×

ជម្រើស​កា​ដូ​ទាក់ទាញ​ច្រើន​ប្រភេទ​ដែល​អ្នក​គួរ​ពិចារណា​ក្នុង​ថ្ងៃ​ពិសេស​!

NEWS 2 months ago
 
 

            ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​ធ្នូ​ ​គេ​តែង​ប្រារព្ធ​បុណ្យណូអែល​ដែល​ជា​ថ្ងៃ​រំលឹក​ដល់​ការ​ប្រសូត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ​ដែល​ពី​ធី​នេះ​ជា​បុណ្យ​សាសនា​ ​និង​ជា​វប្បធម៌​មួយ​ក្នុងចំណោម​មនុស្សរាប់ពាន់​លាន​នាក់​ទូទាំង​ពិភពលោក​។​ ​ចំណែក​ឯ​ប្រទេស​កម្ពុជា​ក៏មាន​ប្រជាជន​ជាច្រើន​បាន​ប្រារព្ធ​ពិធី​បុណ្យណូអែល​នេះ​ផង​ដែរ​ ​ដោយមាន​ការ​ញាំ​អាហារ​ពេលល្ងាច​ជុំគ្នា​ ​ឬ​មាន​កម្មវិធី​ជប់លៀង​ផ្សេងៗ​ ​ក៏ដូចជា​ដំណើរ​ក​ម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ ​និង​មានការ​ប្តូរ​ដូរ​កា​ដូ ​ឬ​ជូន​កា​ដូរ​សម្រាប់​គ្រួសារ​ ​មិត្តភក្តិ​ ​និង​មនុស្សជា​ទី​ស្រលាញ់​ផង​ដែរ​។​ ​មនុស្សជា​ច្រើន​កំពុងតែ​ធ្វើ​ការស្វែងរក​នូវ​កា​ដូ​ដែល​ល្អ​បំផុត​សម្រាប់​គ្រួសារ​ ​ស​ឬ​មិត្តភក្តិ​របស់​ពួកគេ​ ​ហើយ​ខាងក្រោម​នេះ​គឺជា​ជម្រើស​កា​ដូ​ដែល​ល្អ​បំផុត​សម្រាប់​សុ​ភាពបុរស​និង​មិត្ត​ៗ​នារី​ដែល​លោកអ្នក​អាច​ពិចារណា​បាន​ថា​តើ​មួយ​ណា​ជា​កា​ដូ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។​

            សម្រាប់​សុ​ភាពបុរស​មាន​ដូចជា​៖

            - ​រថយន្ត​ម៉ាក​ ​M​G​ ​H​S ​Trophy​: ​នេះ​គឺជា​ជម្រើស​កា​ដូ​ដ៏​ល្អ​បំផុត​សម្រាប់​លោកប៉ា​ ​ឬ​ស្វាមី​ជា​ទីស្រឡាញ់​របស់​អ្នក​។​ ​រថយន្ត​ ​M​G​ ​H​S ​គឺជា​កា​ដូ​ដ៏​ប្រណីត​បាន​បំពាក់​មក​ជាមួយ​ម៉ាស៊ីន​សាំង​តួ​បូ​ចំណុះ​ 1.5​T​ ​ដែល​ផ្ដល់​នូវ​កម្លាំង​ខ្លាំង​ 169​h​p​ ​និង​ ​កម្លាំង​រមួល​250N​m​ ​ដែល​ស​័​ក្ត​សម​សម្រាប់​សុ​ភាពបុរស​ក្នុង​ការ​បើកបរ​។​ ​រីឯ​តម្លៃ​របស់​រថយន្ត​ ​M​G​ ​H​S ​Trophy​ ​គឺ​ត្រឹមតែ​ $42,990 ​និង​បង់​ប្រចាំខែ​ត្រឹមតែ​ $338 ​តែប៉ុណ្ណោះ​។​ ​លោកអ្នក​នឹង​ទទួល​បាន​នូវ​ការធ្វើដំណើរ​ដ៏​ល្អ​និង​ប្រកបដោយ​សុវត្ថិភាព​បំផុត​ជាមួយ​គ្រួសារ​របស់​អ្នក​នៅ​ថ្ងៃ​បុណ្យណូអែល​ខាងមុខនេះ​ផង​ដែរ​។​

            - ម៉ូតូ​ម៉ាក​ ​Royal​ ​E​n​field​ S​cram​: ​ប្រសិនបើ​ស្វាមី​ ​ឬក៏​កូន​ៗ​របស់​អ្នកចូលចិត្ត​ការធ្វើដំណើរ​បែប​ផ្សងព្រេង​ ​ឬ​ការ​ជិះ​លំហែ​ក​ម្សាន្ត​តាមរយៈ​ការ​ជិះ​ម៉ូតូ​នៅ​ថ្ងៃ​ចុង​ស​ប្ដាហ៍ ​ដូច្នេះ​ម៉ូតូ​ ​Royal​ ​E​n​field​ S​cram​ ​គឺជា​កា​ដូរ​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ​ ​ព្រោះ​ម៉ូតូ​នេះ​ត្រូវ​បាន​រចនា​សម្រាប់​ជិះ​ក្នុង​ទីក្រុង​ ​ឬ​ការធ្វើដំណើរ​ផ្សងព្រេង​ផ្សេងៗ​បាន​យ៉ាងល្អ​ ​ហើយ​តម្លៃ​វិញ​ត្រឹមតែ​ $4,900 ​តែប៉ុណ្ណោះ​។​

            - ​ម៉ូតូ​ម៉ាក​ ​P​e​u​g​e​o​t​ ​D​j​an​go​: ​នេះ​គឺជា​ម៉ូតូ​ដែល​ជា​កា​ដូ​ដ៏​ទាន់សម័យ​បំផុត​ផង​ដែរ​ ​ប្រសិនបើ​កូនប្រុស​ ​ស្រី​របស់​អ្នក​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ ​ឬក៏​សាកលវិទ្យាល័យ​។​ ​ម៉ូតូ​ ​P​e​u​g​e​o​t​ ​D​j​an​go​ ​គឺជា​ប្រភេទ​ម៉ូតូ​ដែល​ល្អឥតខ្ចោះ​ក្នុង​ការ​រួម​ដំណើរ​ជាមួយ​កូន​របស់​អ្នក​ទៅដល់​គ្រប់​ទីកន្លែង​ ​ប្រសិនបើ​អ្នក​រវល់​និង​មិន​មាន​ពេល​គ្រប់គ្រាន់​ ​ដើម្បី​ជូន​ពួកគេ​ទៅ​សាលារៀន​ ​ហើយ​ចង់​ឱ្យ​ពួកគេ​ធ្វើដំណើរ​ដោយខ្លួនឯង​។​

            - ​ស្បែកជើង​វាយ​កូន​ហ្គោ​ល​ម៉ាក​ ​E​c​co​: ​កា​ដូ​មួយ​នេះ​អាច​ជា​កា​ដូរ​ដែល​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​ស្វាមី​ ​ឬក៏​លោកប៉ា​របស់​អ្នក​ពីព្រោះ​ប្រហែលជា​ពួកគេ​អាច​ចេញទៅ​លេង​កូន​ហ្គោ​ល​នៅ​ពេលចុងសប្ដាហ៍​ ​ហើយ​ត្រូវការ​ស្បែកជើង​វាយ​កូន​ហ្គោ​ល​មួយ​ដែល​មាន​ផាសុកភាព​ ​និង​មាន​ភាព​ទន់​ល្អ​ដ៏​ជើង​របស់​គាត់​។​ ​ដូច្នេះ​ស្បែកជើង​វាយ​កូន​ហ្គោ​ល​ម៉ាក​ ​E​c​co​ ​នឹង​ក្លាយ​ជា​កា​ដូរ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​បុណ្យណូអែល​ ​និង​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ​។​

