×

​អប​អរសាទរ​ ​លោក​ ដេ​វី​ដ​ ​អ៊ឹង​ ​ហាវ​ ​ក្លាយ​ជាតា​រា​តំណាង​ ​Ma​gnu​m​ ​កម្ពុជា​

ENTERTAINMENT 3 weeks ago
 
 

          ​សមិទ្ធផល​ឆ្នាំ​ថ្មី​ ​លោក​ ដេ​វី​ដ​ ​អ៊ឹង​ហាវ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កូនខ្មែរ​ ​រស់នៅ​ប្រទេស​សិង្ហបុរី​ ​នឹង​ត្រូវ​ក្លាយ​ជាតា​រា​តំណាង​របស់​កា​រ៉េ​ម​ម៉េ​ក​ណាំ​កម្ពុជា​ ​ដែល​ជា​កា​រ៉េ​ម​ម៉ាក​ដ៏​ល្បី​លំដាប់​ថ្នាក់​ពិភពលោក​។​

          ​យើង​ពិតជា​មាន​មោទកភាព​ចំពោះ​ ​លោក​ ដេ​វី​ដ​ ​អ៊ឹង​ហាវ​ ​គាត់​ពិតជា​ស័ក្ដិសម​នឹង​តំណែង​មួយ​នេះ​។​ ​លោក​​​មាន​ទាំង​រូប​សម្រស់​ ​សមត្ថភាព​ ​និង​ពោរពេញ​ទៅ​ដោយ​ឥទ្ធិពល​ម្នាក់​ដែល​នឹង​តំណាង​ឱ្យម៉េ​ក​ណាំ​នៅ​កម្ពុជា​តែម្ដង​។​ ​ជាមួយនឹង​ការ​សហការ​គ្នា​នេះ​ ​លោក​ ដេ​វី​ដ​ ​អ៊ឹង​ហាវ​ ​នឹង​មាន​អ្វី​ដែល​ពិសេស​ៗ​ ​រួម​ជាមួយនឹង​ការ​រំភើប​ភ្ញាក់ផ្អើល​ជាច្រើន​ ​ដែល​នឹង​មាននៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ ​និង​ប្រណីត​នា​រាត្រី​ជំនួប​អាហារ​ពេលល្ងាច​ ​Ma​gnu​m​ ​Premier​e​ ​G​a​l​a​ ​Dinner​ ​របស់​ម៉េ​ក​ណាំ​នៅ​សណ្ឋាគារ​ ​H​y​at​t​ R​e​g​e​nc​y​ ​ខាងមុខនេះ​។​

          ​តស់​! ​ចាំ​អ៊ុត​មើល​ថា​តើ​ ​លោក​ ដេ​វី​ដ​ ​អ៊ឹង​ហាវ​ ​លោក​នឹង​មាន​អ្វី​ប្លែក​មក​ចែក​ជូន​ដល់​អ្នក​ទាំងអស់គ្នា​ ​កុំ​ភ្លេច​តាមដាន​ជាមួយ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ម៉េ​ក​ណាំ​កម្ពុជា​ទាំងអស់គ្នា​៕

Advertisement Article


SUGGESTIONS