×

ថូន័​រ​ ​ផលិតផល​រក្សា​សម្រស់​ដ៏​សំខាន់​សម្រាប់​សុខភាព​ស្បែក​មុខ​

TRAVEL & LIVING one year ago
 
 

            ថូន័​រ​ឬ​ Tone​r ​ជា​ផលិតផល​ទឹក​ជូត​ស្បែក​មុខ​មួយ​ប្រភេទ​ដែល​សុភាព​នារី​មួយ​ចំនួន​តែង​មើល​រំលង​ ​ខណៈ​ដែល​នារី​មួយ​ចំនួន​ទៀត​បាន​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ជំហាន​លាប​ផលិតផល​រក្សា​សម្រស់​របស់​ខ្លួន​។​ ​ក្បួន​ប្រើប្រាស់​ផលិតផល​រក្សា​សម្រស់​ដ៏​ត្រឹមត្រូវ​ ​រមែង​តម្រូវ​ភ្ជាប់​មក​ជា​មួយទឹក​ជូត​មួយ​នេះ​ដែល​វា​មាន​តួនាទី​មិន​ត្រឹមតែ​ស​ម្អា​ត​ស្បែក​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​មាន​អត្ថប្រយោជន៍​លើស​ពី​ការ​រំពឹង​ទុក​ផង​ដែរ​។​ ​ចុះ​តើ​អត្ថប្រយោជន៍​ទាំងនោះ​មាន​អ្វីខ្លះ​?

            1. ​បង្រួម​រន្ធ​រោម​៖​ ​សារធាតុ​អាស៊ី​ត​ ​G​l​y​colic​ ​ដែល​មាន​ក្នុង​ថូន័​រ​មាន​អត្ថប្រយោជន៍​ដល់​ស្បែក​មុខ​ ​វា​ជួយ​ធ្វើឲ្យ​រន្ធញើស​ធំ​ៗ​រួម​តូច​ជាង​មុន​ ​ជួយ​ជម្រះ​រាល់​កោសិកា​ងាប់​ ​និង​ភាព​កខ្វក់​នៅ​ជុំវិញ​រន្ធញើស​ធ្វើឲ្យ​ស្បែក​មុខ​មើលទៅ​ម៉ដ្ឋ​រលោង​។​ ​ការ​ប្រើ​ប្រចាំថ្ងៃ​វា​កាន់តែ​ធ្វើឲ្យ​រន្ធ​រោម​រួម​តូច​ ​និង​កាត់បន្ថយ​សារធាតុ​មិន​ល្អ​ដែល​ជ្រៀតចូល​ទៅ​ក្នុង​រន្ធញើស​។​

            2. ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ផលិតផល​៖​ ​ថូន័​រ​មាន​តួនាទី​ដូច​ទៅ​នឹង​ ​Primer​ ​ដែរ​ ​វា​ជួយ​រក្សា​តុល្យភាព​ ​p​H​ ​នៅ​លើ​ស្បែក​។​ ​វា​អាច​ជំរុញ​ឲ្យការ​លាប​ផលិតផល​បន្តបន្ទាប់​ទៀត​ជ្រាបចូល​ស្បែក​បាន​ល្អ​ដូចជា​ ​សេរ៉ូម​ ​និង​គ្រី​ម​ផ្តល់​សំណើម​ជាដើម​ ​និយាយរួម​ធ្វើឲ្យ​ការប្រើប្រាស់​ផលិតផល​កាន់តែ​មាន​ប្រសិទ្ធ​ភាពជា​ង​មុន​។​

            3. ​ក​ម្ចាត់​ជាតិពុល​៖​ ថូន័​រ​មាន​សមត្ថភាព​អាច​ស​ម្អា​ត​ស្បែក​បាន​យ៉ាង​ជ្រៅ​ ​ដែល​មិន​ត្រឹមតែ​ជួយ​ក​ម្ចាត់​ជាតិ​ប្រេង​ដែល​លើស​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជួយ​ក​ម្ចាត់​ភាព​កខ្វក់​ ​កោសិកា​ចាស់ៗ​ ​និង​គ្រឿង​ស​ម្អា​ង​បាន​យ៉ាងល្អ​ផង​ដែរ​។​ ​ដូច្នេះ​វា​ជួយ​ស​ម្អា​ត​ជាតិពុល​ទាំងឡាយ​ដែល​មាននៅ​លើ​ស្បែក​មុខ​។​

            4. ​ជួយការ​ពារ​ស្បែក​៖​ ​ពិត​ណាស់​លើស​ពី​ជួយ​ស​ម្អា​ត​ ​ថូន័​រក​៏​ជួយការ​ពារ​ស្បែក​បាន​យ៉ាងល្អ​។​ ​វា​ជួយការ​ពារ​ពី​ការ​កើតមុន​ ​ការ​រលាក​ ​និង​ការ​ឆ្លង​មេរោគ​ពី​ការ​ញេច​មុន​ឬ​ស្នាម​ជាដើម​។​

            5. ​ប្រឆាំង​ភាព​ចាស់​៖​ ​ជាមួយនឹង​អត្ថប្រយោជន៍​ទាំងអស់​ខាងលើ​ ​រួម​ជាមួយ​សារធាតុ​អាស៊ី​ត​ ​alpha​-​h​y​d​r​ox​y​ ​ដែល​មាននៅ​ក្នុង​ថូន័​រ​វាក​៏​អាច​ជួយ​កាត់បន្ថយ​ស្នាម​អុច​ខ្មៅ​ ​ដែល​នឹង​ធ្វើឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ ​គ្មាន​មុន​ ​គ្មាន​ស្នាម​ ​គ្មាន​ភាព​ជ្រីវជ្រួញ​ ​មាន​សំណើម​គ្រប់គ្រាន់​ ​និង​មើលទៅ​ក្មេង​ជាង​វ័យ​។​

            ទន្ទឹម​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូច​បាន​រៀបរាប់​ខាងលើ​ ​យើង​ក៏​ចាំបាច់​ប្រើប្រាស់​វា​ឲ្យបាន​ត្រឹមត្រូវ​ផង​ដែរ​។​ ​បន្ទាប់ពី​លាង​ស​ម្អា​ត​មុខ​រួច​ ​អ្នក​អាច​ប្រើ​ថូន័​រ​ដោយ​ចាក់​លើ​បន្ទះ​សំឡី​ហើយ​យកមក​ជូត​ថ្នមៗ​លើ​ផ្ទៃមុខ​ ​រួចមក​លាប​សេរ៉ូម​ គ្រី​ម​ផ្តល់​សំណើម​ ​ឬ​ផលិតផល​ថែទាំ​សម្រស់​បន្តបន្ទាប់​ ​ក៏ដូចជា​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​។​ ​បន្ថែម​លើស​ពី​នេះ​អ្នក​ក៏​ត្រូវ​ជ្រើសរើស​ប្រភេទ​ថូន័រ​ឲ្យ​ត្រូវ​ទៅតាម​ប្រភេទ​ស្បែក​មុខ​ ​ដូចជា​ប្រភេទ​ស្បែក​ស្ងួត​ត្រូវ​ជ្រើសរើស​ថូន័​រដែ​ល​ជួយ​ផ្តល់​សំណើម​ ​រីឯ​ស្បែក​ប្រេង​វិញ​ប្រើ​ថូន័​រដែ​ល​ជួយ​ក​ម្ចាត់​ជាតិ​ប្រេង​ដែល​លើស​ ​និង​ទប់​ជាតិ​ប្រេង​ជាដើម​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS