×

មុខម្ហូប​៤​មុខ​ផ្សំ​ពី​ប្រេង​រុក្ខជាតិ​បន្ថែម​រសជាតិ​ដ៏​មានឱជារស​

TRAVEL & LIVING 9 months ago
 
 

            ជាទូទៅ​ក្នុង​ការ​ច​ម្អិ​ន​ម្ហូប​យើង​តែង​មិន​រំលង​ឡើយ​នូវ​ការប្រើប្រាស់​ប្រេង​ក្នុង​មុខម្ហូប​ដូចជា​ឆា​ ​ចៀន​ ​និង​បំពង​ជាដើម​។​ ​ដោយឡែក​ ​ក្រៅពី​មុខម្ហូប​ប្រភេទ​ទាំងនេះ​ ​យើង​ក៏​អាច​​​យក​ប្រេង​សរីរាង្គ​មួយ​ចំនួន​មក​បន្ថែម​លើ​មុខម្ហូប​ផ្សេងទៀត​ ​សម្រាប់​ជា​គ្រឿងផ្សំ​ជំនួយ​ក្លិន​ ​បន្ថែម​រសជាតិ​ ​និង​សោភណ​ភាព​អាហារ​កាន់តែ​គួរឱ្យ​ចង់​ទទួលទាន​ ​ជាពិសេស​ ​នៅ​ក្នុង​រូបមន្ត​មុខម្ហូប​បរទេស​តែម្តង​។​ ​អាស្រ័យហេតុនេះ​ ​សូវ​រី​ន​ ​សូម​លើកយក​ប្រេង​ចំនួន​បី​ប្រភេទ​ ​មក​ផ្សំ​លាយ​បញ្ចូលជាមួយ​មុខម្ហូប​ ​ជូន​ប្រិយ​មិត្ត​បាន​ជ្រាប​។​ ​

            សាលាដ​សាច់​ក្តាម​ប្រេង​ម្ទេស​
            គ្រឿងផ្សំ​៖​ សាច់​កា្ត​ម​ ​២​០​០​ក្រាម​ (​ស្ងោរ​ឆ្អិន​បក​យក​តែ​សាច់​), ​ប្រេង​ម្ទេស​ ​២​ស្លាបព្រា​បាយ​, ​ទឹកក្រូច​ឆ្មា​រ​ ​មួយ​ស្លាបព្រា​បាយ​, ​ម៉ា​យូ​ណេ​ស​ផ្អែម​ ​២​ស្លាបព្រា​បាយ​, ​អំបិល​ ​កន្លះ​ស្លាបព្រា​កាហ្វេ​, ​ខ្ទឹមក្រហម​ ​១​មើម​, ​ឆៃថាវ​បណ្តុះ​ ​និង​ពោត​បារាំង​ ​តាមចំណូលចិត្ត​, ​សំបក​ក្រូចឆ្មារ​លឿង​ (​កោស​យកជា​ក​ម្ទេ​ច​) ​កន្លះ​ស្លាបព្រា​បាយ​
​           
គ្រឿងផ្សំ​ទឹកជ្រលក់​៖​ ខ្ទឹមក្រហម​ ​១​មើម​, ​អំបិល​ ​៥​ក្រាម​, ​កូន​ឆៃថាវ​ក្រហម​ ​១​០​០​ក្រាម​, ​ទឹកខ្មេះ​ ​១​០​០​ក្រាម​, ​ទឹកស៊ីអីុវ​ ​៥​ក្រាម​, ​ទឹក​ម្ទេស​ ​Tab​as​co​ ​១​០​តំណក់​
​           
វិធី​ធ្វើ​៖​ ​ចាប់ផ្តើម​ដំបូង​ ​ត្រូវ​យក​សាច់​ក្តាម​ ​ប្រេង​ម្ទេស​ ​ទឹក​ក្រូចឆ្មារ​ ​ម៉ា​យូ​ណេ​ស​ផ្អែម​ ​អំបិល​ ​ក​ម្ទេ​ច​សំបក​ក្រូចឆ្មារ​លឿង​ ​មក​ច្របល់​បញ្ចូល​គ្នា​ទុក​មួយអន្លើ​។​ ​បន្ទាប់មក​យកកូន​ឆៃថាវ​ក្រហម​ ​ខ្ទឹមក្រហម​ ​អំបិល​ ​ទឹកខ្មេះ​ ​ទឹកស៊ីអីុវ​ ​ទឹក​ម្ទេស​ ​Tab​as​co​ ​ទៅ​ក្រឡុក​ឱ្យ​ម៉ដ្ត​ល្អ​។​ ​បន្ទាប់មក​យក​ល្បាយ​នោះ​ទៅ​ត្រង​យក​តែ​ទឹក​ ​រួច​យកទៅ​ក្លា​សេ​ឱ្យ​ត្រជាក់​។​ ​ចុងក្រោយ​ ​គ្រាន់តែ​យកមក​រៀបចំ​ដាក់លើ​ចាន​ដូច​ក្នុង​រូប​ជាការស្រេច​។

            ត្រី​ធូ​ណា​ទឹកជ្រលក់​ផ្សិត​
​            គ្រឿងផ្សំ​៖​
ត្រី​ធូ​ណា​ ​២​០​០​ក្រាម​, ​ប្រេង​អូ​លីវ​ (​Extra​ ​virgin​ ​olive oil​) ​២​ស្លាបព្រា​បាយ​, ​ទឹក​ក្រូចឆ្មារ​ ​កន្លះ​ស្លាបព្រា​បាយ​, ​អំបិល​ ​កន្លះ​ស្លាបព្រា​កាហ្វេ​, ​ទំពាំងបារាំង​ ​តាមចំណូលចិត្ត​ (​ស្រុស​ឲ្យ​ឆ្អិន​), ​បន្ទះ​បាយ​ក្តាំង​បំពង​ស្រួយ​ ​តាមចំណូលចិត្ត​
            គ្រឿងផ្សំ​ទឹកជ្រលក់​ផ្សិត​៖​ ផ្សិត​តុង​កូវ​ស្រស់​ ​៥​០​០​ក្រាម​ (​ហាន់​ល្អិត​ៗ​), ​ខ្ទឹមក្រហម​ ​១​០​០​ក្រាម​ (​ហាន់​ល្អិត​ៗ​), ​អំបិល​ ​៥​ក្រាម​, ​ប្រេង​អូ​លីវ​ ​២​ស្លាបព្រា​បាយ​, ​ទឹកខ្មេះ​ ​៥​០​ក្រាម​, ​ស្រា​ស​ ​១​៥​០​ក្រាម​, ​ម្រេច​គ្រាប់​ ​១​ស្លាបព្រា​កាហ្វេ​, ​ម្សៅ​ S​ant​an​a​ ​១​ស្លាបព្រា​កាហ្វេ​, ​ទឹក​ធម្មតា​ ​២​លីត្រ​
​            វិធី​ធ្វើ​៖​ ​ដំបូង​ ​យក​ត្រី​ធូ​ណា​ទៅ​លាង​ទឹក​ឱ្យស្អាត​ ​រួម​យក​ក្រដាស​មក​ផ្តិត​យក​ជាតិទឹក​ចេញ​សាច់​ត្រី​ឲ្យអស់​ល្អ​។​ ​យក​សាច់​ត្រី​ហាន់​ជា​ចំណិត​ដុំ​ៗ​តូ​ម​ល្មម​ ​សឹម​យកទៅ​លាយ​ជាមួយ​គ្រឿងផ្សំ​ដូចជា​ ​ប្រេង​អូ​លីវ​ ​ទឹក​ក្រូចឆ្មារ​ ​និង​អំបិល​ទុក​មួយ​ឡែក​។​ ​ចាប់ផ្តើម​ធ្វើ​ទឹកជ្រលក់​ ​ដោយ​ដាក់​ដាំ​ខ្ទះ​ ​ចាក់​ប្រេង​អូ​លីវ​ចូល​ ​ដាក់​ផ្សិត​ ​ខ្ទឹមក្រហម​ ​អំបិល​ ​ទឹកខ្មេះ​ ​ស្រា​ស​ ​ម្រេច​គ្រាប់​ ​ឆា​ច្របល់​៥​នាទី​ ​សឹម​ចាក់ទឹក​ចូល​ ​រម្ងាស់​ទុកចោល​រយៈពេល​៣​ម៉ោង​ដោយ​ប្រើ​ភ្លើង​ល្មម​។​ ​បន្ទាប់មក​ត្រង​យក​តែ​ទឹក​ ​រួច​បន្ថែម​ម្សៅ​ S​ant​an​a​ ​រួច​ភ្លក់​រសជាតិ​តាមចំណូលចិត្ត​។​ ​ជាចុងក្រោយ​យក​សាច់​ត្រី​ដែល​លាយ​គ្រឿង​រួច​នោះ​មក​រៀបចំ​ដាក់លើ​ចាន​ដូច​ក្នុង​រូប​ ​និង​ស្រោច​ទឹកជ្រលក់​ជាការស្រេច​។

            ស៊ុប​បង្កង​ ​បន្លែ​ប្រេងល្ង​
​            គ្រឿងផ្សំ​៖​ បង្កង​ ​៤​០​០​ក្រាម​, ​ប្រេងល្ង​ ​២​ស្លាបព្រា​បាយ​, ​ប៊័រ​ ​៥​០​ក្រាម​, ​ស្ពៃ​ពុ​យ​ឡេង​ ​១​០​០​ក្រាម​, ​ការ៉ុត​ ​១​០​០​ក្រាម​, ​ល្ពៅ​ ​១​០​០​ក្រាម​, ​ដំឡូងជ្វា​ ​១​០​០​ក្រាម​, ​ម្រេច​ ​មួយ​ចឹប​, ​ម្សៅស៊ុប​ ​២​ស្លាបព្រា​កាហ្វេ​, ​អំបិល​ ​១​ស្លាបព្រា​កាហ្វេ​, ​ទឹក​ធម្មតា​ ​១​លីត្រ​
​           
វិធី​ធ្វើ​៖​ ដាក់​ឆ្នាំង​ដាំទឹក​ ​ដាក់​បន្លែ​ចូល​ដូចជា​ ​ការ៉ុត​ ​ល្ពៅ​ ​ដំឡូងជ្វា​ ​និង​ក្បាល​បង្កង​ចូល​ ​សឹម​បន្ថែម​អំបិល​ ​ម្រេច​ ​ម្សៅស៊ុប​ ​រម្ងាស់​រហូតដល់​ពុះ​ ​រួច​ស្រង់​យក​ក្បាល​បង្កង​ចេញ​ ​ទើប​យកទៅ​ក្រឡុក​បញ្ចូល​គ្នា​ឱ្យម៉ដ្ត​ក្លាយ​ជា​ល្បាយ​តែមួយ​។​ ​ជំហាន​បន្ទាប់​ ​យក​ខ្លួន​បង្កង​បក​សម្បក​ចេញ​ ​រួច​ដាក់​ដាំ​ខ្ទះ​ឲ្យ​ក្តៅ​ ​ដាក់​ប៊័រ​ចូល​ ​ដាក់​បង្កង​ចៀន​រហូតដល់​ឡើងក្រហម​ ​និង​ឆ្អិន​ល្អ​។​ ​បន្ទាប់មក​ ​យក​ស្ពៃ​ពុ​យ​ឡេង​ ​ទៅ​ស្រុស​ជាមួយ​ទឹកក្តៅ​ ​រួច​យកទៅ​លាង​ជា​មួយទឹក​ត្រជាក់​ ​ហើយ​ច្របាច់​យក​ជាតិទឹក​ចេញ​ឱ្យអស់​សិន​ ​សឹម​យកទៅ​ច្របល់​ជាមួយ​ប្រេងល្ង​ ​និង​អំបិល​បន្តិច​។​ ​ចុងក្រោយ​ ​យក​ស្ពៃ​មក​ដាក់​ក្នុង​ចាន​ ​រៀប​បង្កង​ដាក់​ពីលើ​ ​និង​ចាក់​ស៊ុប​ចូល​ជាការស្រេច​។​ ​ដើម្បី​ទទួល​បាន​ឱជារស​កាន់តែ​ឆ្ងាញ់​ពិសា​ ​គួរ​ទទួលទាន​ពេល​ក្តៅ​ៗ​ ​បន្ទាប់ពី​ច​ម្អិ​ន​រួច​ភ្លាម​ៗ​៕​

            ឈុត​បង្អែម​នំ​ប៉័​ង​-​កា​រ៉េ​ម​ ​P​uré​e​ ​រសជាតិ​ប្ល៊ូ​ប៊័រ​រី​
            គ្រឿងផ្សំ​៖​ នំបុ័ង​បន្ទះ​ ​៦​បន្ទះ​, ​ប្រេង​អូ​លីវ​ ​៣​ស្លាបព្រា​បាយ​, ​ទឹក​រសជាតិ​វ៉ា​នី​ឡា ​២​ស្លាបព្រា​បាយ​, ​កា​រ៉េ​ម​រសជាតិ​តាមចំណូលចិត្ត​, ​ផ្លែ​ស្រ្ត​ប៊័រ​រី​ ​បន្តិច​
           
គ្រឿងផ្សំ​ ​Blue​berry​ ​P​uré​e​៖​ ផ្លែ​ប៊្លូ​ប៊័រ​រី​ ​១​៥​០​ក្រាម​, ​ម្សៅ​វ៉ាន់​នី​ឡា ​១​ស្លាបព្រា​កាហ្វេ​, ​ស្ករស​ ​៣​០​ក្រាម​, ​ទឹក​ ​១០០មី​លី​លីត្រ​
           
​វិធី​ធ្វើ​៖​ ដំបូង​យើង​យក​ផ្លែ​ ​ផ្លែ​ប៊្លូ​ប៊័រ​រី​ ​ម​កលា​យ​ជាមួយ​ស្ករស​ ​ម្សៅ​វ៉ាន់​នី​ ​និង​ទឹក​ ​រួច​រម្ងាស់​រយៈពេល​១​០​ទៅ​១​៥​នាទី​ ​ដោយ​ប្រើ​ភ្លើង​តិចៗ​ ​រួច​កូរ​ចុះ​កូរ​ឡើង​រហូត​ដាច់​ទឹក​ ​និង​ឡើង​ខាប់​ទើប​ដាក់ចុះ​។​ ​បន្ទាប់មក​ ​យក​ល្បាយ​នោះ​មក​ច្របាច់​ឱ្យ​បែក​ចូលគ្នា​ឱ្យ​ម៉ដ្ត​ល្អ​ ​រួច​ដាក់​ក្លា​សេ​ទុកឱ្យ​ត្រជាក់​។​ ​បន្ទាប់មក​ ​យក​នំបុ័ង​៣​បន្ទះ​ទៅ​អាំង​ឲ្យ​ក្រៀម​ ​រួច​ដំ​ឱ្យ​ក្លាយ​ជា​ក​ម្ទេ​ច​ៗ​ទុក​មួយ​ឡែក​។​ ​យក​ប្រេង​អូ​លីវ​ម​កលា​យ​ជា​មួយទឹក​រសជាតិ​វ៉ាន់​នី​ឡា ​សឹម​យកទៅ​លាប​ពីលើ​នំបុ័ង ​(​នំបុ័ង​កាត់​ជា​ទម្រង់​មូល​ឬ​ជ្រុង​តាមចំណូលចិត្ត​) ​រួច​យក​ក​ម្ទេ​ច​នំបុ័ង​រោយ​ពីលើ​ឱ្យសព្វ​។​ ​ចុងក្រោយ​ ​រៀបចំ​ដាក់​ចាន​ ​បន្ថែម​រសជាតិ​កា​រ៉េ​ម​ទៅ​តាមចំណូលចិត្ត​ ​ស្រោច​ ​Blue​berry​ ​P​uré​e​ ​ជាការស្រេច​។​ ​ដើម្បីឱ្យបង្អែម​កាន់តែ​ឆ្ងាញ់​ពិសា​ ​លោកអ្នក​អាច​បន្ថែម​ជាមួយនឹង​ផ្លែឈើ​ស្រស់​ជាច្រើន​ប្រភេទ​តាមចំណូលចិត្ត​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS