ARMANI, PRADA, VIKTOR & ROLF ជម្រើសម៉ាកទឹកអប់ដែលអ្នកគួរសាកល្បង
NEWS 2 months agoម៉ាកទឹកអប់អន្តរជាតិល្បីៗរួមមាន ARMANI, PRADA, VIKTOR & ROLF បានឈានជើងចូលទីផ្សារកម្ពុជា ជាផ្លូវការហើយតាមរយៈការដាក់តាំងបង្ហាញផលិតផលទឹកអប់របស់ខ្លួនក្នុងព្រឹត្តិការណ៍តាំងបង្ហាញដ៏ពិសេសមួយប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ស្ថិតនៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើប Exchange Square រាជធានីភ្នំពេញ។
រីករាយទទួលយកទឹកអប់ដែលមានក្លិនក្រអូបស្រស់ស្រាយក្នុងបរិយាកាសដ៏ប្រណីត
ទឹកអប់ម៉ាក ARMANI, PRADA, VIKTOR & ROLF បានឈានជើងចូលទីផ្សារប្រទេសកម្ពុជា ជាផ្លូវការហើយ នេះគឺជាឱកាសដ៏ល្អសម្រាប់អ្នកនិយមចូលចិត្តប្រើប្រាស់ទឹកអប់ អាចសាកល្បងប្រើប្រាស់ទឹកអប់ទាំងនេះ ដើម្បីទទួលបានក្លិនក្រអូបប្រហើរមួយបែបថ្មីបន្ថែមទៀត ក៏ដូចជាបង្កើនភាពជឿជាក់លើខ្លួនឯង រួមទាំងភាពទាក់ទាញផងដែរ។ ដើម្បីអបអរការដាក់សម្ពោធម៉ាកទឹកអប់លំដាប់អន្តរជាតិល្បីៗទាំងនេះក្នុងប្រទេសកម្ពុជា ព្រឹត្តិការណ៍ដាក់តាំងបង្ហាញទឹកអប់នេះនៅផ្សារទំនើបនៃអគារ Exchange Square នឹងបន្តរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយសារទឹកអប់ប្រណីតម៉ាកល្បីៗទទួលបានការពេញនិយមកាន់តែច្រើនឡើងក្នុងទីផ្សារកម្ពុជា ការដាក់សម្ពោធផលិតផលទឹកអប់ទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង៨ទាំងស្តង់ដាក់តាំងបង្ហាញដែលត្រូវបានរចនាឡើងយ៉ាងប្រណីតទាក់ទាញ រួមជាមួយទឹកអប់ដែលមានគុណភាពខ្ពស់ផងដែរ។ ពិធីដាក់តាំងបង្ហាញនេះក៏មានការចូលរួមពីភ្ញៀវពិសេសៗជាច្រើន ដែលមានឱកាសបានឈ្វេងយល់កាន់តែស៊ីស៊ីជម្រៅអំពីម៉ាកទឹកអប់នីមួយៗ និងយល់ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនទៅលើក្លិនទឹកអប់ផងដែរ។
នៅក្នុងការដាក់តាំងបង្ហាញនេះ អតិថិជនអាចសាកល្បងប្រើប្រាស់ទឹកអប់ម៉ាកល្បីៗទាំង ៣ នេះ និងស្វែងរកក្លិនដែលខ្លួនចូលចិត្តបានដោយសេរី។ ខូឡិកហ្សិនដ៏ពិសេសនេះរួមមានទឹកអប់ម៉ាក Armani My Way, Prada Candy ក៏ដូចជា Viktor & Rolf Flowerbomb និង Viktor & Rolf Spicebomb ផងដែរ។
ក្រៅពីអាចស្វែងយល់ពីម៉ាកទឹកអប់ល្បីៗផ្សេងៗគ្នាក្នុងពេលតែមួយនេះ អតិថិជននឹងទទួលបាននូវបទពិសោធន៍ដ៏ពិសេសគ្មានគូប្រៀបជាមួយនឹងកន្លែងលក់រាយ ដែលត្រូវបានរចនាឡើងយ៉ាងប្រណីតអស្ចារ្យ ព្រមទាំងទទួលបានការណែនាំពីអ្នកជំនាញប្រឹក្សាផ្នែកសម្រស់ដ៏ស្រស់សោភា នៅក្នុងការជ្រើសរើសក្លិនទឹកអប់ដ៏ល្អឥតខ្ចោះស័ក្ដិសមនឹងអ្នកនោះឡើយ។
គួរបញ្ជាក់ផងដែរថា អតិថិជនអាចមកទស្សនាការដាក់តាំងបង្ហាញនេះបានចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
ការដាក់សម្ពោធប៊្រែនទឹកអប់ល្បីៗទាំង ៣
ARMANI
