×

«​T​h​e​ ​Grounds​»​ ​ហាង​កាហ្វេ​បង្កើត​ថ្មី​ ​ជាមួយនឹង​បរិយាកាស​ប្លែកភ្នែក​ ​និង​រសជាតិ​ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​

NEWS 10 months ago
 
 

បច្ចុប្បន្ន​ ​អាជីវកម្ម​ហាង​កាហ្វេ​ ​បាន​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​ ​ដែល​រំ​លេចចេញ​ជា​រូបរាង​ឡើង​មានការ​ច្នៃ​ប្រតិដ្ឋ​ ​ការរៀបចំ​តុបតែង​ដេ​គ័​រហា​ង​ប្លែកៗ​ ​និង​រសជាតិ​នៃ​ភេសជ្ជៈ​ ​ក៏ដូចជា​មុខម្ហូប​យ៉ាង​សម្បូរ​បែប​ទៅតាម​គំនិត​របស់​ស្ថាបនិក​ផ្សេងៗ​គ្នា​។​ ​ជាក់ស្តែង​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ទើប​បង្កើត​ឡើង​ស្ថិតនៅ​តំបន់​បឹង​កេងកង​ ​មាន​បរិ​យាស​ប្លែកភ្នែក​ ​មិនធ្លាប់​មាន​ពីមុន​ ​ហាក់​អន្ទង​រាល់​ភ្នែក​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ឲ្យ​អត់ទ្រាំ​នឹង​ចោល​ក្រសែភ្នែក​មក​ពុំបាន​ ​ឬ​បាន​ឈានជើង​ចូល​មក​ម្តង​ក៏​អស់ចិត្ត​ដែរ​។​

           សាងសង់​ឡើង​លើ​ទំហំផ្ទៃ​ដី​ទំហំ​ ​២​៨​៩​ ​ម៉ែត្រ​កា​រេ​ ​ស្ថិត​លើ​ដង​វិថី​៣​៣​៤​ ​សង្កាត់​បឹង​កេងកង​ទី​១​ ​ហាង​កាហ្វេ​មួយ​ដែល​បាន​បង្ហាញខ្លួន​ឡើង​ ​ជាមួយនឹង​ស្លាកយីហោ​ ​«​T​h​e​ ​Grounds​»​ ​បាន​កំពុង​រង់ចាំ​ទទួលស្វាគមន៍​ភ្ញៀវ​ពី​ទី​ជិត​ទី​ឆ្ងាយ​ ​ឲ្យ​ចូល​មក​អង្គុយ​ក្រេបរសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​អម​នឹង​បរិយាកាស​ស្រស់​ស្អាត​ស្រទន់​ត្រជាក់​ភ្នែក​ ​ជាពិសេស​ភ្ញៀវ​ដែល​មានបំណង​ចង់​ទទួលទាន​អាហារ​នៅកន្លែង​តែមួយ​ជាមួយគ្នា​ ​អញ្ជើញ​មក​ទីនេះ​ពិតជា​មិន​ខក​បំណង​ឡើយ​។​ ​គ្រាន់តែ​មកដល់​ទីនេះ​ភ្លាម​ ​លោកអ្នក​នឹង​ចាប់អារម្មណ៍​ភ្លែត​ជាមួយនឹង​ការ​តុបតែង​ដេ​គ័រហា​ង​។​ ​ចំពោះ​ផ្នែក​ខាងមុខ​ហាង​ ​មាន​ដាំ​ដើម​រុក្ខជាតិ​តូច​ធំ​ ​ដូចជា​ដើម​ដំបងយក្ស​ ​និង​ដើម​ប្រទាល​ជាដើម​។​ ​បង្អួត​សម្រស់​ខាងក្រៅ​ជាមួយនឹង​សំណង់​ពណ៌​ទឹកក្រូច​លេចធ្លោ​ ​បន្ត​ដំណើរ​បោះជំហាន​ចូល​ទៅដល់​ខាងក្នុង​នៃ​ហាង​ ​យើង​នឹង​ប្រទាក់​ភ្នែក​ទៅ​នឹង​ការរចនា​ហាង​ថ្មី​ខុសប្លែក​ពី​ខាងមុខ​។​ ​នៅ​លើ​ពិតាន​ផ្នែក​ជ្រុង​ម្ខាង​ខាងឆ្វេង​ដៃ​ ​ត្រូវ​បាន​ចង​ព្យួរ​ដោយ​គួរ​ស្រូវ​ស្ងួត​ ​និង​ផ្កា​ស្មៅ​ក្រៀម​ ​ចំណែក​ឯ​ខាងស្តាំ​ដៃ​ក៏មាន​ព្យួរ​លាយឡំ​ជាមួយនឹង​ខ្សែពួរ​ជាច្រើន​ខ្សែ​ ​ដែល​រុញច្រាន​ឲ្យ​អារម្មណ៍​កាន់តែ​ចង់​អង្គុយ​សម្រាក​គយគន់​ជា​ចំណី​ចក្ខុ​។​

