×

​ជម្រើស​បារ​លើដំបូល​៥​ទីតាំង​សម្រាប់​ឱកាស​ជប់លៀង​ឆ្លង​ឆ្នាំ​

TRAVEL & LIVING 4 months ago
 
 

          ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ដែល​ជា​ពេលវេលា​ចុងក្រោយ​នៃ​បំណាច់​ឆ្នាំ​ចាស់​ឈាន​ចូលឆ្នាំ​ថ្មី​ ​ជឿជាក់​ថា​មនុស្សជា​ច្រើន​បាន​កំពុងតែ​គិតគូរ​ក្នុង​ការរៀបចំ​គម្រោង​ធ្វើដំណើរ​ក​ម្សាន្ត​ទៅតាម​ទី​រមណីយដ្ឋាន​នានា​។​ ​ដោយឡែក​ ​បើ​អ្នក​ពុំទាន់​ដឹង​ថា​នឹង​គម្រោង​ទៅ​ក​ម្សាន្ត​នៅឯណា​ ​អ្នក​អាច​ងាក​មក​លម្ហែ​កាយ​តាម​ភោជនីយដ្ឋាន​ ​និង​ស្កា​យ​បារ​ទំនើប​ជិត​ៗ​មួយ​ចំនួន​នៅ​ទី​ក្រុងភ្នំពេញ​ ​ដើម្បី​ជា​ការ​រំសាយ​ទុក​កង្វល់​ផង​ ​និង​ដើម្បី​អបអរ​រាត្រី​ឆ្នាំ​ចាស់​ឈាន​ចូលឆ្នាំ​ថ្មី​ជាមួយ​មនុស្ស​ពិសេស​ផង​ដែរ​។​ ​សូវ​រី​ន​ ​សូម​ណែនាំ​ភោជនីយដ្ឋាន​ស្កា​យ​បារ​ដ៏​ទំនើប​ចំនួន​៥​កន្លែង​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​ជួបជុំ​ ​ហើយក៏​អំណោយផល​សម្រាប់​ការ​ទស្សនាការ​បាញ់កាំជ្រួច​នា​រាត្រី​ឆ្លង​ឆ្នាំនេះ​។​

          1. ​L​a​ ​V​i​d​a​ ​Sky​ ​Bar​
          ​L​a​ ​V​i​d​a​ ​Sky​ ​Bar​ ​ជា​បារ​លើដំបូល​ដែល​ទើប​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​នា​ពេលថ្មីៗនេះ​ ​និង​ជា​បារ​ដែល​មាន​ក​ម្ពស់ ​២​៣​០​ម៉ែត្រ​ដែល​ជា​បារ​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ស្ថិតនៅ​ជាន់​ទី​ ​៤​៨​ ​នៃ​អគារ​ ​M​organ​ ​លើ​បណ្តោយ​ដង​វិថី​សុភមង្គល​ ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ ​L​a​ ​V​i​d​a​ ​ផ្តល់​នូវ​ទេសភាព​ដ៏​ត្រចះត្រចង់​ត្រជាក់​ភ្នែក​នៃ​សម្រស់​ទន្លេ​ទាំង​៤​(​ទន្លេ​ចតុ​មុខ​)​ប្រសព្វគ្នា​យ៉ាង​ច្បាស់​ ​និង​ទិដ្ឋភាព​៣​៦​០​ដឺ​ក្រ​នៃ​ទី​ក្រុងភ្នំពេញ​ដ៏​ស្រស់​ត្រកាល​ ​ជាពិសេស​សម្រស់​នា​ថ្ងៃ​រៀប​លិច​ ​និង​សម្រស់​ពេល​រាត្រី​ពិតជា​ស្អាត​ប្លែកភ្នែក​។​ ​នា​ឱកាស​នេះ​ ​លោកអ្នក​អាច​សាកល្បង​រសជាតិ​ស្រា​ក្រឡុក​ជាច្រើន​ជម្រើស​ ​និង​មុខម្ហូប​ខ្មែរ​បែប​ប្រណីត​ដែល​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ពី​ចុងភៅ​ដ៏​ជំនាញ​។​ ​បារ​លើដំបូល​ ​L​a​ ​V​i​d​a​ ​បើក​ដំណើរការ​ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់ម៉ោង​១​២​យប់​នៅ​ថ្ងៃ​ធម្មតា​ ​និង​ដល់ម៉ោង​១​យប់​នៅ​ថ្ងៃ​ចុង​ស​ប្តាហ៍​។​

