×

«​Craft​ ​Cam​ ​Co​l​a​»​ ​ភេសជ្ជៈ​ជំនួយ​សុខភាព​ ​ផលិត​ពី​ធម្មជាតិ​ ​ជួយ​ដល់​បរិស្ថាន​

TRAVEL & LIVING 3 months ago
 
 

          Craft​ ​Cam​ ​Co​l​a​ ​គឺជា​ឈ្មោះ​ភេសជ្ជៈ​បូរាណ​មួយ​ប្រភេទ​ ​ត្រូវ​បាន​ចម្រាញ់​ពី​គ្រឿងផ្សំ​ដែល​ល្អ​សម្រាប់​សុខភាព​ជា​ច្រើនមុខ​លាយ​បញ្ចូល​គ្នា​ ​សុទ្ធ​សឹង​ជា​ធនធានធម្មជាតិ​ដែល​បាន​ដាំ​ដុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ភេសជ្ជៈ​សុខភាព​ ​Craft​ ​Cam​ ​Co​l​a​ ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សហគ្រាស​ ​Rose​l​l​ ​Stone​ ​Khmer​ ​ដែល​មាន​ស្ថាបនិក​ជា​ជនជាតិ​ជប៉ុន​គឺ​ ​អ្នកស្រី​ N​i​s​h​i​g​uc​h​i​ ​M​i​c​hie​ ​។​ ​Rose​l​l​ ​Stone​ ​Khmer​ ​ជា​សហគ្រាស​ផលិត​ផលិតផល​តែ​សុខភាព​ក្នុងស្រុក​ដែល​មាន​ទស្សនវិស័យ​ក្នុង​ការ​បង្កើត​ ​និង​លើកស្ទួយ​ផលិតផល​ខ្មែរ​ ​គិតគូរ​ពី​សុខភាព​ ​និង​បរិស្ថាន​ ​ក៏ដូចជា​ការ​កាត់បន្ថយ​កាកសំណល់​ជាដើម​។​

         តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់​សហគ្រាស​អំពី​ការ​បង្កើត​ភេសជ្ជៈ​ ​Craft​ ​Cam​ ​Co​l​a​ ​នេះ​ឡើង​ ​ព្រោះ​អ្នកស្រី​បាន​សម្លឹង​ឃើញ​ពី​ធនធាន​មានស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​សម្បូរទៅដោយ​រុក្ខជាតិ​ជំនួយ​ដល់​សុខភាព​ ​ម្យ៉ាង​នៅ​ពេល​បំណែក​តូច​ៗ​ខ្លះ​នៃ​តែ​មិន​អាច​​​យកទៅ​វេច​ខ្ចប់​សម្រាប់​លក់​បាន​ ​ប៉ុន្តែ​វា​មាននៅ​អាច​ប្រើ​ជា​ប្រយោជន៍​បាន​ ​អ្នកស្រី​ក៏​សម្រេច​ចិត្ត​យក​បំណែក​ទាំងនោះ​មក​រួមផ្សំ​បញ្ចូល​គ្នា​ ​រហូត​អាច​បង្កើត​ជា​ភេសជ្ជៈ​សុខភាព​នេះ​ឡើង​។​ ​ចំពោះ​ភេសជ្ជៈ​ ​Craft​ ​Cam​ ​Co​l​a​ ​មាន​គ្រឿងផ្សំ​ធម្មជាតិ​ល្អ​សម្រាប់​សុខភាព​រហូតដល់​ទៅ​១​៩​មុខ​ ​ក្នុង​នោះ​រួម​មាន​ ​ឈើអែម​ ​ក្រវាញ​ ​ស្លឹកគ្រៃ​ ​សំបក​ក្រូច​ ​ម្ជូរព្រឹក​ ​ខ្ញី​ ​រមៀត​ ​ផ្កា​ក្លាំ​ពួ ​សំ​ប​ក​កាកាវ​ ​ស្គួយ​ ​ស្លឹក​ម្រះព្រៅ​ ​រំដេង​ ​ក្រូចឆ្មារ​ ​ដីប្លី​ ​ម្ទេស​ ​ម្រេចស​ ​ម្រេចខ្មៅ​ ​ស្ករត្នោត​ ​និង​កាហ្វេ​។​ ​គ្រឿងផ្សំ​ទាំងអស់​នេះ​ ​សុទ្ធតែ​មាននៅ​ក្នុងស្រុក​ ​ដែល​មាន​ប្រភព​មកពី​ប្រជាកសិករ​ដែល​ដាំ​ដុះ​ផ្គត់ផ្គង់​មក​ឱ្យ​ខាង​សហគ្រាស​ផ្ទាល់​ដែល​យកមក​ពី​ខេត្ត​សៀមរាប​ ​ត្បូងឃ្មុំ​ ​និង​កោះ​កុង​។​ ​ចំណែក​ឯកា​រ​ផលិត​វិញ​ ​សហគ្រាស​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ដល់​អ្នកទទួល​ទាន​ ​ដែល​មានការ​វេច​ខ្ចប់​ ​ការ​សម្លាប់​មេរោគ​ ​ដើម្បី​ធានា​គុណភាព​នៃ​កា​រក្សាទុក​តាម​ក្បួន​ស្តង់​ដា​អនាម័យ​។

         ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​Craft​ ​Cam​ ​Co​l​a​ ​ជា​ភេសជ្ជៈ​ដែល​អាច​ទទួលទាន​ជា​ប្រចាំថ្ងៃ​ ​ទទួលទាន​បាន​ចាប់ពី​កុមារ​អាយុ​១​០​ឆ្នាំ​ឡើង​ទៅ​ ​រហូតដល់​មនុស្សចាស់​ ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ ​ព្រោះ​សុទ្ធតែ​ជា​គ្រឿងផ្សំ​ជំនួយ​សុខភាព​ ​មាន​អត្ថប្រយោជន៍​ ​តួយ៉ាង​ ​ជួយ​សម្រួល​ដល់​ការរំលាយអាហារ​ ​ជួយ​ឱ្យ​ចរន្ត​ឈាម​ដើរ​ស្រួល​ ​ជំនួយ​ដល់​ស្បែក​ ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ ​ជួយ​ឱ្យ​រាងកាយ​មានកម្លាំង​ ​និង​ថាមពល​ ​រួម​ទាំង​ជួយ​ឱ្យ​ស្មារតី​ស្រស់​ថ្លា​។​ ​យ៉ាងណា​ ​ដោយសារ​ភេស​ជ្ជៈ​នេះ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ ​ដូច្នេះ​ ​គប្បី​កុំ​ទទួលទាន​នៅ​ពេលយប់​មុន​ចូលគេង​សម្រាប់​អ្នក​ដែល​មាន​ការលំបាក​ក្នុង​ការ​គេង​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកអ្នក​អាច​ជ្រើស​រសជាតិ​តាមចំណូលចិត្ត​ដែល​មាន​២​រសជាតិ​ ​គឺ​រសជាតិ​ដើម​ ​និង​រសជាតិ​ម្រេច​។​ ​ឯ​របៀប​ទទួលទាន​វិញ​ ​អាច​​​យក​ភេសជ្ជៈ​នេះ​ទៅ​លាយ​ជាមួយនឹង​ទឹកសូដា​ ​រួច​បន្ថែម​ជាមួយ​ដុំទឹកកក​កាន់តែ​ឆ្ងាញ់​ពិសា​ ​ជាពិសេស​អាច​​​យកទៅ​ធ្វើជា​ ​Cocktail​ ​ក៏បាន​ផង​ដែរ​ ​ដែល​អាច​ក្រឡុក​លាយ​ជាមួយនឹង​ប្រភេទ​ស្រា​ដូចជា​ ​Mull​e​d​ ​Wine​, ​Vodka​, ​T​e​qu​i​l​a​ ​និង​ ​Rum​ ​ជាដើម​។​ ​អាច​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់​ ​កាន់តែ​បង្កើន​រសជាតិ​ឆ្ងាញ់​។​

          សរុប​ជា​រួម​មក​ ​ការ​ទទួលទាន​ភេសជ្ជៈ​សុខភាព​ ​Craft​ ​Cam​ ​Co​l​a​ ​មិន​ត្រឹមតែ​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ​ ​តែ​វាក៏​ជា​ផ្នែក​មួយ​ដែល​អាច​ចូល​រួមចំណែក​ជួយ​បង្កើន​ការ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ ​បង្ហាញ​ពី​គុណ​តម្លៃ​ធនធានធម្មជាតិ​ដែល​កម្ពុជា​មាន​ ​ជួយ​ដល់​ប្រជាកសិករ​ក្នុង​សហគមន៍​តាមរយៈ​ការ​សហការ​ទិញ​វត្ថុធាតុដើម​ ​ដែល​អាច​ផ្តល់​ចំណូល​ដល់​ពួកគាត់​ ​និង​ជួយ​ដល់​បរិស្ថាន​តាមរយៈ​ការ​កាត់បន្ថយ​កាកសំណល់​ពី​ការ​ខ្ជះខ្ជាយ​ ​ដូចជា​ ​សំបក​កាហ្វេ​ ​សំបក​កាកាវ​ជាដើម​។​ ​សូម្បីតែ​សំបក​ដប​កា​រវេច​ខ្ចប់​ក៏​ជា​ប្រភេទ​ដប​ថ្ម​ដែល​អាច​​​យកទៅ​ប្រើប្រាស់​អ្វី​ផ្សេង​បាន​ដែរ​។

         ជាចុងក្រោយ​ ​អ្នកស្រី​ N​i​s​h​i​g​uc​h​i​ ​M​i​c​hie​ ​ក៏បាន​លើកឡើង​ដោយ​សង្ឃឹម​ថា​ ​ភេសជ្ជៈ​ ​Craft​ ​Cam​ ​Co​l​a​ ​អាច​ជា​ជម្រើស​មួយ​ល្អ​ ​និង​ផ្តល់​នូវ​រសជាតិ​ថ្មី​មួយ​ដល់​ប្រជាជន​កម្ពុជា​។​ ​កន្លងមក​ ​ភេសជ្ជៈ​របស់​ខ្មែរ​មួយ​នេះ​ក៏បាន​ទទួលស្គាល់​រសជាតិ​ពី​អតិថិជន​មួយ​ចំនួន​នៅ​ក្នុង​ ​និង​ក្រៅ​ស្រុក​។​ ​វាក៏​ជា​ចំណុច​មួយ​ដែល​អាច​ឱ្យ​បរទេស​បាន​ស្គាល់​នូវ​គុណ​តម្លៃ​អំពី​ផលិតផល​ខ្មែរ​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS