CHARLES & KEITH បង្ហាញវត្តមានបន្តទៀតក្នុងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល
NEWS 3 years agoCharles & Keith គឺជាស្លាកយីហោដ៏ល្បីដែលតែងតែនាំមកនូវម៉ូតរចនាថ្មីៗចុងក្រោយ សម្រាប់មនុស្សគ្រប់វ័យទាំងអស់ បានបើកសាខាថ្មីនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្កាម៉ល ហើយនេះក៏ជាហាងទី៥ ដែលបានបើកដំណើរការក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ហាងថ្មីនេះនៅតែមានសោភ័ណភាព និងរក្សាភាពស្រស់ស្អាតជាមួយនឹងការតុបតែងរចនាម៉ូដយ៉ាងហ្មត់ចត់បំផុតដែលទាំងនេះគឺជាការបង្ហាញពីអត្តសញ្ញាណសំគាល់នៃម៉ាក CHARLES & KEITH ជាមួយនឹងការរៀបចំប្រកបទៅដោយប្រណីតភាព និងភាពទាក់ទាញថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ហាងថ្មីនេះ គឺបានរចនាតុបតែងឡើងដោយថ្មកំបោរ ផ្ទុយពីគ្រឿងសង្ហារិមដែលប្រើប្រាស់ពណ៌ប្រផេះក្រម៉ៅ ធ្វើឲ្យហាងទាំងមូលមានភាពទាន់សម័យសម្បូរបែបស្របទៅតាមទំនោរនិយមសម័យថ្មីផងដែរ។ យ៉ាងណាមិញ អតិថិជននឹងទទួលបាននូវបទពិសោធន៍ថ្មីៗ ដែលអាចនឹងទទួលបានភាពរីករាយក្នុងការស្វែងរកមុខទំនិញដែលខ្លួនពេញចិត្ត។ ទំនិញទាំងអស់សុទ្ធសឹងតែមានការផលិតឡើងដោយប្រើប្រាស់ស្បែកសុទ្ធ តួយ៉ាង ប្រភេទស្បែកជើង ការបូប និងគ្រឿងលម្អកាយផ្សេងៗទៀតដែលជាខូឡិកហ្សិនរដូវកាលចុងក្រោយរបស់ CHARLES & KEITH ជាពិសេស លោកអ្នកនឹងទទួលបាននូវការផ្ដល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកផងដែរ៕
អំពី CHARLES & KEITH
CHARLES & KEITH គឺជាស្លាកយីហោដ៏ល្បី ដោយរចនាម៉ូតពេញនិយមថ្មីៗយ៉ាងសម្បូរបែប សម្រាប់មនុស្សសម័យថ្មី។ ក្រុមហ៊ុន CHARLES & KEITH បានបង្កើតឡើងដោយសហគ្រិនដែលមានឈ្មោះរបស់លោក Charles និង Keith Wong បានបង្កើតក្រុមហ៊ុន CHARLES & KEITH ក្នុងឆ្នាំ ១៩៩៦ ដោយមើលរកឃើញនូវសក្តានុពលនៃការរចនាកាបូបស្បែកជើងសម្រាប់ស្ត្រីសម័យថ្មី អោយមានភាពរីករាយក្នុងការប្រើប្រាស់ស្បែកជើងម៉ូតថ្មី និងពេញនិយមដោយភាពជឿជាក់នៅភាគខាងកើត។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ម៉ាបផលិតផលនេះក៏ពង្រីកខ្លួនបន្ថែមទៀតដោយបង្កើត ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការបន្ទាប់បន្សំផ្សេងទៀត។ CHARLES & KEITH គឺមានគោលដៅឆ្ពោះទៅរកភាពទាន់សម័យបំផុត នឹងត្រូវបានទទួលស្គាល់ថាមានការច្នៃប្រឌិតម៉ូដខូលិកសិនថ្មីៗជាច្រើន។ ចំណុចសំខាន់ម៉ាកនេះបានបង្កើត ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការបន្ទាប់បន្សំ។ ការជំរុញឲ្យឆ្ពោះទៅមុខ នៃម៉ាកយីហោនេះមានគុណនូវតម្លៃម៉ាកកាបូបស្បែកជើងនេះមានចំនួនបួនចំណុច៖ ការការពិសោធន៍ ការចង់បាន ការយកចិត្តទុកដាក់ និងភាពទាន់សម័យ។ ម៉ាក CHARLES & KEITH មានគោលបំណងធ្វើអោយសុភាពនារីមានភាពឆ្នៃប្រឌិតម៉ូតថ្មី អោយមានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ។ ហើយមកដល់ពេលនេះហាង CHARLES & KEITH មានចំនួន ៦០០ហាងទូលទាំងពិភពលោក ក្រៅពីនេះគេហទំព័រទិញទំនិញតាមអ៊ិនធឺរណែតរបស់ CHARLESKEITH.COM ក៏បានពង្រីកខ្លួនជាច្រើនប្រទេសដូចជា ដោយការយកចិត្តទុកដាក់ និងភាពទាន់សម័យម៉ាកនេះតម្រូវសម្រាប់សុភាពស្ត្រីមានការច្នៃប្រឌិតម៉ូដថ្មីឲ្យមានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃដែលសាកសមសម្រាប់សុភាពស្ត្រីបំផុត។ សម្រាប់ម៉ាក CHARLES & KEITH អ្នកអាចស្វែងរកបានជាមួយ គេហទំព័រទិញទំនិញតាមអ៊ិនធឺរណែតនោះគឺ CHARLESKEITH.COM ជាមួយម៉ាកកាបូបស្បែកជើងនេះដែរមានជាច្រើន កន្លែងដូចជា៖ សហរដ្ឋអាមេរិក អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបផងដែរ៕
Advertising Article