×

​ទទួល​បទពិសោធន៍​ ​Afternoon​ ​Tea​ ​កាន់តែ​ប្លែក​ជាមួយនឹង​ ​H​y​at​t​ R​e​g​e​nc​y​ ​P​h​no​m​ ​P​e​n​h​

NEWS Yesterday
 
 

​          ភោជនីយដ្ឋាន​ ​Market​ ​Ca​f​é & ​Lounge​ ​ជា​ទីកន្លែង​ដ៏​សក្តិ​សម​សម្រាប់​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​ ​ជាពិសេស​ ​នៅ​ទីនេះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការណាត់ជួប​ ​ពិភាក្សា​ ​ការងារ​ ​ជាដើម​ផង​ដែរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​H​y​at​t​ R​e​g​e​nc​y​ ​P​h​no​m​ ​P​e​n​h​ ​រង់ចាំ​ស្វាគមន៍​ប្រិយ​មិត្ត​យ៉ាង​កក់ក្តៅ​ក្នុង​ការ​ទទួល​បទពិសោធន៍​ថ្មីៗ​ ​ការ​ទទួលទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ពេលរសៀល​ ​អម​ដោយ​បរិយាកាស​ដ៏​ស្រស់បំព្រង​នៃ​ទីកន្លែង​ប្រវត្តិសាស្ត្រ​ ​និង​ភាព​ទាក់ទាញ​។


​​          ស្ថិតនៅ​ ​Market​ ​Ca​f​é & ​Lounge​ ​ផ្តល់​នូវ​កន្លែង​ចំនួន​បី​ផ្សេងគ្នា​ដែល​តភ្ជាប់​គ្នា​យ៉ាង​ចុះ​សម្រុង​គ្នា​។​ ​ក្នុង​នោះ​ ​ប្រិយ​មិត្ត​នឹង​ជាប់ចិត្ត​ជាមួយនឹង​សួនច្បារ​ដ៏​ស្រស់​ស្អាត​ដែល​មាន​ភាព​លេចធ្លោ​ ​និង​ជា​ទីកន្លែង​ដ៏​ស្ងប់ស្ងាត់​ដែល​ស្គាល់​ថា​ ​Royal​ ​Villa​ ​សាងសង់​ក្នុង​ប្រហែល​ឆ្នាំ​ ​១​៩​០​០​មក​ម្ល៉េះ​ ​ដែល​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​ការណាត់ជួប​ ​Afternoon​ ​Tea​ ​របស់​ប្រិយ​មិត្ត​កាន់តែ​​ស្រស់ស្រាយ​ ​និង​បង្កើន​ភាព​ជិត​ស្និ​ល​មួយ​ក​ម្រិ​ត​ទៀត​ផង​ដែរ​។​


​​          H​y​at​t​ R​e​g​e​nc​y​ ​P​h​no​m​ ​P​e​n​h​ ​តែងតែ​បន្ត​នូវ​បទពិសោធន៍​ ​និង​កម្មវិធី​ថ្មី​ប្លែកៗ​ជានិច្ច​។​ ​ជាពិសេស​ ​ភោជនីយដ្ឋាន​ ​Market​ ​Ca​f​é & ​Lounge​ ​តែង​ផ្តល់​ជូន​នូវ​ប្រណិត​ភាព​ ​អម​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​សម្រាប់​អ្នក​ដែល​ស្វែងរក​បទពិសោធន៍​ខ្ពស់​ ​ស្រា​សាំ​ប៉ា​ញ​មួយ​ដប​អាច​​​រក​បាន​ដើម្បី​បំពេញ​បន្ថែម​នូវ​ភាព​រីករាយ​។​
​​          ប្រិយ​មិត្ត​ក៏​អាចម​ក​ទទួល​បទពិសោធន៍​នៅ​ទីនេះ​ ​ចាប់ពី​ម៉ោង​ 3:00 ​រសៀល​ ​ដល់ម៉ោង​ 5:00 ​ល្ងាច​ ​ឬ​ធ្វើការ​កក់​ទុក​តាមរយៈ​គេហទំព័រ​: ​
https://www.tablecheck.com/shops/hyatt-regency-phnom-penh-market-cafe/reserve


SUGGESTIONS