×

សាកល្បង​ច​ម្អិ​ន​ឈុត​មុខម្ហូប​បែប​ប្រណីត​សម្រាប់​ត្រៀមជប់លៀង​លក្ខណៈ​គ្រួសារ​

TRAVEL & LIVING 4 months ago
 
 

          ឈាន​មកដល់​ខែ​ធ្នូ​ចុង​ឆ្នាំ​ ​ជា​ពេលវេលា​ដ៏​រំភើប​រីករាយ​ដែល​ឱកាស​ពិសេស​ៗ​នា​ថ្ងៃឈប់​សម្រាក​នឹង​រំកិល​ចូល​មកដល់​។​ ​ស្រប​នឹង​ឱកាស​បុណ្យណូអែល​ ​ឆ្លង​ឆ្នាំ​សកល​ក៏​ឈាន​ចូល​មកដល់​ដូចគ្នា​។​ ​នា​ឱកាស​នេះ​ដែរ​ ​ជឿជាក់​ថា​ប្រិយ​មិត្ត​ប្រាកដជា​មាន​គម្រោង​មានដំណើរ​ក​ម្សាន្ត ​និង​មានការ​ជួបជុំ​គ្រួសារ​ ​ឬ​មនុស្សជា​ទី​ស្រលាញ់​ ​ក៏ដូចជា​មាន​គម្រោង​ត្រៀម​កម្មវិធី​ជប់លៀង​នៅផ្ទះ​ជាដើម​។​ ​ដូច្នេះ​ ​សូវ​រី​ន​បាន​សម្រិតសម្រាំង​នាំ​យក​នូវ​ឈុត​មុខម្ហូប​បែប​ប្រណីត​ ​សម្រាប់​ជា​ការ​អបអរ​ព្រមគ្នា​ ​ដែល​ប្រិយ​មិត្ត​អាច​សាកល្បង​ច​ម្អិ​ន​ដើម្បី​ត្រៀម​សម្រាប់​ការ​ជួបជុំ​បង្កើត​អនុ​ស្សា​វ​រី​យ៍​ដ៏​មានន័យផងដែរ។

          ១​. ​ទ្រូង​ទា​ចៀន​ជាមួយ​ទឹកជ្រលក់​ទឹកឃ្មុំ​(​Grill​e​d​ ​duck​ ​breast​ ​with​ ​honey​ ​sauce​)
គ្រឿងផ្សំ​៖​ ​ទ្រូង​ទា​៣​០​០​ក្រាម​, ​ទឹកឃ្មុំ​១​០​ស្លាបព្រា​បាយ​, ​ម្សៅ​ខ្ទឹមស​២​ស្លាបព្រា​កាហ្វេ​, ​ទឹកខ្មេះ​ផ្លែ​ប៉ោម​១​ស្លាបព្រា​បាយ​, ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​, ​ប្រេងខ្យង​១​ស្លាបព្រា​បាយ​, ​ម្រេច​ម៉ដ្ត​បន្តិច​, ​ខ្ទឹមស​២​កំពឹស​(​ដំ​ឱ្យ​បែក​) ​និង​ប្រេង​អូ​លីវ​បន្តិច(សម្រាប់ចៀនសាច់)។​
​វិធី​ធ្វើ​៖​ ​ជាដំបូង​យើង​ត្រូវ​យក​សាច់​ទ្រូង​ទាម​ក​ប្រឡាក់​ជាមួយ​អំបិល​ ​និង​ម្រេច​ម៉ដ្ត​ឱ្យ​ចូលជាតិ​ជាមុន​សិន​។​ ​បន្ទាប់មក​ត្រូវធ្វើ​ទឹកជ្រលក់​ដោយ​យក​គ្រឿងផ្សំ​ដូចជា​ ​ទឹកឃ្មុំ​ ​ម្រេច​ ​ប្រេងខ្យង​ ​ម្សៅ​ខ្ទឹមស​ ​និង​អំបិល​ម​កកូរ​លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ ​សឹម​យកទៅ​ដាក់​កូរ​លើ​ភ្លើង​ដោយ​ប្រើ​ក​ម្តៅ​ល្មម​។​ ​បន្ទាប់មក​ដាក់​ដាំ​ខ្ទះ​ឱ្យ​ក្តៅ​ដាក់ប្រេង​អូ​លីវ​ ​និង​ខ្ទឹមស​ចូល​ ​រួច​ដាក់​សាច់​ទ្រូង​ទា​ដែល​បាន​ប្រឡាក់​រួច​មុននេះ​ចូល​ ​ចៀន​រហូតដល់​ឆ្អិន​ល្អ​(​ទ្រូង​ទា​អាច​ច​ម្អិ​ន​ឱ្យ​ឆ្អិន​ ​ឬ​ឆ្អិន​៧​០​ភាគរយ​តាមចំណូលចិត្ត​)​។​ ​ចុងក្រោយ​រៀបចំ​សាច់​ដាក់​ចាន​ (​អាច​តុប​តែង​បន្ថែម​ជាមួយ​បន្លែ​តាមចំណូលចិត្ត​)​រួច​ជាការស្រេច​។

          ​២​. ​ខ្យង​ស្កា​ឡប់​ទឹក​ល្ពៅ​លាយ​គ្រឿង​(​Scallop​s ​with​ ​Pumpkin​ ​pure​e​)
​គ្រឿងផ្សំ​៖​ ​ខ្យង​ស្កា​ឡប់​, ​ប្រេង​អូ​លីវ​២​ស្លាបព្រា​បាយ​, ​អំបិល​បន្តិច​, ​ក្រូចឆ្មារ​១​ចំណិត​, ​ម្រេច​ម៉ដ្ត​បន្តិច​, ​ប៊័រ​៥​០​ក្រាម​, ​ល្ពៅ​២​០​០​ក្រាម​, ​ទឹកដោះគោ​ស្រស់​១​០​០​មី​លី​លីត្រ​, ​ឆៃ​ថា​ក្រហម​(​ឈូស​ស្តើង​ៗ​) ​និង​កូន​ឆៃ​ថា​បណ្តុះ​បន្តិច​(​សម្រាប់​បន្លែ​អ្នក​អាច​ជ្រើសរើស​តាមចំណូលចិត្ត​)​។​
វិធី​ធ្វើ​៖​ ​ដំបូង​ត្រូ​ង​យក​ល្ពៅ​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន​ផុយ​ល្អ​ ​សឹម​យក​ល្ពៅ​ ​ប៊័រ​ ​ទឹកដោះគោ​ ​អំបិល​ ​និង​ម្រេច​មក​កិន​បញ្ចូល​គ្នា​ឱ្យ​ម៉ដ្ត​ ​ហើយ​ត្រូវ​យក​ល្បាយ​នោះ​ទៅ​ដាក់​កូរ​លើ​ភ្លើង​រហូតដល់​ពុះ​ ​រួច​ដាក់ចុះ​ទុក​មួយ​ឡែក​។​ ​បន្ទាប់មក​ទៀត​ត្រូវ​យក​ខ្យង​ស្កា​ឡប់​ ​មក​ប្រឡាក់​ជាមួយ​អំបិល​ ​និង​ម្រេច​ម៉ដ្ត​ទុក​ឱ្យ​ចូល​ជាតិ​ ​រួច​យកមក​ចៀន​ជាមួយ​ប្រេង​អូ​លីវ​ប្រហែល​១​នាទី​ ​សឹម​ដាក់​ប៊័រ​ ​និង​ច្របាច់​ក្រូចឆ្មារ​ត្រឡប់​ចុះឡើង​រហូតដល់​ខ្យង​ស្កា​ឡប់​ឆ្អិន​ជាការស្រេច​។​ ​ចុងក្រោយ​គ្រាន់តែ​រៀបចំ​ដាក់​ចាន​ ​និង​បន្ថែម​ជាមួយ​បន្លែ​ដែល​អ្នកចូលចិត្ត​ជាការស្រេច​។

          ៣​. ​ថ្លើម​ក្ងាន​ចៀន​បែប​បារាំង​(​F​r​i​e​d​ ​f​o​i​e​ ​g​ar​s)
គ្រឿងផ្សំ​៖​ ​ថ្លើម​ក្ងាន​១​ដុំ​, ​ទឹកខ្មេះ​ ​Balsam​i​c ​៥​ស្លាបព្រា​បាយ​, ​ទឹកឃ្មុំ​១០​ស្លាបព្រា​បាយ​, ម្សៅខ្ទឹមស២ស្លាបព្រាកាហ្វេ​,
ប្រេងខ្យង១ស្លាបព្រាបាយ, នំ​ប៉័​ង​១​បន្ទះ​, ​អំបិល​១​ចឹប​, ​ម្សៅ​ម៉ូ​សាលី​ណា​កន្លះ​ស្លាបព្រា​កាហ្វេ​, ​ម្រេច​ម៉ដ្ត​បន្តិច​, ​ប៊័រ​៣​០​ក្រាម​, ​និង​ផ្លែឈើ​ដូចជា​ ​ទំពាំងបាយជូរ​ ​ស្វាយ​ទុំ​ ​ស្រកានាគ​ ​និង​ក្រូច​។​
​វិធី​ធ្វើ​៖​ ​ជំហាន​ដំបូង​យក​ថ្លើម​ក្ងាន​មក​វះ​ជា​បន្ទះ​ ​រួច​ប្រឡាក់​ជាមួយ​ម្សៅ​ម៉ូ​សាលី​ណា​ ​អំបិល​ ​និង​ម្រេច​ម៉ដ្ត​ ​រួច​យកទៅ​ចៀន​ជាមួយ​ប៊័រ​ឱ្យ​ឆ្អិន​ល្អ​ទុក​មួយអន្លើ​។​ ​ជំហាន​បន្ទាប់​ ​រៀបចំ​ចិត​ផ្លែឈើ​ដែល​មាន​មក​ចិត​ជា​ចំណិត​ៗ​តូចល្មម​(​ដូច​ក្នុង​រូប​)​។​ ​ដោយឡែក​ចំពោះ​នំ​ប៉័​ង​ត្រូវ​យកទៅ​អាំង​ឱ្យ​ឡើងក្រហម​បន្តិច​សិន​។​ ​បន្ទាប់មក​ត្រូវធ្វើ​ទឹកជ្រលក់​ដោយ​យក​ទឹកខ្មេះ​ទៅ​រម្ងាស់​ដោយ​ប្រើ​ក​ម្តៅ​ខ្លាំង​រយៈពេល​៣​០​វិនាទី​ ​ទើប​ចាក់​ទឹកឃ្មុំ​ ​ម្សៅខ្ទឹមស ប្រេងខ្យង
និង​អំបិល​ចូល​កូរ​ឱ្យ​សព្វ​រួច​ដាក់ចុះ​ទុក​ឱ្យ​ត្រជាក់​។​ ​ជំហាន​ចុងក្រោយ​យក​ថ្លើម​ក្ងាន​ដាក់លើ​បន្ទះ​នំ​ប៉័​ង​ស្រោច​ទឹកជ្រលក់​(​ដូច​ក្នុង​រូប​) ​ជាការស្រេច​។​ ​ទទួលទាន​ជាមួយ​ផ្លែឈើ​នឹង​ទទួល​បាន​ឱជារស​​កាន់តែ​ឆ្ងាញ់​ពិសា​។​

          ៤​. ​ត្រី​សាល​ម៉ុ​ន​ជ្រលក់​ទឹក​មើម​យ៉េ​ន​(​Salmon​ ​with​ ​Beet​root​ ​pure​e​)
​គ្រឿងផ្សំ​៖​ ​ត្រី​សាល​ម៉ុ​ន​៣​០​០​ក្រាម​, ​ប្រេង​អូ​លីវ​៥​ស្លាបព្រា​បាយ​, ​អំបិល​មួយ​ចឹប​, ​ម្សៅស៊ុប​១​ស្លាបព្រា​កាហ្វេ​,​ម្រេច​ម៉ដ្ត​បន្តិច​, ​មើម​យ៉េ​ន​៣​០​០​ក្រាម​, ​ក្រសាំងទាប​ ​និង​កូន​ឆៃថាវ​ក្រហម​(​តាមចំណូលចិត្ត​) ​និង​ទឹក​ធម្មតា​២​៥​០​មី​លី​លីត្រ​។​
​វិធី​ធ្វើ​៖​ ​ជាដំបូង​យើង​ត្រូវ​យក​ត្រី​សាល​ម៉ុ​ន​មក​ប្រឡាក់​ជាមួយ​អំបិល​ ​និង​ម្រេច​រួច​ទុក​មួយ​ឡែក​សិន​។​ ​បន្ទាប់មក​យក​ដំឡូងឈាមមាន់​ដាក់​ក្នុង​ចាន​មួយ​ ​ដាក់​ទឹក​ ​អំបិល​ ​និង​ប្រេង​អូ​លីវ​ ​រួច​យកទៅ​ដាក់​ដុត​ក្នុង​អូ​វិ​ន​ដោយ​ប្រើ​ក​ម្តៅ ​២​១​០​អង្សា​រយៈពេល​២​ម៉ោង​។​ ​ក្រោយមក​យក​ដំឡូង​ ​និង​ទឹក​ដែល​បាន​ដុត​មុននេះ​មក​កិន​ឱ្យ​ម៉ដ្ត​ល្អ​(​អាច​ភ្លក់​បន្ថែមបន្ថយ​យក​រសជាតិ​តាមចំណូលចិត្ត​)​។​ ​ដាក់​ដាំ​ខ្ទះ​ឱ្យ​ក្តៅ​ ​ដាក់ប្រេង​អូ​លីវ​ចូល​ ​និង​ដាក់​ត្រី​សាល​ម៉ុ​ន​ចៀន​រហូតដល់​ឆ្អិន​ល្អ​។​ ​ចុងក្រោយ​រៀប​ដាក់​ក្នុង​ចាន​ជាការស្រេច​។

          ៥​. ​នំ​ខា​រ៉ា​មែ​ល​រសជាតិ​ម្នាស់​(​P​in​e​apple​ ​Caramel​ ​Custard​)
គ្រឿងផ្សំ​៖​ ​ម្នាស់​ទុំ​១​ផ្លែ​, ​ម្សៅ​វ៉ា​នី​ឡា​១​ស្លាបព្រា​កាហ្វេ​, ​ពងមាន់​៣គ្រាប់​, ​ស្ករស​៩​ស្លាបព្រា​បាយ​, ​ទឹកដោះគោ​ស្រស់​២​០​០​មី​លី​លីត្រ​, ​Whipping​ ​Cream​ ​តាមចំណូលចិត្ត​, ​ផ្លែ​ស្រ្តបឺ​រី​ស្រស់​ ​និង​ទឹក​ធម្មតា​៦​០​មី​លី​លីត្រ​។​
​វិធី​ធ្វើ​៖​ ​ដំបូង​យក​ផ្លែ​ម្នាស់​មក​កាត់​ជា​ពីរ​ ​រួច​កោ​លយ​ក​សាច់​ចេញ​។​ ​បន្ទាប់មក​យក​សាច់​ម្នាស់​ទៅ​កិន​ ​ហើយ​ច្របាច់​យក​តែ​ទឹក​ដើម្បី​លាយ​ជាមួយ​ពងមាន់​ ​ទឹកដោះគោ​ស្រស់​ ​ស្ករស​ ​ម្សៅ​វ៉ា​នី​ឡា ​កូរ​បញ្ចូល​គ្នា​ឱ្យ​ក្លាយ​ជា​ល្បាយ​តែមួយ​ ​ហើយ​ចាក់​ចូលក្នុង​ម្នាស់​ដេ​ល​បាន​កោស​សាច់​រួច​។​ ​បន្ទាប់មក​យកទៅ​ចំហុយ​ទុក​រយៈពេល​១​៥​ទៅ​២​០​នាទី​ ​ឬ​រហូត​ឃើញ​ថា​នំ​ឆ្អិន​ល្អ​ហើយ​ចាំ​ដាក់ចុះ​ទុក​ឱ្យ​ត្រជាក់​។​ ​លាយ​ស្ករស​ជា​មួយទឹក​រួច​យ​កកូរ​លើ​ភ្លើង​ឱ្យ​រលាយ​ ​និង​ឡើង​ពណ៌ក្រហម​បន្តិច​ ​សឹម​យកទៅ​ចាក់​លើ​នំ​ដែល​បាន​ចំហុយ​នោះ​។​ ​ក្រោយមក​យក​នំ​ដាក់​ក្នុង​ទូទឹកកក​ទុក​ឱ្យ​ត្រជាក់​ ​សឹម​បន្ថែម​ ​Whipping​ ​Cream​ ​និង​បន្ថែម​ផ្លែឈើ​ពីលើ​ជាការស្រេច​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN
 


SUGGESTIONS