×

ព្រឹត្តិការណ៍​ដើរ​ម៉ូដ​រដូវ​កាល​ចុង​ឆ្នាំ​បង្ហាញ​ស្នាដៃ​យុ​វ​រចនា​ករ​ យុ​ន​ ​រតនៈ​

NEWS 2 years ago
 
 

           នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​ខាងមុខនេះ​ស្លាកយីហោ​ដ៏​មាន​ប្រជាប្រិយភាព​ ​ROT​TAN​A​K ​Official​ ​នឹង​រៀបចំ​ប្រារព្ធ​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ជា​លក្ខណៈ​ឯកជន​ស្ថិតនៅ​ក្នុង​រោងភាពយន្ត​ ​Prime​ C​in​e​p​l​ex​ ​សម័យ​ឃ្វែ​រ​ (​Sam​a​i​ ​Square​) ​ដើម្បី​អប​អរសាទរ​ក្នុង​ការ​បង្កើត​ស្លាកយីហោ​របស់​ខ្លួន​រយៈពេល​៨​ឆ្នាំ​ប្រ​ក​ដោយ​ភាព​ជោគជ័យ​ ​ក៏ដូចជា​ការ​ស្វាគមន៍​នូវ​ទំព័រ​ហ្វេ​ហ្សិ​ន​សារ​ជាថ្មី​ម្តងទៀត​ក្រោយ​ពី​មាន​ភាព​ស្ងប់ស្ងាត់​អស់​រយៈពេល​ ​២​ ​ឆ្នាំ​ដោយសារ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​កន្លងមក​។​ ​ទន្ទឹម​នឹង​នេះ​ ​ស្ថាបនិក​របស់​ម៉ាក​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ ​លោក​ យុ​ន​ ​រតនៈ​ ​បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​ ​ការរៀបចំ​ប្រារព្ធ​កម្មវិធី​ការ​ដើរ​បង្ហាញ​ឈុត​ស​ម្លៀ​ក​បំពាក់​នេះ​ដែរ​នឹង​ផ្តល់​បទពិសោធន៍​ថ្មីៗ​ជាច្រើន​សម្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ ​តួយ៉ាង​ ​ទីតាំង​ ​ក៏ដូចជា​ឈុត​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ជាដើម​។​ ​យ៉ាងណាមិញ​ ​ការ​ព្រឹត្តិការណ៍​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​នឹង​ត្រូវ​បែង​ចែកចេញជា​ ​៣​ ​វគ្គ​ផ្សេងៗ​គ្នា​ដូចជា​៖​ ​វគ្គ​ទី​១​ ​គឺជា​ការ​បង្ហាញ​ឈុត​ហែលទឹក​ (​Swimming​ ​Suit​) ​ច្នៃ​ម៉ូដ​ដោយ​ ​G​-​Wear​ ​វគ្គ​ទី​២​ ​គឺជា​ការ​បង្ហាញ​ឈុត​ស​ម្លៀ​ក​បំពាក់​បុ​រ​សមានការ​ច្នៃ​ម៉ូដ​ដោយ​ ​F​OC ​Man​ ​ដែល​វត្តមាន​សំដែង​របស់​តារា​ចម្រៀង​ ​លោក​ ​BOB​ ​មកពី​ផលិតកម្ម​ថោ​ន​ក្នុង​ឈុត​ស​ម្លៀ​ក​បំពាក់​ដ៏​ពិសេស​នេះ​ ​និង​វគ្គ​ចុងក្រោយ​នោះ​គឺជា​ការ​បង្ហាញ​ឈុត​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ដែល​ច្នៃ​ដោយ​ស្លាកយីហោ​ ​ROT​TAN​A​K ​Official​។​ ​ជាអាទិ៍​ ខូឡិ​ក​ហ្សិ​ន​ទាំង​ ​៣​ ​វគ្គ​នេះ​នឹង​ផ្តល់​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នក​
​ទស្សនា​ដែល​ពុំអាច​នឹកស្មាន​ឡើយ​។

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ស្លាកយីហោ​ហ្វេ​ហ្សិ​ន​ ​ROT​TAN​A​K ​Official​ ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ​២​០​១​៤​ ​មក​ម៉្លេះ ​រីឯ​ភ្ញៀវកិត្តិយស​ដែល​មាន​សិទ្ធិអាទិភាព​អាច​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​នេះ​គឺ​តម្រូវ​ឲ្យ​មាន​អាយុ​ចាប់ពី​ ​១​៨​ ​ឆ្នាំ​ឡើង​ទៅ​ ​ក៏​ព្រោះតែ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ខ្លះ​មាន​ភាព​សិចស៊ី​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


 


SUGGESTIONS