×

វិធី​ធ្វើ​នំ​ខេ​ក​សូ​កូឡា​ដោយ​គ្រាន់តែ​ប្រើ​គ្រឿងផ្សំ​ត្រឹម​៤​មុខ​

TRAVEL & LIVING 11 months ago
 
 

ប្រហែលជា​ប្រិយ​មិត្ត​ធ្លាប់ស្គាល់​ ​និង​ធ្លាប់​បាន​ទទួលទាន​រួចមក​ហើយ​នូវ​នំ​មួយ​ប្រភេទ​គឺ​ ​«​នំ​ខេ​ក​សូ​កូឡា​»​ ​។​ ​នំ​នេះ​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ ​ហើយ​យើង​អាច​​​យក​នំ​ខេ​ក​សូ​កូឡា​នេះ​ទៅ​ទទួលទាន​ជា​មួយទឹក​តែ​ ​កាន់តែ​មានឱជារស​ឆ្ងាញ់​ប្លែក​មួយ​ក​ម្រិ​ត​។​ ​ក្រៅពី​ទិញ​នៅ​តាម​បណ្តា​ផ្សារ​នានា​ ​យើង​ក៏​អាច​ធ្វើ​នំ​ខេ​ក​សូ​កូឡា​បាន​ដោយខ្លួនឯង​នៅផ្ទះ​ផង​ដែរ​។​ ​កន្លងមក​ ​ដើម្បី​ធ្វើ​នំ​ប្រភេទ​នេះ​បាន​គឺ​វា​តម្រូវ​ឲ្យ​យើង​មាន​គ្រឿង​ច្រើន​ប្រភេទ​ ​និង​ត្រូវ​មាន​ម៉ាស៊ីន​ដុត​នំ​ទើប​អាច​ធ្វើ​បាន​។​ ​ប៉ុន្តែ​ថ្ងៃនេះ​ ​សូវ​រី​ន​ ​សូម​បង្ហាញ​ពី​វិធី​ងាយ​ៗ​សម្រាប់​ធ្វើ​នំ​នេះ​ ​ដោយ​មិន​ចាំបាច់​មាន​ម៉ាស៊ីន​ដុត​នំ​ ​និង​មាន​គ្រឿងផ្សំ​គោល​សំខាន់​ត្រឹម​៤​មុខ​ក៏​អាច​ធ្វើ​បាន​។​ ​ចំណែក​ឯ​រសជាតិ​វិញ​ ​ក៏​ឆ្ងាញ់​មិនចាញ់​នំ​ដែល​ដាក់​លក់​នៅ​ហាង​ប៉ុន្មាន​ឡើយ​។​

           ​​ចំពោះ​គ្រឿងផ្សំ​ដែល​អ្នក​​​ចាំបាច់​ត្រូវ​មាន​នោះ​ដូច​មាន​ជា​ ​នំ​អូ​រី​អូ​ ​ទឹកដោះគោ​ស្រស់​ ​ម្សៅ​សូ​កូឡា​ ​និង​ N​at​tell​a​ (​សូ​កូឡា​ខាប់​) ​ម្សៅ​ដុត​នំ​ ​និង​ទឹកខ្មេះ​។​ ​ងាក​មក​ដឹង​ពី​វិធី​ធ្វើ​នំ​ខេ​ក​រសជាតិ​សូ​កូឡា​នេះ​វិញ​ ​ជំហាន​ដំបូង​យើង​ត្រូវ​យក​នំ​អូ​រី​អូ​មក​កៀរយក​ផ្នែក​នៃ​ស្នូល​នំ​ចេញ​ទុក​មួយ​ឡែក​ ​និង​ផ្នែក​សម្បក​នំ​ទុក​មួយ​ឡែក​។​ ​យក​ផ្នែក​សម្បក​នំ​មក​ដំ​ឲ្យ​ម៉ដ្ត​ល្អ​ក្លាយទៅជា​ម្សៅ​ ​សឹម​យកទៅ​លាយ​ជាមួយនឹង​ទឹកដោះគោ​ស្រស់​ ​រួច​កូរ​រហូត​ក្លាយ​ជា​ល្បាយ​តែមួយ​ ​ទើប​បន្ថែម​ម្សៅ​ដុត​នំ​ ​និង​ទឹកខ្មេះ​ចូល​កូរ​ឲ្យ​សព្វ​ម្តងទៀត​។​ ​ជំហាន​បន្ទាប់​យក​ពុម្ព​ដាក់​នំ​ ​ដោយ​ដាក់​ទ្រាប់​ក្រដាស​សម្រាប់​ដុត​នំ​ពីលើ​ រួ​ចចាក់​ល្បាយ​ដែល​បាន​កូរ​រួច​នោះ​ចូល​។​ ​កៀរ​ល្បាយ​នំ​ឲ្យ​ស្មើគ្នា​ ​បន្ទាប់មក​យកទៅ​ចំហុយ​រយៈពេល​៤​០​នាទី​ទៅ​៤​៥​នាទី​ ​រហូតដល់​នំ​ឡើង​ឆ្អិន​ល្អ​។​

           ​​បន្ទាប់ពី​បាន​ច​ម្អិ​ន​នំ​ឆ្អិន​ហើយ​ ​ដល់ពេល​ដែល​ត្រូវ​រៀបចំ​នំ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​ ​និង​បន្ថែម​រសជាតិ​ឲ្យ​កាន់តែ​មានឱជារស​វិញ​ម្តង​។​ ​យើង​ត្រូវ​យក​នំ​មក​ពុះ​ជា​ពីរ​ឬ​បី​ស្រទាប់​(​តាមចំណូលចិត្ត​) ​បន្ទាប់មក​យក​ស្នូល​នំ​ដែល​បាន​កៀរ​ទុក​នោះ​ ​មក​បៀក​ធ្វើជា​ស្នូល​នំ​ ​រួច​យក​ស្រទាប់​នំ​មក​ដាក់​ពីលើ​គ្នា​វិញ​ដោយ​រក្សា​ទំហំ​ ​និង​រូបរាង​ដដែល​។​ ​ចុងក្រោយ​ ​គ្រាន់តែ​យក​ N​at​tell​a​ (​សូ​កូឡា​ខាប់​) ​មក​បៀក​ពីលើ​នំ​ឲ្យ​សព្វ​ល្អជា​ការ​ការ​ស្រេច​។​ ​លោកអ្នក​ក៏​អាច​រោយ​ជាមួយ​ម្សៅ​សូ​កូឡា​ ​ចំណិត​សូ​កូឡា​ គ្រី​ម​ ​ឬ​បន្ថែម​ប្រភេទ​ផ្លែឈើ​ផ្សេងៗ​ទៀត​ដែល​អ្នកចូលចិត្ត​ពីលើ​បាន​ផង​ដែរ​។​ ​សម្រាប់​នំ​ដែល​បាន​ធ្វើ​រួច​នេះ​ ​យើង​ក៏​អាច​​​យកទៅ​ក្លា​សេ​ក្នុង​ទូទឹកកក​ទុកឲ្យ​ត្រជាក់​ ​ឬ​ទទួលទាន​បាន​ភ្លាម​ៗ​តាមចំណូលចិត្ត​។​

           ​​ឃើញ​ទេ​ ​មាន​គ្រឿងផ្សំ​ត្រឹមតែ​៣​ទៅ​៤​មុខ​ ​ជាមួយនឹង​ការ​អនុវត្ត​វិធី​ធ្វើ​ងាយ​ៗ​ ​លោកអ្នក​នឹង​ទទួល​បាន​នំ​ខេ​ក​សូ​កូឡា​ដ៏​មាន​រសជាតិ​ឆ្ងាញ់​។​ ​សូវ​រី​ន​ ​ក៏​សង្ឃឹម​ថា​ ​វា​អាច​ជា​គន្លឹះ​ដល់​ប្រិយ​មិត្ត​អ្នកអាន​ ​ជាពិសេស​មិត្ត​ៗ​នារី​ ​អាច​​​យកទៅ​អនុវត្ត​ធ្វើ​ដោយខ្លួនឯង​នៅផ្ទះ​ ​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ ​គួរឲ្យ​ចង់​ទទួលទាន​ប៉ុណ្ណោះ​ទេ​ ​តែ​វាក៏​អាច​ជួយ​សន្សំសំចៃ​ថវិកា​បាន​មួយ​ក​ម្រិ​ត​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS