NIMITH បង្កើតពេលវេលាអស្ចារ្យដូចវេទមន្តក្នុងកម្មវិធីជប់លៀង "The Enchanted Forest"
NEWS 11 months agoនិម្មិត-NIMITH គឺជាអង្គភាពរៀបចំកម្មវិធីដែលពោរពេញដោយសិល្បៈ ភាពច្នៃប្រតិដ្ឋខ្ពស់ និងឈានមុខគេនៅកម្ពុជា បានចាប់ដៃគូសហការគ្នាជាមួយ Espresso Marketing Communications Agency ក្នុងការរៀបចំព្រឹត្តិការណ៍ Halloween ដ៏អស្ចារ្យមួយដែលមានឈ្មោះថា "The Enchanted Forest" កាលពីថ្មីៗកន្លងទៅនេះ។ ការប្រារព្ធពិធីនេះបានរៀបចំយ៉ាងល្អិតល្អន់ក្នុងគោលបំណងនាំមកជូនឱ្យអ្នកចូលរួមទាំងអស់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
ទីតាំងនៃសាលកោះពេជ្រ (Koh Pich City Hall) ដ៏ធំអស្ចារ្យត្រូវបានប្រែក្លាយទៅជាប្រាសាទ និងព្រៃអាថ៌កំបាំង បាននាំយកភ្ញៀវកិត្តិយសទាំងអស់ហាក់ឆ្លងទៅកាន់ពិភពផ្សេងទៀតមួយរំពេច។ ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ចំពោះការតុបតែង ប្រកបដោយភាពច្នៃប្រតិដ្ឋ និងមានលក្ខណៈពិសេសនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ ហើយបានបង្កើតបរិយាកាសដ៏រីករាយ និងទាក់ទាញដល់អ្នកគ្រប់គ្នាដែលបានចូលរួមខ្លាំងបំផុត។
ព្រឹត្តិការណ៍នេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយបានទាក់ទាញភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេសចំនួន ៧០០នាក់ ដោយម្នាក់ៗនាំយកនូវស្ទីល និងសម្លៀកបំពាក់ប្លែកៗរបស់ពួកគេ ដែលកាន់តែធ្វេីឱ្យកម្មវិធីនេះ កាន់តែពិសេសអស្ចារ្យ។ ជាងនេះទៅទៀត ក៏មានតារាល្បីៗ និងអ្នកដែលមានឥទ្ធិពលលើបណ្ដាញសង្គម (Influencer) ជាច្រើនបានចូលរួមផងដែរ ដែលកាន់តែបង្កើតពេលវេលានៃយប់នោះ ពេញទៅដោយអនុស្សាវរីយ៍ជាទីចងចាំ។
រាត្រីមិនអាចបំភ្លេចបានជាមួយនឹងការសម្តែងដ៏មហសច្ចារ្យគ្មានអ្វីជាមន្ទិលឡើយ ព្រឹត្តិការណ៍លេចធ្លោនៃ "The Enchanted Forest" គឺជាការសម្ដែងដ៏អស្ចារ្យរបស់តារាល្បីៗប្រចាំប្រទេសកម្ពុជា។ ឆាកប្រគំតន្ត្រី ជាមួយនឹងការបង្ហាញទេពកោសល្យដ៏ប្លែកភ្នែករបស់សិល្បករដ៏មានប្រជាប្រិយភាពរួមមាន លោក Tena, Sophia Kao, Mina, Senghour, DJ Alex និង DJ Vutha។
លើសពីនេះ ការសម្តែងដ៏អស្ចារ្យរបស់ Haus Of Chilli បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល។ ក្រុមសិល្បករមួយក្រុមនេះបានបង្ហាញពីការសម្ដែងពេញដោយភាពប៉ិនប្រសប់ និងគំនិតច្នៃប្រតិដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើល និងប្លែកភ្នែកទៅកាន់អ្នកទស្សនា។ សមាជិកក្រុម Haus Of Chilli ទាំងអស់ បាននាំយករូបភាពចេញពីការស្រមើស្រមៃ ឱ្យក្លាយជាការសម្ដែងផ្ទាល់ពិតៗយ៉ាងរស់រវើករួមបញ្ចូលគ្នានូវរូបភាពដ៏អស្ចារ្យ ក្បាច់រាំមិនធម្មតា និងការលាយបញ្ចូលគ្នានៃតន្ត្រី និងសិល្បៈ។
ព្រឹត្តិការណ៍នេះបាននាំមកជូនលោកអ្នកដោយ Budweiser, Pepsi, Magnum, JIN HOC Jewelry, Rosewood Phnom Penh, Gourmet Beverage Solutions (GBS) និង Samai Rum Distillery។
និម្មិត - NIMITH គឺជាអង្គភាពរៀបចំកម្មវិធីដែលពោរពេញដោយសិល្បៈ និងភាពច្នៃប្រតិដ្ឋខ្ពស់។ អង្គភាពនេះត្រូវបានបង្កើតឡើងបន្ទាប់ពីព្រឹត្តិការណ៍បុណ្យ Halloween “Welcome to the Upside Down” ប្រព្រឹត្តិទៅដោយជោគជ័យ។ បេសកកម្មចម្បងរបស់ និម្មិត គឺការនាំមកជូនទស្សនិកជននូវបទពិសោធន៍ដ៏កម្រតាមរយៈដំណើរការរៀបចំផែនការពោរពេញដោយភាពច្នៃប្រតិដ្ឋ ការផ្តោតទៅលើភាពផ្ចិតផ្ចង់ និងភាពស៊ីសង្វាក់គ្នានៃប្រធានបទកម្មវិធី៕
Advertisement Article