×

បវរ​កញ្ញាឯកកម្ពុជា​ទទួល​បានការ​គាំទ្រ​លើស​ពី​ការ​រំពឹង​ទុក​

NEWS one year ago
 
 

           ​កម្មវិធី​ប្រកួត​សម្រស់​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅ​កម្ពុជា​ ​Miss​ ​Grand​ ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​ជា​ខ្លាំង​នៅ​ព្រឹកនេះ​ ​ក្រោយ​មានការ​ស្នើ​រ​សុំ​ពីសំណាក់​បុគ្គល​ល្បី​ៗ​ឲ្យ​ជួយ​គាំទ្រ​ ​។​ ​យើង​ក៏បាន​ដឹង​ថា​បេក្ខភាព​ឆ្នាំនេះ​ ​គឺ​ ​កញ្ញា​ ​ពេជ្រ​វ​ត្តី ​ជា​បវរកញ្ញា​ឯក​តំណាង​ឲ្យ​កម្ពុជា​ ​ក៏​ទទួល​បានការ​គាំទ្រ​មិនធម្មតា​ពី​ប្រជាជន​ក្នុង​ ​និង​ក្រៅ​ស្រុក​ជាដើម​ ​។​ ​កម្លាំង​នៃ​ការ​គាំទ្រ​បាន​ធ្វើឲ្យ​ ​ហាង​គ្រឿងអលង្ការ​មួយ​កន្លែង​ ​ឈ្មោះ​ ​ជាង​ ​ហេង​ ​វណ្ណ​អាន​ ​ធ្វើ​ការឧបត្ថម្ភ​ ​និង​បាន​បោះឆ្នោត​ដល់​បវរ​កញ្ញាឯកកម្ពុជា​ ​រហូត​ទៅដល់​ ​១​៤​៩​៨​ ​សំឡេង​ស្មើ​ដែល​ត្រូវនឹង​ទឹកប្រាក់​ប្រមាណ​ជិត​ ​១​៥​០​០​ ​ដុល្លារ​។​ ​ជា​ទិ៍ ​កត្តា​នេះ​ដែរ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព​របស់​ប្រជាជន​ខ្មែរ​ធ្វើការ​គាំទ្រ​ជាតិសាសន៍​របស់​ខ្លួន​ដែល​កំពុង​​ប្រកួត​នៅ​លើឆាកអន្តរជាតិ​ជាដើម​ផង​ដែរ​។​

          ​តាម​ការ​បញ្ជាក់​ពី​ប្រភព​មួយ​បានឲ្យ​ដឹង​ថា​ ​មូលហេតុ​ដែល​ហាង​គ្រឿងអលង្ការ​ ​ជាង​ហេង​ ​វណ្ណ​អាន​ ​ធ្វើ​ការបោះឆ្នោត​ក្នុង​ចំនួន​គួរ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​នេះ​ ​ក៏ដោយសារតែ​បេក្ខភាព​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ ​ពេជ្រ​វ​ត្តី ​និង​ហាង​ផ្ទាល់​បា​សហការ​គម្រោង​ពាណិជ្ជកម្ម​មួយ​រួមគ្នា​សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ហាង​ ​ផ្គួប​ផ្សំនឹង​ម្ចាស់​ហាង​ផ្ទាល់​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្ហាញ​សមត្ថភាព​របស់​កញ្ញា​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​អម​ជាមួយ​ការ​ចែករំលែក​បន្តបន្ទាប់​យើង​បានឃើញ​ថា​ហាង​គ្រឿងអលង្ការ​ដ៏​ទាន់សម័យ​មួយ​នេះ​ក៏បាន​សំណូមពរ​ឲ្យ​មហាជន​គ្រប់រូប​ ​ជួយ​គាំទ្រ​បោះឆ្នោត​ដល់​កញ្ញា​ ​ពេជ្រ​វ​ត្តី ​ឲ្យបាន​ចូល​ ​Top​ 10 ​ដោយស្វ័យប្រវត្តិ​ផង​ដែរ​៕​

Advertising Article


SUGGESTIONS