          2. ​F​i​v​e​F​i​v​e​ ​Roof​top​ ​Restaurant​ & ​Bar​
          ​ស្ថិតនៅ​ជាន់​ទី​ ​១​៤​ ​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​H​y​at​t​ R​e​g​e​nc​y​ ​P​h​no​m​ ​P​e​n​h​ ​តាម​បណ្តោយ​ផ្លូវ​លេខ​
​១​៧​៨​ ​សង្កាត់​ជ័យជំនះ​ ​ទល់មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​រាជធានី​ភ្នំពេញ​។​ ​F​i​v​e​F​i​v​e​ ​Roof​top​ ​Restaurant​ & ​Bar​ ​ត្រូវ​បាន​រៀបចំ​មាន​លក្ខណៈ​ស្តង់​ដារ​អន្តរជាតិ​ព្រមនឹង​ប្រណីតភាព​បំផុត​បំផុស​ខ្លួន​នៅ​លើ​អគារ​ខ្ពស់​ស្កឹមស្កៃ​ ​ដែល​អនុញ្ញាត​ឱ្យ​យើង​បានឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​សម្រស់​ដង​ទន្លេមេគង្គ​ ​និង​ព្រះបរមរាជវាំង​។​ ​នា​ឱកាស​ដ៏​ពិសេស​នៃ​បំណាច់​ឆ្នាំ​ចាស់​ឈាន​ចូលឆ្នាំ​ថ្មី​ ​F​i​v​e​F​i​v​e​ ​នឹង​មាន​បញ្ចេញ​នូវ​មុខម្ហូប​ពិសេស​ៗ​ ​និង​កម្មវិធី​សប្បាយ​ៗ​លើស​ពី​ការ​រំពឹង​ទុក​។​ ​F​i​v​e​F​i​v​e​ ​បើក​ស្វាគមន៍​ទទួល​ភ្ញៀវ​ជា​រៀងរាល់ថ្ងៃ​អង្គារ​ដល់​ថ្ងៃអាទិត្យ​ពី​ម៉ោង​៤​ល្ងាច​ ​ដល់ម៉ោង​ ​១​០​យប់​។​

          3. ​So​r​a​ ​Sky​ ​Bar​
          ​បើ​និយាយ​ពី​បារ​នី​យ​ដ្ឋា​ន​ទំនើប​ ​និង​ពេញ​និយម​ក្នុង​រាជធានី​ភ្នំពេញ​ ​គេ​ពុំដែល​រំលង​បារ​លើ​អាកាស​ ​So​r​a​ ​នៅ​ក្នុង​ជម្រើស​ឡើយ​។​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ព្រះ​មុន្នី​វង្ស​ ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌ​ដូនពេញ​ ​So​r​a​ ​ជា​បារ​ចំទើត​ខ្លួន​នៅ​ជាន់​ទី​ ​៣​៧​ ​នៃ​អគារ​វ​ឌ្ឍនៈ (​Vat​tan​a​c ​Tower​)​។​ ​បរិយាយ​ពី​ចំណុច​ពិសេស​របស់​បារ​លើ​អាកាស​ ​So​r​a​ ​អ្នក​អាច​ទស្សនា​ទិដ្ឋភាព​ដ៏​ប្លែកភ្នែក​គ្រប់​ជ្រុង​នៃ​ទីក្រុង​គជ់​អម​ដោយ​ម្ហូបអាហារ​ ​រួម​ទាំង​ស្រា​ក្រឡុក​ល្បី​ៗ​រសជាតិ​ប្លែក​ ​រួម​ជាមួយ​ការរៀបចំ​យ៉ាង​ទាក់ចិត្ត​។​ ​បារ​លើ​អាកាស​ ​So​r​a​ ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ ​បើក​ដំណើរការ​ចាប់ផ្តើម​ពី​ម៉ោង​ ​៥​ល្ងាច​តទៅ​។​ ​ដូច្នេះ​ ​ប្រសិនបើ​អ្នកមាន​គម្រោង​ទៅ​ទីនេះ​ ​កុំ​ភ្លេច​កក់​កន្លែង​ទុកជាមុន​ឱ្យ​ទាន់ពេល​វេលា​ណា​!

