ជាមួយ​ស្ទូ​ឌី​យ៉ូ​គំនិតច្នៃប្រឌិត​កម្ពុជា​ហ្វារ​ ​P​hare​ ​Creative​ ​Studio​ ​តាំងពី​ឆ្នាំ​២​០​១​៦​។​ ​បច្ចុប្បន្ន​ការងារ​ចម្បង​របស់​ ​ធួ​ក​ ​ណា​ ​ផ្តោត​ទៅលើ​ការរចនា​តួអង្គ​ ​និង​ផ្ទៃ​ខាង​ក្រោយ​​សម្រាប់​គម្រោង​គំនូរជីវចល​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​សិល្បករ​មាន​ប្រភព​ពី​ខេត្ត​បាត់​ដំបង​ ​រូប​នេះ​នៅតែ​បន្ត​ធ្វើតាម​ចំណង់ចំណូលចិត្ត​ដែល​គាត់​ស្រឡាញ់​ឥត​រាថយ​ឡើយ​។​ ​កត្តា​ដែល​ជំរុញ​ទឹកចិត្ត​កូនខ្មែរ​ ​រូប​នេះ​ឲ្យ​បន្ត​ក្តី​ស្រមៃ​ក្នុង​អាជីព​នេះ​ ​គឺ​ ​កាលពី​នៅ​កុមារ​ ​លោក​ចូលចិត្ត​ទស្សនា​រឿង​ចម្លែក​ៗ​ដែល​មានការ​កាត់ត​ ​ច្រើន​។​ ​បងប្រុស​របស់​លោក​ម្នាក់​បាន​ចូលរៀន​គំនូរ​នៅ​សាលា​ហ្វារ​បន្ទាប់ពី​ចេញពី​ធ្វើការ​។​ ​ថ្ងៃមួយ​គាត់​បាន​ ​ឃើញ​រូបគំនូរ​របស់​លោក​ដែល​បាន​គូរ​បិត​នៅ​លើ​ជញ្ជាំង​បន្ទប់​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏​ចូលចិត្ត​គូររូប​នៅ​លើ​ក្រប​ ​សៀវភៅ​ផង​ដែរ​។​ ​ទាំងនេះ​ហើយ​ជា​ជំហាន​ដំបូង​ដែល​ញ៉ាំង​ឲ្យ​រូបលោក​សម្រេច​ចិត្ត​ចូល​មក​សិក្សា​ជំនាញ​គំនូរ​ ​ជី​វ​ច​ល​នៅ​សាលា​ ​P​hare​ ​Visual​ ​and​ ​Applied​ ​Art​s ​School​ ​នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំក្រោយ​មក​។​

           ​ប្រវត្តិ​នៃ​ការសិក្សា​ជំនាញ​គំនូរ​របស់​លោក​គឺ​ពោរពេញ​ទៅ​ដោយ​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​។​ ​លោក​បាន​រំ​ព្ញ​ក​ ​ថា​ ​ដើម្បី​មានឱកាស​មក​សិក្សា​នៅ​សាលា​ហ្វារ​ ​លោក​ត្រូវ​ឆ្លងកាត់​ការរស់នៅ​ចាក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ ​ដោយ​មិន​ ​មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ការរស់នៅ​ ​ហូបចុក​ ​និង​សិក្សា​ស្រួលបួល​ឡើយ​។​ ​លោក​បាន​សម្រេច​ចិត្ត​ជ្រកកោន​នៅ​ ​ក្នុង​ទី​វត្តអារាម​ ​ហើយ​ជា​ភ័ព្វសំណាង​ដែល​លោក​ទទួល​បាន​អាហារូបករណ៍​ពីសា​លា​និង​អាហារ​មួយ​ពេល​ដោយ​ ​ឥត​គិតថ្លៃ​។​ ​នៅ​ក្នុង​សាលា​ ​លោក​តែងតែ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​បង្ហាញ​អ្វី​ជា​ខ្លួនឯង​ ​ហើយ​លោកគ្រូ​សហ​ស្ថា​ប​ និ​ក​សាលា​ហ្វារ​នោះ​ក៏មាន​ទឹក​ចិត្តសន្តោស​ជួយ​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​ឲ្យ​រូបលោក​ធ្វើ​ដើម្បី​ជួយ​ស្វែងរក​ប្រាក់​ ​ក​ម្រៃ​ទប់ទល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។​

           ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ “ ​ខ្ញុំ​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​ ​ដឹកនាំ​រឿង​ ​ប៉ុន្តែ​មុននឹង​ឈាន​ដល់​ចំណុច​នោះ​ ​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​បទពិសោធន៍​ការងារ​ចាំបាច់​ទាំងអស់​ដែល​ទាក់ទង​នឹង​ការងារ​របស់​អ្នកដឹកនាំ​រឿង​ ​ទាំង​នៅ​ក្រោយ​ ​ឆាក​ក៏ដូចជា​ពេល​ខ្លះ​ត្រូវ​នៅ​ខាងមុខ​កា​មេ​រ៉ា​ក៏ដោយ​។​អ្នកគ្រប់គ្រង​និង​ក្រុម​ការងារ​របស់​ខ្ញុំ​តែង​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ ​ខិតខំ​ធ្វើការ​ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​។​ ​តាមពិត​ទៅ​ ​ពួកយើង​ទាំងអស់គ្នា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ ​ការ​អភិវឌ្ឍ​របស់​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​កន្លែងធ្វើការ​” ​។​

