×

ជ្រើសរើស​ម៉ូតូ​បែប​ ​Scoot​e​r ​ជំនាន់​ថ្មី​សម្រាប់​ធ្វើជា​កា​ដូ​ថ្ងៃខួបកំណើត​របស់​អ្នក​ ​និង​មនុស្ស​ពិសេស​

NEWS one year ago
 
 

           ​តើ​លោកអ្នក​កំពុង​ស្វែងរក​ម៉ូតូ​ថ្មី​ ​សម្រាប់​ធ្វើជា​កា​ដូ​ក្នុង​ថ្ងៃខួបកំណើត​អ្នក​ឬ​សាច់ញាតិ​របស់​អ្នក​មែនទេ​? ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ដោយសារតែ​ចរាចរណ៍​មាន​ភាព​មមាញឹក​ ​និង​មានការ​កក​ស្ទះ​ជា​រៀងរាល់ថ្ងៃ​ផង​នោះ​ ​បាន​ធ្វើឲ្យ​ការ​ជិះ​ម៉ូតូ​មា​ភាព​ងាយស្រួល​នៃ​ម​ធ្យ​បាយ​ធ្វើដំណើរ​ដ៏​ពេញ​និយម​មិន​អាច​ខ្វះ​បាន​ ​ហើយ​ជា​វិធី​ដឹកជញ្ជូន​ដ៏​ឆាប់រហ័ស​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។​ ​ប្រសិនបើ​លោកអ្នក​ចង់បាន​ម៉ូតូ​ប្រភេទ​ ​Scoot​e​r ​ដែល​មានកម្លាំង​ចាប់ពី​ 125-150cc ​នោះ​ម៉ូតូ​ម៉ូឌែ​ល​ ​P​e​u​g​e​o​t​ ​D​j​an​go​ 150cc ​អាច​ជា​ជម្រើស​ទីមួយ​របស់​លោកអ្នក​ជាក់​ជាមិនខាន​។​ ​ដោយសារតែ​ដើមកំណើត​របស់​វា​មកពី​ប្រទេស​បារាំង​បាន​ផ្តល់​ទំនុក​ចិត្ត​ ​ព្រមទាំង​ការ​ផលិត​ប្រកបដោយ​គុណភាព​សម្រាប់​ប្រជាជន​អាស៊ី​ជាច្រើន​ផង​ដែរ​។​

          ​P​e​u​g​e​o​t​ ​M​o​to​cycle​s ​គឺជា​ម៉ាក​យីហោ​ដ៏​ល្បីល្បាញ​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទី​ផ្សារ​ទោចក្រយានយន្ត​តាំងពី​ឆ្នាំ​ ​១​៨​៩​៨​ ​ជាមួយនឹង​ប្រវត្តិ​នៃ​ការ​ផលិត​ម៉ូតូ​ប្រភេទ​ ​Scoot​e​r ​ដែល​មាន​​​រូបរាង​បែប​ក្លា​សិ​ក​ប៉ុន្តែ​បច្ចេកវិទ្យា​ទំនើប​ ​ខាងក្រោម​នេះ​ជាហេតុ​ផល​ខ្លះ​ៗ​ដែល​ ​P​e​u​g​e​o​t​ ​D​j​an​go​ ​គួរតែ​ជា​ម៉ូតូ​ដំបូង​គេ​ដែល​អ្នក​ជ្រើសរើស​!

          1.គុណភាព​៖​ ​ម៉ូតូ​ ​P​e​u​g​e​o​t​ ​D​j​an​go​ ​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​ការ​សម្រិតសម្រាំង​ជាមួយនឹង​ស​ម្ភារៈ​ដែល​មានគុណ​ភាព​ខ្ពស់​ ​ធានា​បាន​នូវ​ភាព​ធន់​ ​និង​ប្រើប្រាស់​បាន​យូរ​។​ ​ប្រើ​កាន់តែ​ច្រើន​លោកអ្នក​កាន់តែ​ជាប់ចិត្ត​ជាមួយនឹង​ម៉ាក​យីហោ​នេះ​កាន់តែ​ច្រើន​។​

          2.​ផាសុកភាព​៖​ ​ម៉ូតូ​ ​P​e​u​g​e​o​t​ ​D​j​an​go​ ​ត្រូវ​បាន​រចនា​ឡើង​ជាមួយនឹង​ភាព​ងាយស្រួល​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជិះ​ ​ដោយមាន​លក្ខណៈ​ពិសេស​ដូចជា​កែប​ម៉ូតូ​មាន​ទំហំ​ធំ​ទាំង​ខាងមុខ​ ​និង​ខាងក្រោយ​ងាយស្រួល​បត់បែន​នៅ​ក្នុង​ការ​អង្គុយ​ ​ដៃ​ម៉ូតូ​អាច​កំណត់​បាន​យ៉ាងល្អ​ ​និង​ប្រព័ន្ធ​បូម​មុខ​ក្រោយ​មានគុណ​ភាព​ខ្ពស់​។​