           ​ត្រឹម​ចូល​មក​ខាងក្នុង​ហាង​ ​គឺ​មិនទាន់​អស់​នៅឡើយ​ទេ​ ​សម្រាប់​អ្នក​ដែល​ចង់​អង្គុយ​ ​Outdoor​ (​ខាងក្រៅ​) ​អាច​ជ្រើសរើស​កន្លែងនៅ​ខាងក្រោយ​ហាង​បាន​។​ ​លយ​ទៅ​ផ្នែក​ខាងក្រោយ​ ​មាន​បរិវេណ​ធំ​ទូលាយ​នឹង​ធ្វើឲ្យ​អារម្មណ៍​កាន់តែ​ខុសប្លែក​ពី​ខាងក្នុង​ ​និង​ផ្តល់​ជា​ជម្រើស​តុ​អង្គុយ​ច្រើន​បែប​តាម​ចំណង់ចំណូលចិត្ត​របស់​ភ្ញៀវ​ម្នាក់ៗ​។​ ​ជា​ការពិត​ ​ក្រៅពី​បាន​ផ្តល់​ជូន​នូវ​ចំណី​អារម្មណ៍​ដោយ​ការរៀបចំ​ហាង​ប្លែក​ ​ទីនេះ​ក៏​អំណោយផល​ដល់​ការណាត់ជួប​ ​ការ​ជួបជុំ​ជា​ក្រុម​ ​អ្នក​ដែល​និយម​ចូលចិត្ត​ថតរូប​លេង​ក​ម្សាន្ត ​ជាពិសេស​ការ​ជួបជុំ​លក្ខណៈ​គ្រួសារ​ ​ឬ​អ្នក​ដែល​អ​ញ្ចើ​ញ​មក​ដើម្បី​ទទួលទាន​អាហារ​ពេលព្រឹក​បូក​ថ្ងៃត្រង់​(B​run​c​h​)​តែម្តង​។​ ​ចំពោះមុខ​ម្ហូប​គឺ​មាន​លក្ខណៈ​ច្នៃ​ប្រតិដ្ឋ​ ​និង​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ​ ​តួយ៉ាង​មុខម្ហូប​ ​River​ ​P​raw​n ​Curry​ ​L​in​g​u​in​e​ ​ជា​ប្រភេទ​ស្ពាហ្គា​ទី​ ​រួម​ជាមួយនឹង​បង្កង​ ​ដែល​ផ្សំ​បញ្ចូល​ទឹកជ្រលក់​ការី​បែប​ខ្មែរ​ ​ធ្វើឲ្យ​មុខម្ហូប​មួយ​ចាន​នេះ​កាន់តែ​មានឱជារស​គួរឲ្យ​ចង់​ទទួលទាន​ ​រួម​ទាំង​មុខម្ហូប​ជាច្រើន​ជម្រើស​ផ្សេងទៀត​ ​ដែល​អាច​ផ្តល់​ជា​បទពិសោធន៍​រសជាតិ​ម្ហូបអាហារ​ថ្មី​ប្លែក​ដល់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ទីនេះ​។​ ​ចំណែក​ឯ​ភេសជ្ជៈ​វិញ​ហាង​ ​«​T​h​e​ ​Grounds​»​ ​មាន​បម្រើ​ជូន​ដូចជា​កាហ្វេ​ ​តែ​ ​សូ​ដា​ជាច្រើន​ប្រភេទ​ ​ដែល​អតិថិជន​អាច​ធ្វើការ​កម្ម​ង់​បាន​តាមចំណូលចិត្ត​។

           ​គួរ​បញ្ជាក់​ដែរ​ថា​ ​ហាង​កាហ្វេ​ ​«​T​h​e​ ​Grounds​»​ ​ចាប់​បើក​ទទួលស្វាគមន៍​ភ្ញៀវ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៨​ព្រឹក​រហូតដល់​ម៉ោង​ ​៦​ល្ងាច​។​ ​ដូច្នេះ​ ​សម្រាក​ទំនេរ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​ឬ​ចង់​មក​អង្គុយ​ធ្វើការងារ​បន្ថែម​ ​កុំ​ភ្លេច​មក​ ​«​T​h​e​ ​Grounds​»​ ​ណា​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS