×

​«​K​a​i​ ​Coffee​»​ ​ពី​សំ​យាប​ផ្ទះ​ទុកចោល​ក្លាយ​ជា​ហាង​កាហ្វេ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​

TRAVEL & LIVING 3 months ago
 
 

            ហាង​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ​ ​បើ​ស្តាប់​ទៅ​ប្រហែលជា​ប្រិយ​មិត្ត​គិតថា​គ្រាន់តែ​ជា​ហាង​កាហ្វេ​បែប​សាមញ្ញ​ធម្មតា​តែប៉ុណ្ណោះ​ ​តែ​វា​មិន​ដូច្នេះ​នោះ​ទេ​ ​ដ្បិត​ថា​បច្ចុប្បន្ន​អាជីវកម្ម​ហាង​កាហ្វេ​តូច​ធំ​តែង​កើត​ចេញពី​សហគ្រិន​ដែល​មានគំនិត​ពោរពេញ​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ​។​ ​ជាក់ស្តែង​ ​ហាង​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​ «Kai​ ​Coffee» ​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវ​លេខ​២​១​ (​ទល់មុខ​ផ្សារ​ទំនើប​អីុអន​១​)​ បាន​ទាក់ទាញ​រាល់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​តែង​មិន​រំលង​ឡើយ​នូវ​ការ​ឆៀងចូល​ទិញ​កាហ្វេ​នៅ​ទីនោះ​។​

​            «Kai​ ​Coffee»​ ​ត្រូវ​បាន​ច្នៃ​ពី​សំ​យាប​ផ្ទះ​ដែល​ត្រូវ​បាន​ទុកចោល​ ​ក្លាយ​ជា​ហាង​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ​មួយ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ដែល​រស់នៅ​ ​និង​អ្នកដំណើរ​ឆ្លងកាត់​តំបន់​នោះ​។​ ​បើ​ក្រឡេក​ទៅ​មើល​ការរៀបចំ​ដេ​គ័រវិ​ញ​គឺ​មាន​លក្ខណៈ​ខុសប្លែក​ពី​ហាង​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ​ទូទៅ​ ​និង​មាន​ការរៀបចំ​មាន​កន្លែង​សម្រាប់​ឱ្យ​ភ្ញៀវ​អង្គុយ​ផង​ដែរ​។​ ​ថ្វីបើ​ជា​ហាង​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ​មែនពិត​ ​ប៉ុន្តែ​អាច​និយាយ​បាន​ថា​ ​ទាំង​ការ​តុបតែង​ដេ​គ័រ​ ​ទាំង​រសជាតិ​ ​កា​រវេច​ខ្ចប់​ ​ក៏ដូចជា​ការ​ផ្សព្វផ្សាយ​ក៏​វា​មាន​ក​ម្រិ​ត​ស្តង់​ដា​មួយ​ដែល​យើង​អាច​ទទួលស្គាល់​ ​មិនចាញ់​ហាង​កាហ្វេ​ធំ​ៗ​មួយ​ចំនួន​ឡើយ​។​ ​បើ​និយាយ​ពី​រសជាតិ​វិញ​ ​កាហ្វេ​នៅ​ទីនេះ​បាន​បង្កើត​ជា​រសជាតិ​មួយ​ដែល​ល្បី​ប្រចាំ​ហាង​គឺ​ ​កៃ​កាហ្វេ​ ​ជា​កាហ្វេ​ដែល​មាន​រសជាតិ​តម្រូវ​តាម​ប្រជាជន​ក្នុង​តំបន់​គាត់​និយម​ចូលចិត្ត​ទទួលទាន​ ​ហើយក៏​មាន​ជា​ជម្រើស​ភេសជ្ជ​ជាច្រើន​ប្រភេទ​ទៀត​ដែល​អាច​ធ្វើការ​កុម្មង់​ទៅ​តាមចំណូលចិត្ត​។​

​            ជា​ការពិត​ ​គ្រប់​អាជីវកម្ម​ហាង​កាហ្វេ​ ​មិន​ចាំបាច់​ទាល់តែ​មាន​បរិវេណ​ធំ​ទើប​អាច​បើក​ជា​ហាង​បាន​នោះ​ទេ​ ​កា​ចេះ​ច្នៃ​ប្រតិដ្ឋ​ ​ការ​ចេះ​រៀបចំ​ ​ការ​បង្កើត​អ្វី​ដែល​ថ្មី​ ​ពិតជា​អាច​ផ្តល់​នូវ​ភាព​ទាក់ទាញ​ទៅកាន់​អតិថិជន​គោលដៅ​ ​ដូចជា​ហាង​កាហ្វេ​មួយ​កន្លែង​នេះ​ជាដើម​។​ ​ដូចនេះ​ ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​ឬ​ប្រិយ​មិត្ត​បាន​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​ ​កុំ​ភ្លេច​ឆៀងចូល​ទិញ​កាហ្វេ​នៅ​ ​«Kai​ ​Coffee»​ ​ណា​ដើម្បី​ទទួល​បាន​អារម្មណ៍​ប្លែក​ ​បទពិសោធន៍​ថ្មី​សម្រាប់​ខ្លួនឯង​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​«Kai​ ​Coffee»​ ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៦​កន្លះ​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៧​កន្លះ​យប់​៕​

Article by SOUNG SOKSAN


SUGGESTIONS