           ​នៅ​ពេលទំនេរ​ ​សិល្បករ​ពន្លក​ថ្មី​ ​ធួ​ក​ ​ណា​ ​និយម​ចូលចិត្ត​ចំណាយ​ពេល​គូរ​គំនូរ​ត្លុក​។​ ​លោក​បានឲ្យ​ដឹង​ថា​ ​វា​ជា​ជំនាញ​មួយ​ដែល​លោក​បាន​រៀន​នៅ​ពេល​លោក​នៅ​ជា​សិស្ស​នៅឡើយ​។​ ​គំនូរ​ត្លុក​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ ​លោក​ញញឹម​ ​ហើយ​វា​ក៏បាន​ពាំ​នាំមក​នូវ​ភាព​សប្បាយរីករាយ​ដល់​រូបលោក​ដូចគ្នា​ដែរ​។​ ​លោក​បាន​សម្តែង​ស្មារតី​ ​សុទិដ្ឋិនិយម​ប្រាប់​សូវ​រី​ន​ថា​ “​ខ្ញុំ​ចង់​នាំ​យក​សិល្បៈ​មួយ​នេះ​មក​អនុវត្ត​ឡើងវិញ​ ​ព្រោះ​វា​ត្រូវ​បាន​គេ​អនុវត្ត​ញឹកញាប់​ ​នៅ​ក្នុង​វិ​ស័យ​សិល្បៈ​ខ្មែរ​កាលពីមុន​សម័យ​ស​ង្រ្គា​ម​ស៊ីវិល​កើតឡើង​”​។​

           ​ទន្ទឹម​នឹង​ជំនាញ​ខាងលើ​ ​លោក​ក៏មាន​ទេព​កោ​ល​សល្យ​ខាង​ផ្នែក​តុបតែង​មុខ​និង​ដងខ្លួន​។​ ​មូលហេតុ​ដែល​ ​លោក​​ចង់​ផ្តោត​លើ​ការងារ​ប្រភេទ​នេះ​ដោយសារតែ​ ​លោក​ចង់ឲ្យ​មនុស្សម្នាក់​ៗ​ដែល​អនុញ្ញាត​លោក​តុប​តែងខ្លួន​ ​របស់​ពួកគេ​ ​បង្ហាញ​ចេញ​នូវ​ដែល​ប្លែកភ្នែក​គួរឲ្យ​ចាប់អារម្មណ៍​និង​មាន​អត្ថន័យ​ដែល​មិនមែន​គ្រាន់តែ​បង្ហាញ​ឲ្យ​ ​ឃើញ​តែ​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​។​ ​ក្រុម​ការងារ​នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ ​P​hare​ ​Creative​ ​Studio​ ​បាន​កត់​សម្គាល់​ឃើញ​ ​នូវ​អ្វី​ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​លោក​ ​ហើយ​គាំទ្រ​គម្រោង​ដែល​លោក​ធ្វើ​ក្រោយពេល​លោក​ទទួល​បាន​នូវ​ ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មួយ​នេះ​ពី​រាជធានី​ភ្នំពេញ​។​

           នា​ថ្ងៃ​អនាគត​ខាងមុខនេះ​ ​យុវជន​ ​ធួ​ក​ ​ណា​មានបំណង​ប្រាថ្នា​ចង់​ទាញ​យក​ប្រយោជន៍​ពី​ជំនាញ​ថ្មី​នេះ​ ​ដើម្បី​បង្កើត​រឿង​ខ្លី​មួយ​ដែល​បង្ហាញ​អំពី​ស្នាដៃ​របស់​គាត់​ក្នុង​ការ​តុបតែង​ដងខ្លួន​។​ “​វា​នឹង​ក្លាយ​ជា​ប្រភេទ​រឿង​ខ្លី​មួយ​ ​ដែល​មាន​ដំបូង​​គេ​នៅ​កម្ពុជា​! ​ខ្ញុំ​គិតថា​ សិល្បៈ​គឺជា​ការពិសោធន៍​ ​ហើយ​ខ្ញុំ​មិន​ខ្លាច​នឹង​បង្កើត​កំហុស​នោះ​ទេ​។​ ​រាល់​ការងារ​​សិល្បៈ​របស់​ខ្ញុំ​តែងតែ​មាន​លក្ខណៈ​ពិសេស​និង​មាន​តម្លៃ​ទាំងអស់​សម្រាប់​ខ្ញុំ​” ​។​

Article by SRIN SOKMEAN


SUGGESTIONS