×

តើការស្ប៉ាភក់សមុទ្រមានគុណប្រយោជន៍ដែលមិននឹកស្មានដល់អ្វីខ្លះចំពោះសម្រស់និងសុខភាពរបស់មនុស្សយើង?

TRAVEL & LIVING 10 months ago
 
 

អ្នក​ប្រហែលជា​ធ្លាប់​ឮ​មក​ហើយ​នូវ​ការ​ “ស្ប៉ា​ភក់​សមុទ្រ​” ​ប៉ុន្តែ​មាន​ប្រិយ​មិត្ត​ជាច្រើន​បាន​យល់​ច្រឡំ​បន្តិច​ទៅលើ​អត្ថន័យ​របស់​វា​។​ ​តើ​វា​ជា​ការ​ស្ប៉ា​ដែល​ពោរពេញ​ដោយ​ភាព​កខ្វក់​ឬ​? ​មិន​ប្រាកដ​ទេ​ ស្ប៉ា​ភក់​សមុទ្រ​ ​គឺជា​ការ​ស្ប៉ា​របស់​រាជវង្ស​ ​និង​តារា​ល្បី​ជាច្រើន​កាលពី​សតវត្សរ៍​មុន​ ​ហើយ​នៅតែ​បន្ត​រហូតមកដល់​បច្ចុប្បន្ន​។​ C​l​e​o​pat​r​a​ ​គឺជា​ឈ្មោះ​របស់​ម្ចាស់ក្សត្រី​របស់​ប្រទេស​អេហ្សីប​ក្នុង​ឆ្នាំ​ ​៦​៩​ ​មុន​គ្រិស្តសករាជ​ ​បាន​ធ្វើដំណើរ​ទៅកាន់​ ​T​h​e​ ​Dead​ ​Sea​ ​ដែល​ជា​បឹង​មួយ​ស្ថិត​នៅចន្លោះ​ប្រទេស​ ​អ៊ីស្រាអែល​និង​ហ្ស៊​ក​ដានី​ ​ដើម្បី​ស្រង់​ព្រះ​កាយ​ទ្រង់​ជាមួយនឹង​ភក់​ដែល​សម្បូរទៅដោយ​សារធាតុ​រ៉ែ​សំខាន់​ៗ​ ​ដែល​ជំនួយ​ដល់​ស្បែក​ឲ្យ​មាន​សំណើម​ភ្លឺ​រលោង​។​ ​ដោយ​មិន​គិត​ពី​ទំហំ​ ​បឹង​នោះ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ​ ​ដោយសារតែ​វា​ជា​កន្លែង​ដែល​ទាប​បំផុត​នៅ​លើ​ផែនដី​ហើយ​វា​មាន​រសជាតិ​ប្រៃ​ខ្លាំង​ ​ដែល​អាច​ធ្វើឲ្យ​ខ្លួន​អ្នក​អណ្ដែត​ដោយ​មិនដឹងខ្លួន​។​ ​ពេល​ដែល​ទឹក​សមុទ្រ​បោក​មក​លើ​ឆ្នេរ​ ​វា​បាន​បន្សល់​នូវ​ភក់​ដែល​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ធម្មជាតិ​ដ៏​ល្អ​ប្រណិត​ ​ព្រោះ​ទីនោះ​គឺជា​ប្រភព​ធនធានធម្មជាតិ​។​ ​ដើម្បី​ធ្វើជា​ចំណេះ​ដឹង​បន្ថែម​ ​ថ្ងៃនេះ​គេហទំព័រ​សូវ​រី​ន​សូម​លើកយក​គុណប្រយោជន៍​សំខាន់​ៗ​របស់​ភក់​សមុទ្រ​ចំពោះ​ស្បែក​មក​បកស្រាយ​ដូច​ខាងក្រោម​៖​

          ​ស​ម្អា​ត​ស្បែក​បាន​ជ្រៅ
          ​ការ​ប្រើ​ទឹក​ស​ម្អា​ត​ ​និង​សាប៊ូ​ ​ដើម្បី​ក​ម្ចាត់​ភាព​កខ្វក់​ ​ប្រេង​ ​និង​គ្រឿង​ស​ម្អា​ង​ជា​រៀងរាល់ថ្ងៃ​ ​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស្អាត​មួយ​ក​ម្រិ​ត​។​ ​ទន្ទឹម​នឹង​នេះ​ ​ការ​ស្ប៉ា​ភក់​ក៏​មានមុខ​ងារ​អាច​ស​ម្អា​ត​ភាព​កខ្វក់​ចេញពី​រន្ធញើស​ ​និង​ជួយ​ក​ម្ចាត់​ស្បែក​ចាស់ៗ​បាន​យ៉ាងល្អ​។​ ​ម៉្យាងវិញទៀត​ ​សារជាតិ​ដែល​មាននៅ​ក្នុង​ភក់​សមុទ្រ​អាច​បណ្ដេញ​ជាតិពុល​ដែល​កប់​ជ្រៅ​ឲ្យ​ចេញ​មក​ក្រោយ​ ​ហើយ​វាក​៏​ជាហេតុ​នៃ​ការអនុញ្ញាត​ឲ្យ​ពណ៌​សម្បុរស្បែក​មើលទៅ​ថ្លា​ ​និង​ក្មេង​ជាង​វ័យ​ផង​ដែរ​។​ ​ជាពិសេស​ ​ភក់​សមុទ្រ​អាច​ផ្ដល់​នូវ​ស្បែក​ដែល​គ្មាន​សម្ពាធ​ ​និង​ជំនួយ​ដល់​ចលនា​ឈាម​ឲ្យ​ហូរ​ទៀងទាត់​ទៀត​ផង​។​ ​វាក​៏​អាច​ជួយ​ព្យាបាល​បញ្ហា​ស្បែក​មួយ​ចំនួន​ដូចជា​ ​ត្រអក​ (​E​c​z​e​ma​) ​រលាក​ស្បែក​រុំា​រ៉ៃ​ដែល​មាន​លក្ខណៈ​បែកស្រកា​ហើយ​មាន​ពណ៌ក្រហម​ (​P​so​r​i​as​i​s) ​និង​ជំងឺ​មុន​។​ ​លើស​ពី​នេះ​ ​សារធាតុ​ចិញ្ចឹម​ដែល​មាននៅ​ក្នុង​ភក់​សមុទ្រ​អាច​ព្យាបាល​ជំងឺ​ផ្សេងៗ​ដូចជា​ ​ជំងឺ​រលាក​សន្លាក់​ ​ហើម​ ​និង​អា​លែក​ហ្ស៊ី​។​

          ​ពន្យារ​ភាព​ចាស់​ ​និង​រក្សា​ពណ៌​សម្បុរស្បែក​
          ​សារធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ​ដែល​មាន​ក្នុង​ម៉ា​ស​ភក់​សមុទ្រ​ជួយ​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​ ​ស្នាម​ ​និង​បង្រួម​រន្ធញើស​ ​រួម​ទាំង​ក​ម្ចាត់​ជាតិពុល​ចេញពី​រន្ធញើស​បាន​យ៉ាង​រហ័ស​។​ ​វាក​៏​ជួយ​ស​ម្អា​ត​កោសិកា​ស្បែក​ចាស់ៗ​ដែល​ធ្វើឲ្យ​ស្បែក​របស់​អ្នកមើល​ទៅ​ស្រស់​ថ្លា​ ​និង​មាន​សំណើម​។​ ​ភក់​សមុទ្រ​មាន​សមត្ថភាព​គ្រប់គ្រង​ពិសេស​ក្នុង​ការ​រឹត​បន្តឹង​ ​និង​ធ្វើឲ្យ​ស្ថានភាព​ស្បែក​មាន​ស្ថេរ​ភាព​ (​មិន​យារ​ធ្លាក់​) ​ដោយ​សមាសធាតុ​ក្នុង​ភក់​នោះ​ធ្វើឲ្យ​ស្បែក​ធន់​បាន​ល្អ​។​ ​ដូច្នេះ​ហើយ​ ​ស្បែក​របស់​អ្នក​នឹង​គ្មាន​ផ្នត់​ ​ឬ​ស្នាម​ជ្រីវជ្រួញ​នោះ​ទេ​។​ ​មួយវិញទៀត​ ​ការ​ស្ប៉ា​ភក់​សមុទ្រ​អាច​កាត់បន្ថយ​ការ​ឈឺ​ចុកចាប់​ក្នុង​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ជាពិសេស​ ​សារធាតុ​រ៉ែ​ដែល​មាននៅ​ក្នុង​ភក់​សមុទ្រ​ពិតជា​អាច​ជំរុញ​ឲ្យ​កោសិកា​ស្បែក​កើន​ឡើង​ ​និង​ជួយ​ស​ម្អា​ត​កោសិកា​ចាស់ៗ​។​ ​ជា​លទ្ធផល​ ​វា​ធ្វើឲ្យ​ស្បែក​របស់​អ្នកមើល​ទៅ​ស្រស់​ថ្លា​ភ្លឺ​រលោង​និង​មាន​សំណើម​ជាង​មុន​ទ្វេ​ឡើង​។​ ​យោង​តាម​ស្ថិតិ​កន្លងមក​ ​ប្រសិទ្ធ​ភាព​ ​និង​អានុភាព​របស់​ភក់​សមុទ្រ​គឺ​ទទួល​បាន​នូវ​ចំណាប់អារម្មណ៍​ពី​មនុស្សជា​ច្រើន​ ​ដែល​ធ្វើឲ្យ​កា​រលក់​ផលិតផល​ផ្សំ​ពី​ភក់​សមុទ្រ​ ​មានការ​កើន​ឡើង​ជាលំដាប់​។​

          ​ទប់​ស្កាត់​ការ​ជ្រុះសក់​
          ស្ប៉ា​ភក់​ស័ក្តិសម​នឹង​ប្រើលើ​ស្បែក​ ​តែ​វា​ក៏មាន​ឥទ្ធិពល​សម្រាប់​បង្ការ​ការ​ជ្រុះសក់​ផង​ដែរ​។​ ​តំណពូជ​ ​ភាព​ធុញថប់​ ​និង​ការ​ឆ្លង​រោគ​តាម​ស្បែក​ក្បាល​អាច​បណ្ដាលឲ្យ​ជ្រុះសក់​។​ ​នៅពេលដែល​សរសៃឈាម​ក្នុង​រន្ធ​សក់​រួម​ ​វីតាមីន​ដែល​ចេញពី​អាហារ​ ​និង​អុក​ស៊ី​សែន​ត្រូវ​បាន​បញ្ឈប់​ភ្លាម​ៗ​។​ ​បែប​នេះ​អាច​នឹង​រារាំង​ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​ការលូតលាស់​របស់​សក់​។​ ​ជា​លទ្ធផល​ការលូតលាស់​សក់​មិន​ប្រក្រតី​ (​មិន​ត្រូវខ្នាត​) ​គឺជា​មូលហេតុ​បណ្ដាលឲ្យ​ជ្រុះសក់​ផង​ដែរ​។​ ​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ស្ប៉ា​ភក់​ឲ្យទៅ​បំប៉ន​សក់​ ​ប្រិយ​មិត្ត​ត្រូវ​ម៉ា​ស្សា​វា​លើ​ស្បែក​ក្បាល​ ​ហើយ​ទុក​វា​ចោល​យ៉ាងហោចណាស់​ឲ្យបាន​១​៥​នាទី​។​ ​ក្រោយមក​លាង​ស​ម្អា​ត​ ​និង​កក់សក់​ដូចធម្មតា​។​

          ​ជាចុងក្រោយ​អ្វី​ដែល​ប្រិយ​មិត្ត​គួរតែ​យល់​ដឹង​គឺ​ ​គន្លឹះ​ក្នុង​ការប្រើប្រាស់​ភក់​សមុទ្រ​ជាទូទៅ​។​ ​លាប​ភក់​សមុទ្រ​ថ្នមៗ​ទៅលើ​ស្បែក​ ​រួច​ត្រូវ​ប្រុងប្រយ័ត្ន​ ​និង​ចៀសវាង​ត្រង់​បរិវេណ​ភ្នែក​ ​ដោយ​ប្រិយ​មិត្ត​អាច​ប្រើ​ប្រេង​ ​ឬ​ក្រែម​ការពារ​ភ្នែក​របស់​អ្នក​ដើម្បី​សុវត្ថិភាព​ភ្នែក​។​ ​ឧទាហរណ៍​ ​ប្រិយ​មិត្ត​ក៏​អាច​ប្រើ​ប្រេង​សម្រាប់​កូនក្មេង​ម​កលាប​នៅពេលដែល​ចង់​បន្ធូរ​អារម្មណ៍​ស្រប​ពេល​លាប​ភក់​សមុទ្រ​។​ ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើឲ្យ​មុខ​ ​និង​សាច់ដុំ​ភ្នែក​ធូរស្រាល​ក្នុង​ពេល​តែមួយ​។​ ​ក្រោយមក​ ​ទុក​វា​ចោល​លើ​មុខ​ ​២​០​នាទី​ ​សឹម​លាង​ស​ម្អា​ត​វា​ជាមួយ​ទឹកក្តៅ​ឧណ្ហ​ៗ​ ​ដោយ​ប្រើ​កន្សែង​ ​ឬ​ក្រណាត់​ទន់​ដើម្បី​ជូត​ទឹក​លើ​មុខ​ថ្នមៗ​ឲ្យ​ស្ងួត​ ​ទើប​យក​ទឹកឃ្មុំ​មក​ដុស​តិចៗ​ពេញ​ផ្ទៃមុខ​។​ ​ក្រោយ​លាង​ជម្រះ​ដោយ​ទឹក​ស្អាត​រួច​ ​ប្រិយ​មិត្ត​ក៏​អាច​ប្រើ​ឡេ​ ​សេរ៉ូម​ ​ឬ​ក្រេម​ផ្ដល់​សំណើម​ដល់​ស្បែក​ ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​ភាព​ចាស់​ម​កលាប​បន្ថែម​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ទ្វេ​ដង​៕

Article by NI CHANNIKA


SUGGESTIONS