            - ​ស្បែកជើង​ម៉ាក​ ​Converse​ ​all​-​star​s R​e​t​ro: ​សម្រាប់​ផ្ដល់​ជូន​នូវ​កា​ដូ​ពិសេស​ដល់​កូន​ៗ​ ​ឬក៏​មិត្ត​ប្រុស​របស់​អ្នក​ ​ជាមួយនឹង​កា​ដូ​ណូអែល​ដ៏​ល្អ​ ​គឺ​លោកអ្នក​អាច​ស្វែងរក​នូវ​ស្បែកជើង​ ​Converse​ ​ដែល​មាន​ស្ទា​យ​ពេញ​និយម​ជាច្រើន​ ​និង​មាន​តម្លៃ​សមរម្យ​ចាប់ពី​ $59 ​តែប៉ុណ្ណោះ​ជាមួយ​ជម្រើស​ច្រើនពណ៌​ច្រើន​ស្ទី​ល​។​

            - ​ស្បែកជើង​ម៉ាក​ ​H​a​v​a​i​an​as​: ​ជា​ប្រភេទ​ស្បែកជើង​ដែល​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ស្រឡាញ់​របស់​អ្នក​ទៅកាន់​មនុស្សជា​ទី​ស្រលាញ់​ ​ពីព្រោះ​ប្រសិនបើ​អ្នក​អាច​ផ្ដល់​ជូន​នូវ​ស្បែកជើង​ដែល​មាន​ផាសុកភាព​និង​សុខភាព​ជើង​បាន​ល្អ​ទៅកាន់​ពួកគេ​ ​នោះ​ហើយ​អ្នក​នឹង​ទទួល​បាន​នូវ​ការធ្វើដំណើរ​រួមគ្នា​យ៉ាង​មាន​សុវត្ថិភាព​និង​សុភមង្គល​។​ ​លោកអ្នក​អាច​​​រក​ជាងស្បែកជើង​ម៉ាក​ ​H​a​v​a​i​an​as​ ​បាន​ជាមួយនឹង​តម្លៃ​ចាប់ពី​ $35 ​តែប៉ុណ្ណោះ​។​

            សម្រាប់​សុភាព​នារី​ក៏មាន​កា​ដូរ​ជាច្រើន​ផង​ដែរ​ដូចជា​៖​

            - ​រថយន្ត​ម៉ាក​ ​M​G​ ​G​T​: ​រថយន្ត​បែប​ស្ព័​ត​ស៊េ​រី​ថ្មី​នេះ​គី​ពិតជា​កា​ដូរ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​កូនស្រី​ ​ភរិយា​ ​ឬក៏​មិត្ត​ស្រី​របស់​អ្នក​ដែល​ចង់​បង្ហាញ​ពី​ភាព​ទាន់សម័យ​ ​និង​ភាព​ទាក់ទាញ​របស់​នាង​។​ ​លោកអ្នក​អាច​ផ្តល់​នូវ​ភាព​ភ្ញាក់ផ្អើល​នូវ​កា​ដូ​មួយ​នេះ​បាន​ ​ប្រសិនបើ​អ្នក​បារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ការ​បើកបរ​របស់​កូនស្រី​ ​ឬក៏​ភរិយា​។​ ​រថយន្ត​នេះ​មាន​តម្លៃ​ត្រឹមតែ​ $38,990 ​ជាមួយ​ការ​ផ្ដល់​ជូន​នូវ​ទូរស័ព្ទ​ដៃ​ទំនើប​ ​I​phone​ 14 ​Pro​ ​Ma​x ​ភ្លាម​ៗ​ ​និង​មានការ​ថែម​ជូន​កា​ដូ​ជា​ច្រើនមុខ​ទៀត​ប្រសិនបើ​អ្នកទិញ​នៅ​ក្នុង​ខែ​នេះ​។​

            - ​ស្បែកជើង​ក​វែង​ម៉ាក​ ​G​e​ox​: ​នេះ​ក៏​ជា​កា​ដូ​ដ៏​ពិសេស​មួយ​សម្រាប់​រដូវរំហើយ​នេះ​ដែរ​ ​គឺ​ស្បែកជើង​ក​វែង​ម៉ាក​ ​G​e​ox​ ​ដែល​នាំចូល​ពី​ប្រទេស​អ៊ីតាលី​ ​ហើយ​កា​ដូរ​នេះ​នឹង​បំពេញ​នូវ​ភាព​ពេញចិត្ត​ដល់​អ្នកម្តាយ​ ​ឬក៏​ភរិយា​របស់​អ្នក​។​ ​ហើយ​កាន់តែ​ពិសេស​ ​ប្រសិនបើ​អ្នក​កំពុង​មាន​គម្រោង​ទៅ​ដើរលេង​តាម​បណ្តា​ប្រទេស​នានា​ប៉ែក​អ៊ឺរ៉ុ​ប​នា​បុណ្យណូអែល​យ៉ាង​ដូច្នេះ​ដែរ​។​

            - ​ស្បែកជើង​នារី​ម៉ាក​ ​E​c​co​: ​កា​ដូ​ដ៏​ល្អ​សែន​មាន​អត្ថន័យ​សម្រាប់​អ្នកម្ដាយ​ ​ឬក៏​ភរិយា​ ​ឬ​មិត្ត​ស្រី​របស់​អ្នក​ដែល​អាច​ពាក់​បានជា​ប្រចាំថ្ងៃ​, ​ហើយ​ពួកគេ​ក៏​អាច​ពាក់​ស្បែកជើង​មួយ​នេះ​ទៅ​ធ្វើការ​ ​ឬក៏​ចេញក្រៅ​តាម​តម្រូវ​ការ​នានា​បាន​។​ ​យីហោ​ ​E​c​co​ ​គឺ​បាន​ផលិត​មកពី​ប្រទេស​ដា​ណឺ​ម៉ាក​ ​ដែល​ផ្ដោ​ត​សំខាន់​ទៅលើ​គុណភាព​ខ្ពស់​ ​និង​ស្បែកជើង​ដែល​មាន​ផា​សុភាព​បំផុត​។​

            -  ស្បែកជើង​ម៉ាក​ ​H​a​v​a​i​an​as​: ​ប្រសិនបើ​អ្នកមាន​គម្រោង​ចង់​ទៅលេង​សមុទ្រ​ជាមួយ​គ្រួសារ​របស់​អ្នក​នា​ថ្ងៃ​បុណ្យណូអែល​ខាងមុខនេះ​ ​នោះ​ស្បែកជើង​ម៉ាក​ផ្ទាត់​ម៉ាក​ ​H​a​v​a​i​an​as​ ​គឺជា​កា​ដូ​យ៉ាង​ពិសេស​សម្រាប់​ភរិយា​ ​ឬ​មិត្ត​ស្រី​របស់​អ្នក​ ​ក៏ដូចជា​ម្ដាយ​និង​កូនស្រី​របស់​អ្នក​ដែរ​ ​ពីព្រោះ​ការរចនា​របស់​ស្បែកជើង​នេះ​គឺ​ពិតជា​ល្អ​ ​និង​មាន​ភាព​ទន់​ស្រួល​ពាក់​ដើរ​នៅ​តាម​មាត់សមុទ្រ​ដែល​ផ្តល់​នូវ​ផាសុកភាព​បំផុត​។​

            កា​ដូ​ដែល​អ្នកផ្ដល់​ជូន​ទៅកាន់​គ្រួសារ​ ​ឬ​មនុស្សជា​ទីស្រឡាញ់​របស់​អ្នក​គឺ​ពិតជា​បាន​បង្ហាញ​អំពី​ទំហំ​នៃ​ការ​ស្រលាញ់​ ​និង​ការ​ផ្តល់​តម្លៃ​យ៉ាង​ធំធេង​ទៅកាន់​មនុស្ស​ពិសេស​របស់​អ្នក​ ​ហើយ​ពិត​ណាស់​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ​ដើម្បី​ស្វែងរក​កា​ដូរ​ដែល​ល្អ​ត្រឹមត្រូវ​ ​ប៉ុន្តែ​អ្នក​ពិតជា​អាច​ជូន​កា​ដូ​ណា​ដែល​ផ្ដល់​នូវ​អត្ថប្រយោជន៍​សម្រាប់​ពួកគាត់​។​ ​ដូច្នេះ​ ​សាកល្បង​គិត​មើល​ថា​តើ​កា​ដូ​នៅ​ខាងលើ​ណាខ្លះ​ដែល​ជា​ជម្រើស​ដែល​អ្នក​កំពុងតែ​ស្វែងរក​កា​ដូ​សម្រាប់​បុណ្យណូអែល​ខាងមុខនេះ​?

Advertising Article


SUGGESTIONS