×

BOG​G​I​ ​M​I​L​AN​O ​នាំមក​នូវ​ខូឡិ​ក​ហ្សិ​ន​ ​Spring​ ​Summer​ ​ឆ្នាំ​ ​២​០​២​៤​ "​IT​’S ​TIME​ ​TO​ B”​

NEWS a month ago
 
 

           ខូឡិ​ក​ហ្សិ​ន​រដូវ​កាល​ ​Spring​-​Summer​ ​ឆ្នាំ​២​០​២​៤​ ​របស់​ ​Bog​g​i​ ​M​i​l​an​o ​គឺជា​កំណាព្យ​ថ្លែង​ឡើង​ពី​រចនាបថ​របស់​ប្រទេសអុីតាលី​ ​ដោយ​នាំមក​នូវ​អាកប្បកិរិយា​ដ៏​ទំនើប​ ​និង​ភាព​ទាក់ទាញ​របស់​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ (​m​edit​err​an​e​an​) ​៖​ ​ការ​ស្លៀកពាក់​មិនគ្រាន់តែ​ស​ម្តៅ​លើ​ការ​បំពាក់​ខោអាវ​លើ​ខ្លួន​ប៉ុណ្ណោះ​ ​តែ​ការ​ស្លៀកពាក់​គឺជា​វិធី​នៃ​ការ​បង្ហាញ​ពី​អត្ត​ច​រិ​ក​ផ្ទាល់ខ្លួន​របស់យើង​។​ ​ជម្រើស​ពណ៌​ស្រាល​ៗ​ ​និង​រូបរាង​ទន់ភ្លន់​គឺជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឱ្យខូឡិ​ក​ហ្សិ​ន​កាន់តែ​មាន​ភាព​លេចធ្លោ​។​

          ​ជាមួយនឹង​សេចក្តី​អះអាង​ “​It​’s ​Time​ ​to​ B” ​ម៉ាក​យីហោ​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ស​ម្លៀ​ក​បំពាក់​ដែល​មាន​លក្ខណៈ​លើស​ពី​ការ​ស្លៀកពាក់​ធម្មតា​ ​និង​ជំរុញ​ឱ្យ​បុរស​ៗ​ប​ង្កេី​ត​នូវ​ស្ទា​យ៍​ពិសេស​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​បុរស​ ​Bog​g​i​ ​M​i​l​an​o ​តំណាង​ឱ្យ​ជីវភាព​ជនជាតិ​អុី​តា​លី​យ៉ាង​ល្អឥតខ្ចោះ​ ​ដោយ​លោក​ជា​បុរស​ដ៏​ប៉ិនប្រសប់​ ​និង​ជាក់ស្តែង​ ​ពុំ​មាន​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ស្លៀកពាក់​ ​និង​លេចធ្លោ​ក្នុងចំណោម​អ្នកដទៃ​ ​ហើយ​លោក​បង្ហាញខ្លួន​ជា​បុរស​ដែល​មាន​មោទនភាព​ ​និង​ទំនុក​ចិត្ត​ខ្ពស់​ ​ទៅកាន់​ពិភពលោក​។​

          ​ទាំងនេះ​គឺជា​ទំនោរ​ថ្មី​នៃ​ខូឡិ​ក​ហ្សិ​ន​រដូវ​កាល​ ​Spring​/​Summer​ ​ឆ្នាំ​២​០​២​៤​ ​នេះ​។​ ​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​ដ៏​មាន​ផា​សុខភាព​ ​និង​សម្បូរ​បែប​ ​រចនា​ឡើង​ដើម្បី​បំពេញ​ជីវភាពរស់នៅ​ពោរពេញ​ដោយ​ភាព​ទាន់សម័យ​ ​និង​ផ្តល់​ជូន​រូបរាង​ដ៏​ថ្លៃថ្នូរ​ ​និង​ហ្មត់ចត់​ដល់​បុគ្គល​ជំនាន់​ក្រោយ​គ្រប់ពេល​វេលា​។​

          ខូឡិ​ក​ហ្សិ​ន​នេះ​ ​ចាប់ផ្តើម​ជាមួយនឹង​ជម្រើស​ឈុត​ស​ម្លៀ​ក​បំពាក់ស័ក្តិ​សម​សម្រាប់​រដូវ​កាល​ចម្រុះ​ដោយមាន​ការ​ផ្តោត​សំខាន់​លើ​រដូវ​កាល​ ​Spring​ ​ជា​ចម្បង​។​ ​បន្ទាប់មក​ ខូឡិ​ក​ហ្សិ​ន​នេះ​បន្ត​ជាមួយនឹង​ជម្រើស​សំលៀក​បំពាក់ស័ក្តិ​សមនឹង​អាកាសធាតុ​ក្តៅ​ផង​ដែរ​។​

          ​លើស​ពី​នេះ​ ​ចំណុច​ពិសេស​នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​ ​គឺជា​ការ​បកស្រាយ​ឡើងវិញ​ដ៏​សហសម័យ​នៃ​រចនាបថ​អុី​តា​លី​។​

          ​កា​រលាយ​បញ្ចូល​គ្នា​រវាង​រចនាបថ​ដ៏​ប៉ិនប្រសប់​នេះ​ ​គឺជា​របៀប​បង្កើត​ស​ម្លៀ​ក​បំពាក់​បែប​ ​Hybrid​ ​ដូចជា​អាវ​បែប​ ​Shirt​ ​jacket​ ​ដែល​មាន​នូវ​ការផ្គូផ្គង​ប្រភេទ​ក្រណាត់​ ​និង​រចនា​ខុសៗគ្នា​ ​ដែល​ជា​និមិត្តសញ្ញា​នៃ​ភាព​ល្អឥតខ្ចោះ​រវាង​ទម្រង់​បែបបទ​ ​រចនាបថ​ ​និង​ការ​អនុវត្ត​ជាក់ស្តែង​។​ ខូឡិ​ក​ហ្សិ​ន​នេះ​ក៏បាន​ណែនាំ​ឱ្យ​ជួប​ជាមួយនឹង​បណ្តុំ​ B ​T​e​c​h​ ​ម្តងទៀត​ ​ដោយមាន​ការ​បន្ថែម​នៃ​ជម្រើស​ស​ម្លៀ​ក​បំពាក់​ថ្មីៗ​ ​ផលិត​ឡើង​ពី​សាច់ក្រណាត់​បច្ចេកទេស​ ​និង​ទម្រង់​រូបរាង​បែប​ទំនើប​ទាន់សម័យ​។​

          ​ម៉្យាងទៀត​ ​ក្នុងចំណោម​ម៉ូត​ដែល​បាន​បើក​បង្ហាញ​ថ្មីៗ​ ​យើង​ក៏​សង្កេតឃើញ​មាន​ជម្រើស​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​ ​ដែល​មានការ​ ​បំផុស​ ​ឬ​ចាក់ពុម្ព​ពីលើ​ ​ដោយ​ឡូ​ហ្គោ ​Bog​g​i​ ​M​i​l​an​o ​តែម្តង​។​

          ​ក្នុង​អំឡុង​ពេល​ទី​បញ្ចប់​នៃ​រដូវ​កាល​នេះ​ ​យើង​មិន​អាច​មើល​រំលង​ប្រភេទ​ក្រណាត់​ឯកទេស​ទាំងនេះ​បាន​ឡើយ​។​ ​ដោយមាន​លក្ខណៈ​ជា​ក្រណាត់​ដ៏​ត្រជាក់​ ​និង​ស្រាល​បំផុត​ក្នុងចំណោម​ប្រភេទ​ក្រណាត់​សរីរាង្គ​ ​និង​ធម្មជាតិ​ទាំងអស់​ ​ប្រភេទ​ក្រណាត់​នេះ​មាន​ការប្រើប្រាស់​នៅ​ក្នុង​ផលិតផល​ ​អាវ​ប៉ូ​ឡូ​ ​អាវយឺត​ ​និង​ខោខ្លី​បែប​ ​Be​r​mud​a​ ​។​

           ​ជាមួយនឹង​ខូឡិ​ក​ហ្សិ​ន​នេះ​ ​និង​ជាមួយ​ ​Bog​g​i​ ​M​i​l​an​o ​គ្រប់ពេល​វេលា​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទទួលស្គាល់​បុគ្គល​ផ្ទាល់ខ្លួន​។​ ​Bog​g​i​ ​M​i​l​an​o ​Cam​bo​d​i​a​ ​ក៏បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បេតិកភណ្ឌអុីតា​លី​របស់​ខ្លួន​ ​ដោយ​ក្លាយ​ជា​សមាជិក​ផ្លូវការ​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ (​E​UROC​HAM​) ​និង​សមាគម​ធុរកិច្ច​អ៊ីតាលី​-​កម្ពុជា​ (​I​CB​A​)​។​ ​It​’s ​time​ ​to​ B ​។​

          ​Bog​g​i​ ​M​i​l​an​o ​គឺជា​ម៉ាក​យីហោ​អុី​តា​លី​ ​ដែល​មាន​វត្តមាន​នៅ​លើ​ទី​ផ្សារ​ចំនួន​ ២១៨ ​ហាង​ ​ក្នុង​ចំនួន​ប្រទេស​លើស​ពី​ ៤០ ​ប្រទេស​ ​។​

          ​សព្វថ្ងៃនេះ​ ​ម៉ាក​យីហោ​ ​Bog​g​i​ ​M​i​l​an​o ​មានការ​ឆ្ពោះទៅ​រក​គោលដៅ​ផ្ទាល់ខ្លួន​ប្រកបដោយ​មហិច្ឆតា​ខ្ពស់​ ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​បច្ចេកវិទ្យា​ ​និរន្តរភាព​ ​និង​គុណភាព​ ​ជាមួយនឹង​គំនិត​បដិវត្តន៍​នៃ​ការប្រើប្រាស់​វត្ថុធាតុដើម​រួម​ជាមួយ​ការ​អនុវត្ត​បច្ចេកទេស​ខ្ពស់​។​ ​ការ​ច្នៃ​ឡើង​នៃ​ក្រណាត់​ ​Bog​g​i​ ​M​i​l​an​o ​កើត​ចេញពី​កា​រលាយ​បញ្ចូល​គ្នា​នៃ​សារធាតុ​សំខាន់​ៗ​ចំនួន​ពីរ​ ​គឺ​ ​គុណភាព​នៃ​ក្រណាត់​ (​ដែល​មាន​ការលំអៀង​ជ្រើសរើស​ប្រើស​រ​សៃ​សរីរាង្គ​ ​វត្ថុ​កែច្នៃ​ ​ក្រណាត់​ដែល​មានការ​បញ្ជាក់​ ​និង​សភាព​លក្ខណៈ​ ​a​van​t​-​g​ar​d​e​) ​និង​ការស្រាវជ្រាវ​នៃ​រចនាបថ​ស​ម្លៀ​ក​បំពាក់​ ​ដោយ​អនុវត្ត​លើ​ទ​ស្សនៈវិ​ស​័​យ​នៃ​ការរស់នៅ​បែបថ្មី​ ​របស់​បុរស​សម័យ​ទំនើប​៕​

Advertisement Article


SUGGESTIONS