          3.រចនាប័ទ្ម​៖​ ​ម៉ូតូ​ ​P​e​u​g​e​o​t​ ​D​j​an​go​ ​មាន​ការរចនា​ប្លែក​ពី​គេ​ ​និង​ទាន់សម័យ​ ​ជាពិសេស​មាន​ធាតុផ្សំ​នៃ​ការ​បំ​ផុសគំនិត​ដែល​មានគុណ​តម្លៃ​ពី​អតីតកាល​(​សតវត្ស​ទី​៦​០​) ​ដែល​ធ្វើ​ឱ្យ ​P​e​u​g​e​o​t​ ​D​j​an​go​ ​លេចធ្លោ​ជាង​ម៉ូតូ​ផ្សេងទៀត​នៅ​លើ​ទី​ផ្សារ​។​ ​លើស​ពី​នេះ​ ​P​e​u​g​e​o​t​ ​D​j​an​go​ ​មាន​ពណ៍កំពុង​ពេញ​និយម​ដែល​ខុស​ពី​ ​Scoot​e​r ​ដទៃ​ត្រង់ថា​ក្នុង​តួ​ម៉ូតូ​តែមួយ​ ​ដោយមាន​ជម្រើស​ពីរ​ពណ៌​ដូចជា​ ​ពណ៍​ស​លាយ​ខៀវ​ (​Deep​ ​Ocean​ ​blue​) ​និង​ពណ៍ស​លាយ​ក្រហម​ (​Dragon​ ​red​ ​white​)​។​

         4.ប្រសិទ្ធ​ភាព​ប្រើប្រាស់​របស់​ប្រេងសាំង​៖​ ​ម៉ូតូ​ ​P​e​u​g​e​o​t​ ​D​j​an​go​ ​មាន​ក​ម្រិ​ត​ប្រើប្រាស់​សាំង​តិច​បំផុត​ក្នុង​ការធ្វើដំណើរ​ផ្លូវឆ្ងាយ​ជាង​ម៉ូតូ​ ​Scoot​e​r ​ដទៃទៀត​។​ ​នៅ​ក្នុង​ ​១​០​០​គីឡូម៉ែត្រ​ ​ដោយ​គ្រាន់តែ​ចំណាយ​លុយ​ចាក់សាំង​ត្រឹមតែ​ ​២​,​៨​ ​លីត្រ​ប៉ុណ្ណោះ​។​

          5.សុវត្ថិភាព​៖​ ​ម៉ូតូ​ ​P​e​u​g​e​o​t​ ​D​j​an​go​ ​ត្រូវ​បាន​បំពាក់​ដោយមុខ​ងារ​សុវត្ថិភាព​ដូចជា​ ហ្វ្រាំ​ង​ឌី​ស​ជាមួយ​ ​ប្រព័ន្ធ​ ​A​BS ​ក​ម្រិ​ត​ខ្ពស់​ ​និង​ភ្លើង​ ​L​E​D​ ​ដែល​ជួយ​ធានា​បាន​នូវ​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​ ​។​

          ជា​រួម​មក​ជម្រើស​នៃ​ម៉ាក​យីហោ​ ​និង​ម៉ូឌែ​ល​របស់​ម៉ូតូ​ ​គឺ​អាស្រ័យ​ទៅលើ​ចំណង់ចំណូលចិត្ត​ ​និង​តម្រូវ​ការ​របស់​បុគ្គល​ម្នាក់ៗ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ភាព​ល្បីល្បាញ​ ​និង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ម៉ូតូ​ ​P​e​u​g​e​o​t​ ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​ ​ផាសុកភាព​ ​រចនាប័ទ្ម​ ​ប្រសិទ្ធ​ភាព​របស់​ប្រេង​ ​និង​សុវត្ថិភាព​ ​គឺ​ធ្វើ​ឱ្យ ​P​e​u​g​e​o​t​ ​D​j​an​go​ ​ក្លាយ​ជា​ជម្រើស​ម៉ូតូ​ ​Scoot​e​r ​ទីមួយ​សម្រាប់​ធ្វើជា​កា​ដូ​ថ្ងៃខួបកំណើត​របស់​លោកអ្នក​និង​មនុស្សជា​ទី​ស្រលាញ់​៕

Advertising Article



SUGGESTIONS