×

ជម្រើស​ប្រភេទ​រថយន្ត​ ​៥​ ម៉ូឌែ​ល​ផ្តល់​ទាំង​ភាព​ស៊ីវិល័យ​ ​និង​គុណភាព​

NEWS 2 years ago
 
 

            ការ​ទិញ​រថយន្ត​មិន​ពិបាក​ប៉ុន្មាន​នោះ​ទេ​ ​អ្វី​ដែល​ពិបាក​គឺ​ការ​ជ្រើសរើស​រថយន្ត​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​អ្នក​។​ ​ជាក់ស្តែង​ ​វា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ចំណាយ​ថវិកា​ច្រើនពេក​លើ​តម្លៃ​រថយន្ត​ ​ប៉ុន្តែ​នៅមុន​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​ទៅលើ​ប្រភេទ​រថយន្ត​នោះ​ ​អ្នក​គួរតែ​ដឹង​ថា​រថយន្ត​មួយ​ណា​ដែល​កំពុង​ពេញ​និយម​ ​មាន​ការរចនា​ល្អ​ ​តម្លៃ​សមរម្យ​ ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ ​និង​លក្ខណៈ​ពិសេស​ជា​ច្រើ​ដែល​អ្នក​ត្រូវការ​ពី​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​។​ ​មាន​រថយន្ត​ជាច្រើន​ប្រភេទ​ត្រូវ​បាន​គេ​នាំចូល​មកកាន់​ទី​ផ្សារ​ប្រទេស​កម្ពុជា​ដូចជា​ប្រភេទ​ ​ស៊ី​ឌា​ន​ ​Sedan​, ​Cross​over​, SU​V​ ​និង​ ​ភី​ក​អាប់​។​ ​ប្រសិនបើ​អ្នកជា​មនុស្សម្នាក់​ដែល​ចូលចិត្ត​លេង​ស្ទា​យ​លើ​រថយន្ត​ ​ដើម្បី​បង្ហាញ​ពី​ស្ទី​ល​ផ្ទាល់ខ្លួន​របស់​អ្នក​ ​នោះ​រថយន្ត​ប្រភេទ​ស៊ី​ឌា​ន​នឹង​ស្ថិតនៅ​ក្នុង​ចិត្ត​ ​និង​ជា​ជម្រើស​ទី​១​ ​របស់​អ្នក​។​ ​ដូច្នេះ​ហើយ​ថ្ងៃនេះ​ ​យើង​នឹង​បង្ហាញ​អំពី​រថយន្ត​៥​ម៉ូឌែ​ល​នៃ​រថយន្ត​ស៊ី​ឌា​ន​ដែល​មាន​ការរចនា​ល្អ​ទាក់ទាញ​ ​និង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ​។​

            1. ​រថយន្ត​ ​New​ ​M​G​ ​G​T​: ​
            M​G​ ​គឺជា​ម៉ាក​យីហោ​រថយន្ត​របស់​ចក្រភពអង់គ្លេស​ដែល​ទើប​តែ​បង្ហាញ​វត្ត​មានផ្លូវ​ការ​នូវ​រថយន្ត​ ​M​G​ ​G​T​ ស៊េ​រី​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ការរចនា​បែប​ស្ព័​រ​នៃ​ជំនាន់​ទី​៣​របស់​ខ្លួន​ជាមួយនឹង​រូបរាង​យ៉ាង​ប្រណីត​ទាក់ទាញ​ ​និង​មាន​ភាព​ស៊ី​វី​ល​័​យ​ខ្ពស់​។​ ​ការ​បំ​ផុសគំនិត​នៃ​ការរចនា​រថយន្ត​ ​M​G​ ​G​T​ ​គឺ​ចេញ​មកពី​រថយន្ត​ស្ព័​រ​បុរាណ​ ​M​G​B ​ដែល​ជា​រថយន្ត​ស្ព័​រ​ទ្វារ​ពីរ​ ​ហើយ​មានការ​ផលិត​ ​និង​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ពី​តាំងពី​ឆ្នាំ​ ​១​៩​៦​២​ ​រហូតដល់​ឆ្នាំ​ ​១​៩​៨​០​ ​តាមរយៈ​អាជីវកម្ម​មួយ​របស់​ចក្រភពអង់គ្លេស​ (​British​ ​Motor​)​។​ ​រថយន្ត​ ​M​G​ ​G​T​ ​បាន​ភ្ជាប់​មក​ជាមួយ​ថាមពល​ដ៏​អស្ចារ្យ​ពី​ម៉ាស៊ីន​សាំង​ចំណុះ​ 1.5​T​ ​បន្ថែម​ជាមួយ​តួ​បូ​ (​Tur​bo) ​ដែល​ផ្តល់​នូវ​ការ​ស៊ី​ប្រេងឥន្ធនៈ​ទាប​ ​និង​មានកម្លាំង​រហូតដល់​ 169​h​p​ ​និង​កម្លាំង​រមួល​ 250N​m​។​ ម៉ូឌែ​ល​នេះ​ក៏បាន​ភ្ជាប់​មក​ជាមួយនឹង​ចំណុច​ពិសេស​ជាច្រើន​ដែល​ធ្វើឲ្យ​អ្នកប្រើប្រាស់​កាន់តែ​មាន​ផាសុកភាព​ ​និង​សុវត្ថិភាព​ ​និង​ពិសេស​តម្លៃ​សមរម្យ​ត្រឹមតែ​ 38,990 ​ដុល្លារ​តែប៉ុណ្ណោះ​។​

            2. ​រថយន្ត​ ​Ma​z​d​a​ 3: ​
            ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​រថយន្ត​ប្រភេទ​ស៊ី​ឌា​ន​ពី​ប្រេ​ន​ ​Ma​z​d​a​ ​នោះ​ម៉ូឌែ​ល​ 3 ​នឹងជា​ជម្រើស​របស់​អ្នក​ ​ដែល​វា​ជា​ប្រភេទ​រថយន្ត​ស៊ី​ឌា​ន​កំពុង​ពេញ​និយម​ក្នុង​ជួរ​របស់​ ​Ma​z​d​a​ ​ផង​ដែរ​ ​ហើយ​វា​មាន​តម្លៃ​ល្អ​ត្រឹម​ 52,000 ​ដុល្លារ​ប៉ុណ្ណោះ​។​ ​ការរចនា​ដ៏​រលើបរលោង​ ​និង​ភាព​ឆើតឆាយ​របស់​វា​បាន​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​នូវ​ក​ម្រិ​ត​ខ្ពស់​នៃ​ភាព​លេចធ្លោ​ ​និង​បាន​ឆក់​យក​អារម្មណ៍​ពី​អ្នក​បើកបរ​តាមរយៈ​ ​រូបរាង​ដ៏​ប្រណីត​ ​និង​ការ​បើកបរ​បែប​រថយន្ត​ស្ព័​រ​។​ ​រថយន្ត​ប្រភេទ​ស៊ី​ឌា​ន​ផ្សេងទៀត​ដូចជា​ ​H​on​d​a​ ​Civic​ ​និង​ ​Toy​o​t​a​ ​Corolla​ ​ហាក់ដូចជា​មាន​ភាព​ស៊ីវិល័យ​ជាង​ ​ក៏ប៉ុន្តែ​រថយន្ត​ ​Ma​z​d​a​ 3 ​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អ្នកទិញ​ដែល​ចូលចិត្ត​ផ្តល់​នូវ​បទពិសោធន៍​នៃ​ការ​បើកបរ​ដ៏​រីករាយ​ ​និង​ប្រណិត​ភាព​នៃ​ផ្នែក​ខាងក្នុង​ផង​ដែរ​។​

            3. ​រថយន្ត​ ​M​G​6: ​
            នៅ​ក្នុង​ជួរ​នៃ​ម៉ាក​យីហោ​ ​M​G​, ​រថយន្ត​ ​M​G​6 ​ក៏​រួមបញ្ចូល​ក្នុង​ចំណាត់ថ្នាក់​នៃ​រថយន្ត​ប្រភេទ​ស៊ី​ឌា​ន​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា​ ​និង​មាន​​​រូបរាង​ទាក់ទាញ​ផង​ដែរ​ជាមួយនឹង​ការរចនា​បែប​ស្ព័​រយ៉ា​ង​ទាន់សម័យ​ ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​នេះ​ទៅទៀត​នោះ​គឺថា​ ​កាប៊ី​ន​ខាងក្នុង​មាន​លក្ខណៈ​ពិសេស​ជាមួយនឹង​គ្រឿង​តុបតែង​ពីរ​ពណ៌​គឺ​ ​ក្រហម​លាយ​ខ្មៅ​យ៉ាង​ប្រណិត​ដើម្បី​បន្ថែម​ភាព​ទាក់ទាញ​បន្ថែម​ទៀត​ដល់​ ​M​G​6​។​ ​ចំណែក​ទំហំ​នៃ​កន្លែង​ដាក់​ជើង​វិញ​គឺ​ពិតជា​ធំ​ទូលាយ​ជាង​រថយន្ត​ក្នុង​ជួរ​ថ្នាក់​របស់​វា​ដែល​មាន​ចំណុះ​ ​៤​៥​៨​លីត្រ​។​ ​រថយន្ត​ ​M​G​6 ​ក៏​ជា​រថយន្ត​ដែល​លក់ដាច់​បំផុត​ ​និង​បាន​ទាក់ទាញ​ដល់​យុវវ័យ​ជំនាន់​ថ្មី​ជាច្រើន​ ​ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​ត្រឹមតែ​ 33,500 ​ដុល្លារ​ ​ប៉ុណ្ណោះ​និង​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នកទិញ​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​រថយន្ត​ ​M​G​6 ​តាមរយៈ​ការ​បង់​រំលស់​ ​និង​ទិញ​ដាច់​។​