          4. K​V​L​ ​Roof​top
          K​V​L​ ​Roof​top​ ​គឺជា​បារ​លើដំបូល​ដ៏​ទាក់ទាញ​មួយ​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​ស៊ីសុវត្ថិ​ ​នៅ​ជាន់​ទី​ ​៨​ ​នៃ​សណ្ឋាគារ​ K​V​L​។​ ​បារ​លើដំបូល​នេះ​ ​អនុញ្ញាត​ឱ្យ​អ្នក​អាច​ទស្សនា​សម្រស់​យ៉ាង​ត្រចង់​នៃ​បឹង​ទន្លេសាប​ ​និង​ខ្យល់ជំនោរ​យ៉ាង​ត្រជាក់​ស្រស់ស្រាយ​តាម​មាត់ទន្លេ​។​ ​តាមរយៈ​ការ​តុបតែង​ដេ​គ​័រ​ដ៏​ស្រស់​ស្អាត​ ​អម​នឹង​ពន្លឺ​អំពូលភ្លើង​ដ៏​ស្រទន់​ ​បន្លឺ​ដោយ​ស​ម្លេ​ង​ត​ន្រ្តី ​បាន​បង្កើត​ជា​បរិយាកាស​មួយ​បែប​ ​ទាំង​ស្រស់ស្រាយ​ ​និង​រ៉ូ​មែន​ទិច​ក្នុង​ពេល​តែមួយ​។​ ​ដើម្បី​បង្កើន​បរិយាកាស​កាន់តែ​រីករាយ​ ​ក៏ដូចជា​អប​អរសាទរ​ការ​ឈាន​ចូលឆ្នាំ​ថ្មី​ ​អ្នក​អាច​សាកល្បង​នូវ​រសជាតិ​ស្រា​ក្រឡុក​បែប​សហសម័យ​ ​ម្ហូប​បែប​បស្ចិមប្រទេស​ ​និង​ម្ហូប​ឡា​ទី​ន​ពី​ ​E​l​ ​Tap​as​ ​ក៏ដូចជា​ម្ហូប​បែប​អាស៊ី​ ​និង​បស្ចិមប្រទេស​ពី​ ​Skylight​ ​ផង​ដែរ​។​ K​V​L​ ​Roof​top​ ​បើក​ដំណើរការ​ចាប់ពី​ម៉ោង​ ​៤​ល្ងាច​ ​រហូតដល់​ម៉ោង​១​យប់​។​

          5. C​E​LEST​E​ ​REVOLVING​ ​SKY​ ​BAR​
          C​e​lest​e​ ​Revolving​ ​Sky​ ​Bar​ ​ជា​បារ​លើដំបូល​ដែល​បើក​ដំណើរការ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​កន្លងទៅ​ ​បាន​កំពុងតែ​រះ​យ៉ាង​ត្រចះត្រចង់​នៅ​ចុង​កំពូល​ជាន់​ទី​៤​៣​ ​នៃ​អគារ​ ដឹ ផេ​ន​ហៅ​ស៍​រេ​ហ្ស៉ីដិ​ន​ស៍ (​T​h​e​ ​P​e​n​t​house​ ​Residence​) ​ស្ថិតនៅ​ទល់មុខ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ ​ក្បែរ​ទៅ​នឹង​ផ្សារ​ទំនើប​អ៊ី​អន​១​ ​សង្កាត់​ទន្លេ​បាសាក់​ ​ខណ្ឌ​ចំការមន​។​ C​e​lest​e​ ​Revolving​ ​Sky​ ​Bar​ ​ជា​បារ​ដ៏​ទំនើប​ ​និង​ស៊ីវិល័យ​ដំបូងបង្អស់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ចលនា​វិល​ជុំ​៣​៦​០​ដឺ​ក្រេ ​អនុញ្ញាត​ឱ្យ​យើង​អាច​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​គ្រប់ទិស​ ​ជាពិសេស​សម្រស់​ដ៏​ល្អឯក​នៅ​ពេលថ្ងៃ​រៀប​អស្តង្គត​រហូតដល់​យប់ជ្រៅ​។​ ​ដើម្បី​ញ៉ាំង​ឱ្យ​ការ​ជួបជុំ​កាន់តែ​រីករាយ​ ​លោកអ្នក​អាច​សាកល្បង​ជម្រើស​ស្រា​ក្រឡុក​ដែល​បាន​សម្រិតសម្រាំង​ជាពិសេស​ប្រចាំ​ហាង​ជាច្រើន​ប្រភេទ​ ​ជាពិសេស​ជម្រើស​អាហារ​ប៊ូ​ហ្វេ​យ៉ាង​សម្បូរ​បែប​ដែល​មាន​សម្រាប់​តែ​រាត្រី​ឆ្លង​ឆ្នាំ​តែប៉ុណ្ណោះ​។​ ​បារ​បង្កប់ខ្លួន​លើ​អាកាស​​នេះ​បើក​ទទួល​ភ្ញៀវ​ចាប់ពី​ម៉ោង​៥​ល្ងាច​ ​រហូតដល់​ម៉ោង​១​២​យប់​៕​



SUGGESTIONS