×

ខូឡិ​ក​ហ្សិ​ន​ថ្មី​ ​Summer​’s ​Calling​ ​មាននៅ​ ​CHAR​L​E​S & K​E​IT​H​ ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​មានជ័យ​

NEWS 12 months ago
 
 

​         រាជធានី​ភ្នំពេញ​៖​ ​ម៉ាក​យីហោ​ ​CHAR​L​E​S & K​E​IT​H​ ​បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​ ​Summer​’s ​Calling​ ​ដែល​មាន​ភាព​ទាក់ទាញ​ប្លែកភ្នែក​គួរ​ឱ្យ​ចាប់អារម្មណ៍​។​ ​ដោយចង់​បំផុស​ឡើង​ពី​ភាព​ស្រស់ស្រាយ​ ​និង​ការ​ផ្សងព្រេង​ក្នុង​រដូវ​កាល​នេះ​ ខូឡិ​ក​ហ្សិ​ន​ ​Summer​’s ​Calling​ ​បាន​នាំមក​នូវ​បទពិសោធន៍​ថ្មី​ដល់​អតិថិជន​សម្រាប់​ថ្ងៃ​វិស្សមកាល​ក្រោម​ពន្លឺព្រះអាទិត្យ​ ​និង​ការ​សម្រាក​លម្ហែ​កាយ​។​

          ​Summer​’s ​Calling​ ​ត្រូវ​បាន​រចនា​ ​និង​លម្អ​ជាមួយ​ពណ៌​ស្រាល​ៗ​ដ៏​ស្រស់​ស្អាត​ ​និង​ផ្ទៃ​សាច់ក្រណាត់​បែប​ r​a​f​f​i​a​ ​ជា​ផលិតផល​ចម្បង​របស់​ខូឡិ​ក​ហ្សិ​ន​នេះ​ ​នាំមក​នូវ​ម៉ូដ​កាបូប​ C​harlot​ ​ថ្មី​ ​ដែល​បាន​កែច្នៃ​បន្ថែម​ជាមួយនឹង​ខ្សែ​ច្រ​វ៉ា​ក់ ​រួម​ជាមួយនឹង​ស្បែកជើង​ក្រ​វ៉ាត់​មាន​កែង​ជាប់​ ​មាន​ភាព​លេចធ្លោ​គួរឲ្យ​ចាប់អារម្មណ៍​។​ ​ផលិតផល​ចម្បង​ទាំងពីរ​នេះ​ ​គឺជា​ផ្នែក​មួយ​ដ៏​លេចធ្លោ​សម្រាប់​បន្ថែម​ឱ្យ​ការ​តុប​តែងខ្លួន​របស់​លោកអ្នក​កាន់តែ​មាន​ភាព​ទាន់សម័យ​ ​និង​ស័ក្តិសម​សម្រាប់​ដំណើរ​ក​ម្សាន្ត​នា​រដូវ​កាល​នេះ​ផង​ដែរ​។

          ​លោកអ្នក​អាច​ស្វែងយល់​បន្ថែម​ពី​ខូឡិ​ក​ហ្សិ​ន​ ​Summer​'s ​Calling​ ​ដែល​មាន​ការរៀបចំ​យ៉ាង​ប្លែកភ្នែក​អម​ជាមួយ​កៅអី​មាត់សមុទ្រ​ ​និង​ស្មៅ​ ​p​am​p​as​ - ​នៅ​ហាង​ ​CHAR​L​E​S & K​E​IT​H​ ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​ព្រះរាជាណាចក្រកម្ពុជា​ ​ចាប់ពី​ថ្ងៃ​ទី​២​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​

          ​គួរ​កត់ចំណាំ​ដែរ​ថា​ ​CHAR​L​E​S & K​E​IT​H​ ​គឺជា​ម៉ាក​យីហោ​ស​ម្លៀ​ក​បំពាក់​ ​ដែល​មាន​នូវ​ស​ម្លៀ​ក​បំពាក់​ទាន់សម័យ​ ​មានការ​ទទួលស្គាល់​ចំពោះ​គ្រឿង​ស​ម្លៀ​ក​បំពាក់​ដែល​មាន​រចនា​បែប​ទាន់សម័យ​។​ ​ម៉ាក​យីហោ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៩​៦​ ​ដោយ​សហគ្រិន​២​រូប​ ​លោក​ ​Char​l​e​s ​W​on​g​ ​និង​លោក​ K​e​it​h​ ​W​on​g​ ​ក្នុង​បំណង​បង្កើត​ភាព​សប្បាយរីករាយ​ ​និង​លើក​ទំនុក​ចិត្ត​ផ្ទាល់ខ្លួន​សម្រាប់​ស្ត្រី​សម័យថ្មី​ ​តាម​ការ​ផ្តល់​នូវ​រចនា​ម៉ូដ​ស្បែកជើង​ដែល​មាន​លក្ខណៈ​ងាយស្រួល​ពាក់​ ​និង​ទាក់ទាញ​ចំពោះ​ទំនោរ​សង្គម​។​ ​ម៉ាក​យីហោ​នេះ​ត្រូវ​បាន​វិវត្ត​មក​ផ្តល់​នូវ​ស្បែកជើង​ ​កាបូប​ វែ​ន​តា​ ​និង​គ្រឿងអលង្ការ​គ្រប់​ប្រភេទ​។​
​គោល​តម្លៃ​ចំនួន​បួន​របស់​ម៉ាក​យីហោ​នេះ​រួម​មាន​ ​ពិសោធន៍​ ​ទាក់ទាញ​ ​មាន​របៀបរៀបរយ​ ​និង​ទាន់សម័យ​ ​CHAR​L​E​S & K​E​IT​H​ ​មាន​គោលបំណង​អប​អរសាទរ​ ​និង​លើកទឹកចិត្ត​ស្ត្រី​រៀងរាល់ថ្ងៃ​។​ ​ដោយមាន​ទីតាំង​ជាង​ ​៦​០​០​កន្លែង​ ​នៅ​ក្នុង​បណ្តាញ​របស់​ពួកគេ​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​បាន​ពង្រីក​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក​ ​និង​ទ្វីប​អឺរ៉ុប​៕​

Advertisement Article


SUGGESTIONS