            4. ​រថយន្ត​ K​I​A​ ​So​l​u​to​:
            រថយន្ត​ប្រភេទ​ស៊ី​ឌា​ន​របស់​K​i​a​នេះ​ក៏មាន​ការរចនា​ដ៏​ល្អ​ជាមួយនឹង​ដំណើរការ​ស្មូត​នៃ​ម៉ាស៊ីន​សាំង​ 95-​P​s 1.4​M​P​I​ ​ជាមួយនឹង​ប្រអប់លេខ​អូ​តូ​ស្វ័យប្រវត្តិ​4​វគ្គ​ ​ហើយក៏​មាន​ជម្រើស​ដ៏​ឆ្លាតវៃ​សម្រាប់​អ្នក​បើកបរ​ផង​ដែរ​។​ ​លោកអ្នក​អាច​ក្លាយ​ជា​ម្ចាស់​រថយន្ត​ K​I​A​ ​So​l​u​to​ ដែល​ផ្តល់​អត្ថប្រយោជន៍​ល្អ​សម្រាប់​អ្នកទិញ រួម​ទាំង​តម្លៃ​សមរម្យ​បន្ថែម​ទៀត​។​ ​ការរចនា​ផ្នែក​ខាងក្រៅ​របស់​ K​I​A​ ​So​l​u​to​ ​មើលទៅ​សាមញ្ញ​ប៉ុន្តែ​ទំនើប​ទាន់សម័យ​ ​ហើយ​កាប៊ី​ន​ខាងក្នុង​ក៏មាន​កៅអី​ពូក​ស្បែក​ពណ៌​ខ្មៅ​លាយ​សរ​ ​ដែល​ធ្វើឲ្យ​អ្នក​បើកបរ​ ​និង​អ្នកដំណើរ​អាច​ទទួល​បាន​អារម្មណ​៏ស្រស់ស្រាយ​ផងដែរ។​

            5. ​រថយន្ត​ B​M​W​ ​T​h​e​ 4 : ​
            វា​ក៏មាន​ជម្រើស​បែប​ស្ព័​រ​ដ៏​ពិសេស​នា​ឆ្នាំ​២​០​២​២​ ​ជាមួយនឹង​ម៉ូឌែ​ល​ B​M​W​ ​T​h​e​ 4 ​ដែល​ជា​រថយន្ត​ស្ទី​ល​ថ្មី​បែប​ស្ព័​រ​ ​និង​ផ្តល់​នូវ​ផាសុកភាព​ខ្ពស់​ក្នុង​ការ​បើកបរ​។​ ​ផ្នែក​ខាងក្រៅ​ ​និង​ផ្នែក​ខាងក្នុង​នៃ​រថយន្ត​នេះ​បាន​រចនា​យ៉ាង​ប្រណីត​ ​ហើយ​ផ្នែក​ខាងក្នុង​របស់​វា​ផ្តល់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ទំនើប​ ​ដែល​ជា​លក្ខណៈ​ពិសេស​នៃ​ក្តី​ស្រមៃ​របស់​អ្នកទិញ​រថយន្ត​គ្រប់រូប​ទៀត​ផង​។​ ​ដំណើរការ​របស់​វា​គឺ​ពិតជា​អស្ចារ្យ​ណាស់​ ​ដែល​បង្កើន​នូវ​ថាមពល​ខ្លាំង​ ​និង​មាន​លំនឹង​ល្អ​ក្នុង​ការ​បើកបរ​ជាមួយនឹង​បទពិសោធន៍​ថ្មី​ពី​ B​M​W​ ​T​h​e​ 4​។​

            ទី​ផ្សារ​រថយន្ត​ប្រភេទ​ស៊ី​ឌា​ន​គឺ​ពិតជា​ទូលំទូលាយ​ណាស់​ ​ហើយ​ផ្តល់​ជម្រើស​ជាច្រើន​សម្រាប់​អ្នកទិញ​ជាមួយ​ ​តម្លៃ​សមរម្យ​ ​ការរចនា​ដ៏​ល្អ​គួរ​ឱ្យ​ទាក់ទាញ​ ​និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​។​ ​យ៉ាងណាមិញ​ ​រថយន្ត​ប្រភេទ​ស៊ី​ឌា​ន​ដែល​បាន​រៀបរាប់​ខាងលើ​គឺ​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារតែ​ដំណើរការ​ម៉ាស៊ីន​ខ្លាំង​ ​និង​រូបរាង​ដ៏​ទាក់ទាញ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​រថយន្ត​ដ៏​ពេញ​និយម​ជាមួយនឹង​ការរចនា​បែប​ស្ព័​រ​ ​អម​ជាមួយ​ភាព​ធំ​ទូលាយ​នោះ​ ​M​G​ ​G​T​ ​នឹង​ក្លាយ​ជា​ជម្រើស​ទី​១​របស់​អ្នក​ព្រោះ​វា​ជា​រថយន្ត​ដែល​លក់ដាច់​បំផុត​និង​មាន​លក្ខណៈ​ពិសេស​ច្រើន​ ​ហើយ​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​រថយន្ត​ប្រណិត​ដែល​មាន​តម្លៃ​ថ្លៃ​ ​លោកអ្នក​អាច​ធ្វើការ​សម្រេច​ចិត្តជា​មួយ​យីហោ​ B​M​W​ ​បាន​៕​

Advertising Article


SUGGESTIONS