គ្រប់ផ្នែកទាំងអស់នៃអាណាចក្រសម្រស់ Armani Beauty របស់លោក Giorgio Armani ដែលជាអ្នកជំនាញច្នៃម៉ូតជនជាតិអ៊ីតាលី សុទ្ធតែសម្រិតសម្រាំងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ស៊ីវិល័យថ្លៃថ្នូរដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់គាត់។ បង្កើតឡើងជាមួយនឹងភាពស៊ីវិល័យថ្លៃថ្នូរ និងភាពសាមញ្ញ Armani Beauty មានបំណងជួយលើកកម្ពស់ធ្វើយ៉ាងណាឱ្យមនុស្សម្នាទូទាំងពិភពលោកកាន់តែមានមន្តស្នេហ៍ទាក់ទាញ។ ទឹកអប់ប៊្រែនមួយនេះត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ចេញពីសារធាតុផ្សំល្អៗបំផុតក្នុងពិភពលោកទៅតាមការស្រមើស្រមៃប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមអ្នកជំនាញផលិតទឹកអប់ដ៏មានទេពកោសល្យបំផុត ដោយបង្កប់នូវប្រណីតភាពគ្មានគូប្រៀប ស្របតាមគោលគំនិតរបស់លោក Giorgio Armani ដែលផ្ដោតយកចិត្តទុកដាក់ខ្លាំងលើភាពលម្អិតផ្ចិតផ្ចង់ ការជ្រើសយកនូវវត្ថុធាតុដើមធម្មជាតិ និងការគោរពឱ្យតម្លៃធម្មជាតិ។
PRADA
ប៊្រែន Prada ត្រូវបានបង្កើតឡើងនៅទីក្រុង Milan ក្នុងឆ្នាំ ១៩១៣ ហើយបច្ចុប្បន្នបានក្លាយជាប៊្រែនមួយក្នុងចំណោមប៊្រែនដ៏ល្បីល្បាញ និងមានឥទ្ធិពលបំផុតក្នុងពិភពលោក។
ប៊្រែន Prada ដែលតំណាងឱ្យការបន្តរុករក និងការច្នៃបង្កើតថ្មីឥតឈប់ឈរ បានច្រានចោលនូវទស្សនៈចាស់គំរឹល និងអ្វីដែលនៅដដែលគ្មានការផ្លាស់ប្ដូរ ហើយតែងតែធ្វើអ្វីឈានមុខគេជាមួយនឹងគោលការណ៍គុណភាព ភាពស៊ីវិល័យថ្លៃថ្នូរ បញ្ញាញាណ និងសេរីភាពពិសោធន៍ប្រកបដោយការច្នៃប្រតិដ្ឋ។
ដោយត្រូវបានផលិតឡើងដោយគំនិតច្នៃប្រឌិតថ្មីៗពោរពេញដោយសិល្បៈជាមួយនឹងនវានុវត្ដន៍ដ៏អស្ចារ្យ ទឹកអប់ Prada ជាប៊្រែនដ៏ពិសេសដែលឆ្លុះបញ្ចាំងពីរសនិយមរបស់អ្នកប្រើប្រាស់។
Viktor & Rolf
Viktor & Rolf គឺជាហាងច្នៃម៉ូតលំដាប់ប្រណីតដែលកំពូលអ្នកច្នៃម៉ូតជនជាតិហូឡង់ ពីររូបឈ្មោះ Viktor Horsting និង Rolf Snoeren បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ហើយត្រូវបានទទួលស្គាល់ និងគោរពស្ញប់ស្ញែងយ៉ាងខ្លាំងដោយសារស្នាដៃម៉ូតសម្លៀកបំពាក់ Haute Couture គំនិតច្នៃប្រឌិតដ៏សម្បូរបែបរបស់ខ្លួន។
ដោយផ្អែកលើគោលគំនិតដូចគ្នាទៅនឹងការច្នៃម៉ូតសម្លៀកបំពាក់របស់ខ្លួន ប៊្រែនទឹកអប់ Viktor & Rolf ត្រូវបានផលិតឡើងដោយឆ្លងកាត់បច្ចេកទេសចម្រាញ់យ៉ាងល្អិតល្អន់ ដើម្បីទទួលបាននូវក្លិនក្រអូបបែបថ្មី ពិសេសគ្មានគូប្រៀបដោយនឹកស្មានមិនដល់។ ខូឡិកហ្សិនពីរដែលកំពុងទទួលបានការពេញនិយមខ្លាំងបំផុតគឺទឹកអប់ Viktor & Rolf Spicebomb ក្លិនបែបឈើ ទាក់ទាញសម្រាប់សុភាពបុរស និង Viktor & Rolf Flowerbomb សម្រាប់សុភាពនារីដែលមានក្លិនក្រអូបដូចផ្កា បង្កើនការជឿជាក់ ធ្វើឱ្យអារម្មណ៍កាន់តែស្រស់ស្រាយ៕
Advertising Article